• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ខេត្តអានយ៉ាង (An Giang) - តំបន់សុខសាន្តមួយជាប់ខ្សែព្រំដែនវៀតណាម - កម្ពុជា

បណ្តា​វាល​ស្រែ ​មានដី​សម្បូរជីជាតិ​ បណ្តា​ទីរួម​ស្រុក​អ៊ូអរ បណ្តា​រថយន្ត​ដឹក​ទំនិញ​បន្តកន្ទុយគ្នា​​ឆ្លង​កាត់​​ច្រកទ្វារព្រំដែន បណ្តា​ទូក​ដឹក​ជញ្ជូន​ប្រជាជន​នៃ​ប្រទេស​ទាំងពីរវៀតណាម - កម្ពុជា​ឆ្លង​កាត់​ព្រំដែន ​ដើម្បី​រកស៊ី​និង​ជួយ​គ្នា​ទៅ​វិញទៅ​មកនេះគឺ​ជារូបភាព​​​នូវ​ជីវភាព​សុខដមរមនា សុខសាន្តនិង​ពោរពេញ​ដោយ​មនោសញ្ចេតនា​​កំពុង​​មាន​នៅ​ នៅតំបន់​មួយជាប់​ខ្សែ​ព្រំដែន - ​ ខេត្ត​អានយ៉ាង (An Giang)

និទាឃរដូវ​ឈានមកដល់​តំបន់​ជាប់​ខ្សែ​ព្រំដែន

​យើង​ខ្ញុំ​ត្រឡប់​មក​តំបន់​​ជាប់​ខ្សែ​ព្រំដែន​ខេត្ត​អាន​យ៉ាង (An Giang) វិញ​ នៅ​ពេលពន្លឺព្រះអាទិត្យ​ក្នុងនិទាឃ​រដូវ​ ​​ឆ្នាំ២០១៧ គ្របដណ្តប់​ពោរ​ពេញ​គ្រប់​ផ្លូវ​និងច្រក។ តាមដង​ផ្លូវ​ទៅ​កាន់​​បណ្តា​ច្រក​ទ្វាព្រំដែន​ជាប់​នឹង​ព្រះរាជាណាចក្រ​កម្ពុជា ​ក្រោម​ពន្លឺព្រះ​អាទិត្យ​រៀបអស្តង្គត បណ្តា​ឃុំ​ បណ្តាភូមិ​​​ស្ថិត​​នៅ​ក្បែរ​វាល​ស្រែ​និង​ជួរដើម​ត្នោត​ដែល​គឺប្រភេទ​ដើមឈើពិសេស​ក្នុងតំបន់​ខាង​លិច​នៃភាគ​ខាងត្បូង​។
 
ទីក្រុង​ចូវ​ដុក (Chau Doc) ​ចំងាយ​ពី​ខ្សែ​ព្រំដែន​​នៃព្រះ​រាជាណាចក្រកម្ពុជា​ប្រហែល ២៥ គីឡូម៉ែត្រ។ នៅទីនេះ​បាន​ចាត់ទុក​ដូចជាមជ្ឈមណ្ឌល​នៃ​តំបន់​ជាប់​ខ្សែ​ព្រំដែន​របស់​ខេត្ត​អាន​យ៉ាង (An Giang) ។ ទីក្រុង​ចូវដុក (Chau Doc)​ មាន​តួនាទីសំខាន់​ៗ ក្នុង​វិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម​ និង​វិស័យទេសចរណ៍ ដូច្នេះ​​បរិមាណ​ភ្ញៀវទេសចរណ៍​ក្នុង​ស្រុក​និង​បរទេស​មកទស្សនា លំហែកាយ​និង​ទិញ​ទំនិញ​​ក្នុង​មួយ​ឆ្នាំ​ទទួល​បាន ៤ លាន​នាក់។

ចាប់ពី​ទីក្រុង​ចូវដុក (Chau Doc) តាម​ផ្លូវ​ជាតិ ៩១ C យើង​ខ្ញុំ​ចេញ​ដំណើរ​ទៅកាន់​ស្រុក​​ជាប់​ខ្សែ​ព្រំដែន​ - ស្រុក​អាន​ភូ (An Phu)។ ​ក្នុង​ភូមិសាស្ត្រ​របស់​ស្រុកអាន​ភូ (An Phu) មាន​ច្រក​ទ្វារ​ព្រំដែន​ខាញ់​ប៊ិញ (Khanh Binh)  បាន​តភ្ជាប់​ទាំងផ្លូវ​ទឹក​និងទាំង​ផ្លូវ​គោកទៅ​កាន់​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា។​ យើង​ខ្ញុំ​ឈរ​នៅ​ត្រើយម្ខាង​ទន្លេ​ប៊ិញ​យី (Binh Di) ​ សម្លឹងមើល​ត្រើយ​ ទន្លេម្ខាង​នោះ​ទៀត​គឺ​ចក្រទ្វា​ព្រំដែនជ្រៃធំ ស្ថិត​ក្នុង​ស្រុក​កោះ​ធំ ខេត្ត​កណ្តាល​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។​ ពីយូរ​លង់​មកនេះ​ហើយ ទីរួម​ស្រុក​ឡុង​ប៊ិញ (Long Binh) នៃ​ស្រុក​អាន​ភូ (An Phu)​ បាន​ចាក់​ទុក​ដូចជា​​តំបន់​ប្រមូល​និង​ផ្ទេរ​​ទំនិញ​គ្រប់​មុខ​​ តាំងពី​កសិផល​ទៅ​ដល់​សម្លៀកបំពាក់ គ្រឿង​សំ​អាង​ ម្ហូបអាហរផងដែរ… រវាង​ប្រទេស​វៀតណាម​និង​ព្រះ​រាជាណាចក្រកម្ពុជា។


ជ្រុងមួយនៃទីក្រុងចូវដុក (Chau Doc)  ខេត្តអានយ៉ាង (An Giang) គយគន់ពីភ្នំសាម (Sam)។
រូបថត៖ ថុងហាយ


ភ្ញៀវទេសចរណ៍ពីព្រះរាជាណាចក្រកម្ពុជាទៅប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនអន្តរជាតិទិញបៀន
(Tinh Bien) ខេត្តអានយ៉ាង (An Giang)។
រូបថត៖ ថុងហាយ


ភ្ញៀវទេសចរណ៍បរទេសមកទស្សនាព្រះរាជាណាចក្រកម្ពុជាទៅទេសចរណ៍ប្រទេសវៀតណាម
តាមផ្លូវទឹកនិងឆ្លងកាត់ច្រកទ្វារអន្តរជាតិស៊ុងទៀន (Song Tien)។
រូបថត៖ ថុងហាយ


កម្មាភិបាល យុទ្ធជនធ្វើការនៅប៉ុស្តការពារព្រំដែនស្ថិតនៅច្រកទ្វារព្រំដែនឡុងប៊ិញ (Long Binh)  (កងទ័ពការពារព្រំដែនខេត្តអានយ៉ាង (An Giang) និងកងកម្លាំងការពារព្រំដែនកម្ពុជា បានចូលរួមក្នុងការដើរយាមល្បាតខ្សែព្រំដែននៃប្រទេសទាំងពីរ (លើទន្លេហៅ (Hau) កំណាត់ឆ្លងកាត់ទីស្រុកឡុងប៊ិញ (Long Binh) និងឃុំខាញ់អាន (Khanh An) ស្រុកអានភូ (An Phu)។ រូបថត៖ ង្វៀនឌឹកថាំង

ខេត្តអាន​យ៉ាង (An Giang) មាន​ច្រក​ទ្វារ​ព្រំដែន​​តភ្ជាប់នឹង​ប្រទេស​មិត្ត - ព្រះ​រាជាណាចក្រ​កម្ពុជា។ ក្នុង​នោះ​មាន​ច្រក​ទ្វារ​អន្តរជាតិ​ចំ នួនពីរ៖ ​ច្រកទ្វារព្រំដែន​ទិញ​បៀន (Tinh Bien) តាម​ផ្លូវទឹក (​ស្ថិតនៅ​ទីរួម​ស្រុក​ទិញបៀន​ (Tinh Bien)) និង​ច្រកទ្វារ​ព្រំដែន​សុង​ទៀន (Song Tien) តាម​ផ្លូវទឹក (ស្ថិត​ក្នុង​ឃុំ​វិញ​សឿង (Vinh Xuong) ទីរួម​ស្រុក​តឹន​ចូវ (Tan Chau))។

​ចាប់​ពី​បង្គោល​ព្រំដែន​លេខ ២៤៦ នៅ​ពាមបី​​ទន្លេ​ប៊ិញ​យី (Binh Di) នៃ​​ទីរួម​ស្រុក​ឡុង​ប៊ិញ​  (Long Binh) សម្លឹងមើល ពីមួយថ្ងៃទៅ​មួយ​ថ្ងៃ បណ្តា​ទូក​បាន​ដឹក​ជញ្ជូន​ភ្ញៀវ​ទៅ​មក​ទៅ​វិញ​ ឆ្លង​កាត់​ខ្សែព្រំដែន។ ​នាពេល​ខាង​មុខ​ឆាប់ៗនេះ នៅ​ពេល​ស្ពានតភ្ជាប់​ឡុង​ប៊ិញ (Long Binh)  - ជ្រៃធំ​​ ត្រូវបាន​កសាង​ជាសម្រេច សង្ឃឹម​ថា​នឹង​បង្កើតកម្លាំង​ថ្មី ដើម្បី(ជំរុញ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​តំបន់​​ព្រំដែន​និង​ប្រជាជន​​រស់​នៅ​​បណ្តោយខ្សែព្រំដែន​​កាន់តែ​ជិតស្និទ្ធ​ជាមួយគ្នា។

ទីរួម​ស្រុក​ទិញបៀន (Tinh Bien) នៃ​ស្រុក​ទិញ​បៀន (Tinh Bien) ត្រូវបាន​ចាត់ទុក​ដូចជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សេវកម្ម​ នៅតំបន់​ព្រំដែន​​នៃខេត្ត​អានយ៉ាង (An Giang)។ ជាពិសេស ច្រកទ្វារព្រំដែន​អន្តរជាតិ​ទិញបៀន (Tinh Bien) តភ្ជាប់​នឹង​​ច្រកទ្វារព្រំដែន​ភ្នំដិន (ខេត្ត​តាកែវនៃព្រះរាជាណាចក្រកម្ពុជា) មានការទីតាំងតភ្ជាប់​រវាង​ផ្លូវជាតិ ៩១ នៃ​ប្រទេស​វៀត​ណាម​​និង​ផ្លូវ​ជាតិ​លេខពីរ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា។

ចាប់ពី​នៅទីនេះ កសិផល​និងទំនិញ​ ត្រូវបាន​ដឹក​ជញ្ជូន​ទៅ​កាន់​រាជធានីភ្នំ​ពេញ​ ឬ​ ឆ្លង​កាត់​ខេត្ត​កំពត ហើយ​តាម​ផ្លូវជាតិ​លេខ​ ៣ ទៅ​ដល់ខេត្តពោធិ៍សាត ខេត្តឧត្តរមានជ័យ ខេត្ត​កំពង់ស្ពឺ…​​ប្រកបដោយ​ងាយ​ស្រួល។

ក្នុង​មួយ​ឆ្នាំ តំលៃពាណិជ្ជកម្ម​នាំ​ចូល​ តាម​​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ទិញ​បៀន (Tinh Bien) ទទួលបាន ១០០ លាន​​ដុល្លារអាមេរិក។ ​នេះគឺ​ជា​ឧត្តមភាព​​សំខាន់ ដើម្បី​ខេត្ត​អាន​យ៉ាង (An Giang) ឆ្ពោះ​ទៅ​កាន់​កសាង​​ស្រុក​ទិញ​បៀន (Tinh Bien) ក្លាយទៅ​ជា​តំបន់​សេដ្ឋកិច្ច​​ព្រំដែន រួម​ចំណែក​​ជំរុញ​​យ៉ាង​ខ្លាំង​ ថែម​ទៀត​នូវការអភិវឌ្ឍន៍​តំបន់ខ្សែ​ព្រំដែន​នៅ​ខាង​លិច​នៃភាគ​ខាង​ត្បូង​របស់​ប្រទេសជាតិ។
 
​ឃុំ​ខាញ​អាន (Khanh An) ស្រុក​អាន​ភូ (An Phu) ក៏គឺជា​ទីកន្លែងគំរូ​នៃ​តំបន់​ព្រំដែន ពីព្រោះ​​ឃុំ​នេះបាន​​សម្រេច​គោលដៅ​អំពីការកសាង​ជនបទ​ថ្មី​ រួម​មាន៖ ប្រព័ន្ធគមនាគមន៍​នៅ​ជនបទ បណ្តាញ​អគ្គីសនី សាលា​រៀន គិលានដ្ឋាន ប្រកបដោយ​ស្អាត​ស្អំនិង​ព្រមៗគ្នា។ ឃុំ​នេះ​ក៏គឺ​ឃុំ​ជនបទ​ថ្មី​ដំបូង​​នៅ​ស្រុក​ព្រំដែន​អាន​ភូ (An Phu) ផង​ដែរ។

លោក​ហ្វ៊ីញ​ទៀន​ឡឹន (Huynh Tien Luan) អនុប្រធាន​គណៈកម្មាការ​ប្រជាជន​ឃុំ​ខាញ​អាន (Khanh An) បាននិយាយឲ្យ​ដឹង​ថា៖ តំបន់គ្មាន​ចំណុច​ចាប់ផ្តើមមិន​ខ្ពស់​ប៉ុន្មាន​ទេ ប៉ុន្តែការ​ខិតខំ​ប្រឹង​ប្រែង​ដោយឥត​ឈប់ឈរ​របស់​អជ្ញាធរ​និង​ប្រជាជន បន្ទាប់ពីរយៈពេល ៥ ឆ្នាំ ឃុំខាញ​អាន ​(Khanh An) បាន​សម្រេច​គោលដៅ​ជនបទថ្មី ដូច្នេះ​ជីវភាពសេដ្ឋកិច្ច វប្បធម៌​របស់​ប្រជាជន​កាន់តែ​លើកកំពស់​យ៉ាង​ច្បាស់​លាស់។


នារីជនជាតិចាមរស់នៅភូមិស្វាយ (Xoai)  (ឃុំចូវផង (Chau Phong) ស្រុកតឹនចូវ (Tan Chau))
អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ដោយការតម្បាញក្រណាត់ចរបាប់ប្រពៃណី។
រូបថត៖ មីញក្វឹក


ឃុំវ៉ាន់យ៉ាវ (Van Giao) ស្រុកទិញបៀន (Tinh Bien) នៅពេលឈានចូលរដូវប្រមូលផលស្រូវ។
រូបថត៖ គីមសើន


បងស្រី លេធីឡាន (Le Thi Lan) រស់នៅភូមិ ៣ ឃុំវិញសឿង (Vinh Xuong) ស្រុកតឹនចូវ (Tan Chau)
ចេញផុតពីភាពក្រីក្រ ដោយសារទម្រង់រូបភាពចិញ្ចឹមសត្វពពែយកសាច់។
រូបថត៖ ថុងហាយ


ប្រជាជនរស់នៅឃុំឡុងយ៉ាង (Long Giang) ស្រុកចើមើយ (Cho Moi) ប្រកបមុខរបរតម្បាញទូកល្អី ។
រូបថត៖ គីមភឿង


ប្រជាជននៃប្រទេសវៀតណាមនិងព្រះរាជាណាចក្រកម្ពុជាផ្លាស់ប្តូរនិងលក់ដូរត្រីនៅឃុំ
អានខាញ (An Khanh) ស្រុកអានភូ (An Phu)។
រូបថត៖ ថុងហាយ


ភូមិចិញ្ចឹមត្រីដោយទ្រុងលើទន្លេចូវដុក (Chau Doc) និងក៏ជាទីកន្លែងទេសចរណ៍ដ៏ចាប់ចិត្ត
នៅទីក្រុងចូវដុក (Chau Doc) ។
រូបថត៖ ថុងហាយ

ដើម្បី​ស្វែង​យល់នូវ​ជីវភាពរស់នៅ​​របស់ប្រជាជន​រស់​នៅ​តំបន់ព្រំដែន​អាន​យ៉ាង (An Giang) យើង​ខ្ញុំ​បាន​មកទស្សនា​ឃុំ​វិញ​សឿង (Vinh Xuong) ស្រុក​តឹន​ចូវ (Tan Chau)។ យើង​ខ្ញុំ​​បានមក​លេង​ផ្ទះ​គ្រួសារ​បងស្រី ឡេ​ធីឡាន (Le Thi Lan) រស់នៅភូមិ ៣ ដែលគឺមួយ​ក្នុងបណ្តា​គ្រួសារ​មាន​ជីវភាពរស់​នៅ​ធូរ​ធា​ ដោយសារ​​គ្រួសារ​គាត់បាន​ហ៊ាន​វិនិយោគ​​ក្នុង​ការ​ចិញ្ចឹម​ពពែ​យក​សាច់ ​រួមផ្សំ​នឹង​ការ​ដាំ​ដំណាំ​ត្របែក។ ចង្អុល​​ហ្វូង​ពពែ​ខ្លាំងនិងធំៗ បងស្រី ​ឡាន (Lan) សប្បាយរីករាយ និង​និយាយឲ្យ​ដឹង​​​ថា៖ “ខ្ញុំ​ទើប​លក់​ពពែ​ចំនួន ៥ ក្បាល​​និង​ទទួល​​បាន​ប្រហែល​ ២០ លាន​ដុង (ស្មើនឹង ៩១០ ដុល្លារអាមេរិក) ដូច្នេះ​​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ឆ្នាំនេះ គ្រួសារខ្ញុំ​នឹង​​​រៀបចំ​យ៉ាង​គ្រប់គ្រាន់ជាងបណ្តា​ឆ្នាំមុន”។
 
រីឯ នៅភូមិ ៥ មាន​គ្រួសារ​បងប្រុស ង្វៀន​វ៉ាន់​មិញ (Nguyen Van Minh) ដោយ​ការ​ដាំ​ផ្សិត​ចំបើង ក្នុងមួយ​ខែ​គ្រួសារគាត់​ទទួលចំណូលប្រាក់​​សុទ្ធ ៣០ លាន​ដុង ( ប្រហែលជិត ១.៣៦៤ ដុល្លារអាមេរិក)។ ឃើញ​គ្រួសារ​បង​​រកស៊ី​ឲ្យ​បាន​ល្អ សមាគមន៍​កសិករ​ឃុំ​កំពុង​ជួយ​គាត់​បំ​ពេញ​​បែបបទ​ខ្ចី​ដើមទុន​ពីធនាគារ ដើម្បី​បើកទូលាយ​កសិដ្ឋាន។

តំបន់​ជាប់​ខ្សែព្រំដែន​នៃខេត្ត​អានយ៉ាង (An Giang) បាន​ផ្លាស់ប្តូរ​ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ។ នា​សព្វថ្ងៃនេះ ឃុំ​​ជា​ច្រើនបាន​ក្លាយទៅ​ជា​“ឃុំជនបទ​ថ្មី” ជា​“ចំណុច​បន្លឺវប្បធម៌នៅ​តំបន់​ព្រំដែន” ...​នៅ​ទីកន្លែងមួយៗ​ក៏​មានប្រៀប​ខ្លាំង​ខុសគ្នា ប៉ុន្តែ​ក៏បង្ហាញ​​​​កម្លាំង​ថ្មីរបស់​និទាឃរដូវ​កំ​ពុង​ភ្លឺ​យ៉ាង​​ចែង​ចាំងនៅ​តំបន់​ជាប់ព្រំដែន​​ឆ្ងាយ
ៗ។

មនោសញ្ចេតនា​របស់​មនុស្ស​ដែល​រស់នៅ​តំបន់​ព្រំដែន
 
តំបន់​ជាប់​ព្រំដែន​នៅ​ខេត្ត​អាន​យ៉ាង (An Giang) គឺទីកន្លែង​រស់​នៅ​របស់បណ្តាជនជាតិ​ដូចជា៖ ជនជាតិ​គីញ (Kinh) ជន​ជាតិ​ចាម ជនជាតិ​ខ្មែរ ជនជាតិចិន ​និង​​ប្រជាជន​កាន់​​សាសនា​​ផ្សេងៗ ដូច​ជា​៖​ សាសនា​ព្រះពុទ្ធ សាសនាហ័រហាវ (Hoa Hao) សាសនាកាវ​ដាយ (Cao Dai) សាសនា​កាតូលិក សាសនាប្រថឺសថឹន សាសនាឥស្លាម…តំបន់ទាំងនោះសុទ្ធតែជាប់​នឹង​​ខ្សែព្រំដែន​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា ដូច្នេះ​ស្ថានភាព​សន្តិភាព សណ្តាប់ធ្នាប់​ពិតជាស្មុគស្មាញបង្គួរ ជាពិសេសគឺ​អបាយមុខ​សង្គម បទល្មើសជួញដូរ​មនុស្ស ការ​រត់​ពន្ធ ប៉ុន្តែ​ដោយ​ការ​ប្តេជ្ញាចិត្ត​​ កងទ័ពការពារព្រំដែន​ខេត្ត​អាន​យ៉ាង (An Giang) សហការជាមួយ​កងកម្លាំង​​ការពារ​សន្តិសុខ ដើម្បីបំ ពេញ​ឲ្យ​ល្អប្រសើរភារកិច្ច​ការ​ធានា​សន្តិសុខ​នៅ​ខ្សែព្រំដែន ជួយ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​​មាន​លក្ខណៈ​ងាយ​ស្រួស ​ដើម្បី​រកស៊ី​និង​រស់​នៅ​។

ខេត្ត​អាន​យ៉ាង (An Giang) មាន​ប៉ុស្ត​ការពារព្រំដែន​ចំនួន ១២ ទីកន្លែង ក្នុង​នោះ​មាន​ប៉ុស្ត​ការពារ​ច្រកទ្វារព្រំដែនអន្តរជាតិ​ចំនួន ២ និង​​ប៉ុស្ត​ការពារ​ច្រកទ្វារព្រំដែន​ជាតិ​ចំនួន ២។ លោកអនុសេនីយ៍ឯក ង្វៀន​ឌឹក​ថាំង (Nguyen Duc Thang) នាយទាហាន​ទទួលបន្ទុក​ខាង​នយោបាយវរៈសេនាតូចហ្វឹកហ្វឺន - ចល័ត​របស់​កង​ទ័ព​ការពារ​ព្រំដែន​​ខេត្ត​អាន​យ៉ាង ​ចែក​រំលែក​ថា៖ “បងប្អូន​​ប្រជាជនរស់​នៅ​ទីនេះ​​​ស្រឡាញ់​​កងទ័ព​​ការពារ​ព្រំដែនខ្លាំង​​ណាស់ ​ពីព្រោះកងទ័ពជួយ​ប្រជាជន​ ទាំងរ​ការងារតូច​ដល់​ការងារធំ ទាំងការ​ការពារ​សន្តិសុខ​ដល់​ការ​បង្រៀន ធ្វើ​ផ្លូវថ្នូល ត្រួតពិនិត្យសុខភាព ចែក​ថ្នាំ ដាំបន្លែ...”


វត្តស្វាយតាសំស្ថិតក្នុងស្រុកទិញបៀន (Tinh Bien) ខេត្តអានយ៉ាង (An Giang)។
រូបថត៖ ង្វៀនញ៉ឹម


ពិធីអាពាហ៍ពិពាហ៍មួយរបស់ជនជាតិខ្មែរនៅស្រុកទិញបៀន(Tinh Bien) ។
រូបថត៖ ង្វៀនញ៉ឹម


បងប្អូនជនជាតិចាម កាន់សាសនាឥស្លាម រស់នៅឃុំចូវផុង  (Chau Phong) (ស្រុកតឹនចូវ)
(Tan Chau) បន្ទប់ពីពិធីបុណ្យបួងសួងនៅវិហារ។
រូបថត៖ មីញក្វឹក


ព្រលឹត បន្លែពិសេសរបស់ប្រជាជនខេត្តអានយ៉ាង (An Giang)  តែងតែមាននៅរដូវទឹកឡើង ។
រូបថត៖ មីញក្វឹក


បងប្អូនជនជាតិខ្មែរស្ងោនំអន្សំ ដើម្បីរៀបចំទទួលបុណ្យចូលឆ្នាំថ្មីខ្មែរ។
រូបថត៖ ង្វៀនញ៉ឹម


ពិធីបុណ្យប្រកួតប្រណាំងគោបៃណុយ (Bay Nui) របស់ជនជាតិខ្មែររស់នៅស្រុកទិញបៀន (Tinh Bien)។
រូបថត៖ គីមសើន


ព្រៃ cajuput ត្រាសឹ (Tra Su) ស្ថិតនៅស្រុកទិញបៀន គឺព្រៃលិចទឹកដ៏គំរូនៅភាគខាងត្បូងនិងក៏ទីកន្លែងទេសចរណ៍ល្បីឈ្មោះក្នុងការទេសចរណ៍ខេត្តអានយ៉ាង (An Giang)។
រូបថត៖ ង្វៀនថាំង

ឃុំ​ញ៉ឹន​ហុយ (Nhon Hoi) ស្រុកអានភូ (An Phu) ក្នុង​ប៉ុន្មាន​ថ្ងៃ​ដើម​និទាឃរដូវ​​ឆ្នាំ២០១៧ ពិតជា​ពោរពេញ​ដោយមនោសញ្ចេតនា​​របស់កងទ័ព​និង​ប្រជាជន។ បងប្អូន​កងទ័ពការពារ​ព្រំដែន​​ អ្នកណា​ក៏​សប្បាយចិត្ត​​​ចំពោះ​ការបង្រៀន​​កូនក្មេង ឬ​ឆ្លៀតឳកាស​ព្យាបាល​និង​ចែក​ថ្នាំ​ដល់​ប្រជាជន។

ខេត្ត​អានយ៉ាង​ (An Giang) មានការទីតាំង​​សំខាន់ៗ ក្នុង​តំបន់​ខាងលិច​នៃភាគ​ខាង​ត្បូង មាន​ខ្សែព្រំដែន​ប្រវែង​ជិត ១០០ គីឡូម៉ែត្រ ជាប់នឹង​ខេត្ត​តាកែវ​និង​ខេត្ត​កណ្តាល​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា។ ខេត្តនេះគឺជា​ទីកន្លែង​រស់​នៅ​របស់​ជនជាតិ​ខ្មែរ ជនជាតិ​ចាម​ ជនជាតិ​ចិន​និង​ប្រជាជន​កាន់​សាសនា​ខុស​គ្នា​​ដូចជា៖ ​សាសនា​ព្រះពុទ្ធ សាសនា​ហ័រហាវ​ (Hoa Hao) សាសនា​កាវ​​ដាយ (Cao Dai) សាសនា​កាតូលិក សាសនាប្រថឺស​ថឹន​​ សាសនាឥស្លាម…

រីឯ​នៅ​ឃុំ​វ៉ាន់​យ៉ាវ (Van Giao) ស្រុក​ទិញ​បៀន (Tinh Bien) គឺទីកន្លែង​រស់នៅ​របស់​ជនជាតិ​ខ្មែរ មុននេះ​ឃុំ ​វ៉ាន់​យ៉ាវ (Van Giao) គឺជា​ឃុំ​ក្រីក្របំផុត​របស់​ខេត្ត​ ប៉ុន្តែ​នា​សព្វ​ថ្ងៃនេះ​បាន​ផ្លាស់​ប្តូរ​ជា​ច្រើន​ហើយ។ បណ្តា​ភូមិ​ក្នុង​ឃុំ​នេះ​កាន់តែ​មាន​ផ្ទះ​ដែល​កសាង​ថ្មី។ ប្រព័ន្ធអគ្គីសនី ផ្លូវថ្នូល គិលានដ្ឋាន​បាន​កសាងយ៉ាង​ស្អាត​រួចហើយ។ ជាពិសេស​ ប្រជាជន​នៅ​ឃុំ​វ៉ាន់​យ៉ាវ (Van Giao) បាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​​ ដោយ​មុខ​របរ​​តម្បាញ​ក្រណាត់ចរបាប់ដ៏​ល្បីឈ្មោះ។

​លោក​ស្រី នាង​សាមំ រស់​នៅ​ភូមិ​ស្រៃសុខ​ជឿ​ជាក់​និយាយ​ឲ្យ​ដឹង​ថា៖ “​ដោយ​កម្មាភិបាល​ឃុំ​ជួយឧបត្ថម្ភ​ គ្រួសារ​ខ្ញុំ​បានប្រកបមុខ​របរ​តម្បាញ ដូច្នេះ​ខ្ញុំ​បាន​កសាង​ផ្ទះថ្មី កូនៗ​បាន​ទៅ​រៀន ខ្ញុំ​មិនបារម្ភពី​បាយមួយពេលដូចពេល​មុនទេ”។

មិនត្រឹម​តែ​ជួយ​ប្រជាជន​អភិវឌ្ឍន៍​សេដ្ឋកិច្ច អាជ្ញាធ​ខេត្ត​អានយ៉ាង (An Giang) ​ក៏​យក​ចិត្ត​ទុក​ដាក់​ក្នុងការ​លើកកម្ពស់​ស្មារតី​ប្រជាជន​ បង្កលក្ខណៈ​​ងាយស្រួល​ ដើម្បី​​ប្រជាជន​ពង្រឹង​វប្បធម៌​ប្រពៃណីក៏​ដូចជា​សិទ្ធិសេរីខាង​សាសនា។

ហេតុនេះ ជនជាតិ​គីញ (Kinh) ជនជាតិ​ចាម ជន​ជាតិខ្មែរ​និង​ជនជាតិ​ចិន​​រស់​នៅសុខនឹង​គ្នា ពង្រឹងអត្តសញ្ញាណ​វប្បធម៌​ពិសេស​របស់​ខ្លួន។ វិហារ​សាសនាឥស្លាម វត្ត វិហារត្រូវបាន​ជួសជុល​និងកសាង​ថ្មី។​ ទំនៀម​ទំលាប់​ដូចជា៖  ការប្រណាំង​គោ​នៅ​តំបន់​បៃ​ណុយ (Bay Nui) ការ​ប្រកួត​ប្រណាំង​ទូក​របស់​ជនជាតិ​ខ្មែរ … ដែលបាន​ក្លាយទៅ​ជា​ពិធីបុណ្យ​ល្បី​ឈ្មោះ​នៅ​ទូទាំង​ប្រទេស។ 


ការ​ចាប់​ចិត្ត​មួយទៀតនៅពេល​មកទស្សនា​​តំបន់​ព្រំដែន​ខេត្ត​អាន​យ៉ាង (An Giang) គឺ​ជាសកម្មភាព​ជួញ​ដូរ​ រកស៊ី​និង​ជួយគ្នាទៅ​វិញទៅ​មក​រវាង​ប្រជាជន​នៃប្រទេសទាំងពីរវៀតណាម – កម្ពុជា។

នា​ពេល​យើង​ខ្ញុំ​មក​ទស្សនា​​ច្រកទ្វារ​អន្តរជាតិ​ទិញបៀន (Tinh Bien) យើង​ខ្ញុំ​បាន​ជួប​បង​ប្រុស ចាវ​ សុខ ហុំ ពាណិជ្ជករ​ ជនជាតិ​កម្ពុជា​ម្នាក់។ បងប្រុស​ ចាវ​សុខហុំ ​និយាយឲ្យ​ដឹង​ថា៖ ស្ទើរតែថ្ងៃណា​ បង​ប្រុស​ហុំ​​ក៏​ឆ្លង​កាត់​ព្រំដែន​ ដើម្បីទិញ​កសិផល​វៀតណាម​ ចាប់ពីរ​ដល់បី​ដង ហើយ​ដឹកជញ្ជូន​ទៅ​កាន់​ប្រទេស​កម្ពុជា​​និង​លក់​នៅ​បណ្តា​ទីផ្សារ​ ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​​ខេត្តតាកែវ ដូច្នេះ​គាត់​មាន​មិត្តភក្តិ ជន​ជាតិ​វៀតណាម​ជា​ច្រើននាក់។ រីឯ លោក​ត្រឹន​វ៉ាន់​បួល (Tran Van Buol)  រស់​នៅ​ឃុំ​ខាញ​ប៊ិញ (Khanh Binh) ស្រុក​អាន​ភូ (An Phu) ក៏​​ជា​ពាណិជករ​ ដែល​រកស៊ី​​ក្នុងខណៈពេល​ច្រើន​ឆ្នាំ​នៅ​​ច្រកទ្វារ​នេះ​ បាន​និយាយឲ្យ​ដឹង​ថា៖ ​ការជួញ​ដូរ​និង​លក់ដូរពិត​ជា​ងាយ​ស្រួលនិង​សប្បាយរីករាយណាស់។

ដើម្បីកសាង​​ខ្សែព្រំដែន​សន្តិភាព មិត្តភាព​សំដៅ​ជួយ​ប្រជាជន​នៃប្រទេសទាំងពីរ​​រកស៊ី​ រស់​នៅប្រកបដោយ​លំនឹង ប្រជាជន​រស់​នៅ​សង​ខាង​​ខ្សែ​ព្រំដែន​នៃ​ប្រទេសទាំងពីរ​បាន​បង្កើត​តំបន់​ប្រជាជនចំណង​មិត្តភាព រីឯ​ក​ង​កម្លាំង​ការពារ​ខ្សែព្រំដែន​រវាង​វៀតណាម - កម្ពុជា​​បង្កើន​សកម្មភាព​​ជួប​ប្រាស្រ័យ​ រឹត​បណ្តឹងចំណង​សាមគ្គីភាព​ មិត្តភាព។
 
កងកម្លាំង​ការពារ​ខ្សែព្រំដែន​ខេត្ត​អាន​យ៉ាង (An Giang) នៃ​ប្រទេស​វៀតណាម និង​ខេត្ត​កណ្តាល ខែត្ត​តាកែវ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សហការ​​រៀបចំ​ការ​យាម​ល្បាត​រួមគ្នា។ នៅពេល​កើតឡើង​ហេតុការណ៍ ភាគីទាំងពីរ​តែង​តែ​ម្ចាស់​ការ​ជូន​ដំណឹង​ទៅ​វិញទៅ​មក រួមគ្នា​ដោះស្រាយ​​តាម​គោលការណ៍ គោលនយោបាយ សមហេតុ​សម​ផល មិន​បង្កើត​ភាព​តាន​តឹង។

ក្រៅពីនោះ ទន្ទឹម​នឹង​ប្រព័ន្ធគីលានដ្ឋាន​នៅ​បណ្តា​ឃុំ​ព្រំដែន កងទ័ព​ការពារ​​ព្រំដែន​ខេត្ត​អានយ៉ាងយ៉ាង (An Giang) បាន​បង្កើត​គីលាន​ដ្ឋាន​កងទ័ព​និង​ប្រជាជន​នៅ​តំបន់​ព្រំដែន​ ស្ថិត​នៅ​ស្រុក​ទ្រីតុន (Tri Ton) ស្រុក​អាន​ភូ (An Phu) និង​ស្រុក​តឹន​ចូវ (Tan Chau)​ ដើម្បី​លើកកម្ពស់​សមត្ថភាព​ត្រួតពិនិត្យ​និង​ព្យាបាល​ជំងឺ​ឲ្យ​ប្រជាជន។


វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យពហុតំបន់ខេត្តអានយ៉ាង (An Giang) ពិនិត្យសុខភាពសំរាប់ប្រជាជន
កម្ពុជារស់នៅខេត្តតាកែវដោឥតគិតថ្លៃ។
រូបថត៖ ង្វៀនឌឹកថាំង


ថ្នាក់រៀនសំរាប់សិស្សជនជាតិចាមនៅឃុំញ៉ឹនហុយ ស្រុកអានភូ រៀបចំដោយកម្មាភិបាល
យុទ្ធជនការពារព្រំដែន។
រូបថត៖ ង្វៀនឌឹកថាំង


របាំប្រពៃណីរបស់ជនជាតិខ្មែររស់នៅស្រុកទិញបៀន (Tinh Bien)។
រូបថត៖ ង្វៀនញ៉ឹម


សិល្បករជនជាតិខ្មែរសម្តែងរបាំប្រពៃណីក្នុងពិធីបុណ្យនានា។
រូបថត៖ គីមភឿង


កុមារជនជាតិចាមបន្ទាប់ពីបួងសួងនៅវិហារឥស្លាមឃុំចូវផុង (Chau Phong) (ស្រុកតឹនចូវ)។
រូបថត៖ មិញក្វឹក

ជាពិសេស កងកម្លាំង​ពេទ្យទ័ព​ការពារព្រំដែន​​បាន​រៀបចំ​ការ​​ពិនិត្យ ​និងផ្តល់​​ថ្នាំដល់​ប្រជាជន​កម្ពុជា​រាប់​ម៉ឺន​នាក់​រស់​នៅ​ខេត្ត​តាម​កែវ​និង​ខេត្ត​កណ្តាលដោយ​ឥត​គិតថ្លៃ​​។ ក្រុម​វេជ្ជបណ្ឌិត​​​ពូកែ​ពី​ទីក្រុង​ហូជីមិញ (Ho Chi Minh) ស្រុក​ចូវដុក (Chau Doc) ទីក្រុង​ឡុង​ស្វៀន ​​​(Long Xuyen) បានរៀបចំ​ការពិនិត្យ​និង​ព្យាបាល​​សំរាប់​ប្រជាជន​រស់​នៅ​សង​ខាង​ខ្សែព្រំដែន​​ជា​រឿយៗ ដោយ​ស្មារតី “មនោសញ្ចេតនា​តំបន់​ខ្សែ​ព្រំដែន​វៀតណាម -កម្ពុជា”។

ក្នុង​ប៉ុន្មាន​ថ្ងៃ​ស្នាក់នៅ​តំបន់​ព្រំដែន​ខេត្ត​អាន​យ៉ាង (An Giang) កន្លងទៅយ៉ាង​​​ឆាប់​រហ័ស​ណាស់។ រថយន្ត​យើង​ខ្ញុំ​ចាក​ចេញ​ពី​ស្រុក​ទិញបៀន​ (Tinh Bien) ក្រោមរស្មី​​អស្តង្គត​។ រូបភាព​​បណ្តា​ភូមិ ស្រុក​​និង​ជួរ​ដើម​ត្នោត​លេចចេញ​តាមរយៈ​កញ្ចក់​ពិតជា​សុខសាន្តណាស់។ និទាឃរដូវ​ថ្មីមួយ​​កំពុង​ឈាន​ចូលមកដល់​តំបន់​ខាង​លិច​នៃ ភាគ​​ខាង​ត្បូង​របស់​មាតុភូមិ./.


 

អត្ថបទ៖ ង្វៀន​អាញ រូបថត៖ ង្វៀន​ថាំង ថុង​ហាយ គីមសើន
មិញ​ក្វឹក គីមភឿង ង្វៀន​ឌឹក​ថាំង ង្វៀនញ៉ឹម

រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top