• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

“គ្រូវេទមន្ត” បញ្ជូននាវាចូលទៅក្នុងអំពូលភ្លើង និងដប

ង្វៀន​ក្វាង​ហ្វី (Nguyen Quang Huy) បាន​ដឹង​ស្គាល់​នៅក្នុង​សហគមន៍​ធ្វើ​ដោយ​ដៃ​វៀត​ណាម ជា​មួយ​រហស​នាម “​គ្រូវេទមន្ត​” ពីព្រោះបាន​បញ្ជូន​នាវា ចូល​ទៅក្នុង​ដប និង អំពូល​ភ្លើង​។ ពី​អំពូល​ភ្លើង ​និង​ ដប ដែល​សេសសល់​ចោល ប៉ុន្តែក្រោម​ថ្វីដៃទាំង​គូដ៏​ប៉ិន​ប្រសប់ របស់បុ​រស​វ័យជំ​ទង់ បាន​ក្លាយ​ជា​ប្រដាប់​តុប​តែង​ល្អ​ប្រណិត​។​

ហ្វី (Huy) ឲ្យដឹង៖ “ខ្ញុំចេះ​សិល្បៈក្នុង​ដប អំពូល​ភ្លើង តាម​រយៈ​បណ្តាញ និង​ ភាព​យន្តរឿង​មួយ​ចំនួន ជាង​នេះទៅ​ទៀត​ ខ្លួ​នក៏មាន​ចំណូលចិត្ត​ស្រឡាញ់​នាវានិ​ងស​មុទ្រ ​ដូច​នេះខ្ញុំ​ស្វែង​រក​របៀប​ច្នៃ​ធ្វើ​ផលិត​ផល​នេះ​ដោយ​ខ្លួន​ឯង​។ ស្នា​ដៃខ្លួន​ធ្វើ​បា​នសម្រេច​ដំបូង​នៅឆ្នាំ​២០១៤ គឺនាវា​មួយនៅ​ក្នុង​អំពូល​ភ្លើង​ ជាមួយ​ឈើ​ស្តើង​មួយ​ចម្រៀក​ និងក្រដាស​រូប​ត្រីកោណ​ពីរស្លឹក​ សម្រាប់​ធ្វើជា​ស្លាប​ក្តោង​នាវា​”​។

និយាយ​អំពីដំណាក់​កាលធ្វើផ​លិតផល​សិល្បៈ​មួយ នៅក្នុង​ដប ​អំពូលភ្លើង​ ហ្វី (Huy) ​បាន​ឲ្យដឹង​ថា ឧបករណ៍​សាមញ្ញ​សម្រាប់​ធ្វើដូច​ជា កំបិ​ត ដង្កៀ​ប ​កាវ​វិទ្យាសាស្រ្ត​៥០២ បន្ទាត់​ជា​ដើម​ ហ្វី ​(Huy) ចាប់​ផ្តើម​ធ្វើ​នាវា​ដោយ​ចិត​បន្ទះ​ឈើ​ឲ្យក្លាយ​ជាដង​ខ្លួន​នាវា ស្លា​បក្តោង​ធ្វើដោយ​ក្រដាស​ សស​រធ្វើដោយ​ឈើទន់​ ​(ឈើចាក់​ធ្មេញ)​។ ផ្នែក​គ្រឿងបរិក្ខារ​របស់​នាវា នឹង​បានលាបថ្នាំ​ពណ៌ និង តុបតែងធ្វើដូចម៉្តេច​មាន​ភាព​ប្រណិត​ជក់​ចិត្ត​។



ជ្រុងការងារច្នៃប្រឌិត បង្កើតផលិតផលនាវាក្នុងដបដ៏ពិសេស របស់បុរសនិស្សិតមានរហសនាម “គ្រូវេទមន្ត”
ង្វៀនក្វាងហ្វី (Nguyen Quang Huy)។


ក្តីស្រឡាញ់ចូលចិត្តសិល្បៈ ជាមួយបាតដៃទាំងគូដ៏ប៉ិនប្រសប់ ហ្វី(Huy) តែងបង្កើតបានផលិតផលថ្មី មានភាពវិចិត្រ
និង តម្លៃសិល្បៈខ្ពស់។


ដំណាក់កាលធ្វើការផ្គុំចំណែករបស់នាវានៅក្នុងអំពូលភ្លើង ទាមទារភាពហ្មត់ចត់ ជាក់លាក់ និង ភាពអត់ធ្មត់។

ដំណាក់កាលដាក់កាវវិទ្យាសាស្ត្រ ដើម្បីបិតភ្ជាប់គ្រឿងលម្អិតរបស់នាវាជាប់ជាមួយគ្នា។

ដំណាក់កាលធ្វើនាវានៅក្នុងអំពូលភ្លើង ដប តម្រូវការទាមទារអ្នកធ្វើត្រូវមានភាពអត់ធ្មត់ និង ផ្ចិតផ្ចង់ ពីព្រោះគ្រាន់តែភ្លត់ដៃបន្តិច អាចនឹងត្រូវធ្វើមកពីដើម។

ង្វៀនក្វាងហ្វី (Nguyen Quang Huy) ច្នៃដងខ្លួននាវា ដោយបន្ទះឈើដែលសេសសល់។

ដំណាក់កាលប្រគំបន្ទះឈើ ដើម្បីបង្កើតជាដងខ្លួននាវា ទាមទារ ង្វៀនក្វាងហ្វី (Nguyen Quang Huy)
ត្រូវប្រុងប្រយ័ត្ន ហ្មត់ចត់ និង ប៉ុនប្រសប់នៅរាល់កាយវិការ។


ក្រោយពីរឆ្នាំ តាំងពីពេលស្វែងយល់និងចាប់ផ្តើមអនុវត្ត មកដល់សព្វថ្ងៃហ្វី (Huy) គ្រាន់តែចំណាយពី១០ដល់២០នាទី
គឺបង្កើតជាផលិតផលមួយ។


គ្រាន់តែឧបករណ៍ជំនួយធម្មតាដូចជា៖ ដង្កៀប កាវវិទ្យាសាស្រ្ត ខ្មៅដៃ សូត្រ។ល។ ហ្វី (Huy) អាចបង្កើតបានផលិតផលសិល្បៈពិសេសទាំងឡាយនេះ។


ផលិផលទាំងឡាយតែងបានហ្វី (Huy) រក្សា ជូតថែជាប្រចាំ។

ក្រោយពីធ្វើ​សម្រេច​នាវា ហ្វី (Huy) នឹងជ្រើសរើស​អំពូល​ភ្លើង ឬ​ដប​សម​ស្រប់ ដើម្បី​បញ្ជូន​ចំណែក​គ្រឿង​របស់​នាវា​ចូល​ទៅខាង​ក្នុង​។ ដំ​ណាក់កាល​ ប្រគំចំ​ណែករបស់​នាវា​នៅ​ខាង​ក្នុង​អំពូល​ភ្លើង​ និ​ង​ ដប ​ទាម​ទារ​ភាព​ហ្មត់​ចត់​ ជាក់​លាក់​ និង​ ភាព​អត់​ធ្មត់​។ ក្រោយ​ពេលប្រើ​ឧបករណ៍​ផ្គុំចំណែក​គ្រឿង​ របស់នាវា​បាន​ជោគ​ជ័យ​  ហ្វី​ (Huy) នឹង​ប្រើកាវ​វិទ្យាសាស្រ្ត​៥០២ បិត​នាវា​ឲ្យជាប់​នៅនឹ​ង​កន្លែង​ក្នុង​អំពូល​ភ្លើង​ និង​ ដប​។
 

ង្វៀន​​ក្វាង​ហ្វី (Nguyen Quang Huy) ទទួល​បាន​រង្វាន់​​លេខច​មួយ ក្នុង​​ពិធី​ប្រឡង​រចនា​​ផលិត​ផល​​សិប្បកម្ម​​ច្នៃ​ប្រឌិត​លើក​​​ទី១ឆ្នាំ​២០១៥ រៀប​ចំ​ដោយ​មជ្ឈមណ្ឌល​​ដើម្បី​ថ្ងៃ​​ស្អែក​។​

ឆ្លងកាត់​ពីរឆ្នាំ​ហាត់​ធ្វើ និង ស្វែង​យល់​ច្នៃប្រ​ឌិត មក​ដល់​សព្វ​ថ្ងៃដើម្បី​ធ្វើ​សម្រេច​ផលិត​​ផល​មួយ ហ្វី​ (Huy) គ្រាន់​តែចំណាយ​ពី១៥​ដល់​២០នាទី​។ ប៉ុន្តែ​បុរស​និស្សិត​វ័យ​ក្មេង​តែង​ខិត​ខំ ដើម្បី​រាល់​ផលិត​ផល​ថ្មី​ប្លែក ចាប់​ពីនាវា​ក្តោង​ហាឡុង​ ​(Ha Long)​ តូច រហូត​ដល់នាវា​ទេសចរណ៍ ឬជួន​កាល​នាវា​គជ់​ខ្មៅ ​នាវា ​Titanic  ​យន្តហោះ...។ល។ ក្នុងនោះ​នាវាគជ់ខ្មៅ​ក្នុងភាពយ​ន្តចោរ​សមុទ្រ​នៅតំបន់​ Caribbe​ ជាស្នា​ដៃ​មួយ​ក្នុង​ចំណោម​ស្នាដៃ​ពិបាក​ជាង ខ្លូ​នត្រូវច្នៃ​ឧបការណ៍​បន្ថែម ដែល​សមស្រប់​ដូច​ជា កាំ​កង់ ​ម្ជុល ​កំបិត​កាត់​ជា​ដើម​។

មក​ដល់សព្វ​ថ្ងៃ ផលិត​ផលសិល្បៈក្នុង​អំពូល​ភ្លើង ​និងដប រប​ស់ង្វៀនក្វាង​ហ្វី ​(Nguyen​ Quang ​Huy) ទាក់​ទាញ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​មិត្ត​យុវ័យ និង​អតិថិជន​បរទេស​មួយ​ចំនួន​ បាន​អញ្ជើញ​មក​ដល់​ហាង​លេខ​៥៨ វិថី​ហាង​ង៉ាង (Hang Ngang) នៅផ្សារ​រាត្រី​ចុង​សប្តាហ៍​ក្រុង​ហាណូយ​៕



ផលិតផលយ៉ាងសម្បូរបែប ពេលឆ្លងកាត់បាត់ដៃរបស់ហ្វី (Huy)។

ផលិតផលនាវាហាឡុង (Ha Long) ក្នុងអំពូលភ្លើងសសៃ។

នាវាគំរូសុទ្ធតែបានហ្វី (Huy) ធ្វើទាន់សម័យ និងផ្លាស់ប្តូរជារឿយៗ ដើម្បីបង្កើតភាពសម្បូរបែប សម្រាប់ផលិតផល។

ក្រៅពីការច្នៃប្រឌិតបង្កើតជាផលិតផលនាវាក្នុងដប ហ្វី (Huy) នៅមានគោលគំនិតផ្សេងដូចជាប្រើអំពូលភើងធ្វើជាថូផ្កា។

ស្តង់ហាងនៅផ្សាររាត្រីវិថីបូរាណរបស់ហ្វី (Huy) ទាក់ទាញបានការយកចិត្តទុកដាក់របស់ភ្ញៀវទេសចរណ៍យ៉ាងកុះករ។

 

អត្ថបទ៖ ង៉ឹនហា     រូបថត៖ ខាញ់ឡុង


ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top