• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

ចង្កៀងប្រេងវៀតណាម តាមសម័យកាល

មនុស្ស​រក​ឃើញ​ភ្លើង​ ចាំបាប់​ត្រូវមាន​របៀប​បង្កើត​ភ្លើង​និង​រក្សា​ភ្លើង​។ ចង្កៀង​ប្រេង​​ជា​​គ្រឿង​ប្រដាប់​មួយ​សម្រាប់​​រក្សាភ្លើង​ ផ្សារ​ភ្ជាប់​នឹង​ជីវភាព​រស់​នៅ​របស់​មនុស្ស​ ហើយ​ក៏ជា​ការ​សម្តែង​បង្ហាញ​​តម្លៃ​​វប្បធម៌​ពិសេស​​របស់​ជនជាតិ​មួយ​។​ ចង្កៀងបុរាណ​ចំនួន​​៦៥០គ្រឿង​​​ តាំង​បង្ហាញ​នៅ​តាំង​ពិព័រណ៍​ “ចង្កៀង​ប្រេង​វៀតណាម​” ក្នុង​អគារ​ប្រពៃណី​តំបន់​អភិបាលសាសនា​​​ទីក្រុង​ហូជីមិញ​ ដូចជា​ចារ​​ប្រវត្តិ​មួយ​​​ ធ្វើ​ដំណើ​រ​​បណ្តោយតាម​​ប្រវត្តិ​សាស្រ្ត​ វប្បធម៌ វៀតណាម​ចាប់ពី​សតវត្ស​ទី​៥​ មុន​គ្រិស្ត​សករាជ​​​ រហូត​ដល់​មុន​ឆ្នាំ​១៩៧៥។

បរិយកាស​តាំងពិព័រណ៍​វត្ថុតាង​ចង្កៀង​​ប្រេង​គ្រប់​ប្រភេទ ​តាម​សម័យ​កាល​របស់​វៀតណាម​​ ពិតជា​ធ្វើ​ភ្ញៀវ​ទស្សនា​មានការ​​ភ្ញាក់​ផ្អើល​។ ចង្កៀនប្រេង​​គ្រប់​ប្រភេទ​ គ្រប់​ខ្នាត​​ធ្វើ​ដោយ​វត្ថុធាតុ​យ៉ាង​ច្រើន ​រួម​មាន៖ ដីដុត​ ស្ពាន់ សេរាមិច​ ឈើ​ ​កែវ​ នាំ​មក​នូវ​គំហើញ​វប្បធម៌​ពហុបែប​​។ វត្ថុ​តាង​ចង្កៀង​ប្រេង​បានតាំង​នៅ​តាំងពិព័រណ៍​ “ចង្កៀង​​ប្រេង​វៀតណាម​” ជា​របស់​បូជាចារ្យ​ ​ង្វៀន​ហូវ​ត្រៀត (Nguyen Huu Triet)  រួម​នឹង​អ្នក​ប្រមូល​ផ្សេងៗ​​ចំនួន​១០​​រូប​ លើ​ទូទាំង​ប្រទេស​។

តាម​លោក​ស្រី​ ទ្រីញ​ធី​ហ្វ័រ​ (Trinh Thi Hoa) អតីត​នាយក​សារមន្ទីរ​​ប្រវត្តិសាស្រ្ត​វៀតណាម​ បូជាចារ្យ​ត្រៀក (Triet) ​និងតំបន់​អភិបាល​​សាសនា​​ទីក្រុង​ហូជីមិញ​ បាន​រួម​ចំណែក​យ៉ាង​ពិសេស​ក្នុង​កិច្ច​ការ​អភិរក្ស​និង​លើកស្ទួយ​តម្លៃ​​កេរដំណែល​​វប្បធម៌ជនជាតិ។ នៅ​ទីនេះ មាន​វត្ថុតាង​មាន​តម្លៃ​មិនអាចកាត់​ថ្លៃ​​ ដែលវ័យ​​ជំនាន់​ក្រោយ​ពឹង​​លើនោះ ​ដឹង​បន្ថែម​អំពី​វប្បធម៌​ជនជាតិ​ ឆ្លងកាត់​ដំណាក់​កាលទាំងឡាយ​នៃ​​ប្រវត្តិសាស្រ្ត​។​



 បរិយាកាស​តាំង​ពិព័រណ៍​ “​ចង្កៀង​ប្រេង​វៀតណាម​ ”​។​


 តាំងពិព័រណ៍​ “ចង្កៀង​ប្រេង​វៀតណាម​” ជាមួយ​រាប់​រយ​វត្ថុតាងចង្កៀង​ប្រេង​គ្រប់ខ្នាត​ធ្វើ​អំពី​
វត្ថុធាតុ​ផ្សេង​ៗគ្នា​ នាំមក​នូវ​គំហើញ​វប្បធម៌​ពហុបែប​។​



 ភ្ញៀវ​ទស្សនា​​ភ្ញាក់​ផ្អើល​ចំពោះ​ចង្កៀង​គ្រប់​ប្រភេទ​ដូច​ជាសៀវភៅ​កំណត់​ត្រា​​​ប្រវត្តិសាស្រ្ត​​តាម​សម័យកាល​។


 ជ្រុង​តាំងពិព័រណ៍​ចង្កៀង​ប្រេង​បង្ហាញ​អំពី​ដំណើរ​រួម​ប្រាស្រ័យ​វប្បធម៌​ រវាង​វៀតណាម​​នឹង​ឥណ្ឌា​
ឬជាមួយ​នឹង​ប្រទេស​អឺរុប​​មួយ​ចំនួន។​



 តាំង​ពិព័រណ៍​ “ចង្កៀង​ប្រេង​វៀតណាម​” នៅ​អគារ​ប្រពៃណី​​តំបន់​អភិបាល​សាសនា​​​​ទីក្រុង​ហូជីមិញ​។​

 

ជា​​ទឹក​ដី​កសិកម្ម​ ចង្កៀង​​ប្រេង​កាល​ពី​​ដើម​ បាន​ក្លាយ​ជា​មិត្ត​​​កសិករ​វៀតណាម​​។ ចេញ​ទៅ​ស្រែ​តាំងពី​មេឃនៅ​​ងងឹត​ កសិករ​ដៃ​ម្ខាង​កាន់​ចង្កៀង​ ស្មា​ម្ខាង​​លី​ដង​នង្គល ដៃ​ម្ខាងទៀត​​ដឹក​ក្របី​។ ឬ​អ្នក​ម្តាយទាំងឡាយ​​ទៅ​ផ្សារ​​ចាប់​ពី​ម៉ោង​​២ព្រឹក​​ឲ្យ​ទាន់ទូក​ចម្លង​ រួច​ធ្វើ​ដំណើរ​រាប់​សិប​គីឡូ​ម៉ែត្រ​ ឲ្យ​ទាន់​បើផ្សារ​ពេល​ព្រឹក​ សុទ្ធតែ​កាន់​ចង្កៀង​​មួយ​គ្រឿង​តាម​ដៃ​។ នឹក​កាលពី​ដើម​ ផ្ទះ​នៅមាត់​ទន្លេក្រហម​ លោកយាយ​ធ្វើ​ដំណើរ​ទៅ​ផ្សារ​រាប់សិប​​ឆ្នាំ​ មាន​តែ​ចេក​ប៉ុន្មាន​ស្និត​និង​រាប់​សិប​មួក​ស្លឹក ​រៀប​ដាក់​​ស្រាបនៅ​ក្បាល​ដង្រែក​ទាំង​សងខាង​។​ ​យាម​ទី​បី​មាន់​​រងាវ ​លោក​យាយរលះ​​រលាំង​ក្រោង​ពី​ដំណេក​រែក​អង្រែក​ចេញទៅ​ផ្សារ​ មិន​ភ្លេច​កាន់​តាម​ចង្កៀង​ប្រេង​តូច​។ តាម​​​មាត់​ទន្លេ​មាន​សំឡេង​ស្រែក​បបួល​ហៅ​គ្នា​ លឹប​ល​ក្នុង​រាត្រី​​គឺជា​ផ្កា​ភ្លើង​​នៃ​ចង្កៀង​ប្រេង​ ដូច​រលក​ជីវិត​ សង្ខារ​​មនុស្ស​គ្រប់​ជំនាន់។ល។ ខ្ញុំ​ចងចាំ​និង​ស្រមៃ​ឃើញ​តែប៉ិន​ហ្នឹង​ ពី​ព្រោះ​លោក​យាយ​ទទួល​មរណភាព​ឆាប់​ពេក​​។ ម្តាយ​ខ្ញុំ​និទាន​ ជិត​កន្លះ​សតវត្ស​ធ្វើដំណើរ​ឆ្លង​កាត់​មិន​ដឹង​ប៉ុន្មានគីឡូម៉ែត្រ​ ធ្វើ​ឲ្យ​ជើង​លោកយាយ​ក្រិន​ស្រាំ​ រីឯជើង​ចង្កៀងកែវ​​ប្រឡាក់ទៅ​ដោយ​ពណ៌​លឿង​ទុំ​ ដោយ​សារ​លោក​យាយគាត់​កាន់​ជាប្រចាំ​។​ល។
 
នោះគឺសតវត្ស​ទី​២០ បញ្ច្រាស់​ពេ​វេលា​ ចាប់ពីសម័យ​ដុង​សើន (Dong Son) (​សតវត្ស​ទី​៥ មុន​គ្រិស្ត​សករាជ​) ចង្កៀង​​ពេល​នោះ​ធ្វើអំពី​ដី​ដុត ប្រឆេះខាង​ក្នុង​និង​ដៃ​រមូល​ប្រឆេះ។ ក្រោយ​មក​ ចង្កៀង​ធ្វើ​អំពី​ស្ពាន់​ ជើង​ចង្កៀងយោង​​តាម​វណ្ណៈ​​សង្គម​ នឹង​មានរូបរាង​​ផ្សេង​គ្នា​។ ដោ​យឡែក​វណ្ណៈ​ឥស្សរជន​ ស្តេច​ ជើង​ចង្កៀង​តែង​មាន​​ចម្លាក​​ក្បូរក្បាច់រចនា​​ប្រណិត​ សិតបង្កើត​​និមិត្តរូប​ស្អាត​ជក់ចិត្ត​ ហើយ​ឆ្លុះបញ្ចាំង​តម្លៃ​វប្បធម៌​សហសម័យ​ជាច្រើន។​
 
សម័យ​រាជការ​លី​ (Ly) (សតវត្សទី​១៣) សម័យ​រាជការ​ត្រឹង​ (Tran) (សតវត្ស​ទី១៤) ចង្កៀង​ច្រើន​​ធ្វើ​ដោយ​ដីដុត​មាន​​រូបរាង​ ខ្នាត ​សម្បូរ​បែប​។ តាំង​ក្បាច់​​រចនា​និង​លាប​កាចារ​គ្រប់​ពណ៌​មើលទៅ​ជក់​ចិត្ត​។​
 
តាំង​ពិព័រណ៍​ “ចង្កៀងប្រេង​​វៀតណាម​” ក៏​មាន​ចង្កៀងនៅ​ចំណុះ​ខឿវប្បធម៌​អូរកែវ​ សាហ្វិញ​ (Sa Huynh) ជួយ​ភ្ញៀវ​ទេសចរ​ស្វែងយល់​បន្ថែម​អំពី​លក្ខណៈ​វប្បធម៌​​នៃ​ខឿន​វប្បធម៌​ទាំង​នេះ​។ ក្រៅ​ពី​នោះ​ ឆ្លងកាត់​ការបំឡាស់​​ប្តូរ​នៃប្រវត្តិសាស្រ្ត​​ វត្ថុតាង​ចង្កៀង​ប្រេង​មួយ​ចំនួន​ក្នុង​តាំងពិព័រណ៍​ នៅទាំង​បង្ហាញ​ស្តែង​ពី​ដំណើររួម​ប្រាស្រ័យ​វប្បធម៌​​រវាង​វៀតណាម​និង​ឥណ្ឌា​ ឬ​ជាមួយ​ប្រទេសអឺរុប​នានា​។


 ចង្កៀង​ស្ពាន់​រូប​ប្រើស​សម័យកាល​ដុង​សើន​ (Dong Son) សតវត្ស​ទី​៥ - ១ មុន​គ្រិស្ត​សករាជ​។​


ចង្កៀង​សេរាមិចសម័យ​រាជការ​លី - ត្រឹន​ (Ly - ​Tran) សតវត្ស​ទី​១៣ - ១៤។


 ចង្កៀង​ប្រេង​គ្រប់​ប្រភេទ​ធ្វើ​អំពី​ស្ពាន់​ចម្បា សតវត្សទី​១៣ - ១៨។


 ចង្កៀង​ស្ពាន់​​ចម្បា​ ​សតវត្ស​ទី​១៧។​


ចង្កៀង​​សេរាមិច​ខ្មែរ​ សតវត្សទី​១៨ - ២០។


 ជ្រុង​តាំងពិព័រណ៍​ចង្កៀង​ប្រេង​គ្រប់​ប្រភេទ​ ធ្វើ​អំ​ពី​សេរាមិច​ភូមិ​​ភាគខាង​ត្បូង​
(ឡៃថិវ - Lai Thieu​ បៀន​ហ្វ័រ - Bien Hoa​) សតវត្សទី​១៩ - ២០។



 ចង្កៀង​ប្រេង​គ្រប់​ប្រភេទ ​ធ្វើ​អំពី​សេរាមិច​លាប​កាចារ​ច្រើន​ពណ៌​ រ
ចនា​សម្បូរ​​​បែប។​



 ចង្កៀង​ប្រេង​សេរាមិច​​មាន​​រូបរាង​ផ្សេង​គ្នា។​


 ចង្កៀង​ប្រេង​កែវ ​បាន​ធ្វើ​​ច្រើន​នៅ​សតវត្ស​ទី ​២០​។​


 ចង្កៀង​ប្រេង​​ធ្វើ​អំពី​សេរាមិច​បៀន​ហ្វ័រ (Bien Hoa) ​
លាប​កាចារ​និង​មាន​ក្បាច់​រចនា​ពិសេស​ សតវត្សទី​២០។​



 ចង្កៀង​ប្រេង​មាន​ជើង​ធ្វើ​អំពី​សេរាមិច​។​


 បែប​ចង្កៀង​ប្រេង​សេរាមិច​​​មាន​ប្រឆេះរុញ​ឡើង​ មាន​រូបរាង​ពិសេស​​​។


តាំង​លើ​ជើង​ចង្កៀង​សេរាមិច​មាន​ភាព​ប្រណិត​ខ្ពស់​។

 


មិត្ត​ ង្វៀន​ងុក​ថាវ​អ្វៀន​ (Nguyen Ngoc Thao Uyen) និស្សិត​មហាវិទ្យា​ល័យ​​វិទ្យាសាស្រ្ត​ សង្គម និង​មនុស្ស​សាស្រ្ត​​ទីក្រុង​ហូជីមិញ​រចែក​រំលែក​៖ “ចង្កៀង​គ្រប់​សម័យ​តាំង​បង្ហាញ​ក្នុងតាំង​ពិព័រណ៍​បង្កើត​ជា​ចរន្ត​វប្បធម៌​ ប្រវត្តិ​សាស្ត្រ​​ជក់ចិត្ត​។ ចង្កៀង​ជាច្រើន មាន​វិចិត្រ​សិល្បៈ​ខ្ពស់ ​​បញ្ជាក់​របរ​ចម្លាក់​បាន​រីកចម្រើន​ខ្លាំង​តាំងពីយូរ​យា​ណាស់​​​មក​ហើយ​។ ប្អូន​ទទួល​អារម្មណ៍​សម័យ​កាលនីមួយៗ​​សុទ្ធតែ​មាន​ស្នាមគំនូស​ដោយ​ឡែក​នៅលើ​​ចង្កៀង​ប្រេង​ទាំង​នេះ​”៕​
 

អត្ថបទ​និង​រូបថត៖ ង្វៀន​វូថាញ​ដាត


Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell សព្វថ្ងៃជា​សិក្ខាកាម​ គ្រូប​ង្រៀន​រចនា​ នៅ​សកលវិទ្យាល័យ​ RMIT ប្រទេស​វៀតណាម។

Top