• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

គ្រូបង្វឹក Park Hang Seo ៖ អ្នកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមបង្កើតស្នាដៃដ៏ធំអស្ចារ្យ

ទទួល​តួនាទី​​​ជាគ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ U23 វៀតណាមជា​ផ្លូវ​ការ​ តាំង​ពី​ខែ​តុលា ឆ្នាំ ២០១៧ លោក Park Hang Seo រួម​ជាមួយ​កីឡាករ​ បង្កើត​ស្នាដៃធំ​អស្ចារ្យ​​​​សំរាប់​កីឡា​​បាល់​ទាត់​វៀត ណាម នៅ​ពេល​ដណ្តើម​​ចំណាប់ថ្នាក់លេខ​ពីរនៃ​ពានរង្វាន់​ក្រុមបាល់ទាត់​ជម្រើសជាតិ​ U23 ដែល​​រៀបចំ​ នៅ​ប្រទេស​ចិន។

ចាប់ពីការបរាជ័យ នៅពហុកីឡាដ្ឋានកូរ៉េខាងត្បូង…

ជាមួយចំណង់ចំណូលចិត្តបាល់ទាត់តាំងពីតូច លោក Park Hang Seo បានប្រកួតដូចជាកីឡាករម្នាក់ ក្នុងក្លឹមបាល់ទាត់អាជីវកម្មមួយចំនួន នៅប្រទេសកូរ៉េខាងត្បូង ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៨។ បន្ទាប់ពី លោកបានក្លាយទៅជាអ្នកជំនួយការគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង។

បន្ទាប់ពីទទួលជោគជ័យក្នុងនាមអ្នកជំនួយគ្រូបង្វឹក Guus Hiddink ដែលដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង នៅពានរង្វាន់ World Cup ២០០២  លោក Park Hang Seo ក៏ធ្លាប់បានក្លាយទៅជាគ្រូបង្វឹកក្លឹបបាល់ទាត់អាជីវកម្មមួយចំនួន នៅប្រទេសកូរ៉េខាងត្បូង។ ក្រៅពីនោះ ក្រុមបាល់ទាត់ជម្រើសជាតិ U23 កូរ៉េខាងត្បូងបានដណ្តើមមេដាយសំរិទ្ធ នៅការប្រកួតចម្រុះ Asian Game ២០០២ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Park Hang Seo។ ប៉ុន្តែ លោកបានរងការរិះគន់ពីមជ្ឈដ្ឋានបាល់ទាត់កូរ៉េខាងត្បូង ដូច្នេះលោកបានលាលែងតំណែងគ្រូបង្វឹក។ ក្រោយនោះ លោកបានបង្ហាត់ក្លឹមបាល់ទាត់យុវវ័យនៅស្រុកកំណើតរបស់លោក។


គ្រូបង្វឹក Park Hang Seo ធ្វើបទសម្ភាសន៍ ក្នុងសន្និសីទកាសែត។
រូបថត៖ ត្រឹនថាញ់យ៉ាង


គ្រូបង្វឹក Park Hang Seo និងក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម ធ្វើដំណើរ លើផ្លូវនានានៃរដ្ឋធានីហាណូយ (Ha Noi)  ដែលទទួលការស្វាគន៍ពីអ្នកគាំទ្ររាប់ពាន់នាក់ បន្ទាប់ពីត្រឡប់ទៅវិញពីប្រទេសចិន និងដណ្តើមបានចំណាប់ថ្នាក់លេខពីរនៃពានរង្វាន់បាល់ទាត់ U23 អាស៊ី (AFC U23) ។


“នៅពេល​ព្រម​​ការ​អញ្ជើញ​របស់​សហព័ន្ធ​បាល់ទាត់​វៀតណាម ខ្ញុំ​ពិតជាភ្ញាក់ផ្អើលណាស់​ ប៉ុន្តែ​ខ្ញុំ​បាន​យល់​ព្រម​ភ្លាម។ ពីព្រោះ​ខ្ញុំ​គិត​ថា នោះ​គឺជា​ឳកាស​​​និង​ក៏ជា​ការ​សាកល្បងចុង​ក្រោយ​បង្អស់ ក្នុង​បុព្វ​ហេតុ​បាល់​ទាត់​របស់​​ខ្ញុំ​ ផងដែរ” លោក​ បាន​និយាយឲ្យ​ដឹង​ថា។

លោក Park Hang Seo មក​ប្រទេស​វៀតណាម​ និង​ក្លាយទៅ​ជា​គ្រូបង្វឹក​ក្រុម​បាល់ទាត់ជម្រើស​ជាតិ U23 វៀតណាម​ តាំងពីខែតុលា ឆ្នាំ២០១៧។ ​ដោយ​ជំនួយ​ពី​សហការី​ Lee Young Jin - កីឡាករ​បាល់ទាត់​ជនជាតិ​កូរ៉េ​ម្នាក់​ បាន​មក​ប្រទេស​វៀតណាម​ និង​ជួយ​ លោក Park Hang Seo ក្នុង​ការជ្រើសរើស​កីឡាករ តាម​​រយៈ​តាមដាន​ការ​ប្រកួត​​កីឡាករ ​ បូក​សរុប​នឹង​ការ​ពិគ្រោះយោបល់​​​នូវ​សមត្ថភាព សិលធម៌​របស់​កីឡាករ​ ដែលមកពី​​អ្នកជំនួយ​​ជនជាតិ​វៀតណាម ​លោក Park Hang Seo បាន​សម្រេច​បញ្ជី​ឈ្មោះ​កីឡាករ​ ដែល​​បាន​បង្ហាត់​ក្រោម​ការ​ណែនាំ​របស់​លោក សំដៅ​ចូលរួម​ក្នុង​ការប្រកួត​ពានរង្វាន់បាល់ទាត់​ U23 អាស៊ី (AFC U23)។

 

​ក្នុង​រយៈពេល ៣ ខែ ​ពេញ ហ្វឹក​ហាត់​ជាមួយ​កីឡាករ ជួនកាល​សម្ពាធ​ពី​ការងារ​ដែល​ធ្វើ​ខ្ញុំ​នឹក​ផ្ទះ​ខ្លាំង​ណាស់។ ប៉ុន្តែ​នា​ពេល​ព្រឹក សម្លឹង​មើល​​កែវភ្នែក ​​នៃ​កីឡាករ ខ្ញុំ​ពិតជាសុភមង្គល​ណាស់​ហើយបានលើកទឹក​ចិត្ត​​ខាង​ស្មារតីខ្ញុំ។ ប្រការនេះ​បានជួយ​ខ្ញុំ​ កីឡាករ ដូចជាអ្នក​ជំនួយ ផង​ដែរ​​ កាន់តែយោគយល់​គ្នា ទោះ​បី​ភាសា​ជា​​របាំ​ងធំបំផុត ក៏ដោយ។ ដូច្នេះ​គេ​បាន​យល់​​យុទ្ធវិធី​ដែល​​ខ្ញុំដាក់ចេញ​ ប្រកបដោយ​​ចាស់​លាស់​ គ្រូបង្វឹក Park Hang Seo បានចែករំលែក។

“ការស្វាគមន៍របស់ប្រជាជនវៀតណាមលើកនេះដូចអ្វីៗ ដែលខ្ញុំនិងក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងទទួលបាន ក្នុងពានរង្វាន់ World Cup ២០០២ ។ ប៉ុន្តែលើកនេះ ចំពោះខ្ញុំការស្វាគមន៍នេះមានអត្ថន័យណាស់។ ហើយខ្ញុំគិតថា នេះគឺជាមទោនភាព និងជាអនុស្សាវរីយ៍គួរឲ្យចងចាំបំផុត ក្នុងបុព្វហេតុបាល់ទាត់ ក្នុងខណៈពេល ៤០ ឆ្នាំ”។

(លោក Park Hang Seo បានចែករំលែកការរំជួលចិត្ត ដោយទទួលការស្វាគន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ នៅពេលលោកនិងក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមត្រឡប់ទៅស្រុកវិញ)

 …១០០ ថ្ងៃបង្កើតព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រសំរាប់កីឡាបាល់ទាត់វៀតណាម

ក្នុងប៉ុន្មានថ្ងៃបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម មួយក្នុងចំណោមបណ្តាការងារដំបូងររបស់គ្រូបង្វឹក Park Hang Seo គឺចងចាំឈ្មោះកីឡាករ។ ចំពោះកីឡាករមួយចំនួនមាន ឈ្មោះដូចគ្នា លោកបានហៅតាមក្លឹបដែលគេធ្លាប់ប្រកួត ដើម្បីងាយស្រួសចងចាំ។ ទោះបី និយាយភាសាវៀតណាមពិបាកគ៏ដោយ ប៉ុន្តែរហូតដល់បច្ចុប្បន្ននេះ លោកបានជឿជាក់និយាយឈ្មោះកីឡាករនៃក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម។

ដោយបទពិសោធន៍ទទួលបាន នៅពេលធ្វើជាអ្នកជំនួយ គ្រូបង្វឹក Guus Hiddink លោក Park Hang Seo បានចំណាយពេលវេលា ដើម្បីលើកទឹកចិត្តកីឡាករឆ្លងកាត់ការខ្វះខាតកម្លាំងរបស់គេ។ ក្រៅពីការបង្ហាត់នៅលើ​កីឡាដ្ឋាន​ លោកក៏បាននិយាយសំណេះសំណាលជាមួយកីឡាករ ដូចជាឪពុកនិងកូនចៅ សំដៅបង្កើតសាមគ្គីភាព​ក្នុងក្រុមបាល់ទាត់ជម្រើសជាតិនេះ។


គ្រូបង្វឹក Park Hang Seo ស្វាគមន៍អ្នកគាំទ្រ ក្នុងរាត្រីតំកើងក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម
នៅកីឡាដ្ឋានជាតិមីឌីញ (My Dinh)។
រូបថត៖ កុងដាត


គ្រូបង្វឹក Park Hang Seo ដឹកនាំបណ្តាកីឡាករនៃក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម
ក្នុងការប្រកួតរវាង វៀតណាមនិងក្លឹប Ulsan Hyundai ។ រូបថត៖ត្រឹនថាញយ៉ាង


គ្រូបង្វឹក Park Hang Seo ដឹកនាំបណ្តាកីឡាករនៃក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម
ក្នុងការប្រកួតមួយ។ រូបថត៖ត្រឹនថាញយ៉ាង


បានគេហៅថា “មនុស្សចាស់ពិបាកយល់ចិត្ត” គ្រូបង្វឹក Park Hang Seo បានស្នើកីឡាករត្រូវហ្វឹកហាត់ ក្នុងបន្ទប់ នៃសហពន្ធបាល់ទាត់វៀតណាម ៣ ដល់ ៤ ដងក្នុងមួយសប្តាហ៍ ហើយអនុវត្តក្នុងមួយខែ សំដៅបង្កើនកម្លាំង។ ក្រៅពីនេះ កីឡាករគប្បីពិសាតៅហ៊ូ ទឹកដោះគោ ដើម្បីធានាជីវជាតិជួយសុខភាពបានត្រឡប់មកភាពដើមវិញ មុននិងក្រោយការប្រកួត។

ក្រោមការដឹកនាំរបស់គ្រូបង្វឹក Park Hang Seo ក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមបានប្រកួត តាមទំរង់ ៥ -៣ - ២។ លោកយកចិត្តទុកដាក់លើយុទ្ធវិធីទាត់លើសងខាងស្លាប ខ្សែបម្រើនិងកីឡាករការពារចំនួន ៣ នាក់។ ហេតុនេះ បណ្តាកាលៈទេសៈលើកីឡាដ្ឋានបានកើតឡើងយ៉ាងឆាប់រហ័ស ដូច្នេះប្រធានរបស់ក្រុមដើរតួនាទីសំខាន់ៗ ណាស់។ តាមគ្រូបង្វឹក ប្រធានឡឿងស្វឹនទ្រឿង (Luong Xuan Truong) គឺជាជម្រើសយ៉ាងត្រឹមត្រូវ ដើម្បីជូយលោកគ្រូបង្វឹករូបនេះជូនដំណឹងរបស់ខ្លួនដល់កីឡាករ ក្នុងដំណើរប្រកួត ប្រកបដោយប្រសិទ្ធភាព។

ដោយការខិតខំប្រឹងប្រែង ក្នុងរយៈពេលពេញ ៣ ខែ គ្រូបង្វឹក រួមជាមួយបណ្តាកីឡាករក្នុងក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាមបង្កើតស្នាដៃអស្ចារ្យសំរាប់កីឡាបាល់ទាត់វៀតណាម និងសរសេរទំព័រប្រវត្តិសាស្ត្រថ្មីសំរាប់កីឡាបាល់ទាត់អាស៊ីអាគ្នេយ៍ ពីព្រោះក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាមបានក្លាយទៅជាក្រុមបាល់ទាត់ដំ​បូង​ ក្នុងតំបន់ បានឡើងក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ U23 អាស៊ី./.


 

 អនុវត្ត៖ ង៉ឹន​ហា មីញធូ
រូបថត៖ កុង​ដាត ថាញ​យ៉ាង

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community - ទីតំណចំណង់ចំណូលចិត្តសិល្បៈត្រែស្ពាន់

Hanoi Brass Community បាននិងកំពុងជាទីកន្លែងសម្រាប់ប្រគំតន្រ្តីដ៏ចំណាប់អារម្មណ៍មួយ សម្រាប់​​ជនបរទេសកំពុងរស់នៅក្រុងហាណូយ ដែលមានចំណូលចិត្តលេងត្រែស្ពាន់ បានរួមគ្នាប្រគំនូវ​ទំនុកបទភ្លេងមិត្តភាពអន្តរជាតិ នៅវៀតណាម។

Top