• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

គ្រឿងអលង្ការប្រណិតពាណិជ្ជសញ្ញា PNJ

បង្កើត​​​និង​អភិវឌ្ឍន៍​​​៣០​​ឆ្នាំកន្លង​ទៅ​​ ពាណិជ្ជ​សញ្ញា​ PNJ ​​ល្បី​​ឈ្មោះ​ដោយ​​​​ផលិតផល​​គ្រឿងអលង្ការ​មាស​ដ៏​ប្រណិត​​ នាំ​មុខ​និន្នាការ​​និង​​ពោរពេញ​ទៅ​ដោយ​ភាព​ច្នៃ​ប្រឌិត​ តាម​រយៈ​​​​​​គ្រឿងអលង្ការរាប់​រយ​​ឈុត​​ដ៏​សម្បូរបែបធ្វើ​​​អំពី​វត្ថុធាតុ​មាស​ ត្បូង​គជ់​​គ្រប់​​ប្រ​ភេទ​​ នាំយកភាព​ស្អាត​​ ភាព​​ឆើត​ឆាយ ​និង​លំដាប់ខ្ពស់​ ​របស់អ្នក​ប្រើប្រាស់​វៀតណាម​។​

ដើម​កំណើតនៃ​​ហាង​អាជីវកម្ម​​​មាស​​ត្បូង​​ភូ​ញឹន (Phu Nhuan)​​ ​បង្កើត​នៅ​​ថ្ងៃ​២៨ ខែ​​មេសា ឆ្នាំ​​១៩៨៨​ នៅ​ឆ្នាំ​១៩៩២ PNJ​ មាន​ឈ្មោះ​​​ក្រុម​ហ៊ុន​មាស​ត្បូង​ភូ​ញឹន (Phu Nhuan) ​​ជា​ផ្លូវ​ការ ពេល​​កំណត់​​យុទ្ធសាស្រ្ត​​អភិវឌ្ឍន៍​​​ជា​ផលិត​ករ​អាជីវកម្ម​​គ្រឿងអលង្ការ​​ជំនាញ​។ ក្រោយ​មក​ សាខា​ទាំងឡាយ​នៅ​​ហាណូយ​ ដាណាំង (Da Nang) និង​កឹន​ធើ​ (Can Tho) ​សម្ពោធន៍​​​​ឆ្លង​​​​នៅ​​ចុង​ទសវត្សរ៍​​ឆ្នាំ​១៩៩០ ក៏​ជា​ដំណាក់​​កាល​​​សំខាន់​​​ក្នុង​សម័យ​​ដំបូង​ ដែល​កកើត​ពាណិជ្ជសញ្ញា​​ជំនាញ ​របស់​ PNJ ហើយ​គ្រឿងអលង្ការ​ PNJ ខណៈ​នេះ​ បាន​ចាប់​ផ្តើម​​នាំ​ចេញ​។​
 
ក្រោយ​ពេល​​សហគ្រាស​​គ្រឿងអលង្ការ​ PNJ បាន​សម្ពោធន៍​​ឆ្លង​នៅ​ឆ្នាំ​២០១២ PNJ មិន​បង្អង​ជម្រុញ​ការ​វិនិយោគ​ លើកកម្ពស់​​ប្រព័​ន្ធ​ចែកចាយ ​និង​មជ្ឈមណ្ឌល​គីម​ហ្វ័ន​​ (Kim Hoan) ​ទំនើប​ ​និង​​​​មាន​ទ្រងទ្រាយ​​ធំ​បំផុត​​ នៅ​តាម​ខេត្ត​ក្រុង​ដូចជា៖ ខេត្ត​កៀន​យ៉ាង (Kien Giang) ប៊ិញ​យឿង​ (Binh Duong) ដុង​ណាយ (Dong Nai) ហាណូយ​ ដាណាំង​ (Da Nang)។ ដោយ​ឡែក​​សហគ្រាសគ្រឿង​អលង្ការ​​ PNJ ដែល​មាន​ដើម​ទុន​​១២០​​ពានលាន់​ដុ​ង និង​កម្លាំង​ផលិត​​ជាង​៤លាន​ផលិតផល​ក្នុ​ងមួយ​ឆ្នាំ​ ជា​សហគ្រាស​​មួយ​​ក្នុងចំណោម​សហគ្រាស​​​ច្នៃគ្រឿង​អលង្ការ​​​​ធំបំផុត​​​តំបន់​​អាស៊ី​​។​

 


 អ្នក​រួម​ការ​ងារ​​ច្នៃ​​ម៉ូដ​គ្រឿងអលង្ការ​ PNJ ធ្វើ​ការ​ក្រុម​។​

 ជា​មធ្យម​​​ការិយាល័យ​​​​ច្នៃរចនា​ PNJ ផលិត​ចេញ​​ប្រហែល​​២២៤​​​ម៉ូដ ​ក្នុង​​មួយ​ខែ។​.

 គូរ​រូ​​ប​ម៉ូដ​រចនា​បែប ​2D។

 រោង​ផលិតគ្រឿងអលង្ការ​ក្នុង​សហគ្រាស​ PNJ។

 PNJ មាន​​ក្រុម​​សិប្បករ​​ និង​ជាង​មាស​ថ្វី​​ដៃ​​ល្អ ​​កម្រិត​វិជ្ជា​​ខ្ពស់​។​

ម៉ាស៊ីន​​សិត​មាស

 ដំណាក់​កាល​ធ្វើ​ស្នូល​ពុម្ព។.

 ដំណាក់កាល​​ពិនិត្យ​គុណភាព​ផលិត​គ្រឿងអលង្គារ​។​

លោក​ស្រី​ ដាំងធី​គីម​ឡៀន​ (Dang Thi Kim Lien) ប្រធាន​ការិយាល័យច្នៃ​​រចនា​​នៃ​ PNJ ឲ្យដឹង​ថា​៖​ សព្វថ្ងៃ​ ជា​មធ្យម​​ការិយាល័យច្នៃ​​រចនា ​បាន​ប្រហែល​២២៤​​ម៉ូដ​​ក្នុង​មួយ​ខែ​​ ចំពោះ​ផលិត​ផលគ្រឿង​អលង្ការ​គ្រប់​ប្រភេទ​។ នៅទី​នេះ​ ដំណាក់​កាល​​ច្នៃ​រចនា​ PNJ បាន​បង្ហាញ​ពី​ភាព​ជំនាញ​ តាម​រយៈ​​​​ក្រុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម​​​​​​​​រចនា​​សកម្ម​​​​ ច្នៃ​ប្រឌិ​ត ទទួល​បាន​ពាន​រង្វាន់​​​​​​​រចនាអន្តរជាតិ​និង​តំបន់​ជាប្រចាំ​ ចាប់​ផ្តើម​ពី​ការ​ផ្តើមគំនិត​ ហើយតាម​នោះ​យក​ធ្វើជា​ទិល​ដៅ​​សម្រាប់​បំផុស​គំនិត​ច្នៃ​ប្រឌិត ដើម្បី​​បង្កើត​​ចេញ​​ម៉ូដ​ផលិត​ផល​​។ ម៉ូដ​គ្រឿងអលង្ការ​ក្រោយពី​​ច្នៃ ​នឹង​បាន​រចនា​​ 2D 3D  មុនពេល​នាំ​ទៅ​សហគ្រាស​ដើម្បី​ផលិតចេញ​។​
 
តាម​លោក​ង្វៀន​ថាញ​ភុក​ (Nguyen Thanh Phuc) ​ប្រធាន​ការិយាល័យ​ស្រាវ​ជ្រាវ​និង​អភិវឌ្ឍន៍​ផលិតផល​ PNJ  បទដ្ឋាន​​បង្កើត​ចេញ​ផលិត​ផលគ្រឿង​អលង្ការ​ PNJ ត្រូវ​ឆ្លងកាត់​ចំនួន​២០​ដំណាក់កាល​ ក្នុង​នោះ​ដំណាក់កាល​ណា​​ក៏​សំខាន់ទាំងអស់​ ដើម្បី​ធ្វើ​​ចេញ​ផលិតផល​​គ្រឿងអលង្ការ​​​សុក្រិត ​ប្រណិត​ មាន​​លក្ខណៈ​​ពិសេស​ដោយ​ឡែក​​របស់​ PNJ។
 
នៅ​សហគ្រាសគ្រឿង​អលង្ការ​ PNJ យើង​ខ្ញុំ​​បាន​ឃើញ​ផ្តាល់​ភ្នែក​នូវ​ដំណាក់កាល​ផលិត​​គ្រឿងអលង្ការ​ PNJ ក្រោម​​បាត​ដៃ​ដ៏ជំនាញ​ នៃ​ក្រុម​សិប្បករ​ ជា​ង​មាស​ដែល​មាន​ថ្វី​​​ដៃ​​ និង​​កម្រិត​វិជ្ជា​ច្នៃ​ខ្ពស់​។ ​​ពី​ម៉ូដរចនា​ សហគ្រាសនឹង​​បោះពុម្ព​ 3D និង​​បង្កើត​ស្នូល​ជ័រ​​សម្រាប់​ផលិតផល​។​ ស្នូល​​ចម្បង​​ជា​មូលដ្ឋាន​ពុម្ព​ម្នាង​​សិលា​ មុនពេល​​​ជ័រ​​រលាយ​​​ហូរ​​​​ចូល​​ពុម្ព​ ដើម្បី​សិត​​ជា​​ផលិត​ផលគ្រឿង​​អលង្ការ​។ ទោះ​បី​ នៅ​ដំណាក់​កាល​​ណា​ក៏ដោយ​ សិប្បករ​ PNJ ក៏​យក​អស់ពីចិត្ត​ ផ្ចិត​ផ្ចង់​ នៅ​លើ​រាល់​​ស្នាម​លម្អិត​ រួម​ចំណែក​​បង្កើត​ភាព​សម្រប់​​រវាង​សម្រាស់​ស្អាត ​​ឆើត​​ឆាយ​​​ពិសេស​ ទាន់​​សម័យ​ ​និង​ទំនើប​​នៅ​ក្នុង​​ផលិត​ផល​គ្រឿងអលង្ការ​ PNJ នីមួយៗ​ ឆ្លើយ​​តប​​តម្រូវ​ចក្ខុវិស័យ​​​​រាល់​អតិថិជន​។​

មិនត្រឹម​តែ​លើកក​ម្ពស់​​សម្រស់​ នាំ​មក​​ភាព​មោទនៈ​ជូនអតិថិជន​ ដោយ​ឈុត​គ្រឿងអលង្ការ​ប្រណិត​ PNJ នៅ​​ជា​ពាណិជ្ជសញ្ញា​មួយ​ក្នុង​ចំណោម​ពាណិជ្ជសញ្ញា​​នាំមុខ​​អភិវឌ្ឍន៍​​ចរន្ត​ផលិត​ផលវត្ថុ​​​អំណោយ​ ​ជូន​អតិថិជន​របស់​​សហគ្រាស​។ ទាំង​​អស់​​សុទ្ធ​តែ​ឆ្ពោះទៅ​រក​ “​លើក​​កម្ពស់​តម្លៃ​ពិតប្រាកដ​” ដើម្បី​​​បង្កើន​តម្លៃ​​នៅ​លើ​រាល់​​ផលិត​ផល​ ទន្ទឹម​នោះ​​លើក​កម្ពស់ចំពោះ​ ​​​​តម្លៃ​ គុណ​ភាពខ្ពង​​ខ្ពស់​​របស់​អ្នក​ប្រើ​ប្រាស់​​។​
 
រំលឹកដល់​ PNJ អ្នក​ណាដែល​​​ស្រឡាញ់​​គ្រឿងអលង្ការ ​​សុទ្ធតែ​​​ស្គាល់​ឈុត​គ្រឿងអលង្ការ​មាស​អាពាពិពាហ៍​ល្បី​​ឈ្មោះ​របស់​ PNJ ឬ​​ប្រភេទ​គ្រឿងអលង្ការ​ដែល​ធ្លាប់​បាន​អតិថិជន​​ពេញ​​និយម​ដូចជា៖ គ្រឿងអលង្ការ​​​មហាក្សត្រ​ គ្រឿងអលង្ការ​ហង្ស​មាស​ គ្រឿងអលង្ការ​ Mystery គ្រឿងអលង្ការ​​គជ់​​សមុទ្រ​ គ្រឿងអលង្ការ​ធាតុ​ទាំង​ប្រាំ​...។ល។ តាម​នោះ​ អតិថិត​ជន​​ពេញ​ចិត្ត​នៃ​ការ​សម្អាង​ធ្វើ​ស្អាត​​ ​លើកកម្ពស់​តម្លៃ​មនុស្ស​ ទន្ទឹម​នោះ​អះអាង​ពាណិជ្ជ​សញ្ញាគ្រឿង​​​អលង្ការ​ PNJ ជា​ “នាំមក​ភាពមោទនៈ​ជូន​អតិថិជន​ដោយ​ផលិតផល​​ប្រណិត ​និង​គុណភាព​​ល្អលើស​លុ​ប៕


ផលិតផលគ្រឿង​អលង្ការ​ PNJ លើក​កម្ពស់​សម្រស់​​ ភាព​មោទនៈ​របស់​នារី​ ដោយ​ប្រភេទ​គ្រឿងអលង្ការ​ប្រណិត​។

 ផលិត​ផលគ្រឿង​​អលង្ការ​​ PNJ ប្រណិត​ ដោយសារ​​ក្រុម​សិប្បករ​ ​​ជាង​មាស​ ដែល​​មាន​​​ថ្វី​​ដៃ​ ​និង​​វិជ្ជា​​​​ខ្ពស់​។​

ចិញ្ចៀន​ PNJ មាន​ម៉ូដ​​​សម្បូរ​បែប​ បាន​គូស្រករជាច្រើន​​ចូល​ចិត្ត​។

 ផលិត​ផល​គ្រឿងអលង្ការ​ PNJ មាន​ភាពសម្រប់​​រវាង​សម្រស់ ភាព​ឆើត​ឆាយ​ ពិសេស​ ទាន់​សម័យ ​និង​ទំនើប​។​

ផលិតផលគ្រឿង​​អលង្ការ​ PNJ តម្រូវ​​ការ​ចក្ខុវិស័យ​នៃ​អតិថិជន​គ្រប់​ជំពូក​។
 

អត្ថបទ៖ ង្វៀន​វូ​ថាញ​ដាត​ រូបថត៖ ដាំង​គីម​ផឿង

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ពឹង​ផ្អែក​លើ​គ្រឹះស្ថាន​ និងភាពប្រៀប​របស់វៀតណាម​ខាង​វិស័យ​វេជ្ជឱសថ​សាស្រ្ត​បុរាណ​ បន្ទាប់ពី​ពីរ​ទសវត្សរ៍​អភិវឌ្ឍ ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មានកម្រិត​ផលិតផល​ឱសថ​ FITO PHARMA បានក្លាយ​ជា​ក្រុមហ៊ុន​មួយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ឱសថ​​មាន​កិត្យានុភាព​ឈានមុខ​នៅ​វៀតណាម​ ដែល​មាន​ផលិតផល​នាំចេញ​ទៅកាន់ប្រទេស​ជាច្រើន​លើពិភពលោក​។​

Top