• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

គំនូរស្លឹកពោធិ៍

ដើម​ពោធិ៍​បាន​​ចាត់ទុក​ជា​និមិត្ត​រូបដ៏​ពិសិដ្ឋ ​នៃ​ព្រះពុទ្ធសាសនា​​ តែង​​បាន​ដាំយ៉ាង​ច្រើន​​នៅ​ខេត្ត​​និញ​បិញ (Ninh Binh) ​ដូចជា​​ដាំ​នៅតាមដង​ផ្លូវ​ នៅ​មណ្ឌល​កេរដំណែល​ប្រវត្តិ​សាស្រ្ត​ និង​ទី​ទេសចរណ៍​​ចេតនាភាព​។ ទាញ​យក​ប្រៀប​ខ្លាំង​នៃ​​តំបន់​វត្ថុធាតុ​ ប្រជាជន​​ឃុំ​យ៉ា​ស៊ិញ​ (Gia Sinh) ស្រុក​​យ៉ា​វៀន​ (Gia Vien) បាន​ប្រែ​ក្លាយ​ស្លឹក​ពោធិ៍ ​ទៅ​ជា​ផលិតផល​សិល្បៈ​ដ៏មាន​អត្ថន័យ​ចេតនាភាព​៖​ គំនូរ​ស្លឹក​ពោធិ៍​។​​

ស្លឹក​ពោធិ៍​​មាន​រូបសណ្ឋាន​ស្អាត ​បាន​អ្នក​បេះ​ជ្រើសយក ដើម្បី​នាំទៅ​ធ្វើ​ជា​រូប​គំនូរបាន​ ​​​ត្រូវ​សម្រេច​កំហិត​ដូចជា​៖ តុល្យភាព​ស្លឹកទាំងសង​ខាង​ ស្លឹក​ល្អ​​មានពណ៌​​ខៀវ​ជាំ មាន​​កន្ទុយ​ស្លឹក​វែង​។ បន្ទាប់ពី ​បេះ​ផ្ទាល់​​ពី​ដើម​ពោធិ៍​ ស្លឹក​នឹង​​បាន​​លាង​ស្អាត​ ត្រាំទឹក​​អំបោល​​អំឡុង​៦០​ថ្ងៃ​ ដើម្បី​យក​តែ​ឆ្អឹង​ស្លឹក​។ បន្ទាប់​​មក ឆ្អឹង​ស្លឹក​​ត្រូវ​​បាន​ដុស​ស្អាត​ ទុក​​តែ​សសៃ​ស្លឹក​ រួច​យកទៅ​ហាល​ក្រោម​កម្តៅថ្ងៃ​។ ក្រោយ​ពី​សម្ងួត​ ជាងនឹង​​​ជ្រលក់ពណ៌​ លទ្ធផល​ចុង​ក្រោយ​គឺ​​សិល្បៈ​ច្នៃប្រឌិត​ បិទ​ត ដាំ​ ​និង​ផ្សំ ​​បង្កើត​ជា​ផ្ទាំងគំនូរ ​ទៅតាម​ប្រធាន​បទ​ជីវភាព​រស់នៅនីមួយៗ​​។
 


 វត្ត​​បាយ​ឌិញ​ (Bai Dinh) ​ជា​រម្មណីយដ្ឋាន​​ចេតនា​ភាព​ល្បី​ឈ្មោះ ​នៃ​ខេត្ត​និញ​ប៊ិញ​ (Ninh Binh) ​តែងតែមាន​​​​​ម្លប់​បៃតងត្រជាក់​​ នៃ​​ដើម​ពោធិ៍​​កល្បព្រឹក្ស​។​​ រូបថត៖ កុង​ដាត​


ប្រជាជន​​ឃុំ​យ៉ា​ស៊ិញ​ (Gia Sinh) ស្រុក​យ៉ា​វៀន (Gia Vien) ​​បេះជ្រើស​​យក​ស្លឹក​ពោធិ៍ណា ​ដែល​ល្អ​មាន​តុល្យ​ភាព​។​ រូបភាព​៖ ថាញ​យ៉ាង​


ជ្រើស​ស្លឹក​រឹង​ ខៀវ​ជាំ​ មាន​រូបសណ្ឋាន​ល្អ​ ទុក​ធ្វើ​ជា​វត្ថុធាតុ​គំនូរ ​ជា​ការងារ​ប្រចាំ​ថ្ងៃ​​នៃ​​ប្រជាជន​ស្រុក​យ៉ា​វៀន (Gia Vien)​។​ រូបថត៖ ថាញ​យ៉ាង


 ស្លឹក​បន្ទាប់ពី​បេះយក​មក នឹង​​បានយកទៅ​ត្រាំ​នឹង​ទឹក​​អំបោល​។​ រូបថត៖ ថាញ​យ៉ាង​


ប្រជាជន​​សម្អាត​ស្នាម​លម្អិត ​នៅលើ​ឆ្អឹង​​ស្លឹក​ពោធិ៍​ ដោយ​ភាព​​ផ្ចិត​ផ្ចង់​។ រូបភាព​៖ ថា​ញ​យ៉ាង


ស្លឹក​ពោធិ៍​មួយ​សន្លឹក ​បានសម្អាត​​ស្នាមលម្អិត​​តូច​ៗ លេច​អណ្តែត​សសៃ​ស្លឹក​​ជាក់​ច្បាស់​។ រូបភាព​៖ ថា​ញ​យ៉ាង


បន្ទាប់ពី​ស្លឹក​ពោធិ៍​បាន​សម្អាត​​​ រួច​រាយ​ស្លឹក​ពោធិ៍នៅ​​លើរាន​ឫស្សី ​ដើម្បី​ហាល​សម្ងួត​​​ក្រោម​​ពន្លឺ​ព្រះអាទិត្យ​។​ រូបថត៖ កុង​ដាត


 ជ្រលក់​ពណ៌​ឆ្អឹង​ស្លឹក​ពោធិ៍ ​បង្កើតជា​​ពណ៌​​លឿង​ស្រស់​។​ រូបថត៖ ថាញ​យ៉ាង​


 ស្លឹក​ពោធិ៍​រាប់​រយសន្លឹក​ បាន​ជ្រលក់ពណ៌​ដោយ​សិប្បកម្ម​ ជាស្រេច​​។​ រូបថត៖ កុង​ដាត


សិប្បករ​​នៃ​​បន្ទប់តាំង​ គំនូរ​ស្លឹក​ពោធិ៍​ ​កំពុង​​ផ្គួប​​ត​ស្លឹក​​ពោធិ៍​​ បង្កើត​ជា​​​រូបភាព​​​គំនូរ​។​ រូបថត៖ ថាញ​យ៉ាង


 ភ្ជាប់​​ស្លឹក​ពោធិ៍នៅ​​​លើ​​មែក​​ឈើ​ស្ងួត​ ជាគំនូស​​ធ្វើ​​សម្រេចរូបគំនូរ​​ដែល​មាន​ឈ្មោះថា​ប្រាថ្នា​។​ រូបថត៖ កុង​ដាត


 ពណ៌​សម្បូរបែប​​នៃ​ស្លឹក​ពោធិ៍​ដូចជា​ ពណ៌​ស ​លឿង​ ក្រហម​ លឿង​ទំ ​ជា​វត្ថុធាតុ​បង្កើត​បាន​​​ភាព​ឆើត​ឆាយ ប្រណីត​ ​នៅ​លើ​ផ្ទាំងគំនូរ​នីមួយ​ៗ។ ​រូបថត៖ កុង​ដាត


សិប្ប​ករ​ ​សើន ​ដូក្វៀន​ (Son Do Quyen) ​កំពុង​​ភ្ជាប់​ស្លឹក​ពោធិ៍​​ជាមួយនឹង​សម្បក​ឈើ​ចំណាស់​ បង្កើត​​ជា​រូបភាព​សម្រាប់ផ្ទាំង​​គំនូរ​។​ រូបថត៖ ថាញ​យ៉ាង​


 សម្បក​​ឈើ​ស្ងួត ​ជា​វត្ថុធាតុ​មួយ ​បាន​សិប្បករ​សាង​គំនូរ​ស្លឹក​ពោធិ៍​រើស​យក​ពី​​ព្រៃ​ បែប​នេះ​យក​ទៅ​​ផ្សំនឹង​​ស្លឹក​ពោធិ៍ ​បង្កើត​ជា​​ឈើ​មានជំហរ មាន​​រាងស្អាត​។ ​រូបថត៖ ថាញ​យ៉ាង


ជ្រុង​មួយ​​នៃ​វត្ថុធាតុ ​សម្រាប់​សាង​​គំនូរ​ ​មកពី​ស្លឹក​ពោធិ៍​។ ​​រូបថត៖ ថាញ​យ៉ាង


 ភ្ជាប់​ស្លឹក​ពោធិ៍​លើ​​សម្បក​ឈើ​ចំណាស់​ រួច​កែទម្រង់​ផ្ទាំងគំនូរ​ទៅ​ជា​មានរបៀប​​រៀប​​​រយ​។ ​រូបថត៖ ថាញ​យ៉ាង

 

ដើម្បី​ធ្វើ​បាន​ស្នាដៃ​គំនូរ​ស្លឹក​ពោធិ៍​ ត្រូវ​ការ​បទដ្ឋាន​មួយ​ហ្មត់​ចត់​និង​ផ្ចិត​ផ្ចង់​នៃ​អ្ន​ក​ប្រកប​របរ​ធ្វើ​គំនូរ​។ ពិសេស​ទៀត ជាង​អ្នក​ធ្វើ​គំនូរ​ស្លឹក​ពោធិ៍​ បាន​ស្វែងរក​បាន​វត្ថុធាតុ​​ផ្សំ​​ដូចជា ​ចំបើង​ ផ្កា​ឫស្សី​ សម្បក​ឈើ គល់​​ឈើ​ពុក ​ជាដើម។ល។ ដើម្បី​ផ្សំ​​ធ្វើ​ជា​គំនូរនាំយក​ដង្ហើម​ធម្មជាតិ​​។ ការ​ផ្សំ​នេះ បានបង្ហាញ​ពី​ភាពរណ្តំ​និង​ស៊ី​ជម្រៅ ​​នៃ​វប្បធម៌​​សម្រាប់​ផ្ទាំងគំនូរ​​នីមួយៗ។ តាម​រយៈ​​​នោះ យើង​ខ្ញុំ​យល់​​​អំពី​ជីវភាព​​រស់នៅ​ វប្បធម៌ ​នៃ​ប្រជាជន​​វៀតណាម​ ដោយភាព​​សម្បូរ​បែប​មួយ​បែប​។​


ស្លឹក​ពោធិ៍​ជា​ផលិត​ផល​នៃ​សហករណ៍​ស៊ិញ​យឿក​ (Sinh Duoc) ប្រមូល​ផ្តុំ​សិប្បករ​ជាច្រើន​​នៅស្រុក​យ៉ា​វៀន (Gia Vien) ខេត្ត​និញ​ប៊ិញ (Ninh Binh) ​បង្កើត​ការងារ​ជូន​​ពលករមូលដ្ឋាន​​ជាង​១០០នាក់​។ របរ​ធ្វើ​គំនូរ​ស្លឹក​ពោធិ៍ ​ក៏ជា​វិស័យ​មួយ​ បាន​រាប់បញ្ចូល​ទៅ​លើ​ជើ​ង​ដំណើរ​ទេសចរ ​ស្វែង​យល់​អំពី​តំបន់​ដី​​យ៉ាស៊ិញ​ (Gia Sinh) ស្រុក​យ៉ា​វៀន (Gia Vien)  ​នៃ​សហករណ៍​ស៊ិញ​យឿក ​(Sinh Duoc) ។​

បន្ទប់តាំងរូប​គំនូរ​​រាប់​ពាន់​ផ្ទាំង​ ធ្វើអំពី​ស្លឹក​ពោធិ៍​ នៃ​ស៊ិញ​យឿក (Sinh Duoc) គ្រុប ទាក់ទាញ​​ភ្ញៀវ​ទេសចរ​ចតុទិស​ អញ្ជើញ​មក​ទី​នេះ​ពិសោធន៍​។ ស្នាដៃ​​កល្បព្រឹក្ស​លូត​លាស់ ​ជាមួយ​នឹង​​រូប​ភាព​គល់​ឈើ​​កល្បព្រឹក្ស​​ និង​រូប​​ព្រះពុទ្ធ​គង់​​នៅក្រោម​​ម្លប់​​​ពោធិព្រឹក្ស​ មានសោភណភាព​​ផង​ សាយ​​ភាយធម្មរស​​នៃព្រះពុទ្ធ​ នៅ​កណ្តាល​សត្វលោកផង​​។ ស្នាដៃ​ “ឈូង​សមុទ្រ​ហាឡុង - Ha Long​” ជាមួយ​នឹង​ទូក​ សមុទ្រ បាន​បង្កើត​ដោយ​​​ស្លឹក​ពោធិ៍​ បញ្ចេញ​ពន្លឺ​​ផ្លេកៗ ក្រោម​​កម្តៅ​​ថ្ងៃ​​។ បង្កប់ស្លាក់ស្នាម​វប្បធម៌​វៀតណាម​ គឺ​ជា​ស្នាដៃ “មហោរធឹក​ដុង​សើន​ - Dong Son​” ធ្វើ​អំពី​​ស្លឹក​ពោធិ៍ ​បង្កើត​ជា​រូបសណ្ឋាន​នៃ​ស្រទាប់​វប្បធម៌​ប្រវត្តិសាស្រ្ត​វៀតណាម​។​

ស្នាដៃ​ទាំង​អស់បាន​តាំង​នៅ​បន្ទប់តាំង​​ បំផុស​​​អារម្មណ៍​​​កវី​និពន្ធ​ដែល​អញ្ជើញ​មកទីនេះ​​​ ​សរសេរ​​​បញ្ចេញ​ពាក្យ​ពេចន៍​ដ៏ល្អ។ កវី​ ត្រឹន​ អាញ​ញ្វឹន​ (Tran Anh Nhuan) ​ក្រុម​​វប្បធម៌​សិល្បៈ​ខេត្ត​និញ​ប៊ិញ (Ninh Binh) ​សរ​សេរ​​ថា៖ សសៃ​ស្លឹក​ពោធិ៍​រាប់រយ​ឆ្នាំ នាំ​​ហរិត​ជាតិ​​ទៅ​អនាគត”។ ផ្ទាំង​​គំនូរ​ស្លឹក​​ពោធិ៍​​ទុក​ធ្វើ​ជា​​អំណោយ​​​ នៅទាំង​បាន​សិប្បករ​ដេក​​ប៉ាក់​ គូរ ​បង្កើត​​ជា​អក្សរ​ដូច​ជា៖ អក្សរ​ខន្តី​ សំណាង​ ចិត្ត​ សុខ​ដុម ជាមួយ​​នឹង​កំណាព្យ​​សាមញ្ញ​ ស្នាដៃ​​បាន​ភ្ញៀវទេសចរ​​ចតុទិស​​ពេញ​និយមជា​​ខ្លាំង​។​​

 



ផ្ទាំង​គំនូរ​ “​ព្រះពុទ្ធ​​គង់​ក្រោម​ដើម​​ពោធិព្រឹក្ស​” បាន​​បង្កើត​រូប​ភាព​​ដោយ​ស្លឹក​ពោធិ៍​​ផ្សំនឹង​​សម្បកឈើ​ចាស់។​ រូបថត៖ កុង​ដាត


 ក្នុង​​រូប​គំនូរ​​ស្លឹក​ពោធិ៍​​​នីមួយ​ៗ ​មានការ​ផ្សំផ្គុំ​​នៃ​រូបភាព​សិល្បៈ​ ចម្លាក់ គូរ​បង្កើត​​រូបភាព​​​ដោយ​វិចិត្រសិល្បៈ​។​ រូបថត៖ កុង​ដាត​


 រូប​គំនូរ​មហោរធឹក​​ដុង​សើន - Dong Son បង្កើត​​រូប​ដោយ​ស្លឹក​ពោធិ៍​។ ​រូបថត៖ កុង​ដាត​


 ផ្កា​​បង្កើត​ពី​ស្លឹកពោធិ៍ ​បង្ហាញ​ពី​ភាព​ជ្រះថ្លា​ សុខដុម​ សច្ចធម៌។​ រូបថត៖ ថាញយ៉ាង​


 ផ្ទាំង​​គំនូរ​ស្លឹក​ពោធិ៍​មួយ ​សម្រាប់តម្កល់​លើតុ។​ រូបថត៖ ថាញយ៉ាង​


 ផ្ទាំង​គំនូរ​ “ឈូង​​សមុទ្រ​ហាឡុង​ - Ha Long​” បាន​បង្កើត​​រូប​ដោយ​ស្លឹក​ពោធិ៍ ​និង​សម្បក​ឈើចាស់​ៗ។​ រូបថត៖ កុង​ដាត


ស្នាដៃ​ស្លឹក​ពោធិ៍​មួយ​ បាន​បង្កើត​ដោយ​​ស្លឹក​ពោធិ៍​និង​សម្បក​ឈើ​ចាស់ៗអាយុ​រាប់​រយ​ឆ្នាំ​។ ​រូបថត៖ កុង​ដាត

 បន្ទប់តាំង​គំនូរ​ស្លឹក​ពោធិ៍​៖​
១៣០ ផ្លូវ​ដាវ​យីទឺ (Dao Duy Tu) ទីក្រុង​និញ​ប៊ិញ​ (Ninh Binh)។
ទូរសព្ទ​៖ ០៩១៤៨៦៨៧៦៦

 បង ហ្វាង​ ថាញ​ភឿង​ (Hoang Thanh Phuong) (នាយក​រង​នៃ​បន្ទប់តាំង​គំនូរស្លឹក​​ពោធិ៍​ នៅភូមិ​ស៊ិញ​យឿក​ (Sinh Duoc) ឃុំ​យ៉ាស៊ិញ​ (Gia Sinh) ស្រុក​យ៉ាវៀន (Gia Vien)​) ឱ្យ​ដឹង​​ថា នឹង​នាំ​យក​​រូបភាព​​​វិចិត្រសិល្បៈ​ច្នៃប្រឌិត​ មកលើស្លឹកពោធិ៍ ​បង្កើ​ត​ជា​ផ្ទាំង​គំនូរ​​​មាន​​ភាព​ជាក់ស្តែង​​ អំពី​ភាព​ស៊ី​ជម្រៅ​ បង្ហាញ​ពី​​អត្ថន័យ ​និង​សម្រស់​​ស្រស់ស្អាត​​នៃ​តំបន់​ពុទ្ធភូមិ​។ របរ​ធ្វើ​គំនូរ​ច្នៃចេញពី​ស្លឹក​ពោធិ៍ ​ក៏បាន​​ស៊ិញ​យឿក (Sinh Duoc) ​គ្រុប​ នាំចូល​​​ដំណើរ​ទេសចរណ៍​​វប្បធម៌​​តំបន់​ពុទ្ធភូមិនៅ​​ខេត្ត​និញ​ប៊ិញ (Ninh Binh) ​ព្រមទាំង​​​តាំង​នៅតាម​​​ព្រឹត្តិការណ៍​វប្បធម៌​​ជាតិផង​​៕​
 

អត្ថបទ៖ ត្រឹន​វឹន​
រូបថត៖ ​ថាញ​យ៉ាងនិង​​កុង​ដាត​

 

សេរ៉ាមិចយ៉ាងកាវ (Giang Cao) - រឿងរ៉ាវច្នៃប្រតិដ្ឋនៅភូមិរបរអាយុកាលក្មេង

សេរ៉ាមិចយ៉ាងកាវ (Giang Cao) - រឿងរ៉ាវច្នៃប្រតិដ្ឋនៅភូមិរបរអាយុកាលក្មេង

គ្មានអាយុកាលជាងរាប់រយឆ្នាំដូចជា៖ ភូមិសេរ៉ាមិចបាតត្រាង (Bat Trang) តំណាលនោះ ភូមិសេរ៉ាមិចយ៉ាងកាវ (Giang Cao) (ភូមិយ៉ាងកាវ - Giang Cao ឃុំបាតត្រាង - Bat Trang ស្រុកយ៉ាឡឹម - Gia Lam ក្រុងហាណូយ) បែរជាមានកម្លាំងលូតលាស់នៃភូមិរបរមួយដែលមានអាយុ៦០ឆ្នាំ ទើបបានទទួលស្គាល់ជាភូមិរបរប្រពៃណីហាណូយ។ ថាមពល ច្នៃប្រតិដ្ឋ និងកម្លាំងលូតលាស់នៃភូមិរបរអាយុកាលក្មេង ជួយឱ្យភូមិរបរយ៉ាងកាវ (Giang Cao) មួយថ្ងៃកាន់តែ អះអាងបានទីជំហរនៅលើទីផ្សារក្នុងស្រុកនិងបរទេស។

Top