• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

គំនូរលើស្លឹកឈូក

ឈូក​ជា​ប្រភេទ​រុក្ខជាតិ​ជិត​ដិត​នឹង​ប្រជាជន​វៀតណាម​។ ដើម្បី​ពាំនាំ​រូបភាព​ស្លឹក​ឈូកជិត​ស្និទ្ធ​​​នឹង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ បង ​គេវ​ កាវ​យុង​ (Kieu Van Dung) (ក្រុង​ហាណូយ​) បាន​ប្រែក្លាយ​ស្លឹក​ឈូក​ធម្មតា​ទៅ​ជា​ស្នាដៃ​សិល្បៈ​ បង្កប់​ដង្ហើម​វប្បធម៌​ប្រពៃណី។​

ពី​ស្លឹក​ឈូក​ស្រស់​ច្នៃចេញ​​ជា​ស្នាដៃ​សិល្បៈ​ ត្រូវ​ឆ្លងកាត់​ដំណាក់កាល​យ៉ាង​ច្រើន​ ផ្សំនឹង​វត្ថុធាតុ​ពង្រឹង​គ្រប់​ប្រភេទ ​ ភ្ជាប់​តាមរូបមន្ត​សម្ងាត់​ បច្ចេកទេស​​ដោយ​ឡែក​នៃ​សិប្បករ​។ គំនូរ​ស្លឹក​ឈូក​ បាន​ធ្វើឡើង​ដោយ​ភាព​ជំនាញ​ ចាប់តាំងពី​ជ្រើសយក​​​ស្លឹក​ រហូតដល់​ជ្រលក់ពណ៌​ សម្ងួត​ និង​ធ្វើ​ទៅ​ជា​ផលិត​ផល​មួយ​។

នៅ​រដូវ​ប្រាំង​ បង​យុង​ (Dung) តែង​តែធ្វើដំណើរ​ស្រប​តាម​បណ្តោយ​​បឹង​ឈូក ​នៅ​ជាប់​​បឹង​ហូតី (Ho Tay)។ នេះ​ជាពេល​ដែល​​ឈូក​​កំពុង​រីក​សុះសាយ​ ផ្កាល្អ​​ ពណ៌ស្រស់​។ “ខ្ញុំ​ប្រើតែ​ឈូក​នៅ​បឹង​ហូតី (Ho Tay)​ ពីព្រោះ​ឈូក​នៅទី​នេះ មាន​ស្លឹកក្រាស់​ ពណ៌​ស្រស់​។ ប្រសិនបើ​ ខ្ញុំ​មិន​ចុះផ្ទាល់​ជ្រើសយក​ស្លឹក​ឈូក​នៅ​នឹង​បឹង​ ​ ​ពិបាកនឹង​សម្រេចបាន​​ស្តង់ដារ​បច្ចេកទេស សម្រាប់​​ធ្វើ​ព្រឹត្តិកម្ម​នូវ​ដំណាក់​កាល​​បន្ត” បងយុង (Dung) ​ចែក​រំលែក​។

បង​យុង​ (Dung) តែង​ជ្រើសយក​ស្លឹក​ដែល​ដុះ​នៅ​ទី​​ទឹក​ជ្រៅ​បំផុត​។ បន្ទាប់មក​ ​យកទៅ​ជម្រះ​ ​ជ្រលក់ពណ៌​ផ្សេងៗ​​ទៅ​តាម​ខ្លឹម​សារ​​រូបភាព ដែល​​កំណត់នឹង​សម្តែង​។ ប្រភេទ​ពណ៌​ប្រើ​សម្រាប់​ត្រាំ​ គឺពណ៌​ធម្មជាតិ​ ត្រូវ​មាន​សុវត្ថិភាព​ជាក់លាក់​​ ដើម្បីធានា​ស្លឹក​ស្អាត​ ​មិន​បំពុល​ចំពោះ​អ្នក​ប្រើប្រាស់​។​ ធម្មតា​ ស្លឹក​បាន​ត្រាំ​ក្នុង​សូលុយ​ស្យុង​បង្កើត​ពណ៌​ពី​២ទៅ​ដល់​៣ថ្ងៃ​។ “ខ្ញុំត្រូវឆ្មាំ​កំណត់ពេល​ជាក់លាក់បំផុត​។ ត្រាំ​យូរ​បន្តិចស្លឹក​នឹង​រលួយ​ខូច​ ត្រាំ​មិនគ្រប់​ពេល​វេលា​ស្លឹក​មិន​ជ្រាប​ពណ៌” បង​យុង (Dung) ​នឹង​ចែក​រំលែក​។​

 


 បង គេវ​ កាវ​យុង​ (Kieu Cao Dung) ​(ហាណូយ​) ជា​អ្នក​នាំ​ស្នាដៃ​ស្លឹក​ឈូក​ពាំដង្ហើម​ប្រពៃណីវៀតណាម​ ចូលទៅ​វិស័យ​ទេសចរណ៍និង​ជីវភាព​ប្រចាំថ្ងៃ​។


 ស្លឹកឈូក​​​បាន​ត្រាំ​នឹង​សូលុយ​ស្យង​​ ធានា​សុវត្ថិភាព​ បង្កើន​កម្រិត​រឹង​មាំ​នៃ​ស្លឹក​​ឈូក​។​


 ស្លឹក​ឈូក​បាន​យកទៅ​សម្ងួត​។​


 ដំណាក់កាល​សាង​រាង​ សម្រាប់​ស្នាដៃ​នៅលើ​ស្លឹក​ឈូក​។​


 ដំណាក់កាល​នាំ​យក​ស្លឹក​ឈូក​ បង្កើត​ជា​រូប​ត្រីកោណ​។​


ស្នាដៃ​នៅលើ​ប្រភេទគំនូរ​ដុង​ហូ ​(Dong Ho) ក៏បាន​ក្រុម​របស់​បង​ គេវ កាវ​​យុង (Kieu Cao Dung) ​គូរ​នៅ​លើ​ស្លឹក​ឈូក​។


 ដំណាក់កាល​គូរ​នៅលើ​ស្លឹក​ឈូក​ ក៏ត្រូវ​ភាព​ផ្ចិត​ផ្ចង់​ ប្រសិន​បើមិន​ដូច្នោះ​ស្លឹក​ឈូក​នឹង​ត្រូវ​ដាច់​ជា​មិន​ខាន​។​


 មិត្ត​យុវវ័យ​ជាច្រើន​ បាន​អញ្ជើញ​មកជួប​ដើម្បី​រៀន​មុខរបរ​ បង្កើត​ជា​ស្នាដៃ​អំពី​​ការ​អនុវត្តនេះ​។​.


បង គេវ​ កាវ​យុង​ (Kieu Cao Dung) ឧទ្ទេសនាម​នឹង​ភ្ញៀវ​ទេសចរ​​បរទេស​អំពី​ស្នាដៃ​ស្លឹក​ឈូក​នៅលើ​មួក​ស្លឹក​។

 

បន្ទាប់ពី​​​ស្រង់​ស្លឹក​ចេញ នឹង​បាន​យកទៅ​សម្ងួត​ក្នុង​ម៉ាស៊ីន​​សម្ងួត​ តាម​បច្ចេកទេស​សម្ងួត​ទំនើប​។ ហើយ​ចុង​ក្រោយ​​ ការបង្កើត​រូបសណ្ឋាន​នៅលើ​ស្លឹក​ឈូក​ ជាប្រការ​ពិបាក​បំផុត​ ក៏ជា​កក្តា​សំខាន់​បំផុត​ដែរ​។​

រក្សា​បាន​រូបភាព​ ​ ពណ៌​សម្បុរ​ដើម សម្រាប់​ស្លឹក​ឈូក​នៅមិន​ទាន់​គ្រប់​គ្រាន់ទេ​ ត្រូវ​តែ​នាំ​យក​វា​ទៅ​បង្ហាញ​ដល់​មនុស្ស​គ្រប់​រូបឱ្យ​ស្គាល់​​ទៀតផង ពិសេស​​គឺ​មិត្តភក្តិ​អន្តរជាតិ​ ធ្វើ​ឱ្យ​បង គេវ​ កាវយុង​ (Kieu Cao Dung) មាន​អារម្មណ៍​​សញ្ជប់​​សញ្ជឹង​។ ជាមួយនឹង​បទ​ពិសោធន៍​យូរ​ឆ្នាំ មកពី​ការ​ធ្វើ​ទេសចរណ៍​​ បង​សម្រេចចិត្ត​សាក​ល្បង​​គំនិត​​​គួប​ផ្សំ រវាងស្លឹក​ឈូក​ជាមួយ​នឹង​ផលិតផល​ប្រពៃណី​ដូចជា៖​ មួក​ស្លឹក​ គំនូរ​ដុង​ហូ (Dong Ho) អក្សរក្បាច់​ជាដើម​។ល។ ពី​ស្លឹក​ឈូក​ធម្មតា​ បងនិង​សហការីបាន​​ប្រែក្លាយ​វា​ទៅ​ជា​ស្នាដៃ​សិល្បៈ​សុក្រិត​មួយ​ ដែលពោរពេញ​លក្ខណៈ​ប្រជាប្រិយ​វៀតណាម​។​

 

 ស្នាដៃ​សិល្បៈ​លើ​ស្លឹក​ឈូក​៖
















មិត្ត ​ហ្វាង​ហាំង (Hoang Hang) ​ជា​និស្សិត​សកល​វិទ្យាល័យ​វិចិត្រ​សិល្បៈ ជាអ្នក​រួម​នឹង​បង​យុង​ (Dung) អនុវត្ត​គំនូរ​គូរលើ​ស្លឹក​ឈូក​ចែក​រំលែកថា​​៖ “គូរ​លើ​ស្លឹក​ឈូក​មាន​ចំណុចពិបាក​ ដោយ​សារ​ស្លឹ​កនៅ​មាន​សរសៃ​ ម្លោះ​ហើយ​​ការ​ដាក់​ជក់គូរ​ត្រូវ​ផ្ចិត​ផ្ចង់​បន្តិច​ ប្រើ​កម្លាំង​ស្រាលៗ​​រស់រវើក​។​ បច្ចេកទេស​គូរ​ត្រូវ​ទាមទារ​ភាព​ជំនាញ​ខ្ពស់​ តែ​​បង្ក​​ចំណាប់​អារម្មណ៍​ចំពោះអ្នក​ធ្វើ​វិចិត្រ​សិល្បៈ​ដូចរូប​ខ្ញុំ​”។

ស្នាដៃ​ស្លឹក​ឈូក​អមតៈ​​ បន្ត​ប្រសូត​ចេញ​​ហើយ​ទទួល​ការ​ឆ្លើយតប​សកម្ម​ ពីសំណាក់​​ភ្ញៀវ​ក្នុង​ស្រុក​និង​អន្តរជាតិ​​ នេះ​ជា​កម្លាំង​ជំរុញ​ដើម្បី​បង គេវ​ កាវ​យុង​ (Kieu Cao Dung) បន្ត​​អនុវត្ត​ស្នាដៃ​នៅលើ​ស្លឹក​ឈូក​ ពោរ​ពេញ​លក្ខណៈ​​តម្លៃ​​វប្បធម៌​របស់​វៀតណាម​៕​

 

អត្ថបទ៖ ង៉ឹន​ហា  រូបថត៖​ ខាញ់ឡុង​

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top