• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

គ្រូពេទ្យ Soeijima Nozomi៖ “រាល់ការចលនានៃអ្នកជំងឺជាក្តីសប្បាយដ៏ធំ”

តាម​កម្មវិធី​​ក្រុម​អ្នក​ស្មគ្រចិត្ត​ នៃ​ស្ថាបន​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ JICA គ្រូពេទ្យ​ Soejima Nozomi អញ្ជើញ​មកធ្វើការ​នៅ​មជ្ឈមណ្ឌល​​ស្តារ​នីតិសម្បទា​នៃ​មន្ទីរ​ពេទ្យ​​បាច់​មាយ​ (Bach Mai) (ហាណូយ​) ចាប់ពី​ឆ្នាំ​២០១៦។ ធ្វើ​ការជាង​ពីរ​ឆ្នាំ​ ​ជា​អំឡុង​ពេល​គ្រប់​គ្រាន់​សម្រាប់​គ្រូពេទ្យ Soejima Nozomi ​មាន​ការ​ពិសោធន៍​​ការងារ​ព្យាបាល​នៅ​បរិស្ថាន​ថ្មីទាំងស្រុង​។ ការ​សំណេះ​សំណាល​ជាមួយ​នឹង​អ្នក​នាង ​ធ្វើ​ឱ្យ​ខ្ញុំ​​យល់ឃើញអំពី​​ទឹក​ចិត្ត​ដ៏ធំ ​រវាង​គ្រូ​ពេទ្យ​ស្តារ​នីតិ​សម្បទា ​​និង​អ្នកជំងឺ​របស់​ខ្លួន​។​

យើង​ខ្ញុំ​ជួប​គ្រួ​ពេទ្យ​ Soejima Nozomi នៅ​ពេល​ព្រឹក​ ពេល​អ្នកនាងកំពុង​​ចាប់​ការ​ងារ​ជួយ​អ្នក​ជំងឺ​​ហាត់​ចលនា​ដៃ​ជើង​ ដោយ​ឧបករណ៍​រូប​វិទ្យា​ព្យាបាល​ ដើម្បី​កែលម្អ​ ​អាច​សកម្មភាព​ប្រចាំថ្ងៃដោយ​ខ្លួនឯង។​ ជាមួយ​នឹង​បទ​ពិសោធន៍​​ការងារ​​៩ឆ្នាំ​ នៅ​មន្ទីរ​ពេទ្យ​នីតិ​សម្បទា​ Kokura ជប៉ុន​ គ្រូពេទ្យ​ Soejima Nozomi បាន​អនុវត្ត​វិធី​សាស្រ្ត​​មួយ​ចំនួន​អំពី​រូបវិទ្យា​ព្យាបាល​ជឿន​លឿន​ សម្រាប់​ព្យាបាល​ជូន​អ្នកជំងឺ​វៀតណាម​។​

“​នៅ​ជប៉ុន​ ស្ទើរ​ទាំង​អស់​អ្នក​ជំងឺ​នឹង​ធ្វើ​ការ​ងារ​ផ្ទាល់​ខ្លួន​ទាំងអស់ ដោយ​ខ្លួន​​ឯង​​​​បន្ទាប់ពី​រយៈ​ពេល​ព្យាបាល​ ប៉ុន្តែ​​អ្នក​ជំងឺ​វៀតណាម​ តែង​មាន​អ្នក​ផ្ទះជួយ​ធ្វើជំ​នួស​​​ ទើប​ការ​ស្តារ​នីតិសម្បទា​ភាគ​ច្រើន​នៅ​យឺត​យាវជាង​។​ ខ្ញុំតែង​​ពន្យល់​លើកទឹក​ចិត្ត​អ្នក​ជំងឺ​ខិត​ខំ​ធ្វើ​សកម្មភាព​ប្រចាំថ្ងៃ​ដោយ​ខ្លួន​ឯង​​ ដើម្បី​បទដ្ឋាន​ស្តារ​​នីតិសម្បទា​​សកម្ម​​វិវត្តន៍​ឡើង​" - គ្រូពេទ្យ​ Soejima Nozomi ចែករំលែក​។

 


 គ្រូ​ពេទ្យ​ Soejima Nozomi បាន​ចូល​រួម​កម្មវិធី​អ្នក​ស្មគ្រ​ចិត្ត​របស់​ JICA ដើម្បី​អញ្ជើញ​មក​មជ្ឈមណ្ឌល​ស្តារ​នីតី​
សម្បទា​នៃ​មន្ទីរ​ពេទ្យ​បាច់​ម៉ាយ​ (Bach Mai) (ហាណូយ​) ចាប់ពី​ឆ្នាំ​២០១៦​។​



 
គ្រូ​ពេទ្យ​ Soejima Nozomi ធ្វើ​ការ​រួម​ជាមួយ​នឹង​គ្រូ​ពេទ្យ​ គិលានុបដ្ឋា​យិកា​ នៃ​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​នៅ​​
មន្ទីរ​ពេទ្យ​បាច់​មាយ​ (Bach Mai) (ហាណូយ)​។​



 
ក្រៅ​ពី​ឧបករណ៍​ជំនួយ​មាន​ស្រាប់​នៃ​មជ្ឈមណ្ឌល​ស្តារនីតិ​សម្បទា ​​នៅ​មន្ទីរ​ពេទ្យ​បាច់​ម៉ាយ​ (Bach Mai)
គ្រូពេទ្យ​ Soejima Nozomi នៅ​នាំយក​ឧបករណ៍របស់​ខ្លួន​មួយ​ចំនួន​ ​
ដើម្បី​អនុវត្ត​សម្រាប់​សកម្មភាព​ព្យាបាល​។



 កែវ​បាន​រចនា​ពិសេស​ សម្រាប់​អ្នកជំងឺ​ស្វែងរក​អារម្មណ៍​កាន់​កែវ ​និង​លើកឡើង​ដាក់​លើ​មាត់​ពិសា​។​


 ស្លាប​ព្រា​ ចង្កឹះ​ និង​សម្ភារ​ប្រើ​ប្រាស់​ប្រចាំថ្ងៃ​ បាន​រចនា​ពិសេស​ដើម្បី​អនុវត្ត​​លើ​​សកម្មភាព​ព្យាបាល​ជូន​អ្នក​ជំងឺ។​

 

គ្រូ​ពេទ្យ Soejima Nozomi ឱ្យ​ដឹង​ថា​ មេហាត់​ស្តារប្រព័ន្ធ​សាច់​ដុំ​ទោះបី​​សាមញ្ញ​ ធម្មតា ប៉ុន្តែ​​មាន​ប្រសិទ្ធភាព​ខ្ពស់​​ចំពោះ​បទដ្ឋាន​ស្តារ​ស្មារតី​​ចលនា​នៃ​អ្នក​ជំងឺ​ ពិសេស​ជាមួយនឹង​អ្នក​ត្រូវ​ដាច់​សសៃ​ឈាម​ក្បាល​ រង​របួស​ឆ្អឹង​ខ្នង​​។ អត់ធ្មត់​អនុវត្ត​លំហាត់​នេះ ជួយ​ពួក​គាត់​អាច​ធ្វើ​ការ​ប្រចាំថ្ងៃ​ដោយ​ខ្លួន​ឯង​បាន​ ដូចជា​​ស្លៀក​​ពាក់ ដុស​ធ្មេញ​ សិត​សក់​ ពិសា​អាហារ​។ល។ "រាល់​ការ​ចលនា​ ទោះបី​​សាមញ្ញ​ធម្មតា​នៃ​​អ្នក​ជំងឺ​ សុទ្ធតែ​ជា​សេចក្តី​សប្បាយ​រីករាយ​យ៉ាងខ្លាំង​ ចំពោះ​រូប​ខ្ញុំ​" គ្រូ​ពេទ្យ​ Soejima Nozomi ចែក​រំលែក​។​

តាម​រយៈ​បទដ្ឋាន​ធ្វើការ​ គ្រូពេទ្យ​ Soejima Nozomi កសាង​តារាង​វាយ​តម្លៃ​កម្រិត​ស្តារ​នីតិសម្បទា​នៃ​អ្នក​ជំងឺ​ សម​ស្រប​នឹង​មុខសញ្ញា​ជនជាតិ​វៀតណាម​។ ក្រោយ​មួ​យខែ​សម្រាក​ព្យាបាល​នៅ​មន្ទី​រពេទ្យ​យ៉ាង​សកម្ម​​ បើ​អ្នក​ជំងឺ​​សម្រេច​បាន​៩០% ​នៃ​កំហិត​ដាក់​ចេញ​ បទដ្ឋាន​ស្តារនីតិសម្បទា​បាន​វាយ​តម្លៃ​សកម្ម​ល្អ​។ តាម​គ្រូ​ពេទ្យ​ Soejima Nozomi កម្រិត​នេះ ត្រូវ​ការ​ឆ្លុះបញ្ចាំង​សមស្របជាមួ​យ​​នឹង​ភាព​​ជាក់ស្តែង​ គឺ​អ្នកជំងឺ​មាន​ការ​វិវត្ត​ន៍​អំពី​​ការ​យល់​ដឹង​ និង​អនុវត្ត​ការងារ​ប្រចាំថ្ងៃ​ដោយ​ផ្ទាល់​ខ្លួន​។​

បង​ស្រី​ ង្វៀន​ធី​ធ្វី​ (Nguyen Thi Thuy) ម្តាយ​អ្នកជំងឺ​ង្វៀន​ហូវ​ត្វឹន​ (Nguyen Huu Tuan) (​អាយុ​៩ឆ្នាំ ចូល​មន្ទី​រពេទ្យ​​ដោយ​ដាច់​សសៃ​ដៃខាង​ឆ្វេង​) ចែក​រំលែក​៖ “​គ្រូ​ពេទ្យ​ Soejima Nozomi ជិត​ស្និទ្ធ​។ បន្ទាប់​ពី​បញ្ចប់​ការ​សម្រាក​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ អ្នក​នាង​នៅ​ណែនាំលំហាត់​ចលនា​ចាំបាច់​ សម្រាប់​ហាត់​បន្ថែម​នៅ​ផ្ទះ​។ កូន​ប្រុស​​ខ្ញុំ​បាន​ស្តារ​នីតិសម្បទា​រហ័ស​ បន្ទាប់ពី​លើក​ព្យាបាល​នេះ​”។​

 


 គ្រូ​ពេទ្យ​ Soejima Nozomi កំពុង​បង្ហាត់​អ្នក​ជំងឺ​ស្តារ​សមត្ថភាព​កាន់​និង​លើក​ដាក់​របស់របរ​។


 គ្រូ​ពេទ្យ​ Soejima Nozomi បង្ហាត់​អ្នក​ជំងឺ​គាប​អាហារ​ដោយ​ចង្កឹះ​ធម្មតា​។​



 គ្រូ​ពេទ្យ​ Soejima Nozomi បង្ហាត់​អ្នក​ជំងឺ​ស្តារ​​នូវ​សកម្មភាព​អនាម័យ​ខ្លួនឯង​។


 គ្រូ​ពេទ្យ​ Soejima Nozomi ជួយ​អ្នក​ជំងឺ​ធ្វើ​លំហាត់​ពិនិត្យ​អំពី​ការ​វាយ​តម្លៃ​ស្មារតី​ យល់ដឹង​ប្រដាប់​ប្រដា
សត្វ​ចិញ្ចឹម​។ល។



គ្រូ​ពេទ្យ​ Soejima Nozomi​ ជិតស្និទ្ធ​នឹង​អ្នក​ជំងឺ​នៅ​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​
នៃ​មន្ទីរ​ពេទ្យ​បាច់​ម៉ាយ​ (Bach Mai)​។



 
ជាមួយ​នឹង​បទ​ពិសោធន៍​ការងារ​៩​ឆ្នាំ​ នៅ​មន្ទី​រពេទ្យ​ស្តារនីតិសម្បទា​ Kokura ជប៉ុន គ្រូពេទ្យ​ Soejima Nozomi
បាន​អនុវត្ត​វិធីសាស្រ្ត​មួយ​ចំនួន​ អំពី​រូបវិទ្យា​ព្យាបាល​ជូន​អ្នក​ជំងឺ​វៀតណាម​។​

 

បង​ង្វៀន​ថាញ​ណាម​ (Nguyen Thanh Nam) - ​កម្មាភិបាល​នៃ​មជ្ឈមណ្ឌល​​ស្តារនីតិសម្បទា​ (មន្ទី​រពេទ្យ​បាច់​ម៉ាយ - Bach Mai​) ឲ្យ​ដឹងថា៖ គ្រូ​ពេទ្យ​ Soejima Nozomi រួម​ចំណែក​សកម្ម​ក្នុង​ការ​ងារព្យាបាល​ផ្ទាល់​ជូន​អ្នក​ជំងឺ​ ជំនួយ​ដ៏​ល្អ​ជូនអ្នក​​​បច្ចេកវិទ្យា​​នៃ​មជ្ឈមណ្ឌល​។ នៅ​ចំណេះ​វិជ្ជា​និង​បទពិសោធន៍​នៃ​គ្រូពេទ្យ​ រួម​ចំណែក​ធ្វើ​ឱ្យ​សម្បូរ​បែប​​បន្ថែម​​វិធីសាស្រ្ត​ព្យាបាល​ស្តារ​នីតិសម្បទា ​ជូន​អ្នក​ជំងឺនៅ​​មន្ទីរ​ពេទ្យ​។​

គ្រូពេទ្យ​ Soejima Nozomi ចែក​រំលែក​៖ “​មាន​អ្នក​ជំងឺ​ជាច្រើន​ បន្ទាប់ពី​ពេល​សម្រាក​ព្យាបាល​​​នៅ​មន្ទីរពេទ្យ​​ ​ជួន​​កាល​ត្រឡប់​មក​ព្យាបាល​ ពួក​គាត់តែង​ស្វែង​រក​ទាល់​តែបានជួបនិង​​​​ជូន​ផ្លែ​ឈើ​បន្តិច​បន្តួចដល់​ខ្ញុំ ​ ខ្ញុំ​មាន​​អារម្មណ៍​រំភើប​ចិត្ត​ណាស់​។ ពី​រឆ្នាំ​ថ្មី​ៗ ខ្ញុំ​ក៏អាច​និយាយ​បាន​ភាសាវៀតណាម​​ច្រើន​បង្គួរ​ ទោះបី​​ភាសា​វៀត​ណា​ម​ពិបាក​​រៀន។ ដំណើរ​ទេសចររយៈ​ខ្លី​ជួយ​ឱ្យ​ខ្ញុំ​មាន​បន្ថែម​ចំណេះដឹង​អំពី​វៀតណាម​។ ហាណូយ​មួយ​ថ្ងៃ​កាន់​តែ​ជិ​ត​ស្និទ្ធ​ចំពោះ​ខ្ញុំ​”​៕

អត្ថបទ៖ ងឹន​ហា រូបថត៖ កុង​ដាត​
 



Top