• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

គយគន់គំនូរដេរប៉ាក់នៅ XQ ហាងបូរាណ

ស្ថិតនៅខ្ពង់រាបថើម៉ុងទេសភាពសែនមនោរម្យ XQ ហាងបូរាណ (នៅហៅថា XQ ដាឡាត​ហាង​បូរាណ​) មាន​ផ្ទៃទំហំពី​រ​ហិក​តា ជាមួយ​ស្ថាបត្យ​កម្ម មាន​លក្ខណ​វិសេស គឺផ្ទះ​ឈើ​ធ្វើតាម​រចនា​បថ​ហ្វេបូរាណ​ រួមជា​មួយរចនាបថ​នេះ ក៍ជា​ទីកន្លែង​សំរាប់​ពិធីជប់​លៀង​ធ្វើឲ្យ​មាន​ភាព​ចំណាប់​អារម្មណ៍​ខ្លាំងដល់​ភ្ញៀវទេសច​រណ៍។​

XQ ហាងបូរាណ ជាទីកន្លែងទេសចរណ៍ដ៍​ជក់ចិត្តមិនអាច​មើលរំលង បាននៅក្នុង​ដំណើរ​ស្វែង​យល់ ពីធម្ម​ជាតិ វប្បធម៌ មនុស្ស​សាស្រ្ត នៅដាឡាត ជាពិសេសមុ​ខរបរគំនូ​រប៉ាក់​ប្រពៃណីល្បីឈ្មោះ​របស់​វៀត​ណាម​។


 XQ ដាឡាតហាងបូរាណ ស្ថិតនៅលើវិថិម៉ាយអាញដាវ ទីក្រុងដាឡាត។

មានផ្ទៃដីទូលាយពីរហិកតា XQ ហាងបូរាណ មានស្ថាបត្យកម្មបង្កប់លក្ខណរចនាបថហ្វេបូរាណ។

បរិយាកាសតាំងពិព័រណ៍មានលក្ខណនៃមុខរបរដេរប៉ាក់។

“បឹងភ្លើង” ដ៏សែនមនោរម្យនៅក្នុង XQ ហាងបូរាណ។

បរិយាកាសតាំងបង្ហាញសៀវភៅ ឯកសារ និងមណ្ឌលហូបចុក បានតុបតែងយ៉ាងពិសេសនៅក្នុងហាងបូរាណ។

កម្រងដើមរុក្ខជាតិបានរៀបចំពិសេសនៅ ហាងបូរាណ។

ស្នាដៃដេរប៉ាក់ “ផ្ទៃមេឃពណ៌ខៀវ” តុបតែងនៅក្នុងហាងបូរាណ។

រចនាបថតុបតែងមណ្ឌលខាងក្នុង XQ កន្លែងពិធីជប់លៀង ជាពិសេសបង្កលក្ខណចំណាប់អារម្មណ៍ខ្លាំងសម្រាប់ភ្ញៀវទេសចរណ៍ពេលបោះជំហានឈានចូលហាងបូរាណ។

ភ្ញៀវទេសចរណ៍រក្សាទុកនូវរូបថតធ្វើអនុស្សាវរីយ៍ពេលអញ្ជើញទៅទស្សនាហាងបូរាណ។

លោកស្រី ហ្វាងឡេស្វឹន ស្រុកកំណើត​នៅហ្វេ ជាសិប្បករ​ម្នាក់​មាន​ថ្វីដៃដេរ​ប៉ាក់​គំនូរ​ដ៏វិចិត្រ​ស្នង​បន្ត​ពីប្រពៃណី​គ្រួសារ រួមជាមួយ​ប្តីគឺវិចិត្រ​ករ វ៉វ៉ាន់​ក្វឹន កែច្នៃ បង្កើត​បានពាណិជ្ជសញ្ញា​គំនូរ​ប៉ាក់ XQ។ នេះគឺជាកា​រ​គួបផ្សំពិសេស​ រវាងសិល្បវិចិត្រចូលក្នុង​គំនូរប៉ាក់​ប្រពៃណី នាំមក​នូវ​លក្ខណ​ពិសេសនៃ​ពាណិជ្ជ​សញ្ញា បង្កើត​ថ្មីជូន​មុខរបរដេរ​ប៉ាក់ប្រពៃណីវៀត​ណាម។ ពីរនាក់ប្តីប្រពន្ធ​សិល្បករ បង្កើត​ចេញ XQ ហាង​បូរាណ ដោយ​បំណងឧទ្ទេសនាម​ដល់មហាជន​ជិតឆ្ងាយ នូវពាណិជ្ជសញ្ញាគំនូរ​ប៉ាក់ XQ ធ្លាប់​ជាក្តីបំណង​របស់​ពួក​គាត់ ហើយសកម្មភាព​វប្បធម៌សិល្បៈទាំង​នេះ បានផ្សារភ្ជាប់ជាមួយមុខ​របរដេរ​ប៉ាក់​គំនូរ តែង​បាន​រៀប​ចំជាប្រចាំ​នៅទី​នេះ។

អញ្ជើញមក​ទស្សនា ហាងបូរាណ ភ្ញៀវទេសចរណ៍បាន​គយគន់ផ្ទាល់ភ្នែកនូវ​របៀបដេរ​ប៉ាក់គំនូរ​ របស់ XQ  តាម​រយៈផ្លូវម្ជុលស្នាមខ្សែសូត្រ ដ៏​រលោងនិងភាពប៉ិនប្រសប់​របស់សិប្បកា​រិនី។ ចំពោះ​អ្នកចូល​ចិត្តមុខ​របរដេរ​ប៉ាក់ សិប្បករ​នឹងណែនាំបង្ហាញយ៉ាង​អស់ពីចិត្តពីថ្លើម ឬតាមរយៈ​ថ្នាក់បង្រៀន​ដេរប៉ាក់​នៅ “វិទ្យាស្ថាន​មុខ​របរ​ដេរ​ប៉ាក់” របស់ហាងបូរាណ​។ សកម្មភាពដេរប៉ាក់​គំនូរ និងស្នាដៃល្បី​ឈ្មោះ បានរួម​ចំណែក​ជាតួនា​ទីស្នួល​ជា​និច្ច​ បង្កើតបានបរិយាកាស​ដ៏ស្រទន់​ ពោរពេញ​ទៅដោយ​ពណ៌សិល្បៈមួយ​បែប។ ហាង​បូរាណ​ជាឃ្លាំង​គំនូរ​ដ៏សម្បូរ​បែបក្រោម​ប្រធាន​បទដូច​ជា៖ គំនូរភូមិកំណើត គំនូរទេសភាព គំនូរហ៊ុងស៊ុយ គំនូររូប​ថត គំនូរ​ប៉ាក់​មុខ​ពីរ បច្ចេក​ទេសដេរប៉ាក់ថ្មី​។ល។ ប្រធានបទរបស់គំនូរប៉ាក់ បានបង្ហាញនៅរា​ល់​សារមន្ទី​ររបស់ ហាង​បូរាណ ទៅតាម​ប្រធានបទដោយ​ឡែកតភ្ជាប់គ្នា ដើម្បីលើកទឹកចិត្តដំណើរ​ស្វែងយល់​របស់ភ្ញៀវ​ទេស​ចរណ៍។

ក្នុង​នោះ មណ្ឌលគំនូរប៉ាក់ XQ  ជាតំបន់ទាក់ទាញភ្ញៀវ​ទេសចរណ៍កុះករ​បំផុត គយគន់គំនូរ​ផង ភ្ញៀវ​ទេសចរណ៍​ជ្រើសរើស​ស្នាដៃ ដែលខ្លួនចូលចិត្ត សម្រាប់ធ្វើអនុស្សាវរីយ៍ក្នុង​ពេលដែលមក​ដល់​ទស្សនា ហាង​បូរាណ​នេះ​។

ក្រៅពី XQ ហាងបូរាណ នៅតបស្នងគុណសិល្បករដេរ​ប៉ាក់ បានរួមវិភាគទានឲ្យមុខរបរ​ដេរប៉ាក់​ប្រពៃណី​នៅ “តំបន់​លើកស្ទួយសិល្បករ​ដេរប៉ាក់” ឬជួយមហាជនស្វែង​យល់ពីប្រវត្តិ​សាស្រ្តមុខ​របរដេរ​ប៉ាក់​នៅ “តំបន់​តាំង​បង្ហាញ​ប្រវត្តិវិស័យ​ដេរ​ប៉ាក់” រួមជាមួយតំបន់ផ្សេងៗ​ជាច្រើន ជាមួយរបៀបរចនា​វិចិត្រនិង​ច្នៃប្រឌិត​។


សិល្បការិនីដេរប៉ាក់គំនូរ XQ កំពុងព្យាយាមធ្វើសម្រេចនូវស្នាដៃរបស់ខ្លួន។ល។

តាមផ្លូវម្ជុលស្នាមខ្សែសូត្រដើម្បីបង្កើតបានស្នាដៃគំនូរដេរប៉ាក់ល្បីឈ្មោះ XQ។

ផ្ទាំងគំនូរប៉ាក់ពិសេស ពណ៌នាម៉ោងហាត់និងណែនាំកុមារនូវមុខរបរដេរប៉ាក់ប្រពៃណីរបស់វៀតណាម។

ជ្រុងមួយនៃការតាំងបង្ហាញនូវរូបថតនៃអ្នកល្បីឈ្មោះ បានឧទ្ទេសនាមនៅសារមន្ទីរក្នុង ហាងបូរាណ។

ជ្រុងមួយនៃការឧទ្ទេសនាមនូវប្រភេទគំនូរប៉ាក់ XQ ដល់មហាជន។


ជ្រុងមួយនៃការតាំងបង្ហាញនូវអាវផាយនៅក្នុង ហាងបូរាណ។

XQ ហាងបូរាណ ជាទីជួបជុំរួមប្រាស្រ័យនូវសកម្មភាព​វប្បធម៌ សិល្បៈ និងកម្ម​វិធី​សម្តែង​សិល្បៈ​ពិសេស​ដូច​ជា​៖ សរសេរ​អក្សរក្បាច់ សូត្រកំណាព្យ សម្តែងឧបករណ៍​ជនជាតិ ឧទ្ទេសនាមអាហារភូមិ​ស្រុក។ល។

សហការជាមួយ​ទីកន្លែងទេសចរណ៍ល្បីឈ្មោះ​ផ្សេងៗជាច្រើន XQ ហាងបូរាណ សព្វ​ថ្ងៃជា​ទីកន្លែង​លេង​កំសាន្ត​មួយ ដែល​ទាក់​ទាញ​នូវដំណើរ​ភ្ញៀវ​ទេសចរណ៍​មកទស្សនា និង​ស្វែងយល់​សម្រស់​វប្បធម៌​និងប្រ​ជាជ​ន​ដា​ឡាត ហើយ​ជា​ទីកន្លែង​​ដែលមានប្រសិទ្ធ​នាម​ថា ទីក្រុងរូមែន​ទិករបស់​វៀត​ណាម៕​

 

អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន
 

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្មដោយបច្ចេកវិទ្យា AR

Lucian Rodriguez Lovell សព្វថ្ងៃជា​សិក្ខាកាម​ គ្រូប​ង្រៀន​រចនា​ នៅ​សកលវិទ្យាល័យ​ RMIT ប្រទេស​វៀតណាម។

Top