• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ចូលរួម ក្នុងពិធីបុណ្យ ណាញ៉ែម (Na Nhem)

ពិធីបុណ្យណាញ៉ែម (Na Nhem) គឺជាពិធីការពិសេសមួយសំដៅបួងសួងសេចក្តីលុខ ភព្វសំណាងរបស់បងប្អូនប្រជាពលរដ្ឋរស់ក្នុងឃុំត្រឹនអៀន (Tran Yen)  ស្រុកបាក់សើន(Bac Son)  ខេត្តឡាងសើន (Lang Son)

ជារៀងរាល់ឆ្នាំ នាថ្ងៃទី ១៥ កើក ខែមគិសិរ ប្រជាពលរដ្ឋរស់នៅភូមិ ឡាងម៉ (Lang Mo) សប្បាយរីករាយមកដល់ភូមិនេះ ហើយរៀបចំពិធីការ និងពិធីបួងសួង ថាញហ័ង ( Thanh Hoang ) (អ្នកបង្កើតភូមិ) ព្រះកាវសើនគ្វីមីញ (Cao Son Quy Minh) ស្តេច មីញទីញ (Mieu Tinh) ស្តេច កាវគ្វៀត (Cao Quyet)។

ក្រុមក្បួនដង្ហែរាជ្យបល្ល័ង និងតារាងសក្ការៈបូជាស្តេចកាវគ្វៀត (Cao Quyet) ពីប្រាសាទ ឡាងម៉ (Lang Mo) ដល់អារាម ស្វាវូន (Xa Vun)  ក្រោយនោះគឺក្រុមក្បួនដង្ហែដឹកនាំ ដោយអ្នកសំខាន់ៗ ទាំងបួននាក់។


ប្រជាពលរដ្ឋរស់ក្នុងភូមិឡាងម៉ (Lang Mo) ដង្ហែរាជ្យបល្ល័ង និងតារាងសក្ការៈបូជាស្តេច កាវគ្វៀត (Cao Quyet)
ពីប្រាសាទ ឡាងម៉ម៉ (Lang Mo)  ដល់អារាមស្វាវូន (Xa Vun)។


រាជ្យបល្ល័ង បានដង្ហែចេញពីប្រាសាទ ក្នុងបរិយាកាសអធិកអធម។


កូនកម្លោះក្នុងភូមិចូលរួមក្នុងក្រុមក្បួនដង្ហែនៃពិធីបុណ្យណាញ៉ែម (Na Nhem)  ត្រូវប្រឡាក់
ធ្យូងមកពីការដុតចំបើង។


បុរសបួននាក់ដើរតួនាទីសំខាន់ៗ និងដឹកនាំក្រុមដង្ហែ ក្នុងពិធីបុណ្យ ណាញ៉ែម (Na Nhem) 
ត្រៀមសំលៀកបំពាក់ នៅទីកន្លែងឆ្ងាយពីទីកន្លែងដែលធ្វើឡើងពិធីបុណ្យនេះ។


បុរសបួននាក់ ដឹកនាំក្រុមដង្ហែនេះត្រូវឆ្លើយតបស្តង់ដារ ដូចជា៖ គ្រួសារមិនកាន់ទុក្ខ ជាមនុស្សកតញ្ញូ
និងដឹងគុណ ចំណុចសំខាប់បំផុតគឺគេត្រូវទុកខ្លួនបុរិសុទ្ធ ក្នុងរយៈពេលពីរសប្តាហ៍មុននិងក្រោយពិធីបុណ្យ។


ក្រុមដង្ហែទីពីនៃពិធីបុណ្យ ណាញ៉ែម (Na Nhem)  ដង្ហែវត្ថុនិមិត្តរូបទាំងពីរ មួយតំណាងឲ្យស្រី
មួយតំណាងឲ្យបុរស ដែលមកនិងសែនថ្វាយជូនព្រះ នៅភូមិឡាងម៉ម៉ (Lang Mo)។


វត្ថុនិមិត្តរូបដ៏សំខាន់ទាំងពីរនោះ ក្នុងការក្បួនដង្ហែនៃពិធីបុណ្យ ណាញ៉ែម (Na Nhem)  ។

ស្ត្រីច្រៀងនិងរាំ ចំពោះមុខក្រុមដង្ហែដើមតាវ មួយក្នុងចំណោមបណ្តាគ្រឿងរណ្តាប់សែនថ្វាយព្រះ។


ជួនកាលកូនកម្លោះក្នុងក្រុមដង្ហែឈប់សំរាក ហើយរៀបចំល្បែងវាយប្រយុទ្ធ។

ជនជាតិតៃ (Tay) រស់នៅភូមិឡាងម៉ (Lang Mo) សប្បាយរីករាយចូលរួម ក្នុងពិធីបុណ្យធំបំផុតក្នុងឆ្នាំ។

នាពេលវត្ថុនិមិត្តរូប និងគ្រឿងរណ្តាប់ដង្ហែមកដល់ទីធ្លាអារាមសាវូន (Xa Vun) ប្រជាជននឹងចាប់ផ្កើមពិធីការសែនថ្វាយជូនព្រះ ដើម្បីបួងសួងមួយឆ្នាំទទួលបានទាំងសេចក្តីសុខ និងទាំងភព្វសំណាង។

ចុងក្រោយបង្អស់នៃពិធីបុណ្យនេះគឺការដង្ហែវត្ថុនិមិត្តរូប និងគ្រឿងរណ្តាប់របស់បងប្អូនប្រជាពលរដ្ឋ រួមមាន៖ ដើមតាវ ដើមស្រូវ...។ល។ ជាដើម រួមនឹងវត្ថុនិមិត្តរូបទាំងពីរ មួយតំណាងឲ្យបុរស និងមួយតំណាងឲ្យស្រី ដែលបង្ហាញការកកើតច្រើនឡើងរបស់មេឃដី នៅពេលវត្ថុនិមិត្តរូបទាំងពីររួមគ្នាដែលនឹងបង្កើតសេចក្តីសុខ ក្នុងជីវភាព។

ការដង្ហែពិសេសរបស់ភូមិឡាងម៉ (Lang Mo) បញ្ចប់នាពេលថ្ងៃត្រង់ ចំពេលវត្ថុនិងគ្រឿងរណ្តាប់បានបញ្ចូលដល់ទីធ្លាអារាម និងសែនថ្វាយជូនព្រះ។ នាពេលរសៀល បណ្តាសកម្មភាពលេងកម្សាន្តនឹងបានរៀបចំ សំដៅទាក់ទាញភ្ញៀវទេសចរណ៍ចូលរួម./.

 

ណាញ៉ែម (Na Nhem) ភាសាតៃមានន័យថាមុខប្រឡាក់ និងពិធីបុណ្យនេះតភ្ជាប់នឹងរឿងរ៉ាវអំពី ការប្រឆាំងពួកឈ្លានពាននិងការពារភូមិ ដូច្នេះនៅពេលចូលរួមកក្នុងពិធីបុណ្យនេះ កូនកម្លោះត្រូវប្រឡាក់មុខ ដើម្បីបង្ហាញរូបភាពពួកឈ្លាន ពានមកនិងបំផ្លាញជីវភាពបងប្អូនប្រជាជន។ គេជឿជាក់ថា៖ សកម្មភាពនេះនឹងវង្វេងទិសដៅ និងមិនរំខានជីវភាពបងប្អូនប្រជាពលរដ្ឋ។


 

អត្ថបទនិងរូបភាព៖ វៀតគឿង

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell សព្វថ្ងៃជា​សិក្ខាកាម​ គ្រូប​ង្រៀន​រចនា​ នៅ​សកលវិទ្យាល័យ​ RMIT ប្រទេស​វៀតណាម។

Top