• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខ​បើកិច្ចប្រជុំស្ដីពីស្ថានភាពនៅស៊ូដង់ សូម៉ាលី និង​តំបន់ខ្ពង់រាប Golan

នារសៀលថ្ងៃទី ១៤ ខែមិថុនា (ម៉ោងនៅទីក្រុងញូវយ៉ក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបិទទ្វារជាប្រចាំស្ដីពីស្ថានភាពនៅតំបន់ខ្ពង់រាប Golan។
 

លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានចែករំលែកការព្រួយបារម្ភអំពីការរំលោភបំពានលើកិច្ចព្រមព្រៀងស្តីពីការដកកងកម្លាំង ដែលនៅតែប្រព្រឹត្តិទៅក្នុងរយៈពេលកន្លងទៅ។ លោកឯកអគ្គរដ្ឋទូត Pham Hai Anh បានអំពាវនាវឱ្យភាគីទាក់ទិននានា អត់ធ្មត់ និងគោរពរាល់កិច្ចព្រមព្រៀងទាក់ទិន ច្បាប់អន្តរជាតិនិងរាល់សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ សំដៅរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

លោកឯកអគ្គរដ្ឋទូតបានសម្តែងការគាំទ្រចំពោះប្រតិបត្តិការរបស់ក្រុមអ្នកសង្កេតការណ៍នៃអង្គការសហប្រជាជាតិប្រចាំនៅតំបន់ខ្ពង់រាប Golan (UNDOF) ក្នុងការកាត់បន្ថយភាពតានតឹងរវាងភាគីទាក់ទិននានា ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់ក្នុងការបង្ករលក្ខណៈងាយស្រួលសម្រាប់ប្រតិបត្តិការនិងធានាសុវត្ថិភាព សន្តិសុខសម្រាប់កងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅទី នេះ។

នាថ្ងៃដែល អញ្ជើញថ្លែងមតិនៅក្នុងសម័យប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្កការសហប្រជាជាតិស្ដីពីស្ថានភាពនៅម៉ាលីនោះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភចំពោះការវិវឌ្ឍនាពេលថ្មីៗនេះ នៅម៉ាលី ហើយចាត់ទុកថារដ្ឋប្រហារបានបង្កហានិភ័យដល់ ដំណើរការអន្តរកាល បង្កអស្ថិរភាព ក៏ដូចជាបង្ករការលំបាកថែមទៀតក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៥។

នាថ្ងៃដដែល ក្រុមប្រឹក្សាសន្តិសុខក៏បានបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីស្ថានភាភនៅស៊ូដង់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top