• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

បទយកការណ៍ឯកទេស

ខេត្តដាណាំង (Da Nang) អបអរសាទរសន្និសីទកំពូល APEC ឆ្នាំ២០១៧

នៅ​ពេល​រាត្រីមកដល់​ ទន្លេ​​​ហាន (Han) ឆើត​ឆាយ​ដោយ​ពន្លឺ​និង​ផ្កា។ នាឡិកា​អេឡិច​ត្រូនិក​ដែល​​រាប់​ថយ​ក្រោយ​ថ្ងៃ​ដែល​ប្រព្រឹត្តិទៅ​សប្តាហ៍​កំពូលAPEC ឆ្នាំ២០១៧  ដាក់នៅ​ក្បាល​​​នៃ​ស្ពាន​​ទន្លេ​ហាន (Han) ​ភ្លឺថ្លា​​​តួរ​លេខ​កំពុង​រាប់​ថយ​ក្រោយ។ ការ​ទាក់ទាញ​របស់​សប្តាហ៍​កំពូល APEC ឆ្នាំ២០១៧  ​ប្រហាក់​ប្រហែល​​រាល​ដាល​យ៉ាង​​ខ្លាំង​ក្លា​ក្នុង​​បណ្តា​សកម្មភាព​របស់​ទីក្រុង​​សមុទ្រ​​ស្រស់​ស្អាត​នេះ។ ថែមទាំង​ប្រជាជនខេត្ត​​ដាណាំង (Da Nang) កំពុង​និយាយ​អំពី​ APEC ដោយ​អារម្មណ៍​ចំណង់​ខ្លាំង​ រង់​ចាំ ផងដែរ។ ពីព្រោះ​គេ​ដឹង​ថា ​៖ ពិភពលោក​កំពុង​សម្លឹងមើល​ទីក្រុង​ដាណាំង (Da Nang)...

ទីក្រុង​ APEC ក្បែ​រទន្ល ហាន (Han)

គ្មានពេលវេលា​ណាទេ ទីក្រុង​ដាណាំង (Da Nang) មានអារម្មណ៍​រំភើបយ៉ាងខ្លាំង​ ការ​រង់ចាំ​មិន​អាច​យល់​បានដូ​ច​សព្វ​ថ្ងៃនេះ។ ពីព្រោះ​ចំពោះ​ប្រជាជន​រស់​នៅទីក្រុង​ដាណាំង (Da Nang)​ សប្តាហ៍​កំពូល APEC ឆ្នាំ២០១៧ គឺ​ជា​ព្រឹត្តិការណ៍​​អន្តរជាតិ​ធំបំផុត​ តាំងពី​មុន​រហូត​ដល់​បច្ចុប្បន្ន​នេះ​​ដែល​បាន​រៀបចំ​នៅ​ស្រុក​កំណើត​របស់​គេ។

​ក្នុង​ហាង​តូច​មួយ​​​​ក្បែរ​ទន្លេ​ហាន (Han) ពោរពេញ​ដោយ​ខ្យល់​ អង្គុយ​ជិតខ្ញុំ​​លោក​ទឹ​មីញ (Tu Minh) អ្នក​នេសាទម្នាក់​នៅ​តំបន់​សមុទ្រ​សើន​ត្រា (Sơn Tra)។ ពិសា​ទឹក​តែ​មួយ​កែវ​ផង​និង​មើល​ឃើញ​នាឡិកាអេឡិច​ត្រូនិក​រាប់​ថ្ងៃ​ថយ​ក្រោយសំរាប់អបអរសាទរ​សប្តាហ៍​កំពូល APEC ​ឆ្នាំ​២០១៧​ ផ្លឹត​ផ្លេត​នៅ​លើ​ក្បាលស្ពាន​ឆ្លង​ទន្លេហាន (Han) ផង​។ ហើយ​លោក​បាន​សួរ​ខ្ញុំ៖ “ តើ APEC រួម​មាន​​អ្វី? នរណា​ក៏​បាន​និយាយអំពី​ព្រឹត្តិការណ៍នេះ?” សូរ​សម្លេង​និយាយ​​​ប្រើប្រាស់​ក្រៀម​ភាសារបស់ប្រជាជន​រស់​នៅ​តំបន់​ក្វាង (រួម​មាន​ទីក្រុង​ដាណាំង (Da Nang) ខេត្ត​ក្វាង​ណាម​ (Quang Nam)) ពិតជា​ស្មោះ​ត្រង់ដែល​ធ្វើ​ឲ្យ​ខ្ញុំ​​ញញឹម។

និយាយ​ជាមួយយើង​ខ្ញុំ​បន្តិច មិនដឹង​ថា​លោក​បាន​យល់​ហើយ​ឬនៅ ប៉ុន្តែ​​លោក​​មោទនភាព​ខ្លាំង​ណាស់ នៅ​ពេល​ទីក្រុង​​ដាណាំង (Da Nang) ស្រុក​កំណើត​របស់​លោក​​នឹង​ទទួលស្វាគមន៍​​ថ្នាក់ដឹក​នាំ​​នៃ​បណ្តា​​ប្រទេសធំៗ​ រួម​នឹង​​​​មន្ត្រី​រាប់​ពាន់​នាក់បណ្តាញសារព័ត៌មាន​អន្តរជាតិ​​នឹងអញ្ជើញ​​ចូល​រួម​ក្នុង​សប្តាហ៍​កំពូល APEC ឆ្នាំ២០១៧។


នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានកាត់ខ្សែ
បូដាក់ឲ្យប្រើប្រាស់វិមានសន្និសីទអន្តរជាតិ Ariyana (ADECC) សំណង់សំខាន់មួយបំរើសប្តាហ៍កំពូល  APEC ឆ្នាំ២០១៧។ សំណង់នេះបានកសាងដោយសម្ព័ន្ធក្រុមហ៊ុនSovico សហការជាមួយ Furama Resort ដាណាំង
(Da Nang)។ មជ្ឈមណ្ឌលសន្និសីទនិងតាំងពិព័រណ៍ Ariyana ដាណាំង (Da Nang) មាន ២៥០០កៅអី ដែលជា
ទីកន្លែងរៀបចំសន្និសីទកំពូលសហគ្រិន APEC មានការចូលរួមរបស់ថ្នាក់ដឹកនាំនៃ ២១
ខឿនសេដ្ឋកិច្ចជាសមាជិក។ រូបថត៖ តឹតសើន


ឆ្នេរសមុទ្រណន់នឿក (Non Nuoc) មានប្រវែង ៥ គីឡូម៉ែត្រ និងមានវាលខ្សាច់ពណ៌សដែលជាទីកន្លែងបានវិនិយោគលើការកសាងសណ្ឋាគារនិង resortរបស់បណ្តាសម្ព័ន្ធក្រុមហ៊ុនល្បីឈ្មោះលើពិភពលោក
ដូចជា៖ Furama, Melia, Fusion Maia …រូបថត៖ តឹតសើន


ទីកន្លែងមួយក្នុងមណ្ឌលលំហែកាយ Melia លើឆ្នេរសមុទ្រ នៅខេត្តដាណាំង (Da Nang)។
រូបថត៖ តឹតសើន


អាងហែលទឹកត្រូវបានកសាងយ៉ាងឆើតឆាយនិងទំនើប ក្នុងមណ្ឌលលំហែកាយលំដាប់ផ្កាយ ៥  Furama។
រូបថត៖ កុងដាត

លោក​ទឹ (Tu) មោទនភាព​ជាត្រឹម​ត្រូវ​ហើយ ពិព្រោះ​ជីវ​របស់​លោក​មិន​បាន​​មើល​ឃើញ​​ព្រឹត្តិការណ៍​ណា​ធំ​ជា​ង​ព្រឹត្តការណ៍នេះទេ។ ​មិន​មោទនភាព​មេ្តច​បាន ពីព្រោះ​លោក​ឯកអគ្គរដ្ឋទូត​អូស្រ្តាលី​ប្រចាំ​នៅ​ប្រទេស​វៀតណាម Craig​ Chittick បាន​និយាយ​ថា៖ “​ នា​ខែ​វិច្ឆកា​នេះ ពិភពលោក​ទាំងឡាយ​យកចិត្ត​ទុក​ដាក់​​លើ​ខេត្ត​ដាណាំង (Da Nang)  នៅពេល​ថ្នាក់ដឹក​នាំ​ បណ្តា​រដ្ឋមន្ត្រី​និង​បណ្តា CEO មកពី​ ២១ ខឿន​សេដ្ឋកិច្ច​នៃ​ ​ APEC ដែលអញ្ជើញ​ចូល​រួម​ក្នុង​សប្តាហ៍កំពូល APEC នៅ​ទីក្រុង​នេះ។”

សប្តាហ៍កំពូល APEC ឆ្នាំ ២០១៧ នឹងទទួលស្វាគមន៍​​ថ្នាក់ដឹក​នាំ​នៃ ២១ ខឿន​សេដ្ឋកិច្ច​ជា​សមាជិក APEC ​ រួម​ជាមួយ​គណៈប្រតិភូ អ្នក​តំណាង​ឲ្យ​សម្ព័ន្ធ​ក្រុមហ៊ុន​ធំ​ ចំនួន ១៥.០០០ នាក់ និង​អ្នក​យកព័ត៌មាន​អន្តរជាតិ​ចំនួន ៦.០០០ នាក់។ សប្តាហ៍កំពូល APEC ឆ្នាំ២០១៧ បាន​ចាត់​ទុក​​ជា​ព្រឹត្តការណ៍​អន្តរជាតិ​ធំបំផុត​របស់​ប្រទេស​វៀត ណាម តាំង​ពី​ ១០ ឆ្នាំមុន​កន្លង​​មកនេះ ហើយ​គឺជា​ព្រឹត្តិការណ៍​​អន្តរជាតិ​​ក្នុង​ឆ្នាំ​២០១៧ ផង​ដែរ។ ព្រឹត្តការណ៍​នេះ​​ផ្តល់ឱកាស​​​​ធំ​ ដើម្បី​ឃោសនា​​រូបភាព​​ខេត្ត​ដា​ណាំង​ (Da Nang) និយាយ​ដោយ​​ឡែក​និង​ប្រទេស​វៀតណាម​និយាយរួម​ ទៅ​កាន់​​ពិភពលោក។


មាន​ទីក្រុង​ដាណាំង (Da Nang) អភិវឌ្ឍន៍​ដូច​សព្វ​ថ្ងៃនេះ ទីក្រុង​បាន​ខិត​ខំប្រឹង​ប្រែង​ដោយ​ស្វិតស្វាញ​ ក្នុងរយៈពេល​​រាប់សិប​ឆ្នាំ​កន្លង​មកនេះ។ ឆ្លងកាត់​ឧបសគ្គ​ជា​​ច្រើន ខេត្ត​ដាណាំង (Da Nang) បាន​បង្កើតសមិទ្ធផលអស្ចារ្យ​ ក្បែរ​ទន្លេ​ហាន (Han) ហើយ​ទទួលបាន​កិត្តិនាម​​ដែល​គ្មា​នទីក្រុង​ណា​លើពិភពលោក​អាច​ទទួលបាន​។ នេះគឺ“​ទីក្រុង​គួរឲ្យ​រស់នៅ”“ទីក្រុង​ទេសភាព​នៅ​ទ្វីប​អាស៊ី” “ទីក្រុង​រៀបចំព្រឹត្តិការណ៍​និង​ពិធីបុណ្យ” និង​នាបច្ចុប្បន្ននេះ“ទីក្រុង​ APEC”។

ត្រៀមខ្លួន​សំរាប់​ព្រឹត្តិការណ៍​សប្តាហ៍​កំពូល​ APEC ឆ្នាំ២០១៧ ខេត្ត​ដាណាំង (Da Nang) មាន​ការ​រៀបចំ​យ៉ាង​ធំនិងហ្មត់​ចត់​អំពី​ប្រភពធនធានមនុស្ស សម្ភារៈ ក៏​ដូច​ជា​កម្មវិធី​ ផែន​កា​រ​រៀប​ចំ​។​ ទី​ក្រុង​បាន​កសាង​សំណង់​ថ្មីនិងទំនើបជាច្រើន ទ្រង់​ទ្រាយធំ​ដូចជា៖ ប្រព័ន្ធគមនាគមន៍ ស្ថានីយ៍​ចំណត​​ នៅ​អាកាសយានដ្ឋានអន្តរជាតិ មជ្ឈមណ្ឌល​​កាសែតអន្តរជាតិ ប្រព័ន្ធ​សណ្ឋាគា​រនិង​មជ្ឈមណ្ឌល​សន្និសីទ​...​​​សំណង់​និមួយៗ​​បានផ្ទុក​អស់ពី​ដួង​ចិត្តនិង​មនោសញ្ចេតនា​របស់​ប្រជាជន​ខេត្ត​ដា​ណាំង (Da Nang)។

នាំយើង​ខ្ញុំ​មកទស្សនាសំណង់​ធំមួយ​ដែលមាន​ទំហំ​រាប់សិប​ហិចតា ដើម្បីរៀបចំ​សំ​រាប់​​សប្តាហ៍​កំពូល​ APEC លោកទ្រឿង​ង៉ុក​ថាញ (Truong Ngoc Thanh) ទទួលបន្ទុក​ខាង​ផ្សព្វ​ផ្សាយ​​របស់​មណ្ឌល​លំហែកាយ​លំដាប់​ផ្កាយ ៥ Furama ដ៏ល្បីឈ្មោះ​លើពិភពលោក​​បាន​មោទនភាព​ឲ្យ​ដឹង​ថា៖ នៅទីនេះ​នឹង​ប្រព្រឹត្តិទៅ​ជិត ៨០%​ នៃ​បណ្តា​ព្រឹត្តិការណ៍​សំខាន់ៗ ក្នុង​សប្តាហ៍​កំពូល​ APEC ឆ្នាំ២០១៧។ ហេតុនេះ​ ក្រៅពី​បណ្តា​អគារ​បាន​កសាង​រួចហើយ មណ្ឌល​លំហែកាយ Furama បាន​កសាង​បន្ថែម​មជ្ឈមណ្ឌល​សន្និសីទ​និង​ទីកន្លែង​តាំងពិព័រណ៍ Ariyana ដាណាំង​ (Da Nang) (ADECC)​ ផ្ទុកបានចំនួន ២.៥០០ កៅ​អី សំរាប់​ការ​រៀបចំ​សន្និសីទ​កំពូល​សហគ្រិន​ APEC និង​មាន​ការ​ចួលរួម​របស់​ ២១ ខឿន​សេដ្ឋកិច្ច​ជា​សមាជិក ថែមទាំងវិឡា​ដ៏​ឆើត​ឆាយ​និង​ទទួល​បាន​ស្តង់ដារអន្តរជាតិ​ចំនួន​១០០ អគារ ដើម្បី​បំរើមន្ត្រី​ជាន់​ខ្ពស់។


ឆ្នេរសមុទ្រមីឃេ (My Khe) មានប្រវែង ៩០០ ម៉ែត្រ ដែលជាទីកន្លែងបានទស្សនាវដ្តី Forbes
ជ្រើសតាំងមួយក្នុងចំណោម ៦ ឆ្នេរសមុទ្រស្អាតល្អបំផុត លើពភពលោក ឆ្នាំ២០០៥។
រូបថត៖ តឹតសើន


ភ្ញៀវទេសចរណ៍លេងជាមួយសត្វព្រាប នៅឧទ្យានបៀនដុង (Bien Dong)។
រូបថត៖ កុងដាត


ហាងកាហ្វេស្ថិតនៅលើដំបូលអគារខ្ពស់ដែលជួយភ្ញៀវទេសចរណ៍ងាយស្រួលគយគន់ទីក្រុង
ដាណាំង (Da Nang) នៅពេលរាត្រី។
រូបថត៖ កុងដាត


សងខាងត្រើយទន្លេហាន (Han)ជាទំនើបនិងត្រចះត្រចង់ នៅពេលរាត្រីមកដល់។
រូបថត៖ កុងដាត


Festival បាញ់កាំជ្រួញអន្តរជាតិ DIFF ពិធីបុណ្យធំបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍ បានរៀចំពីរឆ្នាំ
ម្តងដោយទៀតទាត់ នៅទីក្រុងដាណាំង (Da Nang) ។
រូបថត៖ ត្រឹនឡេតឹម /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ភ្ញៀវទេសចរណ៍មកទស្សនាភូមិទេសចរណ៍ដែលបានកសាងតាមស្ថាបត្យកម្មបារាំងលើកំពូល
ភ្នំបាណា (Ba Na)ដោយក្រុមហ៊ុនភាគហ៊ុន  Sun Group។ រូបថត៖កុងដាត


វាលវាយកូនគោលបាណា (Ba Na) Hills បានកសាងនិងឆ្លើយតបនឹងបច្ចេកវិទ្យាអឺរ៉ុបទទួល​
ស្តង់ដាររបស់វាលវាយកូនគោលគុណភាពខ្ពស់ លើពិភពលោក។
រូបថត៖ ក្រុមហ៊ុនភាគហ៊ុន Sun Group ផ្កត់ផ្គង់

មានខេត្ត​ដាំណាង (Da Nang) អភិវឌ្ឍន៍​បាន​ដូចសព្វ​​ថ្ងៃនេះ ទីក្រុង​នេះ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ដ៏​ស្វិតស្វាញ​ ក្នុង​រយៈពេល​រាប់សិបឆ្នាំកន្លង​ទៅ។ ឆ្លងកាត់​ឧបសគ្គជា​ច្រើន ខេត្ត​ដាំណាង (Da Nang) បាន​បង្កើត​​សមិទ្ធផល​​​​​​​​​​​​​​​អស្ចារ្យមួយ​ ក្បែរ​ទន្លេហាន (Han) ព្រមទាំង​ទទួលបាន​បណ្តា​កិត្តិនាម​ដែល​គ្មានទីក្រុង​ណា​លើពិភពលោកអាចទទួលបាន។ 

និយាយជាមួយ​យើង​ខ្ញុំ កូន​កម្លោះ​ដាំណាំង (Da Nang) ម្នាក់ ទ្រឿង​ង៉ុក​ថាញ (Truong Ngoc Thanh) បង្កើត​ក្នុង​ទសវត្ស ១៩៨០ ក៏​ជឿ​ជាក់​យ៉ាង​ខ្លាំង​​នាពេល​អនាគត​​រុង​រឿង។ ហើយ​យើង​ខ្ញុំ​បាន​ដឹង​ថា ដូច​ប៉ុន្មាន​ប្រជាជន​​​ក្នុងខេត្ត​ដាណាំង (Da Nang)  លោក ថាញ (Thanh) រង់ចាំ​និង​រាប់ថ្ងៃថយក្រោយសំរាប់​​ប្រព្រឹត្តិទៅ​សប្តាហ៍​​​កំ​ពូល Apec ដោយ​បុកពោះ ពីព្រោះ​ព្រឹត្តការណ៍នេះ​នឹង​គឺចំណុច​សំខាន់​និង​​​ថ្មី​ក្នុង​​ដំណើរ​ការ​​អភិវឌ្ឍន៍​របស់​​ខេត្ត​ដាណាំង (Da Nang)។
 

ទីក្រុង​តភ្ជាប់នឹង​តំបន់​បេតិកភណ្ឌ
 
ខេត្ត​ដាណាំង (Da Nang) បាន​មិត្ត​អន្តរជាតិ​ដឹង​ដូចជា​​ឋានសួគ៍​ទេសចរណ៍​ដោយ​ឆ្នេរសមុទ្រ​មីខេ (My Khe) ដែល​ទស្សនាវដ្តី​​ល្បីឈ្មោះ Forbes (សហរដ្ឋអាមេរិក) ជ្រើសរើស​គឺ​មួយ​ក្នុង​ចំណោម​ ៦ ឆ្នេរសមុទ្រ​ស្រស់ស្អាត​បំផុត​លើពិភពលោក ប្រជុំកោះសើនត្រា (Son Tra) មាន​ព្រៃ​​រក្សាបាន​ស្ថានភាពដើម កេរ្តិ៍ដំណែល​ល្បីឈ្មោះ​ងូហាញសើន (Ngu Hanh Son) ស័ក្តិសិទ្ធិ​និង​ស្អាត​អស្ចារ្យ ​តំបន់​ទេសចរណ៍​បាណា ​ Hills(Ba Na Hills) ទីកន្លែង​ទេសចរណ៍​ល្បីឈ្មោះ​ ចំងាយ​ពី​ទីក្រុង​ដាណាំង (Da Nang) ជាង​ ២០ គីឡូម៉ែត្រ តាម​ទិសខាង​និរតី និងកម្ពស់ជាង​ ១៤០០ ម៉ែត្រ​បើសិន​ប្រៀបនឹង​កំរិតកម្ពស់ទឹក​សមុទ្រ ថែមទាំង​​បណ្តា​​មណ្ឌល​លំហែកាយ resort មានគុណភាព​ខ្ពស់និងទទួលស្តង់ដារអន្តរជាតិ ដូចជា៖ InterContinental Danang Sun Peninsula Resort, Furama Resort Danang, Pullman Danang Beach Resort, Hyatt Regency Danang Resort and Spa…​ប្រហែល​ដូច្នេះ ខេត្ត​ដាណាំង (Da Nang) ធ្លាប់លេចចេញ​​ក្នុង​បណ្តា​ទស្សនាវដ្តីទេសចរណ៍​និង​បណ្តា​អង្គការ​ទេសចរណ៍​ឈាន​មុខ​គេ​ លើពភពលោក។

ឆ្នាំ២០១៥ ខេត្ត​ដាណាំង (Da Nang) ស្ថិត​ក្នុង​ Top ១០ ទីកន្លែង​ទេសចរណ៍​ដ៏​ចាប់ចិត្ត​ និង​​ចំណាយ​​ប្រាក់តិច​បំផុត​ លើពិភពលោក ​បាន​ជ្រើសតាំង​ ដោយ Skyscanner គេហទំព័រ​​ស្វែង​រក​​អំពីទេសចរណ៍​ឈាន​មុខ​គេ លើពិភពលោក មានទីស្នាក់ការ​នៅ​ប្រទេស​អង់គ្លេស។ ក៏​តាម​គេហទំព័រ​​ Skyscanner ភ្ញៀវទេសចរណ៍​មក​ខេត្ត​ដាណាំង (Da Nang) មិន​អាច​រំលង​ចោល​ឱកាសមកទស្សនា​ឆ្នេរសមុទ្រ​មីខេ (My Khe) ពិសា​ម្ហូបអាហារ​ឈ្ងុយឆ្ងាញ់ធ្វើ​ពី​គ្រឿង​សមុទ្រ នៅ​បណ្តា​ហាង​នៅ​ឆ្នេរសមុទ្រ… នាឆ្នាំ២០១៦ ក្នុង​ពិធីប្រគល់​ពានរង្វាន់​ទេសចរណ៍​ពិភពលោក ​(World Travel Awards) ក្នុង​ទ្វីបអាស៊ី​និងទ្វីបមហាសមុទ្រ ​​ខេត្ត​ដាណាំង (Da Nang) ឈានកាត់​មុខ ៨ ទីកន្លែង​ទេសចរណ៍​ឈាមមុខគេ​ នៅទ្វីបអាស៊ី ដើម្បី​ទទួល​បាន​កិត្តិនាម​ “ទីកន្លែងរៀបចំបណ្តា​ព្រឹត្តិការណ៍​ឈានមុខគេ​ នៅទ្វីបអាស៊ី” (Asia’s Leading Festival and Event Destination)។


វិមានតំកល់សពស្តេចខាយឌិញ (Khai Dinh) ស្ថិតក្នុងតំបន់កេរ្តិ៍ដំណែលព្រះបរមរាជវាំង ដែលអង្គការ
UNESCO ទទួលស្គាល់គឺបេតិកភណ្ឌវប្បធម៌ពិភពលោក ចំងាយពីទីក្រុងដាណាំងប្រហែល ១០០
គីឡូម៉ែត្រ។ រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម


តំបន់ស័ក្តិសិទ្ធិមីសើន (My Son) ក្នុងភូមិសាស្ត្រក្វាងណាម (Quang Nam) អាថ៌កំបាំងរាប់ពាន់ឆ្នាំ
ចំងាយពីទីក្រុងដាណាំង (Da Nang) ប្រហែល ៤០ គីឡូម៉ែត្រ។
រូបថត៖ កុងដាត


ខេត្តដាណាំង (Da Nang) ក៏ទទួលផលប្រយោជន៍ជាច្រើនពីបេតិកភណ្ឌពិភបលោកដែលអង្គការ UNESCO
ទទួលស្គាល់ ចំងាយមិនឆ្ងាយប៉ុន្មានគឺបេតិកភណ្ឌធម្មជាតិពិភពលោកឧទ្យានជាតិផុងញ៉ា –  កែបាង
(Phong Nha – Ke Bang) (ខេ្តតក្វាងប៊ិញ) (Quang Binh)។ រូបថត៖ តឹតសើន


ពីខេត្តដាណាំង (Da Nang)ភ្ញៀវទេសចរណ៍អាចមកទស្សនាវិថីបុរាណហ៊ុយអាន (Hoi An) (ខេត្តក្វាងណាម)
(Quang Nam) – បេតិកភណ្ឌវប្បធម៌ពិភពលោកត្រូវបានអង្គការ UNESCO ទទួលស្គាល់។
រូបថត៖ ឯកសាររបស់កាសែតរូបភាពវៀតណាម

ឆ្នាំ២០១៦ ក្នុង​ពិធីប្រគល់ពានរង្វាន់​ទេសចរណ៍ពិភព​លោក (World Travel Awards) តំបន់​អាស៊ី​និង​ទ្វីប​មហាសមុទ្រ ខេត្ត​ដាណាំង (Da Nang) បាន​ឈាន​កាត់​មុខ​​ ៨ ទីកន្លែង​ទេសចរណ៍​ឈាន​មុខគេ​ ក្នុង​ទី្វប​អាស៊ី ដើម្បី​ទទួល​កិត្តិនាមគឺ “ទីកន្លែង​រៀបចំ​ព្រឹត្តិការណ៍​​​និង​ពិធីបុណ្យ​ឈានមុខគេ​ របស់​ទ្វីបអាស៊ី” ” (Asia’s Leading Festival and Event Destination)។ 

យ៉ាង​ហោចណាស់មានទីក្រុង​ណា​លើពិភពលោក​មាន​ប្រៀបខ្លាំង​ ដូចខេត្តដាណាំង (Da Nang) ពីព្រោះ​ក្រៅពីបណ្តាប្រៀបខ្លាំង​របស់​ខ្លួន ដាណាំង (Da Nang)  ទទួលបាន​ផល​ប្រយោជន៍​ជា​ច្រើន​ពី​​បេតិកភណ្ឌ​ពិភពលោក មិន​ឆ្ងាយពី​​ខេត្ត​នេះ​ប៉ុន្មាន​​​ទេ ដែល​អង្គការ ទទួល​ស្គាល់ UNESCO។ ចាប់ពី​ខេត្ត​ដាណាំង (Da Nang)​ធ្វើ​ដំណើា​រ​​ប្រហែល ២០ គីឡូម៉ែត្រ​ យើង​មកដល់​វិថីបុរាណ​ហ៊ុយអាន (Hoi An) និង​តំបន់​ស័ក្តិសិទ្ធិ​មីសើន (My Son) អាថ៌កំបាំង​រាប់​ពាន់​ឆ្នាំ។ ធ្វើ​ដំណើរ​តាម​ទិស​ខាង​កើត​​ប្រហែល​ ១០០ គីឡូម៉ែត្រ​ គឺ​អតិតរាជរដ្ឋធានីហ្វេ (Hue) បុរាណ​ …

យើង​មិនទាន់​រៀបរាប់​​អំពី​បណ្តា​កេរ្តិ៍ដំណែល​ ទេសភាព​ល្បីឈ្មោះ​ផ្សេង​ទៀត​ ស្ថិត​ជុំវិញ​​ខេត្ត​ដាណាំង (Da Nang) ដូចជា៖ កោះ​គូឡាវ​ចាម (Cu Lao Cham) សមុទ្រ​គឹវ​ដាយ (Cua Dai)  ខេត្ត​ក្វាងណាម (Quang Nam)ចំណោត​ភ្នំហាយវ៉ឹន (Hai Van) ភ្នំ​បាច​ម៉ា (Bach Ma) សមុទ្រឡាំង​កូ (Lang Co)បឹងតាម​យ៉ាង (បឹង​នេះ​មានទឹកព្រៃ​ក្បែរ​មាត់​សមុទ្រ)​ (Tam Giang) (ហ្វេ) (Hue) ឧទ្យានជាតិ​ផុង​​ញ៉ា –  កែបាង (Phong Nha – Ke Bang) (ខេ្តត​ក្វាងប៊ិញ) (Quang Binh) មាន​ប្រព័ន្ធរូង​ថ្ម​ធំ​អស្ចារ្យ​បំផុត​ លើ​ពិភពលោក។

មកទស្សនា​ខេត្ត​ដាណាំង (Da Nang) ភ្ញៀវមិន​ត្រឹម​តែ​មាន​ពេលវេលា​ឈប់សំរាក លេង​កម្សាន្ត​ជា​អស្ចារ្យ​​ នៅទីក្រុង​សមុទ្រ​ស្រស់ស្អាតនេះតែ​ប៉ុណ្ណោះ ថែមទាំង​មាន​ឱកាស​ស្វែងយល់​មរតកធំអស្ចារ្យ​អំពីបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌ​ធនធាន​ធម្មជាតិ​របស់​មនុស្សជាតិ។ នេះពិតជា​ឱកាស​កម្រមានដែល​ភ្ញៀវទេសចរណ៍​មិនងាយស្រួល​​​​រកឃើញ​ នៅ​បណ្តាទីក្រុង​ទេសចរណ៍ផ្សេងទៀត​លើពិភពលោក។

ហេតុនេះ​ សប្តាហ៍​កំពូល APEC ឆ្នាំ២០១៧ បាន​រៀបចំ​ នាខែវិច្ឆិកា​ឆាប់ៗនេះ​គឺជា​ឱកាស​ធំ​មួយ​ ដើម្បីដាណាំង (Da Nang) បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​ថា សក្តានុពលរបស់ទីក្រុង​ដែល​ចាត់ទូក​ដូចជា​ច្រក​ទ្វារ​ចេញចូល​សំ​ខាន់​ៗ​​ សំរាប់​វិស័យ​ទេសចរណ៍និង​ការ​វិនិយោគ។ នេះក៏ជា​ក្តីសុបិនដែល​ជំរុញ​ខេត្ត​ដាណាំង (Da Nang) កាន់តែអភិវឌ្ឍន៍​​​ ​សំដៅ​សមស្របនឹង​ទីក្រុង​ទេសចរណ៍​ឈាន​មុខ​គេ​ លើពិភពលោក./.

អត្ថបទ៖ ថាញ​ហ័រ រូបថត៖ តឹតសើន កុង​ដាត ត្រឹន​ឡេឡឹម
និង​ឯកសារ​របស់កាសែតរូបភាព​វៀតណាម


រតនសម្បត្តិ នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

"រតនសម្បត្តិ" នៅជួរភ្នំថ្មកំបោរ បាក់សើន (Bac Son)

តម្លៃពិសេសនៃបុរាណវិទ្យា ប្រវត្តិសាស្ត្រ វប្បធម៌ ភូមិសាស្ត្រ - ភូគព្ភសាស្ត្រ នៅ​ជួរ​ភ្នំថ្ម​កំបោរ បាក់​សើន (Bac Son) មិនត្រឹមតែបានអ្នកវិទ្យាសាស្ត្រចាត់ទុកជា “រតនសម្បត្តិ” ប៉ុណ្ណោះទេ 

Top