បង្កើតនិងអភិវឌ្ឍន៍៣០ឆ្នាំកន្លងទៅ ពាណិជ្ជសញ្ញា PNJ ល្បីឈ្មោះដោយផលិតផលគ្រឿងអលង្ការមាសដ៏ប្រណិត នាំមុខនិន្នាការនិងពោរពេញទៅដោយភាពច្នៃប្រឌិត តាមរយៈគ្រឿងអលង្ការរាប់រយឈុតដ៏សម្បូរបែបធ្វើអំពីវត្ថុធាតុមាស ត្បូងគជ់គ្រប់ប្រភេទ នាំយកភាពស្អាត ភាពឆើតឆាយ និងលំដាប់ខ្ពស់ របស់អ្នកប្រើប្រាស់វៀតណាម។
ដើមកំណើតនៃហាងអាជីវកម្មមាសត្បូងភូញឹន (Phu Nhuan) បង្កើតនៅថ្ងៃ២៨ ខែមេសា ឆ្នាំ១៩៨៨ នៅឆ្នាំ១៩៩២ PNJ មានឈ្មោះក្រុមហ៊ុនមាសត្បូងភូញឹន (Phu Nhuan) ជាផ្លូវការ ពេលកំណត់យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាផលិតករអាជីវកម្មគ្រឿងអលង្ការជំនាញ។ ក្រោយមក សាខាទាំងឡាយនៅហាណូយ ដាណាំង (Da Nang) និងកឹនធើ (Can Tho) សម្ពោធន៍ឆ្លងនៅចុងទសវត្សរ៍ឆ្នាំ១៩៩០ ក៏ជាដំណាក់កាលសំខាន់ក្នុងសម័យដំបូង ដែលកកើតពាណិជ្ជសញ្ញាជំនាញ របស់ PNJ ហើយគ្រឿងអលង្ការ PNJ ខណៈនេះ បានចាប់ផ្តើមនាំចេញ។
ក្រោយពេលសហគ្រាសគ្រឿងអលង្ការ PNJ បានសម្ពោធន៍ឆ្លងនៅឆ្នាំ២០១២ PNJ មិនបង្អងជម្រុញការវិនិយោគ លើកកម្ពស់ប្រព័ន្ធចែកចាយ និងមជ្ឈមណ្ឌលគីមហ្វ័ន (Kim Hoan) ទំនើប និងមានទ្រងទ្រាយធំបំផុត នៅតាមខេត្តក្រុងដូចជា៖ ខេត្តកៀនយ៉ាង (Kien Giang) ប៊ិញយឿង (Binh Duong) ដុងណាយ (Dong Nai) ហាណូយ ដាណាំង (Da Nang)។ ដោយឡែកសហគ្រាសគ្រឿងអលង្ការ PNJ ដែលមានដើមទុន១២០ពានលាន់ដុង និងកម្លាំងផលិតជាង៤លានផលិតផលក្នុងមួយឆ្នាំ ជាសហគ្រាសមួយក្នុងចំណោមសហគ្រាសច្នៃគ្រឿងអលង្ការធំបំផុតតំបន់អាស៊ី។
អត្ថបទ៖ ង្វៀនវូថាញដាត រូបថត៖ ដាំងគីមផឿង