• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកសម័យប្រជុំលើកទី៦

អញ្ជើញថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានណែនាំរបៀបវារៈនៃសម័យប្រជុំ ដោយចាត់ទុកថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណា ផ្តល់យោបល់ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យនិងសម្រេចលើបញ្ហាមួយចំនួនជាបន្ទាន់ដែលពាក់ព័ន្ធដល់មុខងារ និងភារកិច្ចរបស់រដ្ឋសភាក្នុងសម័យកាលបច្ចុប្បន្ន។
 

ទិដ្ឋភាពនៃសម័យប្រជុំ នាព្រឹកថ្ងៃទី ៨ ធ្នូ (រូបថត៖ ការិយាល័យរដ្ឋសភា)


តាមនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់មួយចំនួន (ច្បាប់ស្តីពីការវិនិយោគសាធារណៈ, ច្បាប់ស្តីពីការវិនិយោគក្នុងទម្រង់នៃភាពជាដៃគូសាធារណៈនិងឯកជន, ច្បាប់ស្តីពីការវិនិយោគ, ច្បាប់ស្តីពីការដេញថ្លៃ, ច្បាប់ស្តីពីអគ្គិសនី, ច្បាប់ស្តីពីសហគ្រាស, ច្បាប់ស្តីពីពន្ធលើការប្រើប្រាស់ពិសេសនិងច្បាប់ស្តីពីការអនុវត្តសាលក្រមរដ្ឋប្បវេណី); ផ្តល់យោបល់លើគម្រោងការណ៍ស្តីពីការកសាងយន្តការនិងគោលនយោបាយស្តីពីសារពើពន្ធនិងគោលនយោបាយរូបិយវត្ថុ ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីនៃការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងស្មារតីនៃការបន្សាំប្រកបដោយសុវត្ថិភាព មានភាពបត់បែន និងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនៃជំងឺឆ្លងកូវីដ-១៩។ លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា នេះជាបញ្ហាសំខាន់ និងបន្ទាន់បំផុតនាពេលនេះ តាមនោះ រដ្ឋសភាបានអនុញ្ញាតឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យជាក់ស្តែង។  ដូច្នេះបញ្ហានេះត្រូវរៀបចំឲ្យបានហ្មត់ចត់ មុននឹងដាក់ជូនទៅរដ្ឋសភាដើម្បីពិនិត្យ និងផ្តល់សេចក្តីសម្រេចចិត្ត។

បញ្ហាសំខាន់ៗជាច្រើនទៀតក៏នឹងត្រូវយកមកពិចារណា និងផ្តល់យោបល់ក្នុងកិច្ចប្រជុំគណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភានេះផងដែរ៕

តាម VOV5 – វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top