• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Quang Ninh ត្រូវទាញយកគុណសម្បត្តិពីការអភិវឌ្ឍទេសចរណ៍ដើម្បីជំរុញទេសចរណ៍ក្នុងស្រុក

នាព្រឹកថ្ងៃទី ២៤ ឧសភា នៅទីក្រុង Ha Long ខេត្ត Quang Ninh លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញ ជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃខេត្ត Quang Ninh ស្តីពីការអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ ជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗ របស់ខេត្ត Quang Ninh (រូបថតៈ VGP)


អញ្ជើញថ្លែងក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់ថា ភារកិច្ចសំខាន់បំផុតរបស់ខេត្ត Quang Ninh គឺត្រូវបំពេញគោលដៅរួមរបស់ប្រទេសជាតិគឺអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេសក្នុងបរិបទដែលប្រទេសជាតិកំពុងជួបការលំបាកដោយសារតែជំងឺរាតត្បាត COVID-19។

ដោយចាត់ទុកថាឧត្តមភាពរបស់ខេត្ត Quang Ninh គឺជាការអភិវឌ្ឍន៍ទីក្រុង លោកនាយករដ្ឋមន្រ្តីបានស្នើដល់ខេត្តនិងក្រសួង ស្ថាប័ននានា រួមទាំងក្រុមហ៊ុនធ្យូងថ្មនិងរ៉ែ វៀតណាម បន្តផ្តោតការយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់កម្មករ ជាពិសេសក្នុងបរិបទរីករាលដាលជំងឺរាតត្បាត COVID-19។ ជាពិសេស ត្រូវយកចិត្តទុកដាក់ដល់លំនៅដ្ឋានសម្រាប់កម្មករឧស្សាហកម្មធ្យូងថ្មទៀតផង។

មុននេះនារសៀលថ្ងៃទី ២៣ ឧសភា នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមក្នុងពិធីបើករមណីយដ្ឋានប្រណីត Quang Hanh នៅទីក្រុង Cam Pha ដោយក្រុមហ៊ុន Sun Group ជាម្ចាស់វិនិយោគ ស្របតាមស្តង់ដាររបស់ជប៉ុន។ នេះគឺជាគំរោងមួយក្នុងចំនោមគំរោងជំរុញទេសចរណ៍នៅខេត្ត Quang Ninh៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

ក្នុងក្របខ័ណ្ឌនៃ "សប្តាហ៍នៃនិរន្តរភាព" (១៥ - ១៩ មេសា) កាលពីថ្ងៃទី ១៨ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិ បាន បើកសម័យប្រជុំពិភាក្សាជាន់ខ្ពស់អំពីការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

Top