• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

គំនូរទុក "បំផុសគំនិតរ៉ូមែនទិកលោកខាងកើត"

ការអភិវឌ្ឍន៍​យ៉ាង​ខ្លាំង​ក្លា និន្នាការស្វែង​រកបណ្តា​គំនូរ​ដូចគ្នា ការរស់នៅ និង​បំណង​ប្រាថ្នា​នូ​វ​ជីវភាព​រស់​នៅ​សុខសាន្តជាអ្វីៗ ដែល​វិចិត្រករ​ល្បីឈ្មោះ​នៃភាគ​ខាង​ត្បូង​ ក្នុងដំណាក់កាល​ពីឆ្នាំ១៩៥៤ ដល់ ឆ្នាំ១៩៧៥ បាន​គូរ​ក្នុង​គំនូរ​របស់គេ។ ថ្មីៗ នេះ ការតាំងពិព័រណ៍​ក្រោមប្រធានបទ"បំផុសគំនិតរ៉ូមែនទិក​លោក​ខាង​កើត​" គឺ​កំហើញ​មួយ​ ដើម្បី​មហាជន​នឹង​យល់​ដឹង​យ៉ាង​ច្បាស់លាស់​​នូវ​វិចិត្រកម្ម នៅ​ភាគ​ខាង​ត្បូង​ ក្នុង​ដំណាក់កាល​នោះ។

តាមវិចិត្រករ ថាយតួន (Thai Tuan) វិចិត្រករ យុយថាញ (Duy Thanh) វិចិត្រករ ង៉ុកយុង (Ngoc Dung) វិចិត្រករ ទូយៀន (Tu Duyen) វិចិត្រករ វ៉ាន់ដែន (Van Den) ... ជាល្បីល្បាញក្នុងដំណាក់កាលពីឆ្នាំ១៩៥៤ ដល់ ឆ្នាំ១៩៧៥ បន្តនេះគឺជំនាន់វិចិត្រករក្រោយ ដូចជា៖ វិចិត្រករ ង្វៀនទ្រុង (Nguyen Trung) វិចិត្រករ ឌីញកឿង (Dinh Cuong)  វិចិត្រករ គូង្វៀន (Cu Nguyen)  វិចិត្រករ ង្វៀនភឿក (Nguyen Phuoc) វិចិត្រករ ទ្រីញគុង (Trinh Cung) វិចិត្រករ ង្វៀនខាយ (Nguyen Khai) វិចិត្រករ ឡេតាយឌៀន (Le Tai Dien) វិចិត្រករ ង្វៀនដុង (Nguyen Dong)...

បណ្តាតម្រុយសំខាន់ៗ ចំពោះវិចិត្រកម្មនៃភាគខាងត្បូង ដំណាក់កាលពីឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៧៥ ត្រូវរៀបរាប់អំពីការតាំងពិព័រណ៍រដូវផ្ការីកឆ្នាំ១៩៥៩ ការតាំងពិព័រណ៍វិចិត្រកម្មអន្តរជាតិ ឆ្នាំ១៩៦២ និងការតាំងពិព័រណ៍រដូវផ្ការីក ឆ្នាំ១៩៦៤ ដែលមានការចូលរួមរបស់វិចិត្រករ វិចិត្រការិនីចំនួន ២០០ នាក់ និងមានគំនូរថ្នាំលាយប្រេងចំនួន ៥៨៣ ផ្ទាំង….ចំនៅពេលនោះកាន់តែលេចចេញវិចិត្រករ វិចិត្រការិនីជាច្រើននាក់ និងមានរចនាបទទំនើបៗ។


គំនូរចំនួន ២៦ ផ្ទាំងបានដាក់តាំងក្នុងការតាំងពិព័រណ៍លើកនេះ នៅសណ្ឋាគារ Hotel des Arts Saigon អាសយដ្ឋាន ៧៦ - ៧៨ វិថី ង្វៀនធីមិញខាយ (Nguyen Thi Minh Khai) ខណ្ឌទី៣ នៃទីក្រុងហូជីមិញ (Ho Chi Minh)  យើងបានឃើញយ៉ាងច្បាស់លាស់ថា វិចិត្រកម្មនៃភាគខាងត្បូងមានការរីកចំរើនយ៉ាងខ្លាំងក្លា និន្នាការស្វែងរកគំនូរដូចគ្នា ការរស់នៅ បំណងប្រាថ្នានូវជីវភាពរស់នៅសុខសាន្ត… គ្របដណ្តប់លើគំនូរទាំងស្រុកគឺបំផុសគំនិតរ៉ូមែនទិកលោកខាងកើត។


ភ្ញៀវជាច្រើននាក់ស្រឡាញ់វិចិត្រកម្មបានមកទស្សនាការតាំងពិព័រណ៍អំពីវិចិត្រកម្ម ក្នុង
ដំណាក់កាលពីឆ្នាំ១៩៥៤ ដល់ ឆ្នាំ១៩៧៥។


 ការតាំងពិព័រណ៍នេះក៏ទាក់ទាញភ្ញៀវបរទេសផងដែរ។

ភ្ញៀវអត្ថាធិប្បាយអំពីបណ្តាគំនូរក្នុងការតាំងពិព័រណ៍នេះ។

នេះគឺជាការតាំងពិព័រណ៍បានមានការចូលរួមរបស់វិចិត្ររល្បីឈ្មោះយ៉ាងច្រើនកុះករ
នៅភាគខាងត្បូងវៀតណាម តាំងពីមុនឆ្នាំ១៩៧៥។

លេចធ្លោបំផុតក្នុងចំណោមបណ្តាវិចិត្រករ វិចិត្រការិនី នៅភាគខាងត្បូង ក្នុងដំណាក់កាលពីឆ្នាំ១៩៥៤ ដល់ ឆ្នាំ១៩៧៥ មានវិចិត្រករ ថាយតួន (Thai Tuan)។ លោកបានរួមចំណែកដ៏ពិសេស ក្នុងបណ្តាសកម្មភាពវិចិត្រកម្ម នៅភាគខាងត្បូងវៀតណាម។ គំនូររបស់វិចិត្រករ ថាយតួន (Thai Tuan) ជាសាមញ្ញ ប៉ុន្តែទីស្ថានក្នុងគំនូរតែងតែបើកទូលាយ។ វិចិត្រកររូបនេះបានប្រើប្រាស់ពណ៌ខៀវបៃតងតាមកំរិតខុសគ្នា។ ប្រការនេះបានបង្ហាញយ៉ាងច្បាស់លាស់ក្នុងគំនូរ “នឹកស្រុកកំណើត”។ គំនូរនេះមើលឃើញពិតជាសាមញ្ញ ប៉ុន្តែទីស្ថានបើកទូលាយ។ គំនូររបស់វិចិត្រករ ថាយតួន (Thai Tuan) មានការរួមផ្សំរវាងសោភណ្ឌភាពនៃសិល្បៈអាស៊ីនិងបច្ចេកទេសគំនូរថ្នាំលាយប្រេងនៃលោកខាងលិច។

បណ្តាវិចិត្រករ វិចិត្រការិនីបានឆ្ពោះទៅកាន់និន្នាការសិល្បៈកំពុងពេញនិយមនាបច្ចុប្បន្ន នៅអឺរ៉ុប  – អាមេរិក សំដៅបង្កើនភាពទំនើបក្នុងដំណើរការកកើតរូបភាព។ ការផ្លាស់ប្តូរថ្មីក្នុងវិចិត្រកម្មកាន់តែរីកចំរើន។ បណ្តារចនាបទខុសគ្នា ដូចជា បែបឃ្យូប៊ិសម៍ (Cubism)  បែបលេចចេញ បែបហួសពីការពិត បែប abstract (ពិបាកយល់) បែបល្បឿនហួសសម័យ សុទ្ធតែវិចិត្រករ វិចិត្រការិនីវ័យក្មេងស្វែងយល់និងអនុវត្ត ដើម្បីរកឃើញរចនាបទដោយឡែក។ គំនូររបស់វិចិត្រករ ឌីញកឿង (Dinh Cuong)  វិចិត្រករ ទ្រីញគុង (Trinh Cung) វិចិត្រករ ង្វៀនទ្រុង (Nguyen Trung) បានបង្ហាញយ៉ាងច្បាស់លាស់ចលនាវិចិត្រកម្ម នៅភាគខាងត្បូង ក្នុងដំណាក់កាលពីឆ្នាំ១៩៥៤ ដល់ ឆ្នាំ១៩៧៥ ។

វិចិត្រករ ឌីញកឿង (Dinh Cuong) មានគំនូរជាច្រើននិងគុណភាពខ្ពស់។ លោកបានបង្កើតរចនាបទដោយឡែក នៅពេលលោកនៅវ័យក្មេង។ គំនូររបស់វិចិត្រកររូបនេះ ពិតជារ៉ូមែនទិច ប៉ុន្តែរក្សាទុកនូវការនឹកដល់សម័យអតីតកាល។ គយគន់គំនូរ “រសៀលអង្គុយក្បែរទន្លេហឿង (Huong)” ភ្ញៀវអាចមើលឃើញប្រការនេះ។ នារីហ្វេ (Hue) ម្នាក់ពាក់អាវផាយពណ៌ស ប៉ុន្តែទឹកមុខបង្ហាញការនឹកដល់ ដែលភ្ញៀវមិនអាចប៉ានស្មាន។ ចំពោះវិចិត្រករ ង្វៀនទ្រុង   (Nguyen Trung) ភ្ញៀវអាចទទួលអារម្មណ៍នូវភាពត្រជាក់ ប៉ុន្តែបរិយាកាសរ៉ូមែនទិចលាយនឹងភាពស្ងួតនិងស្វឹង។ គំនូរ “នារីនិងផ្កាឈូក” “សារនូវពណ៌សនិងពណ៌ខ្មៅ” បានបង្ហាញរចនាបទនេះ។

វិចិត្រករ ប៊ុយយ៉ាង (Bui Giang) វិចិត្រករ ងវៀតធូ (Ngo Viet Thu) វិចិត្រករ ច្វែ (Choe) …ក៏បង្កើតចំណាប់អារម្មណ៍នូវវិចិត្រកម្ម នៅភាគខាងត្បូង។ ក្នុងការតាំងពិព័រណ៍នេះ ក្រៅពីបណ្តាវិចិត្រករនៃភាគខាងត្បូង ក៏មានការចូលរួមរបស់វិចិត្រករល្បីឈ្មោះ នៅប្រទេសបារាំង ដូចជា៖ វិចិត្រករ ឡេភូ (Le Phu) វិចិត្រករ វូកាវដាម (Vu Cao Dam) វិចិត្រករ ឡេបាដាង (Le Ba Dang)។

សន្និដ្ឋានអំពីវិចិត្រកម្មនៃភាគខាងត្បូងក្នុងដំណាក់កាលពីឆ្នាំ១៩៥៤ ដល់ ឆ្នាំ១៩៧៥លោក ត្រឹនង៉ុកឡឹន (Tran Ngoc Lan) អាយុ ៥៦ ឆ្នាំ រស់នៅខណ្ឌ ភូញួន (Phu Nhuan) បានចែករំលែកថា ៖“ ស្វែងយល់នូវវិចិត្រកម្មក្នុងដំណាក់កាលពីឆ្នាំ១៩៥៤ ដល់ ឆ្នាំ១៩៧៥ យើងនឹងដឹងគំនូរជាច្រើន និងវិចិត្រករនិងវិចិត្រការិនីមានទេពកោសលជាច្រើន។ ក្នុងរយៈពេលនោះ វិចិត្រកម្មនៃភាគខាងត្បូងពិតជាថ្មីថ្មោងណាស់”។

 

គំនូរមួយចំនួនបានដាក់តាំង ក្នុងការតាំងពិព័រណ៍លើកនេះ៖


គំនូរ “នារី” (បិទលើ carton ឆ្នាំ១៩៦៤) របស់វិចិត្រករ ហូថាញឌឹក (Ho Thanh Duc)។ 

គំនូរមួយផ្ទាំងគូរដោយ“ពណ៌ទឹកលើក្រដាស” របស់វិចិត្រករ ប៊ុយយ៉ាង (Bui Giang)។

គំនូរថ្នាំលាយប្រេងមួយផ្ទាំង បានគូរមុនឆ្នាំ១៩៧៥ របស់វិចិត្រករ ហៀនឌេ (Hieu De) ។

គំនូរ “ភ្នំគ្របដណ្តប់ដោយសន្សើម” ដែលបានគូរមុនឆ្នាំ១៩៧៥ របស់វិចិត្រករ
ងវៀតធូ (Ngo Viet Thu)។


គំនូរ “ នារីនិងផ្កាឈូក“ របស់វិចិត្រករ យឿងឌីញសាង (Duong Dinh Sang) ។

គំនូរ “រូបថតសិល្បការិនី អ៊ុតត្រាអូន (Ut Tra On) របស់វិចិត្រករ ង្វៀនហាយជី
(Nguyen Hai Chi) (ច្វែ (Choe) )។


គំនូរ “សារនូវពណ៌ខ្មៅនិងពណ៌ស” របស់វិចិត្រករ ង្វៀនទ្រុង (Nguyen Trung)។

គំនូរមួយផ្ទាំងរបស់វិចិត្រករ ង៉ុកយុង (Ngoc Dung)។

គំនូរ “ភាពស្ងៀមស្ងាត់” របស់វិចិត្រករ ហូហ៊ឹវធូ (Ho Huu Thu)។

គំនូរ“នឹកស្រុកកំណើត” របស់វិចិត្រករ ថាយតួន (Thai Tuan)។

គំនូរ“សម័យកុមាភាព” របស់វិចិត្រករ ឡាហន់ (La Hon)។

គំនូរ “ត្រីពណ៌មាស“ របស់វិចិត្រករ អៀនហ៊ុយ (Uyen Huy)។

គំនូរមួយផ្ទាំងរបស់វិចិត្រករ ឡេភូ (Le Pho)។

គំនូរ“Idylle” របស់វិចិត្រករ វូកាវដាម (Vu Cao Dam)។

គំនូរ“រូបថតនារី” របស់វិចិត្រករ វូកាវដាម (Vu Cao Dam)។

គំនូរ“អង្គុយក្បែរទន្លេហឿង (Huong)” របស់វិចិត្រករ ឌីញគឿង (Dinh Cuong)។

គំនូរមួយផ្ទាំងរបស់វិចិត្រករ ឡេថាញ (Le Thanh)។

គំនូរ“ចាប់ធ្វើដំណើរតាមសមុទ្រលំហរ សំដៅនេសាទ” របស់វិចិត្រករ វ៉ាន់ដែន (Van Den) ។

វិចិត្រកម្មនៃភាគខាងត្បូង ក្នុងដំណាក់កាលពីឆ្នាំ១៩៥៤ ដល់ ឆ្នាំ១៩៧៥ បានរួមចំណែកសំខាន់ៗ ក្នុងការរីក​ចំ​រើន​នៃសិល្បៈទំនើប នៅប្រទេសវៀតណាម។ នេះពិតជាផ្នែកមួយនៃវិចិត្រកម្មវៀតណាមដែលមហាជនស្គាល់ ប៉ុន្តែ​អ្នកអត្ថាធិប្បាយ អ្នករិះគន់វាយតំលៃយ៉ាងត្រឹមត្រូវ។ ប្រការនេះនឹងប្រែប្រួល នាអនាគតឆាប់ៗនេះ ដើម្បីបំពេញការខ្វះនៃវិចិត្រកម្មវៀតណាម។

ក្នុងឱកាសនេះ គំនូរទាំងស្រុងបានលក់ដេញថ្លៃ នៅអគារប្រកួតសិល្ប លីធី (Ly Thi) ./.

 

អត្ថបទនិងរូបភាព៖ ង្វៀនអាញ


ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

ពិសេសភាពត្រានាគភូមិបាតត្រាង (Bat Trang)

បន្តភាពជោគ​ជ័យនៃ​​ភូមិ​បាតត្រាង (Bat Trang)​ តាមរយៈ​ផលិតផល​ជាច្រើន​របស់​​​សិប្បករ​។ សិប្បករ​​ភូមិ​បាតត្រាង​ (Bat Trang) បាន​យក​អារម្មណ៍​បង្កើត​ចេញពី​​ត្រារាជ​ ទើបតែ​​នាំ​​យក​ដោយ​ជោគជ័យ​មកពីប្រទេស​បារាំង​

Top