• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

“គ្រួដើម” នៃក្បាច់គុន Aikido វៀតណាម

ជាងពាក់​កណ្តាល​សតវត្ស ហាត់ក្បាច់​គុន Aikido គ្រូគុន​ដាំងវ៉ាន់​ផាត (Dang Van Phat) បាន​បង្រៀន​នូវ​ចំណង​ចំណូល​ចិត្ត និង​ស្មារតី​អ្នកគុននិយម​ដល់​សិស្ស​គ្រប់​គ្នា បោះ​ជំហ៊ាន​រួម​ជា​មួយ​គ្នាស្ថាបនា​ចលនា​រៀន​ក្បាច់​គុន Aikido មួយថ្ងៃទៅមួយ​ថ្ងៃកាន់​តែរីក​ចម្រើន​ខ្លាំង នៅ​វៀត​ណាម​។​

ឆ្នាំ១៩៥៨ ក្បាច់​គុន Aikido របស់​ជប៉ុន បាន​ជា្រ​បចូល​វៀតណាម​ ដល់​ឆ្នាំ​១៩៦១ បុរស​វ័យជំទង់​ដាំង​វ៉ាន់​ផាត (Dang Van Phat) កាលនោះ​ទើប​តែមាន​អាយុ១៣​ឆ្នាំ​ទេ គាត់​មាន​និស្ស័យ​បាន​រៀន​និង​រួម​ចំណែក​ធំក្នុង​ការ​ងារ​ស្ថាបនា អភិវឌ្ឍន៍​ក្បាច់​គុន​នេះនៅវៀ​ត​ណាម​។

គ្រូគុន​ដាំង​វ៉ាន់​ផាត (Dang Van Phat) ឲ្យដឹងថា “Aikido ជាមួយទ្រឹស្តី សមស្របគ្មាន​ការ​បែង​ចែក យក​ក្តី​ស្រឡាញ់​ធ្វើជា​ទិស​ដៅ​របស់​អ្នក​រៀន​គុន” ដូច​នេះគ្រូគុន​មាន​បំណង​ចង់​ឧទេសនាម​ក្បាច់​គុន ដែល​ពេញ​ដោយ​លក្ខណៈ​មនុស្សធម៌​នេះ ទៅដល់​ជនជាតិវៀត​ណាម​ ហើយ​រួមគ្នា​ហាត់​ក្បាច់​គុន​នេះ។​

ជាង​ពាក់​កណ្តាល​សតវត្ស ហាត់​ក្បាច់​គុន Aikido  ក៏ជាដំណើរ​ជីវិត របស់​គ្រូគុន​ដាំង​វ៉ាន់ផាត (Dang Van Phat)  ស្ថាបនាចលនាហាត់​ក្បាច់​គុន Aikido  ដល់​សហគមន៍​។ ពីទី​ក្រុង​ហូជី​មិញ លោក​ខិត​ខំ​ធ្វើ​ដំណើរ​ទៅ​កាន់​​មូល​ដ្ឋាន​ជិត​ខាង​បើកសាលា​បង្ហាត់​ដោយ​ផ្ទាល់ និងកៀរ​គរយុវជន​ចូល​រួម។ ប៉ុន្តែដោយ​ស្មារតី​សម្រប​របស់​​ក្បាច់​គុន  គ្មានការ​ប្រឡង​ប្រកួត ដើម្បី​ដំណើម​ថ្វីដៃដូច​ជាក្បាច់​គុន​បក្ស​ផ្សេងៗជាច្រើន​ នេះក៏​ជារ​បង​មួយ​​រារាំង​ធ្វើឲ្យក្បាច់​គុនគ្មាន​អ្នកណាពេញ​ចិត្ត។ ប៉ុន្តែ​ដោយ​ការប្តេជ្ញា​ចិត្ត មិន​ខ្លាច​នឿយ​ហត់ របស់​គ្រូគុន​ដាំង​​វ៉ាន់​ផាត (Dang Van Phat) បន្តិច​ម្តង​ផ្ទេនូវ​ចំណង​ចំណូល​ចិត្ត​និង​ស្មារតី​អ្នក​គុន​និយម​របស់​ខ្លួន​ដល់​សិស្ស​គណ រួម​គ្នាស្ថាបនា​ចលនារៀន​ក្បាច់​គុន Aikido ឲ្យមានការរីក​ចម្រើនឡើង។ មកដល់​សព្វ​ថ្ងៃ ចលនា​រៀន​ក្បាច់​គុន Aikido នៅខេត្ត​ប៊ិញយឿង (Binh Duong) កឹនធើ (Can Tho) រ៉ាច់យ៉ា(Rach Gia) ញ៉ាត្រាំង​(Nha Trang) ឡឹមដុង(Lam Dong)។ល។ កំពុង​មាន​ភាព​រីក​ចម្រើន​ទាក់​ទាញ​សិស្ស​គណ​មក​រៀន​ក្បាច់​គុន​យ៉ាង​កុះ​ករ​។​



ពីរនាក់ប្តីប្រពន្ធគ្រូគុន Aikido ដាំងវ៉ាន់ផាត (Dang Van Phat) និងង្វៀនធីថាញឡន (Nguyen Thi Thanh Loan) 
រួមគ្នាបង្ហាត់ក្បាច់គុន Aikido នៅទីក្រុងហូជីមិញ។ រូបថត៖ ថុងហាយ 


គ្រូគុនដាំងវ៉ាន់ផាត(Dang Van Phat)  ជាគ្រូគុនម្នាក់ក្នុងចំណោមគ្រូគុន Aikido មានចំនួនតិចនៅវៀតណាម ដែលទទួលបាន
ខ្សែក្រវាត់អន្តរជាតិ Aikikai  ដោយគ្រូដើមបង្កើត Aikido - Morihei Ueshiba (ជប៉ុន)ជាអ្នកទទួលស្គាល់។ រូបថត៖ ថុងហាយ


គ្រូគុនដាំងវ៉ាន់ផាត(Dang Van Phat)  ណែនាំសិស្សគុនហាត់ក្បាច់ដំបងវែងក្នុងក្បាច់គុន Aikido ។ រូបថត៖ ថុងហាយ

គ្រូគុនដាំងវ៉ាន់ផាត(Dang Van Phat)  ណែនាំសិស្សគណហាត់ស្នៀតគុនក្នុងសាលាហាត់គុនដោយអស់ពីចិត្តពីថ្លើម។ រូបថត៖ ថុងហាយ

Aikido ជាក្បាច់គុនល្បីឈ្មោះ ដោយមានស្នៀតបោកនិងស្នៀតដោះមានប្រសិទ្ធភាព។ រូបថត៖ថុងហាយ

គ្រូគុនដាំងវ៉ាន់ផាត (Dang Van Phat)  ណែនាំស្នៀតដំបងវែងក្នុងក្បាច់គុន Aikido ។ រូបថត៖ ថុងហាយ

គ្រូគុនដាំងវ៉ាន់ផាត (Dang Van Phat)  សម្តែងក្បាច់គុន ក្នុងលើកហ្វឹកហាត់និងសម្តែងក្បាច់គុន Aikido អន្តរជាតិ-ហាណូយឆ្នាំ២០១០។
រូបថត៖ ឯកសារ


គ្រូគុនដាំងវ៉ាន់ផាត(Dang Van Phat)   រៀបចំវគ្គបង្ហាត់ក្បាច់គុនលើកទី១នៅឆ្នាំ២០១៦ វិក្រឹតការគ្រូគុននិងអ្នកហ្វឹកហាត់ក្បាច់គុន Aikido  នៅខែឧសភា ឆ្នាំ២០១៦ ក្នុងសាលកីឡាដ្ឋានរ៉ាច់មេវ (Rach Mieu) (ខណ្ឌភូញឹន-Phu Nhuan ទីក្រុងហូជីមិញ)។ រូបថត៖ ថុងហាយ

គ្រូគុនដាំងវ៉ាន់ផាត(Dang Van Phat) អុជធូបរំលឹកគុណដល់គ្រូដើមដែលបានបង្កើតក្បាច់គុន Aikido - Morihei Ueshiba (ជប៉ុន)។ រូបថត៖ថុងហាយ



បណ្ណទទួលស្គាល់មួយចំនួនរបស់គ្រូគុនដាំងវ៉ាន់ផាត (Dang Van Phat)   ដែលសមាគមក្បាច់គុន Aikido នៅទីក្រុងហូជីមិញនិងជប៉ុនទទួលស្គាល់។ រូបថត៖ឯកសារបណ្ណទទួលស្គាល់មួយចំនួនរបស់គ្រូគុនដាំងវ៉ាន់ផាត (Dang Van Phat)   ដែលសមាគមក្បាច់គុន Aikido នៅទីក្រុងហូជីមិញនិងជប៉ុនទទួលស្គាល់។ រូបថត៖ឯកសារ

ដោយឡែកនៅ​ទីក្រុងហូជីមិញ កាលពីមុនមានបន្ទប់​ហាត់​ក្បាច់​គុន Aikido តែពីរបី​បន្ទប់​ប៉ុណ្ណោះ ឥឡូវ​រីក​ចម្រើន​មាន មណ្ឌល ក្លឹប បន្ទប់ហាត់ចំនួន​៤៤ ជា​មួយ​សិស្សគណ​មកតាមរៀន​ចំនួន​៣០០០​នាក់។ ក្បាច់​គុន Aikido កំពុង​ជម្រុញ​បង្កើត​សហគម Aikido នៅទីក្រុងហូជីមិញ បង្ក​ភាព​ងាយ​ស្រួល​ដល់​សកម្មភាព​របស់​ក្បាច់​គុន។ គ្រូគុន ដាំងវ៉ាន់ផាត (Dang Van Phat)    បាន​ចាត់​ទុក​ដូច​ជា​កក្តាមួយ​ដែល​មាន​សារ​សំខាន់​ប្រចាំ​ក្នុង​ដំណើរ​ស្ថាបនា​ និងរីក​ចម្រើន​របស់​ក្បាច់​គុន​។

មក​ដល់​សព្វថ្ងៃ ទោះបីលោកគ្រូមានអាយុ​៧០ឆ្នាំហើយ ប៉ុន្តែលោកគ្រូនៅតែដើរ​ប្រឡូក​ នៅតាម​ខេត្ត​ក្រុង ដើម្បី​ជួយ​អង្គភាព​ក្បាច់​គុន Aikido នៅតាម​មូលដ្ឋានសុក្រឹត​ផែន​ការ​បង្រៀន ឬដើម្បី​ហ្វឹក​ហាត់​គ្រូគុន​ឈរ​ថ្នាក់ ត្រួត​ពិនិត្យ​ឲ្យពន្ទុប្រឡង​ឡើង​កម្រិត នៃសិស្សគុន​ទាំងឡាយ។ គ្រូគុន​វ័យចំណាស់​នេះ គ្រាន់​តែទៅ​មក​សួរ​សុខ​ទុក្ខ​បន្ទប់​ហាត់ ដែលខ្លួន​ធ្លាប់បាន​ផ្សារភ្ជាប់​ក្នុងរយៈ​ពេល​ខ្លី លើក​ទឹក​ចិត្ត​សិស្ស​គណ​ឲ្យមាន​កម្លាំង​ចិត្ត​ហាត់​ក្បាច់​គុន​។​

ថ្ងៃដែលយើង​ខ្ញុំជួប​គ្រូនៅសាលប្រកួត​រ៉ាច់មេវ (Rach Mieu) ខណ្ឌភូញឹន (Phu Nhuan) គ្រូរំភើប​ចិត្តឲ្យ​ដឹង​ថា៖ “រាល់​តែឆ្នាំ​ Aikido នៅទីក្រុង​ហូជីមិញ រៀបចំហ្វឹកហាត់ពីរ​លើក ផ្តោតទៅ​លើការបង្ហាត់​លើកកម្ពស់​កម្រិត​វិជ្ជា និង​រៀប​ចំពិធីប្រឡង​យកខ្សែប្រវាត់​សម្រាប់​វិក្រឹតការ​គ្រូគុន​ឡើង​ទៅ។ ក្នុង​លើហ្វឹកហាត់​ដូចក្នុង​ថ្ងៃបុណ្យ ទាក់​ទាញ​សិស្សគ​ណ​ ចូលរួមយ៉ាងកុះករ ជាប្រការធ្វើឲ្យ​ខ្ញុំសប្បាយ​ចិត្តណាស់”​។

នៅក្នុង​ថ្នាក់រៀន​ក្បាច់​គុន Aikido នេះដែរ គ្រូក៏បានជួបអ្នក​គ្រូគុន ង្វៀន​ធីថាញ​ឡន (Nguyen Thi Thanh Loan) ជាសិស្សរួម​អាយុ ហើយក្រោយមកបាន​ក្លាយ​ជាប្រពន្ធ​របស់​លោក​គ្រូ។ គ្រូគុន​ដាំង​វ៉ាន់​ផាត (Dang Van Phat)   និងអ្នកគ្រូថាញ​ឡន (Thanh Loan) អ្នកទាំងពីរជាគ្រូគុន​ក្នុង​ចំណោម​គ្រូគុន Aikido មាន​ចំនួន​តិច​នៅ​វៀត​ណាម ដែល​ទទួលបានខ្សែក្រវាត់​អន្តរជាតិ Aikikai ដោយគ្រូដើមបង្កើតក្បាច់​គុន Aikido - Morihei Ueshiba (ជប៉ុន) ជាអ្នកទទួលស្គាល់​។ ជាពិសេស គ្រូគុនថាញឡន (Thanh Loan) និងប្តីមាន​បើក​សាលា​បង្រៀន​ក្បាច់​គុន Aikido ឥតគិតថ្លៃជាង១៥​ឆ្នាំ​កន្ល​ង​ហើយ ដើម្បី​បង្ហាត់​ក្បាច់​គុន​ដល់​កុមារ​ពិការ​ជួយ​ប្អូនមាន​ទីកន្លែង​សកម្មភាព  ហើយក៏ជាវិធីមួយ​សម្រាប់ឧទ្ទេស​នាម​ក្បាច់​គុន Aikido ដល់​សហគមន៍​។

ង្វៀន​ចឿង​អាញ​វូ (Nguyen Chuong Anh Vu) (ក្លឹប Aikido ខណ្ឌ៣) ជាសិស្សដែលដើរ​តាម​គ្រូផាត (Phat) ក្នុង​រយៈ​ពេល​១០​ឆ្នាំម​ក​នេះ ឲ្យដឹងពីលោកគ្រូរបស់​ខ្លួន៖ “យើងខ្ញុំរៀនបានស្មារតីអ្នក​គុន​និយម ពីលោកគ្រូ ចេះគោរព​ចាស់​ទុំ ស្រឡាញ់បងប្អូន និងរួមគ្នាស្ថាប​នាក្បាច់​គុន Aikido ពីមួយ​ថ្ថៃទៅ​មួយ​ថ្ងៃកាន់​តែរីក​ចម្រើន​៕

 

អត្ថ​បទ៖ សើនងៀ រូបថត៖ ថុងហាយនិងឯកសារ
 


សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top