• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សក្តានុពលមូលដ្ឋាន

ចិញ្ចឹមមាន់រាជសីហ៍​នៅកណ្តាលទីក្រុងសាយហ្គន

មាន់​ “យក្ស” ដែលមាន​​​រោមសម្បុរ​​គ្រប់ពណ៌​ទាំងអស់​ “រាងសង្ហារ​​រលើបរលោង​​”​ ជា​ចំណាប់​អារម្មណ៍​​ដំបូង​ សម្រាប់​ពូជមាន់​រាជសីហ៍​ (​មាន​​ឈ្មោះ​​វិទ្យា​សាស្រ្ត​ Brahma) សព្វថ្ងៃ​មានចិញ្ចឹម​តាម​សិដ្ឋាន​មាន់​មួយចំនួន​នៅ​ទី​​ក្រុង​ហូជីមិញ​ ក្នុង​ប៉ុន្មានឆ្នាំ​មកនេះ​។ ប្រភេទ​បសុសត្វដែល​​មាន​ប្រសិទ្ធិនាមថា​ “​អធិរាជ​​នៃ​ពពួក​មាន់​” បាន​លក់​ឲ្យ​អ្នកលេង​មាន់​​​លម្អ​ជា​ច្រើន​នាក់​ ដោយ​មាន​ទស្សនៈនឹង​នាំ​មក​ឲ្យ​ម្ចាស់​នូ​វ​ភព្វសំណាង​ល្អ​​ដ៏​​សន្ធឹក​សន្ធប់។​

ទៅ​ទស្សនា​កសិដ្ឋាន​មាន់​រាជសីហ៍​​របស់​បង​ ឡេ​ង៉ុក​ផឿក​ (Le Ngoc Phuoc) នៅ​សង្កាត់​ថាញ​ឡុក​ (Thanh Loc) ខណ្ឌ​ទី​១២ ទីក្រុង​ហូជីមិញ យើ​ងខ្ញុំ​បាន​​ឃើញ​ផ្ទាល់​ភ្នែក​ និង​ស្វែង​យល់ពី​​លក្ខណៈ​សារជាតិ​នៃប្រភេទ​​​មាន់​ដ៏​ពិសេស​នេះ​។ តាម​បង​ផឿក (Phuoc) ​កាលពី​​មុន​នេះ​ បង​ធ្លាប់​ចិញ្ចឹម​មាន់​គ្រប់​ប្រភេទ​ទាំងអស់​ ក្នុង​នោះ​មាន​ទាំង​​មាន់​​ដុង​តាវ (Dong Tao) ​​ទើប​មាន​​បទ​ពិសោធន៍​​​ការថែ​ទាំ ​និង​ដឹង​ច្បាស់​ពី​ប្រភេទ​មាន់​ទាំងនេះ​។ មុននេះ​៤ឆ្នាំ ដឹង​ថា​មាន់​រាជសីហ៍​​មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់​ ហើយ​អាច​ប្រើ​ធ្វើ​ជា​មាន់​លម្អ​ សម្រាប់​បង្កើត​ពង ឬយក​សាច់​ បង​ផឿក (Phuoc)​ ​បាន​នាំមាន់​ចូល​​៦គូ ​មក​ពី​ប្រទេស​បារាំង ដោយ​តម្លៃ​ជិត​១៥​លាន​ដុង​ក្នុង​​មួយ​គូ ដើម្បី​ចិញ្ចឹម​សាក់​ល្បង។​
 
លក្ខណៈ​ងាយ​ចំណាំ​នៃ​មាន់​រាជសីហ៍​ គឺ​មាន​ពុក​ចង្ការ​វែង​បែក​ចេញ​ទៅ​លើ​​ថ្ពាលទាំងសងខាង​ ​រោមជើង​​ច្រើន​ និង​មាន​ម្រាម​ជើង​ប្រាំនៅ​លើជើង​​នីមួយៗ ​​ដូចជា​​ជើង​មនុស្ស​ គឺ​មិន​ដូចជា​មាន់​ធម្មតា​ ដែល​មាន​ម្រាម​បីតែ​​ប៉ុណ្ណោះ​​ ។ ជា​ពិសេស​ រោម​របស់​មាន់​នេះ​ គ្របដណ្តប​ទាំងរាង​កាយ​​ពី​ខ្លួនចុះទៅ​ដល់​​ក្រចក​ជើង​ ធ្វើ​ឲ្យ​រូប​រាង​មាន់​ក្លាយជា​ “រូប​សណ្ឋាន​​មួយ​​បែប​” មើល​ទៅ​​ដូចជា​សត្វ​រាជសីហ៍​។ ​តាម​ពិត​​ មាន់​​រាជសីហ៍​មាន​ពណ៌​សម្បុរ​ពី​រជា​ចម្បង​ គឺ​ពណ៌​ប្រផេះ​ ឬ​ពណ៌​ស​ប្រផេះ​​​​ចំពោះ​មាន់​ញី​ រី​ឯមាន់​ឈ្មោល​មាន​​ពណ៌ស​ និង​ពណ៌​ចេកទុំ​​ជា​ចម្បង​។

 


មាន់រាជសីហ៍ធំពេញវ័យមានទម្ងន់ពី៧ដល់៨គីឡូក្រាមក្នុងមួយក្បាល។

ពិនិត្យគុណភាពនៃពងមាន់។

ពងមាន់រាជសីហ៍ដាក់ចូលម៉ាស៊ីនផ្អាប់ពង។

មាន់រាជសីហ៍ពូជបារាំង។

មាន់រោមកាំប្រមាមានប្រភពពីប្រទេសជប៉ុន។

មាន់រាជសីហ៍ពូជហូឡង់។

ពូជមាន់រាជសីហ៍នាំចូលមកតែពីទ្វីបអឺរុប ម្លោះហើយមានកម្លាំងប្រឆាំងជម្ងឺបានល្អ។

ពូជមាន់រាជសីហ៍មានរូបរាងខាងក្រៅពិសេសខ្លាំងណាស់ រោមគ្របដណ្តប់ជើងទាំងគូ។

មាន់រាជសីហ៍មួយក្បាលមានពណ៌សម្បុរជក់ចិត្ត។

ទោះបីទើបជ្រាបចូលប្រទេសវៀតណាម ប៉ុន្តែមាន់រាជសីហ៍បានទីផ្សារក្នុងប្រទេសទទួលស្គាល់។

មានប្រសិទ្ធិនាម​ជា “អធិរាជនៃ​ពពួក​មាន់” មាន់​រាជសីហ៍ (មាន់ Brahma ) ល្បីឈ្មោះ​លើ​ពិភព​លោក ដោយ​ជើង​ទាំង​គូ​មាន​រោម​ស្រមាម និង​ទម្ងន់​មាន់​មួយ​ក្បាល​អាច​ឡើង​ដល់​១៨​គីឡូ​ក្រាម។ មាន​មតិ​ជា​ច្រើន​​និយាយ អំពី​ប្រភព​នៃពូជ​មាន់ Brahma​ ខណៈ​ពេល​ប្រទេស​ណា​ក៏​ចាត់​​ទុក​ថា​ពូជ​មាន់​កម្រមាន​នេះ ជា​​សម្បត្តិ​ជាតិ​របស់​ខ្លួន​ទាំង​អស់។ ក្នុង​​នោះ​ព័ត៌មាន​ទួទៅ​ថាមាន់​រាជសីហ៍ បាន​រីក​ចម្រើន​ក្នុង​ប្រទេស​អាមេរិក នៅ​ដំណាក់​កាល​ពីឆ្នាំ១៨៥០​​ដល់​ឆ្នាំ១៩៣០ ប៉ុន្តែ​បែរ​ជា​នាំ​ចូល​​មក​ពីកំពង់​ផែ រប​ស់ចិន​ទៅវិញ ហើយ​មាន​ឈ្មោះថា​ “មាន់ ​Shanghai” ​។

មាន់​រាជសីហ៍​មាន​ទម្ងន់​ពី​៧ដល់​៨​គីឡូ​ក្រាម​ តែ​មាន់ឈ្មោល​អាច​មាន​ទម្ងន់​ឡើងដល់​​១០​គីឡូ​ក្រាម​ក្នុង​មួយក្បាល​។ ដោយ​ចរិត​ស្លួត​បូត​ ជិត​ស្និទ្ធ​ និង​មាន​រូប​រាង​ស្អាត​ ម្លោះ​ហើយមានមុខ​​នៅគ្រប់​​​​ប្រទេស​​ក្នុង​ទ្វី​ប​​អឺរុប​​​ មាន់​រាជសីហ៍​បាន​ចិញ្ចឹម​ទួទៅ​ដូចជា​​សត្វ​សំណព្វចិត្ត​ក្នុង​​ផ្ទះ​។ សព្វថ្ងៃ​ បង​ផឿក (Phuoc) កំពុង​​​ចិញ្ចឹម​ប្រភេទ​មាន់​​រាជសីហ៍ ​ដែល​នាំ​ចូល​មកពី​ប្រទេស​​បារាំង​ ហូឡង់​ អង់​គ្លេស​។ ក្រៅពី​ចំណុច​រួម​​នៃ​ប្រភេទ​មាន់​នេះ ​មាន់​​ទាំងឡាយ​នៃ​ប្រទេស​នានាសុទ្ធតែ​មាន​​ចំណុច​ផ្សេង​ដោយ​ឡែក​​មួយ​បែប​​៖ បើ​មាន់​​រាជសីហ៍​​មកពី​ប្រទេស​​ហូឡង់​ មាន​ពណ៌​សម្បុរ​ឆើត​ឆាយ​​ជក់​ចិត្ត​ រី​ឯ​មាន់​រាជសីហ៍​មកពី​ប្រទេស​បារាំង​ បែរជា​មាន​ពណ៌​សម្បុរ​តិច​​ជាង​ ធំជាង​ តែ​មាន់​រាជសីហ៍​មកពី​ប្រទេស​អង់គ្លេស​ មាន​រាង​តូច​ ហើយ​​មាន​រូបរាង​ “ស្អាត​” ដោយ​ឡែក​។​
 
ជាប្រភេទ​មាន់​មានប្រភព​ពី​ទ្វីប​អឺរុប​ ដោយ​មាន​​​កម្លាំង​ប្រឆាំង​ជម្ងឺពូកែ​​ តិច​​រង​​ជម្ងឺ​ធម្មតា​ យ៉ាងនេះ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​​​អស្ថិរភាព​​ របស់​វៀត​ណាម​ ក៏​មិន​សូវ​មាន​​​ឥទ្ធិពល​អ្វី​ដល់​មាន់​រាជសីហ៍ដែរ​​។ ដោយ​ហេតុ​នេះ​ហើយ​ ការ​ថែ​ទាំ​និងការ​​ចិញ្ចឹម​មាន់​​​រាជសីហ៍​​ក៏​យ៉ាង​​ងាយ​ស្រួលបង្គួរ​​​ ចំពោះ​​ម្ចាស់​​​​កសិដ្ឋាន​ដូច​បង​ផឿក​​ (Phuoc)។ បងផឿក (Phuoc) ​ឲ្យ​ដឹង​ថា៖​ ចំណី​អាហារ​សម្រាប់​​​ប្រភេទ​មាន់​នេះ​ គឺ​ងាយ​ណាស់គ្រាន់តែ​​​​មាន​ស្រូវ​ ពោត​ បន្លែ...។ល។​ ពេល​មាន់​មាន​ជម្ងឺ​ចាក់​ថ្នាំ​បង្ការ​​តាម​បរិមាណ​កំណត់​នៃ​បសុពេទ្យ​ រាល់​សប្តាហ៍​ដាក់​បន្ថែម​​ខ្ទឹម​សត្រាំ​​ ដើម្បី​បង្កើន​កម្លាំង​ប្រឆាំង​ជម្ងឺ​​​សម្រាប់​​មាន់​ ​មាន់នឹង​រីក​ចម្រើន​បាន​ល្អ។​
 
បង​ផឿ​ក​ (Phuoc) សព្វថ្ងៃ​កំពុង​ជា​ម្ចាស់​នៃ​កសិដ្ឋាន​ទាំងពីរ​នៅ​ខណ្ឌ​១២ កសិដ្ឋាន​មួយ​សម្រាប់​បង្កាត់ពូជ​ កសិដ្ឋាន​​នៅ​មកដែល​មាន​ផ្ទៃចម្ការ​​ទូលាយ​ជាង​ សម្រាប់​​ព្រលែង​មាន់​ជំទង់​។​ តម្លៃ​មាន់​​រាជសីហ៍​ក៏មាន​ច្រើន​តម្លៃ​ណាស់ណាដែរ​ ចាប់​ពី​រាប់​លាន​ដុង​ក្នុង​មួយ​ក្បាល ​ដែល​ចិញ្ចឹមបាន​ពី​១​ទៅ​ដល់​៣ខែ​ រហូត​ដល់​រាប់​សិប​លាន​ដុង​ក្នុង​មួយ​ក្បាល ​ដែល​ធំពេញ​វ័យ​ យោង​តាម​ប្រភេទ​ពណ៌​សម្បុរ​ ស្អាត​​និង​ឆើត​ឆាយ​ តម្លៃ​​នឹង​កើន​ខ្ពស់​ជាង​ តាម​ធម្មតា​ប្រហែល​ពី​២៥​លានដុង​ក្នុង​មួយគូ​ ដែល​មាន​ទម្ងន់​អំឡុង​១០​គីឡូ​ក្រាម​ក្នុង​មួយ​ក្បាល​។ ​អតិថិជន​នៅទីនេះ គឺ​មកពី​តាម​ខេត្ត​ ក្រុង​ទូទាំង​ប្រទេស​ ចម្បង​គឺ​ក្រុម​គ្រួសារ​ដែល​មាន​លក្ខណៈចាត់តាំង​ពិធី​ជប់​លៀង​ ពិធី​មង្គលផ្សេង​ៗ និ​ង​អតិថិជន​មួយចំនួន​ទិញ​ដើម្បី​ចិញ្ចឹម​ធ្វើ​លម្អ​។ អ្នក​លេង​មាន់​រាជសីហ៍​​ធ្វើ​លម្អ​ តែង​​​មាន​ទស្សនៈ​ថាការ​ បាន​មាន់​រាជសីហ៍​ធ្វើ​ជា​កម្មសិទ្ធិដាក់​​នៅ​ក្នុង​ផ្ទះ​ នឹង​នាំ​មក​ឲ្យពួក​​គេ​​នូវ​ភព្វ​សំណាង​ ភាព​​​អង់​អាច ភាព​សង្ហារ​ ភាព​មានបាន​ ឬ​សិទ្ធិអំណាច​...។ល៕

 

អត្ថបទ៖ ង្វៀន​វូថាញ​ដាត​ រូបថត៖ ថុង​ហាយ
 

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

របរធ្វើកូនជ្រូកដីនៅឡាយធេវ (Lai Thieu)

កូន​ជ្រូកដី​​ក្រមិចក្រមើម​  មាន​គ្រប់ពណ៌​ ផ្សារភ្ជាប់នឹង​វ័យ​កុមារ​ នៅតែ​បាន​អភិរក្ស​ និង​អភិវឌ្ឍ​ជិត​ពាក់កណ្តាល​សតវត្សរ៍​ នៅ​ឡាយ​ធេវ​ (Lai Thieu) ខេត្តប៊ិញ​យឿង ​(Binh Duong)

Top