• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

មេទឹក​នៅ​តំបន់​ទឺគី (Tu Ky)

ឈប់​សម្រាក​នៅ​តំបន់​ទឺគី (Tu Ky)​ (ខេត្ត​ហាយ​យឿង - Hai Duong)​ យើង​ខ្ញុំ​បាន​ពិសា​នូវ​មុខ​ម្ហូប​ជា​ច្រើន ដែល​​ធ្វើ​អំ​ពី​មេ​ទឹក ​​ដូច​ជា៖ ប្រ​ហិត​​មេ​ទឹក ណែម​មេ​ទឹក មេទឹក​ស្ល​ទំពាំង ...។ល។​ មិន​ត្រឹម​​​តែ​​មុខ​ម្ហូបពិសេស​​ចំ​ឡែក​​​មាត់​ ថែម​ទាំង​​ចាប់ចិត្ត​ឌិត​អារម្មណ៍ លើ​​​របៀប​​ចម្អិន​នៃ​មុខ​ម្ហូប​​ខមេ​ទឹក។​
 

មេ​ទឹក​ជាអំបូរ​សត្វ​ជន្លេន​ ជើង​​ច្រើន​​ ដែល​រស់​នៅ​ជាប់ប្រភពទឹកភ្លាវ​ រៀង​​រាល់​ឆ្នាំកើត​មាន​ប៉ុន្មានថ្ងៃ​តែប៉ុណ្ណោះ​។ ប្រជាករ​បន្ត​គ្នា​​ចម្លង​បទពិសោធន៍ “ថ្ងៃ២០ ខែ​៩ ជួនកាល​ថ្ងៃ៥ ខែ១០” ​មាន​ន័យ​ថា​មេទឹក​តែង​អណ្តែត​​ប្រមូលផ្តុំ​ច្រើន​ នៅ​ថ្ងៃ២០​ ខែ៩ និង​ថ្ងៃ​៥ ខៃ​១០ តាមចន្ទ​គិត។

មេទឹកមាន​ protid​ និង​ជាតិខ្លាញ់ បំប៉ន​ឲ្យ​​រាងកាយ ក្រៅពីនោះ មេទឹក​នៅ​មាន​ជាតិអំបិល​ខនិជ​​សំខាន់​ជំនួយ​សុខភាព​ដូច​ canxi, photpho, ដែក​, ជាតិ​ស័ង្កសី…។ល។​


 អ្នកស្រុក​ទឺគី (Tu Ky)​ ប្រមូល​ផល​មេ​ទឹក។

វត្ថុធាតុដើមសម្រាប់ចម្អិនមុខម្ហូបមេទឹកខ រួមមានមេទឹក សាច់ជ្រូក ខ្ញី សម្បកក្រូចឃ្វិច...។ល។

សម្បកក្រូចឃ្វិចអាចជួយឲ្យអ្នកហូបមិនទល់ពោះ ដោយជាតិបំប៉នពីមេទឹក។

មុខម្ហូបមេ​ទឹកខ បានចម្អិនដោយវត្ថុធាតុដើមស្រណុកងាយរក នៃភូមិជនបទវៀតណាម។

ក្រោយពីលាងជម្រះមេទឹក យកមេទឹកច្របល់នឹងគ្រឿនទេស ដែលបានហាន់ល្អិតៗ រួចហើយយកចូល​ទៅដាក់​ក្នុង​
ឆ្នាំងដីដែលមានទឹកកំពុងពុះខាងក្នុង។


ដំណាក់ការផ្អាប់ឲ្យឆ្នាំងមេទឹក បានឆ្អិនសន្សឹមៗ។

ម្ហូបមេទឹកខ។

ដើម្បី​ចម្អិន​មុខ​ម្ហូបមេ​ទឹក​ខ​ ត្រូវ​ជ្រើស​កូនមេ​ទឹក​ធំ ខ្លូន​ធំ​ធាត់ ពណ៌ក្រហម។​ គ្រឿង​ទេសផ្សំ​​តាម​រួម​មាន៖ ​ទំ​ពាំង ខ្ញី សម្បក​ក្រូចឃ្វិច​​ ខ្ទឹម​ស្រស់ ជី​ពងទាកូន​ ​សាច់​ជ្រូក...។ល។ ​គ្រឿង​ទេស​មួយ​មុខ​ដែល​​​មិន​អាច​ខ្វះ​ដូច​ជា​សម្បក​​ក្រូចឃ្វិច​​ បង្កើត​​​​ក្លិន​​ពិសេស និង​ជៀស​វាង​ការ​ទល់​ពោះ ​ខ្ញី​​បំ​បាត់​​​ក្លិន​ឆ្អាប​នៃ​មេ​​ទឹក សាច់​ជ្រូក​​បង្កើត​ជាតិ​ទ្លាន់​ឲ្យ​​មុខ​ម្ហូប។
 
ក្រោយ​​ពី​លាង​ជម្រះ​មេ​ទឹក​ ​យក​មេ​ទឹកលាយ​បច្របល់​​​ជា​មួយ​​គ្រឿង​ទេស ​ដែល​បានហាន់​លម្អិ​ត​ រួច​​​ហើយយក​ដាក់ទៅ​​ក្នុង​ឆ្នាំង​ដី ​ដែល​មាន​ទឹក​កំពុង​ពុះ​​ខាង​ក្នុង​។​ ចម្អិន​ទាំងអស់​ឲ្យ​ពុះ​ឡើ​ងម្តង​ទៀត រួច​យក​​ឆ្នាំងចេញពី​ចង្ក្រាន​ ដាក់នៅ​​​កណ្ដាលរង្វង់​ចំបើង​ (ចំបើង​បាន​ក្រង​ដាក់​ជុំ​វិញ​ឆ្នាំង​សម្រាប់​ដុត​)​ រួច​ហើយ​​ដុត​ចំបើងឲ្យ​​ឆេះងំៗ ក្រោយ​​នោះ​អ្នក​ចម្អិន​​នឹង​គ្របប់អង្កាមពីលើឆ្នាំង​ គ្រឿង​ខាងក្នុង​​ទាំង​អស់នៅ​ក្នុង​ឆ្នាំង​នឹង​ឆ្អិន​សន្សឹមៗ។ ពេល​ចំបើងឆេះ​អស់ (ពេល​វេលា​អូស​បន្លាយ​ពី​៤​ទៅដល់​៥ម៉ោង​)​ ​ពេល​នោះ​ដង្កូវ​ទឹក​ខក៏​ឆ្អិនល្មម​​ដែរ។​
 
​ឆ្នាំង​ខមេ​ទឹក​​​ក្លិន​សម្បក​ក្រូច​ឃ្វិច ភាព​ក្ដៅ​នៃ​​ខ្ញី ​រសជាតិ​ហិល​នៃម្ទេស ​និង​រសជាតិរន្ធិល​​នៃមេ​​ទឹក ​លាយឡំ​​​ជាមួយ​រស​ជាតិខ្លាញ់ នៃ​សាច់ជ្រូក​។ ម្ហូបមេទឹក​អាចរក្សាទុក​បាន​យូរ​ក្នុង​ទូទឹកកក ហើយ​​អាច​ជញ្ជូន​ទៅ​ឆ្ងាយ​បានទៀត​ផង។ ​នេះ​​ក៏ជាមុខម្ហូបជនបទ ដែលកុលបុត្រ​​ណា​ធ្លាប់ឃ្លាត​ឆ្ងាយស្រុក ក៏អាចពិសា​បាន​នៅរាល់​ពេល​ថ្ងៃបុណ្យចូលឆ្នាំ​និទាឃរដូវ​មក​ដល់​។



 ភ្ញៀវ​អាច​ទិញ​មុខម្ហូប​មេ​ទឹកខ ​ត្រូវ​រសជាតិ​ ​នៅ​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​​ពាណិជ្ជកម្ម ផលិតផលប្រចាំ​តំបន​វៀតណាម (DANISAVINA) -​អាសយដ្ឋាន លេខ៦២​ ផ្លូវ​ង្វៀនខាង ​(Nguyen Khang)  ក្រុង​ហាណូយ៕


 អនុវត្តន៍​៖ ត្រឹន​ថាញ​យ៉ាង​
 



Top