• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

គំហើញថ្មីចំពោះរូបថតរាជវង្សានុវង្សក្នុងងរាជកាលង្វៀន (Nguyen)

បន្ទាប់ពីស្វែង​យល់ ស្រាវជ្រាវ​រូបភាព​ឯកសារ ឯកសារ​​​អំពីរាជកាល​ង្វៀន (Nguyen) (ឆ្នាំ១៨០២-ឆ្នាំ១៩៤៥) វិចិត្រករ ត្រឹន​មិញ​តឹម (Tran Minh Tam) បាន​គូរ​​កម្រង​គំនូរ​រាជវង្សានុវង្ស​ក្នុង​រាជកាល​​ង្វៀន (Nguyen) និងព្រះមហាក្សត្រីយានី​ដោយវត្ថុធាតុដើម​​​ខុសគ្នា។

ការតាំងពិព័រណ៍​រាជកាល​ង្វៀន​(Nguyen) ទីពីរ​របស់​វិចិត្រករ ត្រឹន​មិញ​តឹម (Tran Minh Tam) ត្រូវបាន​ដាក់​តាំង​ នៅ​អាស័យដ្ឋាន ២៧ I  វិថី​ត្រឹន​ញ៉ឹត​យួត (Tran Nhat Duat) សង្កាត់​តឹន​ឌីញ (Tan Dinh) ទីក្រុង​ហូជីមិញ (Ho Chi Minh)។ បណ្តា​ស្នាដៃនេះ​កាន់តែ​ ធ្វើឲ្យ​ចាប់​​អារម្មណ៍របស់មហាជន​ ពីព្រោះ​វិចិត្រករ​រូបនេះ​បានគូរប្លង់គ្រោងនិង​ប្រើប្រាស់​ថ្នាំ​ប្រេង​​ ​នៅពេល​គូរ។ ចាប់ពីទីនេះ បណ្តា​គំនូរក្នុង​កម្រង​គំនូររាជវង្សានុវង្ស​​​​ ក្នុងសម័យរាជកាល​ង្វៀន ​(Nguyen) ទី​ពីរ​​បាន​លេចចេញ​យ៉ាង​រស់​រវើក​និង​ធ្វើ​ឲ្យ​លេចចេញ​​ប្រវត្តិសាស្ត្រ​មួយ​ផ្នែក​​នៃរាជកាល​ចុង​ក្រោយ​​ក្នុង​របប​សក្តិភូមិ​វៀតណាម។

ជា​អតីតរាជធានី​របស់​ប្រទេស​វៀតណាម​ តាំង​ពីឆ្នាំ១៨០២ ដល់​ ឆ្នាំ១៩៤៥ ដំណែលសេស​សល់​រហូតដល់​បច្ចុប្បន្ននេះ​​របស់​រាជកាល​ង្វៀន (Nguyen) គឺ​អតីតរាជធានីហ្វេ (Hue) និង​បាន​ធ្វើ​ឲ្យវិចិត្រករ ត្រឹន​មិញ​តឹម (Tran Minh Tam) ចាប់ចិត្ត ដោយភាព​ឆើតឆាយ​របស់​កេរ្តិ៍ដំណែល​​​ព្រះ​បរមរាជវាំង បន្ទាប់​ពីមក​ទស្សនា​ទីនេះជា​ច្រើន​ដង​ហើយ។ ចំពោះ​​វិចិត្រករ​រូបនេះ “ទំនាក់ទំនង​រវាង​មនុស្ស​និងទេសភាព​ពិតជាប្រាកដ។ ខ្ញុំ​ទទួល​អារម្មណ៍នឹកដល់​​រាជវង្សានុវង្ស​ដែល​បាន​រស់​នៅ​ក្នុង​ព្រះ​បរមរាជវាំងនេះ”។


វិចិត្រករ ត្រឹនមិញតឹម (Tran Minh Tam) បានគូររាជវង្សានុវង្ស ក្នុងកម្រងគំនូររាជកាលង្វៀន (Nguyen)
ទីពីរយ៉ាងរស់រវើកនិងធ្វើឲ្យលេចចេញដំណាក់កាលប្រវត្តិសាស្ត្រមួយនៃរាជកាលចុងក្រោម
ក្នុងរបបសក្តិភូមិវៀតណាម។ រូបថត៖ ង្វៀនវូថាញដាត


ទីកន្លែងដាក់តាំងមួយនៃការតាំងពិព័រណ៍រាជកាលង្វៀនទីពីរ។
រូបថត៖ ង្វៀនវូថាញដាត


មហាជនមកទស្សនាការតាំងពិព័រណ៍រាជកាលង្វៀនទីពីរ។
រូបថត៖ ឯកសារ។


មហាជនចាប់ចិត្តចំពោះគំនូរគូររូបថតដែលដាក់តាំងក្នុងការតាំងពិព័រណ៍នេះ។
រូបថត៖ ឯកសារ។


ស្ត្រីបានរស់ក្នុងរាជកាលង្វៀនទី ២ របស់វិចិត្រករ ត្រឹនមិញតឹម (Tran Minh Tam)
តែងតែបង្កប់វាសនាពិសេស។ រូបថត៖ ឯកសារ។


ភ្ញៀវទេសចរណ៍បរទេសចាប់ចិត្តចំពោះរបៀបគូររបស់វិចិត្រករ ត្រឹនមិញតឹម (Tran Minh Tam)។
រូបថត៖ ឯកសារ។


វិចិត្រករ ត្រឹនមិញតឹម (Tran Minh Tam) បានផ្តល់គំហើញថ្មីសំរាប់មហាជនស្តីពីមនុស្សក្នុង ប្រវត្តិសាស្ត្រ។ 
រូបថត៖ ឯកសារ។

និស្ស័យ​របស់វិចិត្រករ ត្រឹន​មិញ​តឹម (Tran Minh Tam) ​ចំពោះ​ការ​​ជ្រើសរើស​​​ប្រធានបទ​ដែល​ទាក់​ទង​នឹង​ប្រវតិ្តសាស្ត្រ​​ពិត​ជា​ចៃដន្យណាស់។ ក្នុង​ដំណើរ​ការ​ប្រមូល​​វត្ថុ​ធ្វើ​ពី​ឈើ លោក​បាន​មើល​ឃើញ​​ទ្វារ​បាន​គូរប្លង់​យ៉ាង​ស្អាត ហើយធ្វើ​ឲ្យ​លោក​មាន​គំនិតផ្តួច​ផ្តើម​នូវ​គំនូរលើ​ឈើ ពីព្រោះ​គំនូរឈើ​នេះបាន​រក្សា​ទុក ​ក្នុង​ពេលរយៈយូរ​អង្វែង​។ ​ដូច្នេះ ​វិចិត្រករ ត្រឹន​មិញ​តឹម (Tran Minh Tam) បាន​​ជ្រើស​រើសប្រធានបទ​រជ្ជកាល​ង្វៀន (Nguyen) ពីព្រោះ​​រាជកាលនេះ​​ជិត​នឹង​សម័យ​​បច្ចុប្បន្ននេះ ថែមទាំងលោក​បាន​ប្រមូល​​ឯកសារជាច្រើន ងាយស្រួល​​ស្វែងយល់​អំពី​ម​នុស្ស​និង​​ប្រវត្តិសាស្ត្រ​ ក៏​ដូចជាចរិត វាសនា​​របស់រាជវង្សានុវង្ស ផងដែរ​។ តាម​​លោក​តឹម (Tam) ​ក្នុងសម័យរាជកាល​ង្វៀន (Nguyen) ​ទឹក​ដី​ប្រទេស​វៀតណាម​មាន​ដែន​ដី​និង​កោះ​សមុទ្រ ធំធេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​លោក​តឹម (Tam) បាន​​បញ្ចូល​ចំណុច​នេះ​​ក្នុង​បណ្តា​គំនូរ​របស់​គាត់។

វិចិត្រករ ត្រឹន​មិញ​តឹម (Tran Minh Tam) មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​លេចចេញ​​​ប្រវិត្តិសាស្ត្រ​ឡើង​វិញ​តែ​ប៉ុណ្ណោះទេ ថែមទាំង​​លើកតំកើង​​លក្ខណៈលិល្បៈផង​ដែរ។ ជាពិសេស​គឺ​​ការ​​បង្កើត​រូបភាព​តាម​គោលបំណង តាំង​ដំណាក់​កាល​ជ្រើសរើសតួរអង្កដល់​បណ្តា​ផ្នែក​​លំអិត​ក្នុង​គំនូរ។ ថែមទាំង​ ការ​អនុវត្តន៍​បច្ចេកទេសរូបវិចិត្រ​របស់​ខ្លួន លោក ត្រឹន​មិញ​តឹម (Tran Minh Tam)​បាន​​គូរ​បណ្តាគំនូរ​ពិសេស​​អំពី​មនុស្ស​​បានរស់ក្នុងប្រវត្តិសាស្ក្រ​ ក្នុង​រាជកាល​ង្វៀន (Nguyen)។

វិចិត្រករ ត្រឹន​មិញ​តឹម (Tran Minh Tam) បាន​ចែក​រំលែក​ថា៖ ​​រូបថត​ស្តេច​យ៉ាឡុង (Gia Long)  ខ្ញុំ​បាន​ប្រើប្រាស់​រចនាបទអាស៊ី​បូព៌ាតភ្ជាប់​និង​រចនាបទ​លោក​​ខាង​លិច។ តាម​នោះ​ ​បង្ហាញ​​ការ​ជិត​ខិត​ដល់​​​វប្បធម៌ សង្គម​លោក​ខាង​លិច នៅ​ពេល​ស្តេច​យ៉ាឡុង (Gia Long)  កំពុង​កាន់គ្រង​រាជ​សម្បត្តិ ​ហើអាំងទែផេរ៉ង់រវាង​វប្បធម៌លោក​ខាងកើត​និង​លោក​ខាង​លិច​ទៀត។ ​ខាង​ក្រោយ​ខ្នង​រូបថត​ស្តេច​យ៉ាឡុង (Gia Long)   ខ្ញុំ​បាន​គូរ​​ប្រជុំ​កោះទាំង​ពីរ​ជានិមិត្តរូបតំណាងឲ្យ​​អធិបតីភាព​​របស់​ប្រជុំ​កោះ​ហ័ង​សា (Hoang Sa)​ និង​ប្រជុំកោះ​ទ្រឿង​សា​ (Truong Sa) របស់​ប្រទេស​វៀតណាម​ប្រកបដោយបង្គួរ។

​មនុស្ស​ក្នុង​គំនូ​ររបស់​វិចិត្រករ​រូបនេះ​បាន​បង្ហាញ​មនោសញ្ចេតនា​ខុស​គ្នា ៖ សប្បាយរីករាយ នឹក ​ស្រឡាញ់និង​ទាំង​ការ​ឈឺចាប់​។ ឧទាហរណ៍​គំនូរ​“ស្តេច​យ៉ុយ​តឹន (Duy Tan) ​និង​លោក​ជំ​ទាវ​ហូធីជី (Ho Thi Chi)” ជំនួស​ការ​យកចិត្ត​ទុក​ដាក់​លើ​ការ​គូ​រ​រូបរាងស្តេច​យ៉ុយ​តឹន (Duy Tan) ​ វិចិត្រករ​រូបនេះ​បាន​​ប្រមូល​​លើ​​មនុស្សស្រី្ត​ តាំង​ពីមុន​រហូត​​ដល់​បច្ចុប្បន្ននេះ​ មនុស្សស្រី្ត​តែង​តែដើរ​តួនាទីមិន​សំខាន់ទេ។  ​ស្តេច​យ៉ុយ​តឹន (Duy Tan) បាន​លេច​​​ចេញ​ដូ​ច​ជាស្រមោល​ នៅ​ខាង​ក្រោយ​ខ្នង ​លោកជំទាវហូធីជី (Ho Thi Chi) ដែល​ជាគន្លឹះ​សំខាន់ក្នុង​គំនូសនេះ និងទាក់ទាញ​ទស្សនិកជន​ដោយ​អាវផាយ​ពណ៌បៃតង​ខៀវនិង​សត្វកោកកំពុង​ហោះ​នៅ​ក្បែរ​ សត្វ​កោកនេះនិមិត្តរូប​​តំណាងឲ្យ​ចរិត​សុភាព​រាប​សារ...


ដោយ​ដំណាក់កាល​ឡើង​ចុះ​ដោយ​ឥត​ឈប់ឈរ​ក៏​ដូចជា​​វាសនា​​ដូចជា​​​ស្រ្តី​ជា​ច្រើន​រូប​រស់​ក្នុង​សម័យនោះ លោកជំទាវហូធីជី (Ho Thi Chi) មិន​អាច​ចៀស​វាង​​បាន​វាសនា​​ទុក្ខវេទនាទេ។ នេះ​ក៏​ជា​ចិត្ត​មនុស្សធម៌ដែល​វិចិត្រកររូបនេះ​​បាន​ផ្តាំផ្ញើ​បញ្ចូល​ក្នុង​បណ្តា​គំនូរ​​ក្នុង​កម្រង​គំនូស​រាជកាល​ង្វៀន./.


ស្តេចយ៉ាឡុង (Gia Long) (១៨០២-១៨២)។ រូបថត៖ ង្វៀនវូថាញដាត

ស្តេចថាញថាយ (Thanh Thai) (១៨៨៩-១៩០៧)។ រូបថត៖ ង្វៀនវូថាញដាត

លោកជំទាវ ហូជីឡាក (Ho Chi Lac) ភរិយារបស់ស្តេច ថាញថាយ(Thanh Thai) ។
រូបថត៖ ង្វៀនវូថាញដាត


ស្តេចយុយតឹន (Duy Tan) (១៩០៧- ១៩១៦)។ រូបថត៖ ឯកសារ

ស្តេចយុយតឹន (Duy Tan) លោកជំទាវ ហូធីជី (Ho Thi Chi)។
រូបថត៖ ង្វៀនវូថាញដាត


ស្តេចខាយឌីញ (Khai Dinh)(១៩១៦-១៩២៥)។
រូបថត៖ ង្វៀនវូថាញដាត


ស្តេចបាវដាយ (Bao Dai) (១៩២៦- ១៩៤៥) និងព្រះមហាក្សត្រិយានី ណាមភឿង (Nam Phuong)។
រូបថត៖ ឯកសារ


ពេលព្រះអាទិត្យរះ (ព្រះមហាក្សត្រិយានី ណាមភឿង (Nam Phuong) ហើយមើលពីឆ្ងាយៗ គឺទន្លេហឿង (Huong))
រូបថត៖ ង្វៀនវូថាញដាត


ព្រះមហាក្សត្រិយានី ណាមភឿង (Nam Phuong)។
រូបថត៖ ង្វៀនវូថាញដាត


មន្ត្រីរាជការមួយរូប។ រូបថត៖ ង្វៀនវូថាញដាត

រូបថតស្ត្រីរស់ក្នុងព្រះបរមរាជវាំង។ រូបថត៖ ង្វៀនវូថាញដាត

ច្រៀងប្រជាប្រិយមួយប្រភេទ។ រូបថត៖ ង្វៀនវូថាញដាត

អត្ថបទនិង​រូបថត៖ ង្វៀន​វូថាញ​ដាតនិង​ឯកសារ


ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top