• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

ក្រុមហ៊ុន VABIOTECH ជាម៉ាក់យីហោផលិតវ៉ាក់សាំងឈានមុខគេមួយរបស់វៀតណាម

បន្ទាប់ពីរយៈពេល ២០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍ ឥឡូវនេះ​ក្រុម​ហ៊ុន VABIOTECH គឺជាក្រុមហ៊ុ​ន​ឈាន​មុ​ខ​គេ​មួយ​ក្នុ​ង​ការស្រាវជ្រាវ​​ផលិត និង​ធ្វើ​អាជីវកម្ម​​​វ៉ាក់សាំងនិង​ថ្នាំជីវសាស្ត្រ​នៅប្រ​ទេស​វៀ​តណា​ម​។​ នៅដើ​ម​ឆ្នាំ ​២០២០ នៅ​ពេល​ដែ​ល​ប្រទេសវៀតណាមមាន​ករណី​ដំបូង​​​​ឆ្លង​Covid-19 ក្រុម​ហ៊ុន VABIOTECH បានស​ហកា​រ​ជាមួ​យ​អ្នក​វិទ្យា​​សាស្ត្រ​ម​ក​ពី​សាក​ល​វិ​ទ្យា​ល័​យ ​Bristol​​(ច​ក្រភពអង់គ្លេស) ដើម្បី​សិ​ក្សាស្រា​វជាវ​វ៉ាក់​សាំង​បង្ការ​រោគ​រាតត្បាតCovid-19 ដោយ​ផ្អែ​កលើ​​ប​ច្ចេ​​ក​វិទ្យា​វ៉ិច​ទ័រ​មេរោ​គ។​

ក្រុមហ៊ុន VABIOTECH ទទួលបានលិខិតបញ្ជាក់ ISO៩០០១៖២០០៨ ដែលផ្តល់ដោយគណៈគ្រប់គ្រងគុណភាព (QMS) នៃប្រទេសអូស្រ្តាលី។

លោកបណ្ឌិត Do Tuan Dat នាយកក្រុមហ៊ុន VABIOTECH បានមានប្រសាសន៍ថា ជាជំហានដំបូង ក្រុមហ៊ុនទទួលបានជោគជ័យហើយក្នុងការសិក្សាស្រាវជ្រាវវ៉ាក់សាំងបង្ការរោគរាតត្បាត Covid-19 ហើយការកំពុងចាក់វ៉ាក់សាំងនេះលើសត្វកណ្តុរ។

នៅមុនឆ្នាំ ២០០០ VABIOTECH កាលពីមុខជាក្រុមហ៊ុនផលិតវ៉ាក់សាំងនិងថ្នាំជីវសាស្រ្តលេខ ១ ចំណុះវិទ្យាស្ថានករោគរាតត្បាត (NIHE)។ ទោះបីជានាគ្រានោះជាគ្រាដ៏លំបាកសម្រាប់ប្រទេសវៀតណាមដោយទើបបើកទ្វារនិងធ្វើសមាហរណកម្មក៏ដោយក៏នៅគ្រានោះក្រុមហ៊ុនសម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើនក្នុងការផលិតវ៉ាក់សាំងដើម្បីផ្តល់វ៉ាក់សាំងសម្រាប់ការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។

 


ដំណាក់កាលចិញ្ចឹមកោសិកាក្នុងកំឡុងពេលផលិតវ៉ាក់សាំងនៅ VIBIOTECH ។ រូបថត៖ ឯកសារ

អ្នកបច្ចេកទេសវ័យក្មេងកំពុងធ្វើការនៅក្នុងបន្ទប់ស្រាវជ្រាវវ៉ាក់សាំងនៅ VABIOTECH ។ រូបថត៖ ឯកសារ


ការយកសំណាកទៅបំរើសម្រាប់ការស្រាវជ្រាវវ៉ាក់សាំងថ្មីនៅ VABIOTECH ។


អ្នកវិទ្យាសាស្ត្រនៃ VIBIOTECH កំពុងធ្វើការនៅក្នុងបន្ទប់ចិញ្ចឹមកោសិកាដើម្បីស្រាវជ្រាវវ៉ាក់សាំង។


ការស្រាវជ្រាវវ៉ាក់សាំងនៅក្នុងមន្ទីរពិសោធន៍ស្រាវជ្រាវវ៉ាក់សាំងរបស់ VABIOTECH ។ រូបថត៖ ឯកសារ

អ្នកបច្ចេកទេសយកសំណាកទៅត្រួតពិនិត្យគុណភាពនូវថ្នាំទឹកលាយសម្រាប់ចិញ្ចឹមកោសិកា។


ការវេចខ្ចប់វ៉ាក់សាំងដោយម៉ាស៊ីន។


ក្រុមហ៊ុន VIBIOTECH ក៏បានទិញគ្រឿងម៉ាស៊ីននិងឧបករណ៍បច្ចេកទេសទំនើបៗសម្រាប់ការស្រាវជ្រាវនិងផលិតវ៉ាក់សាំងរបស់ខ្លួន។ 
រូបថត៖ ឯកសារ


ក្រុមហ៊ុន VIBIOTECH ក៏បានទិញគ្រឿងម៉ាស៊ីននិងឧបករណ៍បច្ចេកទេសទំនើបៗសម្រាប់ការស្រាវជ្រាវនិងផលិតវ៉ាក់សាំងរបស់ខ្លួន។
រូបថត៖ ឯកសារ


អ្នកបច្ចេកទេសរបស់ VIBIOTECH ធ្វើការនៅក្នុងកន្លែងធ្វើការមួយដ៏ល្អដោយមានគ្រឿងបរិក្ខារឧបករណ៍ទំនើបៗតាមស្តង់ដារ។


ក្នុងរយៈពេលជាច្រើនឆ្នាំមកហើយ VIBIOTECH បានអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកទេសលើការស្រាវជ្រាវនិងផលិតវ៉ាក់សាំង។


ក្រុមហ៊ុន VIBIOTECH ក៏បានទិញគ្រឿងម៉ាស៊ីននិងឧបករណ៍ទំនើបៗសម្រាប់ការការស្រាវជ្រាវនិងផលិតវ៉ាក់សាំង។




ផលិតផលវ៉ាក់សាំងមួយចំនួនរបស់ក្រុមហ៊ុន VABIOTECH ត្រូវបានប្រើនៅក្នុងកម្មវិធីពង្រីកការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។
 


ជាក់ស្តែងក្នុងឆ្នាំ ១៩៩៦ ក្រុមហ៊ុនបានឈ្នះរង្វាន់ VIFOTECHចំនួន ៣ សម្រាប់ផលិតផលវ៉ាក់សាំងនានាដូចជា៖ រង្វាន់ទីមួយសម្រាប់វ៉ាក់សាំងជំងឺរលាកខួរក្បាលជប៉ុន; រង្វាន់ទី ២ សម្រាប់វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ B និងរង្វាន់ទីបីសម្រាប់វ៉ាក់សាំងជំងឺរាគ។ នៅឆ្នាំ ២០០០ ក្រុមហ៊ុនបានប្តូរឈ្មោះទៅជាក្រុមហ៊ុន VABIOTECH ដែលចំណុះក្រសួងសុខាភិបាលដោយគួសបញ្ជាក់ពីការអភិវឌ្ឍន៍ថ្មីអំពីយុទ្ធសាស្ត្រនិងចក្ខុវិស័យ។

ដោយមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនិងគ្រឿងឧបករណ៍ទំនើបៗតាមស្តង់ដារ GMP-WHO, GSP និង GSP រួមទាំងប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្តង់ដា ៩០០១-២០១៥ផលិតផលទាំងអស់របស់ VABIOTECH ត្រូវបានប្រើប្រាស់ដោយមិនត្រឹមតែនៅក្នុងកម្មវិធីពង្រីកការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស និងការផ្តល់សេវាកម្មដល់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេថែមទាំងត្រូវបាននាំចេញទៅកាន់ប្រទេសមួយចំនួនជុំវិញពិភពលោកផងដែរ។

ក្នុងឆ្នាំ ២០១២ ក្រុមហ៊ុន VABIOTECH បានសហការជាមួយក្រុមហ៊ុនល្បីៗ និងម៉ាក់យីហោធំៗ នៅលើពិភពលោកដើម្បីផលិតនិងធ្វើអាជីវកម្មនូវវ៉ាក់សាំងនិងថ្នាំជីវសាស្ត្រដូចជាថ្នាំជីវសាស្រ្តធ្វើរោគវិនិច្ឆ័យ (HBsAg, anti-HBs, anti-HCV, HIV…) ថ្នាំជីវសាស្រ្តព្យាបាល (Erythropoietin, Insulin, Albumin, Globulin…), និងវ៉ាក់សាំង(សម្រាប់ជំងឺស្រឡទែន,Rubellaជំងឺរលាកស្រោមខួរក្បាលជំងឺអុតស្វាយជំងឺហ៊ីប ... ) ។

នៅឆ្នាំ ២០១៨ ក្រុមហ៊ុន VABIOTECH បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យាស្ថានវ៉ាក់សាំង Finlay (FINLAY) នៃប្រទេសគុយបា។ ក្រុមហ៊ុន VABIOTEC ក៏ទទួលបានស្តង់ដាស្តីពីការអនុវត្តផលិតកម្មល្អដូចដែលបានណែនាំដោយអង្គការសុខភាពពិភពលោក (GMP-WHO)សម្រាប់ខ្សែចង្វាក់ផលិតវ៉ាក់សាំងជំងឺរលាកស្រោមខួរជប៉ុន, វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ A វ៉ាក់សាំងជំងឺរលាកថ្លើមប្រភេទ B និងវ៉ាក់សាំងជំងឺរាគជាដើម។ ទាក់ទងនឹងចក្ខុវិស័យរបស់ខ្លួន VABIOTECH នឹងខិតខំក្លាយជាក្រុមហ៊ុនស្រាវជ្រាវផលិតនិងធ្វើអាជីវកម្មវ៉ាក់សាំងនិងថ្នាំជីវសាស្ត្រឈានមុខគេក្នុងការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ./.

អត្ថបទ៖ Thanh Hoa - Phong Thu - Vy Thao -
Nguyen Giang - Thach Ricon 


ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top