• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) - គ្រួពេទ្យ​បញ្ចេញ​អស់​ពីកម្លាំង​កាយ​ចិត្ត ជាមួយ​អ្នកមាន​កាយ​សម្បទា​ទន់​ខ្សោយ​ក្នុង​សង្គម​

មាន​ច្រើន​របៀប​​សម្រាប់​មនុស្សម្នាក់ៗ​ជ្រើ​សរើស​​ សំរាប់​ជួយដល់​សហគម​ ជាមួយ​​គ្រូ​ពេទ្យ​​ខ្វឹត​ធី​ហាយអ្វាញ (Khuat Thi Hai Oanh) បងស្រី​បាន​ផ្តល់​ទាំង​ចិត្ត​ទាំង​កាយ​ជូន​អ្នក​ត្រូវ​សង្គម​ប្រកាន់ និងរើស​អើង​។ ជាង​១០​ឆ្នាំ​កន្លងទៅ​ មជ្ឈមណ្ឌល​ឧបត្ថម្ភ​គោល​គំនិត​ច្នៃប្រឌិត​​អភិវឌ្ឍ​ន៍​សហគមន៍ ​(SCDI)  បងស្រី​ធ្វើជា​នាយក​​ បាន​ពង្រាយ​ដំណើរ​ការ​កម្មវិធី​សុខាភិបាល​សហគមន៍​ជាច្រើន​ ដោយ​មាន​សាខា​បណ្តាញ​សហគមន៍​​នៅ​​​ជាង​៤០​ខេត្ត ក្រុង​ ជួយ​ជ្រោង​ជ្រែង​អ្នក​​ងាយ​រង​គ្រោះ​​នៅ​វៀត​ណាម​។​

​“បើ​មាន​នរណា​ម្នាក់​ដេក​សន្លប់​ក្រោម​គល់​ឈើ​នោះ អាច​ស្រមៃ​ឃើញថា​​​ នឹង​មាន​​ឥយាបទខុសគ្នាជាច្រើន​។ មាន​​អ្នកនឹង​​ព្រងើយកណ្តើយ​​ធ្វើ​ដំណើរ​ឆ្លង​ទៅ​ អ្នកខ្លះ​​ព្រួយ​បារម្ភ ​ហើយ​អសមត្ថភាព​ចោល​រំលង​ទៅ​ មាន​អ្នក​ខ្លះ​​​ទៅ​​ជម្រាប​ប្រាប់​​នគរបាល​ ពីព្រោះ​ខ្លាច​ជា​អ្នក​ញៀន​គ្រឿង​ញៀន​...។ល។​ ដោយ​ឡែក​​បងស្រី​អ្វាញ (Oanh) ​នឹង​​​ចូល​ទៅ​ជិត​ ដើម្បី​ដឹងថា​នោះ​ជា​នរណា​ មក​ពី​ទី​ណា​ ត្រូវការ​អ្វីដែរ​​។ តើពួក​គេ​ត្រូវ​ការ​ទឹក​ដោះគោ​មួយ​កែវ​ ឬ​មួយ​​ត្រូវការ​ថ្នាំ​សង្គ្រោះ​បន្ទាន់​ ឬ​ត្រូវ​ការ​ឧបត្ថម្ភ​យូរ​អង្វែង​ពី​សំណាក់​គ្រូពេទ្យ​” ខ្ញុំ​បាន​​ដឹង​​បងស្រី (Oanh) ដូច​នេះ​ ពីអ្នក​រួម​ការងារ​​ម្នាក់​ អ្នកដែល​បាន​​ផ្សារភ្ជាប់​កៀក​ជាមួយ​បងស្រី​ កសាង​ “ផ្ទះ​សហគមន៍​” សម្រាប់​អ្នក​ងាយ​​រងគ្រោះ​​​​នៅ​ក្នុង​សង្គម​។​
 
គ្រាន់តែ​មាន​ត្រឹម​​​១​​សប្តាហ៍​ក្នុង​មួយ​ខែ ​រស់​នៅ​និង​ធ្វើការ​នៅ​វៀត​ណាម​​​ក្រោយ​​​ប៉ុន្មាន​​លើក​​ណាត់ជួប​ យើង​ខ្ញុំ​​ទើប​​បាន​ជួប​​បងស្រី​ ខ្វឹត​ធី​ហាយអ្វាញ (Khuat Thị Hai Oanh) នៅទី​ស្តី​ការ SCDI។ យើង​ខ្ញុំ​ចាប់​ផ្តើម​រឿង​រ៉ាវ​ជាមួយ​​បងស្រី​​ ដោយ​​បានមកពីការសំរេចដ៍ធំធេងនេះ សំរាប់​​បុព្វហេតុ​អភិវឌ្ឍន៍​​សុខភាព​​សហគមន៍​ វិស័យ​មួយ​​​​នៅ​មានភាព​​ថ្មី​ថ្មោងក្នុង​​ប្រទេស​​វៀតណាម​ខណៈ​​នោះ​៖ “គ្រូពេទ្យ​​​ព្យាបាល​​ឲ្យ​រាល់អ្នក​ជម្ងឺ​។ នៅមាន​​កម្មវិធី​សុខាភិបាល​​​សហគមន៍​ល្អ​មួយ​ គោលនយោបាយ​ល្អ​មួយ ​អាច​​សង្គ្រោះ​​បានអាយុជីវិត​​មនុស្ស​ជាច្រើន​ ហើយ​កែ​លម្អបាន​​​ជីវភាព​រស់នៅ ​របស់​​មនុស្ស​ម្នា​យ៉ា​ងច្រើន​។ ដោយ​ហេតុ​នោះ ខ្ញុំ​​​បាន​​ចេញពី​មន្ទី​រ​ពេទ្យ​​​ ដើម្បី​ធ្វើ​ជា​កម្មាភិបាល​សុខភាព​ ឲ្យ​អង្គការ​ NGO ​(អង្គការ​​ក្រៅ​រដ្ឋាភិបាល​) របស់​អាមេរិក​ មុខ​​សញ្ញា​ជា​សហគមន៍​​ជនជាតិ​​ភាគ​តិច​ នៅ​​តំបន់​ព្រំដែន​​ជាមួ​យ​ឡាវ​”។​


គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) នៅមជ្ឈមណ្ឌលឧបត្ថម្ភគំនិតកែច្នៃអភិវឌ្ឍន៍សហគមន៍ SCDI ។
រូបថត៖ ឯកសារ SCDI


គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) (បាក់អាវក្រហម) ក្នុងសន្និសីទជាតិលើកទីបី ស្តីពីផ្លូវភេទ សុខភាព
និងសង្គម អ្នករងគ្រោះ ឬជនជាប់ទោស៖ ជារបងរារាំងស្ថាប័ន និងវប្បធម៌ក្នុង​ដំណោះស្រាយ​អំពើហិង្សា​
ផ្លូវភេទនៅវៀតណាម រៀបចំនៅក្រុងហាណូយឆ្នាំ២០១៦។ រូបថត៖ ង្វៀនវៀតកឿង


គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) ថ្លែងសុន្ទរកថា នៅសម័យប្រជុំ VCSPA 2016 ស្តីពីស្ថានភាពរោគHIV/AIDS
នៅវៀតណាម សព្វថ្ងៃ និងបញ្ហាដែលពាក់ព័ន្ធ កើតឡើង (សុខាភិបាល សង្គម និងនីតិវិធី)។ រូបថត៖ ឯកសារ SCDI


គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) (ដំបូងខាងស្តាំ) ចូលរួមវេទិកាអន្តរជាតិមួយ ស្តីពីបង្ការប្រឆាំង AIDS
និងជម្ងឺគ្រុនចាញញ់។ រូបថត៖ ឯកសារ SCDI​


គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) ចែករំលែកគោលគំនិតកែច្នៃ នៅក្នុងវេទិកាអន្តរជាតិ ស្តីពី​បង្ការ​
ប្រឆាំង AIDS និងជម្ងឺគ្រុនចាញ់។ រូបថត៖ ឯកសារ SCDI


គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) ក្នុងកិច្ចប្រជុំកែលម្អកម្មវិធីរួម ស្តីពីជ្រុងជ្រោយសុខាភិបាលសហគមន៍
នៃបញ្ហាគ្រឿងញៀនពិភពលោក ដោយក្រុមប្រឹក្សាសុខាភិបាលពិភពលោក - អង្គការសហប្រជាជាតិរៀបចំនៅ
Geneva 2016។ រូបថត៖ ឯកសារ SCDI


គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) ពិភាក្សាប្តូរយោបល់ជាមួយអ្នករួមការងារ នៅទីស្តីការរបស់ SCDI។
រូបថត៖ ង្វៀនវៀតកឿង


គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) (ឈរមុខគេខាងស្តាំ) ពិភាក្សាផ្តល់យោបល់ជាមួយមិត្តយុវវ័យ ដែលអញ្ជើញមកចូលរួមសន្និសីទអន្តរជាតិលើកទី៣ ស្តីពីផ្លូវភេទ សុខភាព និងសង្គម។ រូបថត៖ ង្វៀនវៀតកឿង

ឆ្នាំ​២០០១ បងស្រី​អ្វាញ (Oanh) ​និង​​ក្រុម​ការ​ងារ​បាន​ឈ្នះ​លទ្ធកម្ម នៃ​​ការ​វាយ​​តម្លៃ​​កម្ម​វិធី​ជាតិ​​​បង្ការ​ប្រឆាំ​ង​ AIDS ។ គ្រោង​​ការ​នេះ​បាន​នាំ​បងស្រី​​លើក​ដំបូង​ទៅជិត​​អ្នក​​រង​ជម្ងឺ​ HIV និង​ក្រុម​អ្នក​ត្រូវ​សង្គម​ប្រកាន់​រើស​អើង​ ដូច​ជា​​អ្នក​រកស៊ី​ផ្លូវ​ភេទ​ ឬ​​អ្នក​​ញៀន​​គ្រឿង​ញៀន​​។ “ការ​​វាយ​តម្លៃ​នោះ​ ជាក់​ស្តែង​​បង្កើត​បាន​ការ​ផ្លាស់​ប្តូរ​ធំ​​មួយ​ ​នៅ​ក្នុង​ជីវិត​ខ្ញុំ​​។ ពី​ព្រោះ​ នោះជា​លើក​ដំបូង ​ដែល​ខ្ញុំ​​យល់​ប្រាកដ​ថា​ត្រូវ​សង្គម​​ប្រកាន់​រើស​អើង​​​យ៉ាង​ណា​​។​ មុន​​នេះ​ ខ្ញុំ​​មិន​​ធ្វើ​អ្វី​ក្រៅ​ពី​​ធ្វើ​ពលរដ្ឋ​ម្នាក់​ដ៏​ឆ្នើម​គំរូ​​” បងស្រី (Oanh) ​រំលឹក​​ឡើង​។​
 
ហេតុនេះ​ហើយ បងស្រី​​ខ្វឹត​ធី​ហាយអ្វាញ (Khuat Thi Hai Oanh) បាន​រួម​ជាមួយ​ក្រុម​អ្នករួម​គំនិត ​​ (​ក្រុម​មាន​រូម​​មនោសញ្ចេតនា​​ជាមួយ​អ្នក​សិក្សា) ​បាន​កសាង​បណ្តាញ​សហគមន៍​​ឧបត្ថម្ភ​​ អ្នក​រង​ជម្ងឺ HIV ឆ្លង​កាត់​បាន​ភាព​​ភិត​ភ័យ​ និង​​រើស​​អើង​ បង្កើន​សមត្ថភាព​ខិត​​ជិត​​ព្យាបាល​ដោយ​ ARV (ប្រភេទ​​ថ្នាំ​​ផលិត​ចេញ​​សម្រាប់​កាត់​​​បន្ថយ​​ភាព​រី​ក​ចម្រើន ​របស់​មេរោគ HIV ក្នុង​រាង​កាយ​អ្នក​ជម្ងឺ​) ដើម្បី​​ឆ្ពោះទៅ​ការ​កាត់​ផ្តាច់​ភាព​មរណៈ ​ដោយ​មេរោគ​ HIV។ មិនត្រឹម​តែ​ជួយ​អ្នក​រង​ជម្ងឺ​ HIV ខិត​ជិត​ការថែ​ទាំ​សុខភាព​​បន្ត​ពូជ​ និង​​យល់ដឹង​ពី​មេរោគ​ HIV/AIDS ក្នុង​​ក្រុម​ដែល​មាន​ហានិភ័យ​​ខ្ពស់​​របស់​វៀតណាម​ បងស្រ្តីអ្វាញ (Oanh) ​​​​ប្រឹក្សា​ជា​ប្រចាំ​ ឲ្យ​រដ្ឋាភិបាល​នូវ​គោល​នយោបាយ​ ចំពោះ​អ្នក​ញៀន​គ្រឿង​ញៀន ​​នៅ​វៀត​ណាម​​។ កត់​សម្គាល់​ការ​រួម​វិភាគ​ទាន​របស់​​បងស្រី​ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​បាន​​ទទួលស្គាល់​បងស្រី​អ្វាញ​ (Oanh) ជា​ “​ថ្នាក់ដឹក​នាំ​វ័យ​ក្មេង​ទូ​ទាំង​ពិភពលោក​​ឆ្នាំ ២០០៩”។​
 
ឆ្នាំ​២០១០ បងស្រី​អ្វាញ (Oanh) ​បង្កើត​មជ្ឈមណ្ឌល​ឧបត្ថម្ភ​គោល​គំនិតកែច្នៃ​​​អភិវឌ្ឍន៍​​​សហគមន៍​ (SCDI) អង្គការ​​​មិន​​រក​ប្រាក់​កម្រៃ​មួយ​ ក្រៅ​រដ្ឋាភិបាលមួយ​​ ផ្តោត​សំខាន់ទៅលើ​​ផ្តល់​​សិទ្ធិ​​និង​​​បង្កើត​បរិស្ថាន​​ងាយ​ស្រួល​ សម្រាប់​ជីវិត​អភព្វ​ក្នុងសង្គម​ មាន​ឱកាស​ដូច​ជា​អ្នក​ធម្មតា​ផ្សេង​ រស់​នៅ​និង​​បូជា​ជូន​​សង្គម។ “អ្នក​ដែល​យើង​ខ្ញុំ​បម្រើ​ គឺជា​អ្នក​ដែល​រស់​នៅបាត់បង់ឱកាសក្នុង សង្គម​ អ្នក​ងាយ​​រងគ្រោះ ​ និង​ឆ្ងាយ​ជាង​នេះទៅទៀត​ គឺ​អ្នក​​រកស៊ី​ផ្លូវ​ភេទ​ អ្នក​ជក់​គ្រឿង​ញៀន​ អ្នក​រួម​ភេទ​​ជាមួ​យ​មនុស្ស​ភេទ​ដូចគ្នា​ អ្នក​ផ្លាស់​​ប្តូរ​ភេទ​ ក្រុម​​គ្រួសារ​ពួក​គេ និង​​កូនចៅ​ពួក​​គេ​...។ល។​” បងស្រី​អ្វាញ (Oanh) ​សំណេះ​សំណាល​។​
 
វគ្គសិក្សាមួយ​ក្នុ​ងចំណោម​វគ្គសិក្សា​ថ្មី​នេះ​បំផុត សម្រាប់​តែ​ក្រុម​អ្នក​​​រកស៊ីផ្លូវ​ភេទ​ នេះ​គឺជា​របៀប​ហៅ​ដែល​ SCDI ប្រើ​ជំនួស​ឃ្លា​ “ស្រី​បេស្យា” ជា​ “My body, my rights” (រាងកាយ​របស់​ខ្ញុំ​ សិទ្ធិរបស់​ខ្ញុំ​) បាន​ SCDI សហការ​ជាមួយ​​​ក្រុម​អរុណរះ​ (Binh Minh) ​រៀប​ចំឡើង​ក្នុង​​រាត្រី​។ វគ្គ​សិក្សា​រួម​មាន​១២​ ប្រធាន​បទ​លំហាត់​​ដូចជា​ ​លើក​កម្ពស់​ស្មារតី​គោរព​​ខ្លួន​ ចំណេះដឹង​មូល​ដ្ឋាន​ពី​ HIV/AIDS សុវត្ថិភាព​កាត់​បន្ថយ​ភាពអន្តរា​យ​ឲ្យ​រាង​កាយ​...។ល។​
 
ក្រៅ​ពី​​​អ្នករកស៊ីផ្លូវ​ភេទ​ SCDI នៅ​គាំទ្រ​​សកម្មភាព​ ឧបត្ថម្ភ​​ថវិកា​និង​បច្ចេកទេស​ ឲ្យ​បណ្តាញ​សហគមន៍​ឧបត្ថម្ភ​​ជួយ​អ្នកញៀន​​​គ្រឿង​ញៀន​ បុរស​រួម​ភេទ​ជាមួយ​អ្នក​មាន​ភេទ​ដូចខ្លួន​​ អ្នក​ផ្លាស់​ប្តូរ​ភេទ​...។ល។​ ទាំង​កូន​​របស់​ក្រុមទាំង​អស់​ដែល​បាន​​បរិយាយ​ដូចខាងលើ​ អ្នកទោស​ ក្មេង​កំព្រា។ នៅរាល់​បណ្តាញ​ សមាជិក​សុទ្ធតែ​​រៀបចំ​​ពឹង​ផ្អែកទៅ​​លើ​សហគមន៍​ នៅ​តាម​មូលដ្ឋាន​ បង្កើតបាន​វត្ត​មាន​នៃ​អង្គការ​សហគមន៍​ ​​សហការ​ជាមួយ​​ SCDI នៅ​លើ​៤០​ ខេត្ត​ក្រុង​ ក្នុងទូទាំង​ប្រទស​​។​


គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) ក្រុមសហគមន៍ និងក្រុមអ្នកជំនាញបារាំង​ក្នុងដំណើរទៅ​ស្វែង​យល់ភូមិសាស្រ្ត គ្រោងការការពារអនាគត នៅក្រុងហាណូ។ រូបថត៖ ឯកសារ SCDI


គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) (ឈរជួរខាងឆ្វេង) រៀបចំពិធីអាវាហ៍វិវាហ៍មង្គល ជូនសមាជិក
VCSPA ទាំងពីរនាក់។ រូបថត៖ ឯកសារ SCDI


គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh) ថតរូបអនុស្សាវរីយ៍រួមជាមួយប្អូនៗនិងអ្នករួមការងារ ក្នុង​ដំណើរ​ទៅ
ទ​ស្សនា​តថភាពនៅមូលដ្ឋាន។ រូបថត៖ ឯកសារ SCDI


គ្រូពេទ្យ ខ្វឹតធីហាយអ្វាញ (Khuat Thi Hai Oanh)  ថតរូបអនុស្សាវរីយ៍ក្នុងវេទិកាសង្គមស៊ីវិលបង្ការប្រឆាំងជម្ងឺ AIDS
នៅថ្ងៃជំនួបប្រចាំ VCSPA ២០១៦ រៀបចំនៅខេត្តនិញប៊ិញ (Ninh Binh) ខែវិច្ឆិកាឆ្នាំ២០១៦។ រូបថត៖ ឯកសារ SCDI

​មុននោះ​ ឆ្នាំ​២០១៧ បងស្រីអ្វាញ​ (Oanh) នៅបាន​​ស្គាល់ជាអ្ន​កបង្កើត​វេទិកា​សង្គម​ស៊ីវិល​សហការ​​បង្ការ​ប្រឆាំង​​ AIDS (VCSPA) ជាមួយ​ការ​ចូល​រួម​នៃ​អង្គការ​សហគមន៍​ជិត​៤០០​អង្គការ នៅ​លើទូទាំង​ប្រទេស​ រួម​មាន​៖ ក្រុម​ ជន​អនាថានៃ​​អ្នកជក់​អាភៀន​ អ្នករកស៊ី​ផ្លូវ​ភេទ អ្នក​មានជម្ងឺ​ HIV អ្នក​មាន​ភេទ​ដូចគ្នា​ អ្នក​ផ្លាស់​ប្តូរ​ភេទ​...។ល។ មួយ​ឆ្នាំ​ម្តង វេទិកា​ដោយ​បងស្រី​អ្វាញ​ (Oanh) ​បង្កើត “បាន​​កា្លយជា​ផ្ទះ​មួយ”​ ​នៅទីនោះ​ មនុស្សទាំងអស់​គ្នា​សុទ្ធ​តែ​បាន​ស្វាគមន៍​ មាន​ឱកាស​ជា​ខ្លួនឯង​ នឹង​រវាង​មនុស្ស​មានរួម​ស្ថាន​ភាព​ ដែល​មិនត្រូវ​វិនិច្ឆ័យ​​។​ “យើង​ខ្ញុំ​​នៅ​រួម​គ្នា​ ទទួល​ភាព​សុខដុម​រមនា​ សើច​​សប្បាយ និយាយ​ យំ និង​ធ្វើការ​ជាមួ​យគ្នា​។ អ្នក​ទាំង​អស់​គ្នា​និយាយ​​ដល់​ការ​ជំនួប​ជាប្រចាំ​ ដូចជា​បាន​ត្រឡប់​មក​ផ្ទះ​ខ្លួន​ កន្លែង​ដែល​ពួក​គេ​មានអារម្មណ៍​ បាន​នៅ​ក្នុង​គ្រួសារ​” បងស្រី​អ្វាញ(​Oanh)​ រំលឹកដោយ​រំភើបអំ​​ពី​​ផ្ទះ​ VCSPA។
 
រលាស់​​រលាំង​ជាមួ​យ​ការ​ងារ​ បងស្រី​អ្វាញ​ (Oanh) បាន​រួមជាមួយ​ SCDI ធ្វើ​ការ​ផ្លាស់​ប្តូរ​​ជីវភាព​​រស់នៃជន​ជាតិ​​វៀត​ណាម​នៃ​រាប់​ពាន់​នាក់​ ដែលមាន​ភាព​ទន់​​ខ្សោយ​​​ក្នុងសង្គម​។​ បងស្រី​បង្កើត​​បរិស្ថានមួយ​ ដែល​នៅទីនោះ​អ្នក​ងាយ​​រង​ គ្រោះ​​​បំផុត​ មានទំនុកចិត្ត​បង្ហាញ​​ខ្លួន​ និង​រួម​វិភាគទាន​ជូន​សង្គម តាម​បែប​ដោយ​ឡែក​របស់​ពួកគេ​។​ ប្រហែល​​​​ជា​ប្រការ​ល្អប្រសើរ​​នេះ ដូច​ជា​ប្រការ​ធម្មតា​​​មួយ​​​នៃ​ច្បាប់​​កម្ម​ផល​ បាន​ជំនួយ​បន្ថែម​ថាម​ពល​ សមត្ថភាព​ សម្រាប់​បងស្រី​បន្ត​ការងារទៅមុខ​ ​ដោយ​មិនមែន​ការ​នឿយ​ហត់​។ លើ​សសៃសក់​ដែល​បាន​ជ្រលក់​ថ្នាំ​ពណ៌​​​របស់​បងស្រី​ យើង​ខ្ញុំ​នៅ​​ឃើញ​លើនោះ មាន​ស្លាក​ស្នាម​ពេលវេលា​។ តែក្រោយ​ពេលជំនួបជាមួយ​យើង​ខ្ញុំភ្លាម បងស្រី​អ្វាញ (Oanh) ​បន្ត​ធ្វើ​​ដំណើរទៅ​តំបន់​ព្រំដែន​រវាង​វៀតណាម​និង​កម្ពុជា​ ដើម្បី​ពង្រាយ​កម្មវិធី​​បង្ការ​ប្រឆាំង​​គ្រុនឈាម​ ជូន​ក្រុម​​អ្នក​ចូល​ព្រៃ​ជាប្រចាំ​ និង​​តិច​​បាន​​ស្គាល់នូវ​​សេវាកម្ម​សាធារណៈ​ក្នុង​តំបន់​​ដី​ ដែល​​នៅ​មាន​ការ​លំបាក​នេះ​៕​

 

អត្ថបទ៖ ថាវវិ     រូបថត៖ ង្វៀន​វៀតកឿង​
 

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top