• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចលនាស្ម័គ្រចិត្តជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅទីក្រុងហូជីមិញ

នាយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកខួបលើកទី២៥នៃកម្មវិធី យុទ្ធនាការ​ស្ម័គ្រចិត្តវិស្សមកាលរបស់យុវជនទីក្រុង ហូជីមិញ។

 ទិដ្ឋភាពនៃពិធីបំផុសខែយុវជនឆ្នាំ២០១៨នៅទីក្រុងហូជីមិញ (រូបថត៖ hochiminhcity.gov.vn)

ក្នុងអំឡុង២៥ឆ្នាំកន្លងទៅ មានយុវជននិងនិស្សិតប្រមាណជាង២លាន ១ សែននាក់បានចូលរួមចលនាស្ម័គ្រចិត្ត​ជាច្រើនលើសលុប។ ដោយការជក់ចិត្តនិងកម្លាំងរស់នៃយុវវ័យ កម្លាំងយុវជនស្ម័គ្រចិត្តបានលុបបំបាត់អក្ខរភាពសំរាប់មនុស្សប្រមាណ ២៩ ពាន់នាក់ ដាំដើមឈើជាង៣លានដើម កែសម្រួលដល់ផ្លូវជាង ៦០០ គ.ម ក​សាងថ្មីនិងជួសជុលសំណង់គមនាគមន៍និងសាលារៀនជាច្រើន នៅបណ្ដាតំបន់។ ឆ្លងកាត់ឆ្នាំនីមួយៗ យុទ្ធនាការ​ស្ម័គ្រចិត្តត្រូវបានបើកទូលាយ ជាបណ្ដើៗទៅដល់តំបន់ Tay Nguyen តំបន់ភាគកណ្ដាលតំបន់កោះសមុទ្រ និងប្រទេសជិតខាងឡាវនិងកម្ពុជាទៀតផង។ លោក Ngo Minh Hai លេខារងសម្ព័ន្ធយុវជនទី​ក្រុង​ហូជីមិញ​បានឲ្យដឹងថា៖

“ចលនាស្ម័គ្រចិត្តរបស់យុវជនទីក្រុងហូជីមិញបានសរឲ្យឃើញនូវប្រសិទ្ធភាពតាមរយៈឆ្នាំនីមួយៗ ដោយសំណង់ជា​ច្រើនដែលផ្សាភ្ជាប់ទៅនឹងចលនាកសាង ជនបទថ្មី កសាងទីក្រុងអារិយ្យធម៌ និងការពារបរិស្ថាន។ ក្រុមមួយ​នឹងធ្វើការនៅតំបន់មួយក្នុងរយៈពេលពី៣ដល់ ៤ ឆ្នាំ បានជាបន្សល់ទុកមកនូវការចាប់អារម្មណ៍យ៉ាងខ្លាំង​ចំពោះប្រជាជនតំបន់។ ពីបង្គោល ២៥ ឆ្នាំនេះ ចលនាស្ម័គ្រចិត្តរបស់ យុវវ័យទីក្រុងហូជីមិញនឹងកាន់តែអភិវឌ្ឍន៍​ពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុងនិងខេត្តក្រុងនានាផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top