• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

ចិញ្ចឹមលៀសលើតំបន់ឆ្នេរជ្រៀតសមុទ្រ

អ្នកស្រុក​​តៀន​ហាយ​ (Tien Hai) (ថៃ​ប៊ិញ - Thai Binh​) មាន​មោទនភាព​ជា​តំបន់​ដី​សក្ខីភាព​​សម្រាប់​​ការ​យក​ឈ្នះទៅ​​លើ​សមុទ្រ​​នៃ​ប្រជា​ជន​នៅ​វាល​ទំនាប​ភាគ​ខាង​ជើង​ ពីព្រោះ​ចាប់ពី​សតវត្សរ៍​ទី​១៨  ពេលលោក​​​ង្វៀន​កុង​ត្រឺ (Nguyen Cong Tru) (១៧៧៨ - ១៨៥៨) បាន​នាំ​អ្នកស្រុក​​ទៅ​ប្រកប​​មុខរបរ​នៅ​លើ​​សមុទ្រ​បង្កើតជា​​​​ភូមិ​ករ​។ បន្ត​ប្រពៃណី​យកជំនះ​លើ​សមុទ្រ​ដ៏​ធំធេង​របស់​បុព្វការីជន​​ សព្វ​ថ្ងៃ​អ្នកស្រុក​​​តៀន​ហាយ (Tien Hai)​ បាន​កែ​ច្នៃ​បង្កើត​ “ភូមិ​នៅ​លើ​សមុទ្រ​” ដើម្បី​ចិញ្ចឹម​​លៀស​​នាំ​មក​នូវ​ប្រសិទ្ធភាព​សេដ្ឋ​កិច្ច​ខ្ពស់​។​

មាន​ទី​តាំង​ភូមិ​សាស្រ្ត​ស្ថិត​នៅ​កណ្តាល​ទ្វារ​ទន្លេ​ធំពីរ​​ ​ទន្លេ​ក្រហម​​និង​ទន្លេ​ត្រាលី​ (Tra Ly) ស្រុក​តៀន​ហាយ ​(Tien Hai)​ មាន​បរិមាណ​ដី​ល្បាប់​ជី​វជាតិ​ប្រមូល​ផ្តុំ​បង្កើត​ជា​កោះ​នៅជាប់​​ជាយ​សមុទ្រ​ ដែល​ជា​ឆ្នេរ​ចិញ្ចឹម​លៀសដ៏​​ល្អ​ប្រសើរ​។ ធ្វើ​ដំណើរ​លើ​ទំនប់​រក្សា​ឆ្នេរ​សមុទ្រ ​មាន​ប្រវែង​​​ជាង​២០គីឡូ​ម៉ែត្រ​ បណ្តោយ​តាម​មាត់​សមុទ្រ​តៀន​ហាយ​ (Tien Hai)​ គឺជា​វាល​ចិញ្ចឹម​លៀស​ធំទូលាយមើល​​ដាច់​កន្ទុយ​ភ្នែក​។​
 
ឃុំ​ណាម​ថិញ​ (Nam Thinh) ជា​ឃុំ​មួយ​ក្នុង​ចំណោម​ឃុំ​ដែល​មាន​ផ្ទៃដី​ចិញ្ចឹម​លៀស​​ធំ​បំផុត​នៃស្រុក​។ លោក​ត្រឹន​វ៉ាន់​ត័្វន​ (Tran Van Toan) ​- អនុប្រធាន​ឃុំ​ឲ្យ​ដឹថា​ ចាប់​ផ្តើម​ពី​ចុង​ឆ្នាំ នៃ​ទសវត្សរ៍​៨០ អ្នកស្រុក​​​តៀន​ហាយ ​(Tien Hai)​ ចាប់​ផ្តើម​ចិញ្ចឹម​លៀស​។ អ្នក​ស្រុក​ប្រមូល​កូន​​​លៀស​ពី​សមុទ្រ​មក​ដាក់​លើ​​​ឆ្នេរ​កោះ​ វាំង​របង​សាង​ខ្ទម​ចិញ្ចឹម​លៀស​។ តាំង​ពី​​កូន​លៀស​​​​ស្មើ​នឹង​​ម្រាម​ដៃ​ ត្រឹម​អំឡុង​តែ​ជាង​១០​ខែ​ អាច​ប្រមូល​ផលលៀស​ជា​ផលិតផល​​សម្រេច។ បូកបន្ថែម​​​តម្លៃកាក់​កប់​​​ ប្រាក់​ចំណេញ​ខ្ពស់​ យ៉ាង​នេះ​មាន​​ក្រុម​គ្រួសារ​ចិញ្ចឹម​លៀស​ជាច្រើន​​ តាម​នេះ​ក៏ធ្វើ​មាន​បានឡើង​។​


 ស្រុក​តៀន​ហាយ​ (Tien Hai)​ មាន​ផ្ទៃដី​ចិញ្ចឹម​​លៀស​ប្រហែល​​៣.០០០​​ហិកតា​
តាម​មាត់​សមុទ្រលាត​សន្ធឹង​បណ្តោយ​​២០​គីឡូមែត្រ​​។​
រូបថត៖ ខាញ់​ឡុង​


អ្នកស្រុក​​ណាម​ថិញ (Nam Thinh) ប្រើ​ប្រាស់​ម៉ាស៊ីន​​កែ​ប្រែ​វាល​ចិញ្ចឹម​​លៀស​។
រូបថត៖ វៀត​កឿង


 ពល​ករ​សិប្បកម្ម​​កំពុង​ធ្វើការ​ងារ​នៅ​តំបន់​ចិញ្ចឹម​​លៀស​ពូជ​​នៅ​ឃុំ​ណាម​ថិញ (Nam Thinh)​។
ធម្មតា​​ពលករ​ម្នាក់​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ប្រហែល​២០០.០០០ដុងក្នុង​មួយ​ថ្ងៃ​។​
រូបថត៖ វៀតកឿង​


 ជំនួសឱ្យការធ្វើសិប្បកម្ម​ដូចកាល​ពីមុន ប្រជាជន​ឃុំ​ណាម​ថិញ (Nam Thinh)​​​ ឥឡូវ​កំពុង​ប្រើ​ម៉ាស៊ីន​​​
ប្រមូល​ផល​លៀសពូជ​។
រូបថត៖ វៀត​កឿង​​


 ក្រៅ​ពី​ពលកម្ម​ផ្ទាល់​ លំដាប់​លំដោយ​​ របរ​ចិញ្ចឹម​លៀស​នៅ​បង្កើតបាន​​ការងារ​ជូន​ពលករ
​រាប់​ពាន់​នាក់​ក្រោយ​ពេល​សម្រាកធ្វើ​​កសិកម្ម​។
រូបថត៖ ខាញ់​ឡុង​

 បែង​ចែក​លៀស​ក្រោយ​ពេល​ប្រមូល​ផល​។
រូបថត៖​ខាញ់​ឡុង​

លោក​ត័្វន​ (Toan) ​រីករាយ​ឲ្យដឹង​ថា ឆ្នាំ​២០១៧​មាន​២០០គ្រួសារ​ចិញ្ចឹម​លៀស​ផ្តល់​​បរិមាណផល​​លៀស ជា​ផលិត​ផល​ ​​​បាន​ជាង​១៣​ពាន់​តោន​ ដោយមាន​តម្លៃ​ប្រហែល​១២៨​ពាន់​ដុង​។ មិនត្រឹមតែ​ប៉ុណ្ណោះ​ អ្នកស្រុក​ណាម​ថិញ​ (Nam Thinh) បាន​ធ្វើម្ចាស់ការ​ផលិត​កូន​ពូជ​។ ដោយ​ឡែក​ឆ្នាំ​​២០១៧ ទូទាំង​ឃុំ​ប្រមូល​ផល​លៀស​បាន​ជាង​៤​ពាន់​តោន​ ដោយ​តម្លៃ​​ប្រហែល​​៩២​ពាន់​លាន​ដុង​។ លៀស​ពូជ​ណាម​ថិញ (Nam Thinh) ​ឥឡូវ​បាន​លក់ចេញទៅ​តាម​ខេត្ត​នៅ​ជិត​ខាង​ និង​ជាង​៤០%​​បិរមាណផល​​​លៀស​ផលិត​ផល​​បាន​នាំចេញ​ទៅ​បរទេស​។​
 
ទូទាំង​ស្រុក​តៀន​ហាយ (Tien Hai) ​មាន​ផ្ទៃដី​ជិត​៥​ពាន់​ហិកតា ​ចិញ្ចឹម​ជល​ផល​តាម​មាត់​សមុទ្រ​។ បរិមាណ​ផល​ចិញ្ចឹម​នៅ​ឆ្នាំ​២០១៧​ សម្រេច​បាន​៦៩​ពាន់​តោន​ ក្នុង​នោះ​ដោយ​ឡែក​លៀស​មាន​៥៤​ពាន់​តោន​ តម្លៃ​ផលិត​នៃ​វិស័យ​ជលផល​សម្រេច​ជាង​២.១០០ពាន់​លាន​ដុង​។​
 
សព្វថ្ងៃ​ “ភូមិ​នៅ​លើ​សមុទ្រ​”​ ចិញ្ចឹម​លៀស​ដូចនៅ​តៀន​ហាយ​ (Tien Hai) បាន​អ្នក​នេសាទ​នៅ​តាម​ស្រុក​ជាប់​មាត់​​សមុទ្រ​ដូច ​ថៃ​ប៊ិញ​ (Thai Binh) ណាម​ឌិញ​ (Nam Dinh) ក្វាង​និញ (Quang Ninh) ហាយ​ភុង (Hai Phong) ថាញ​ហ្វ័រ​ (Thanh Hoa) សិក្សា​ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​។ អ្នក​នេសាទ​ជាប់​មាត់​សមុទ្រ​វាល​ទំនាប​ខាង​ជើង​ លើក​ស្ទុយ​តៀន​ហាយ ​(Tien Hai) ជា​ភូមិ​កំណើតនៃ​​​ “​ភូមិ​នៅ​លើ​សមុទ្រ​”៕​

 

អត្ថបទ៖ វៀតកឿង​ រូបថត៖ ខាញ់ឡុង​ - វៀតកឿង​


របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top