• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រូអាស៊ីនិងហុងគ្រីផ្តល់វ៉ាក់សាំងជួយវៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

អនុរដ្ឋមន្រ្តីក្រសួងការបរទេស István Joó  (ខាងស្តាំ) ប្រគល់វ៉ាក់សាំង AstraZeneca ចំនួន ៤០០.០០០ ដូស ដែលរដ្ឋាភិបាល ផ្ទេរបន្តឱ្យវៀតណាម (រូបថត៖ TTXVN)


នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នៅទីស្នាក់ការក្រសួងការបរទេសនិងសេដ្ឋកិច្ចក្រៅប្រទេសហុងគ្រី នៅទីក្រុងប៊ូដាប៉េស ឯកអគ្គរដ្ឋទូតវៀតណាម លោកស្រី Nguyen Thi Bich Thao និងអនុរដ្ឋលេខាធិការ IstvánJoó បានប្រារព្ធពិធីប្រគល់ជានិមិត្តសញ្ញានូវ វ៉ាក់សាំង AstraZeneca ចំនួន ៤០០,០០០ ដូស ដោយរដ្ឋាភិបាលហុងគ្រីផ្ទេរបន្តជូនរដ្ឋាភិបាលវៀតណាមក្រោមយន្តការមិនរកប្រាក់ចំណេញ។ អនុរដ្ឋលេខាធិការ IstvánJoó បានបញ្ជាក់ថា វ៉ាក់សាំងគឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការកំចាត់ជំងឺរាតត្បាតកូវីដ ១៩ ហើយប្រទេសហុងគ្រី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយវៀតណាមដែលជាដៃគូដ៏សំខាន់របស់ហុងគ្រីនៅអាស៊ី។ មុននោះ នៅដើមខែកញ្ញាឆ្នាំ ២០២១ រដ្ឋាភិបាលហុងគ្រីបានប្រគល់ជាអំណោយនូវវ៉ាក់សាំង AstraZeneca ចំនួន ១០០.០០០ ដូស ដល់វៀតណាមនិងឧបករណ៍ធ្វើតេស្តរហ័សអង់ទីហ្សែនចំនួន ១០០.០០០ ឈុត។

នៅថ្ងៃដដែល នៅទីក្រុងប៊ុយដាប៉េស ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសហុងគ្រីលោកស្រី Nguyen Thi Phuong Thao បានទទួលជានិមិត្តសញ្ញានូវវ៉ាក់សាំង AstraZeneca ចំនួន ៦ ម៉ឺនដូសពីរដ្ឋាភិបាលក្រូអាស៊ីជូនវៀតណាម។ ថ្លែងនៅក្នុងពិធីប្រគល់នេះ ឯកអគ្គរដ្ឋទូតក្រូអាស៊ីប្រចាំហុងគ្រី Mladen Andrlić បានបញ្ជាក់ថា ក្រូអាស៊ីតែងតែយកចិត្តទុកដាក់ចំពោះចំណងមិត្តភាពប្រពៃណីដ៏ល្អជាមួយវៀតណាមនិងមានបំណងជួយវៀតណាមយកឈ្នះលើជំងឺរាតត្បាតកូវីដ ១៩ យ៉ាងឆាប់ៗ។

យោងតាមផែនការ នៅថ្ងៃទី ១៣ ខែតុលា ក្រុមហ៊ុនអាកាសចរណ៍ វៀតណាមអ៊ែរឡាញ នឹងបញ្ចូនយន្តហោះទៅកាន់ទីក្រុងប៊ូដាប៉េសដើម្បីដឹកជញ្ជូនវ៉ាក់សាំងនេះ រួមទាំតងដឹកសម្ភារៈឧបករណ៍វេជ្ជសាស្ត្រចំនួន ១២.៥ តោន ដែលមានតម្លៃ ៣៨០.០០០ ដុល្លារ ដោយអ្នកជំនួញជនជាតិវៀតណាមនៅក្រៅប្រទេសហុងគ្រី Vu Quy Duong បរិច្ចាគដើម្បីជួយប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅក្នុងប្រទេសវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top