• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាធ្វើការពិនិត្យលើសេចក្តីព្រាងនៃសេចក្តីសម្រេច​ចិត្តដោយពន្យល់​នូវមាត្រាមួយ​ចំនួន​នៃច្បាប់រៀបចំ​ផែនការ​


 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VGP) 
 

 បន្ត​សម័យប្រជុំ លើកទី ៣៦ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បាន​ពិនិត្យ​មើល​លើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្ត ពន្យល់មាត្រាមួយចំនួននៃច្បាប់រៀបចំផែនការ។
 
សេចក្តីព្រាង​នៃសេចក្តីសម្រេចចិត្ត ពន្យល់នូវមាត្រាមួយចំនួននៃច្បាប់រៀបចំផែន ការ រួមមានមាត្រាចំនួន ២ ដែលក្នុង​នោះ  មាន ០១ មាត្រា ដែលពន្យល់អំពីបទ ប្បញ្ញត្តិមួយចំនួននៃច្បាប់រៀបចំផែនការ;  ០១ មាត្រា​ទៀត​​ ពន្យល់អំពីប្រសិទ្ធភាពប្រតិបត្តិរបស់សេចក្តីសម្រេចចិត្តនេះ។
 
នៅឯ​កិច្ចប្រជុំនេះ ថ្វីត្បិតតែយល់ស្របនឹងភាពចាំបាច់ត្រូវផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនេះក៏ដោយ ប៉ុន្តែ ប្រធាន​គណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា លោក Vu Hong Thanh បានអោយដឹងថា ការពន្យល់​អំពី​ច្បាប់​គួរ​តែ​ធានា​ភាពត្រឹមត្រូវតាមគោល ការណ៍និងតាមសមត្ថកិច្ច។ ម្យ៉ាងវិញទៀត  រដ្ឋាភិបាល​គួរ​តែ​រាយ​ការណ៍ជូន​រដ្ឋស​ភាដើ​ម្បីពិនិត្យនិងចេញសេចក្តីសម្រេចចិត្តជាក់លាក់មួយ ដោយអនុញ្ញាតឱ្យមានការ កែសម្រួល រាល់ផែន​ការរួមនៃវិស័យជាក់ស្តែង ក្នុងអំឡុងពេលពីឥឡូវនេះ រហូតដល់ដំណាច់ឆ្នាំ ២០២០ ហើយត្រូវតែ​ធានា​លក្ខណៈ​ឯកភាព​គ្នាផងដែរ។
 
ស្តីពីបញ្ហានេះ ប្រ​ធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រ សាសន៍ ថា៖ “នៅក្នុងដំណើរ​ការ​នៃ​ការ​អនុវត្តផែនការដែលបានអនុម័ត មុនពេលច្បាប់រៀបចំផែនការថ្មីចូលជាធរមាន។ តាមច្បាប់​រៀប​ចំ​ផែន​ការ​ថ្មី ត្រូវតែបញ្ចូលទៅក្នុងផែនការជាតិ ផែនការតំបន់និងខេត្ត។ ប៉ុន្តែផែនការជាតិ តំបន់និងខេត្ត មិនទាន់​ត្រូវបានអនុម័ត ពោលគឺ រដ្ឋាភិបាលត្រូវបានដឹកនាំការកែតម្រូវនូវខ្លឹមសារនៃផែនការចាស់ ដោយ​យោង​តាម​ច្បាប់​ចាស់។ ពីព្រោះថា ផែនការមេថ្មីមិនត្រូវបានអ​នុម័ត គឺអាចកែតម្រូវបា​នដែរ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

ក្នុងក្របខ័ណ្ឌនៃ "សប្តាហ៍នៃនិរន្តរភាព" (១៥ - ១៩ មេសា) កាលពីថ្ងៃទី ១៨ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិ បាន បើកសម័យប្រជុំពិភាក្សាជាន់ខ្ពស់អំពីការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

Top