• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាវប្បធម៌អាស៊ីបង្ហាញមុខជាផ្លូវការនៅកម្ពុជា


 ទិដ្ឋភាពនៃពិធីបង្ហាញមុខក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) (រូបថត៖ TTXVN)

 នាយប់ថ្ងៃទិ១៥ ខែមករា ឆ្នាំ​២០១៩ នៅ​តំបន់បេតិកភ័ណ្ឌពិភព លោកអង្គរវត្ត​ទីក្រុង សៀមរាប ព្រះរាជាណាចក្រ​កម្ពុជា បានប្រព្រឹត្តទៅពិធីបង្ហាញ​​មុខក្រុមប្រឹក្សា​វ​ប្បធម៌ ​អាស៊ី ​(ACC)។
 
ពិធីនេះ​ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់នាយក រដ្ឋមន្រ្តីរាជរដ្ឋាភិបាល​កម្ពុជាសម្ដេច តេជោ ហ៊ុន សែន ​រួមជាមួយការអញ្ជើញចូល រួមរបស់គណៈប្រតិភូមកពីប្រទេសអាស៊ីចំនួន២០ ក៏ដូចជា​អង្គការ​មួយ​ចំនួន​នៃ ​ទ្វីប​អាហ្វ្រិក ទ្វីបអាមេរិកនិងទ្វីបអឺរ៉ុ​ប ផងដែរ។ ប្រធានរដ្ឋ​សភាវៀត​ណាម លោកស្រី Nguyen Thi Kim Ngan ​ក៏បាន​អញ្ជើញចូលរួម​ព្រឹត្តិការណ៍​នេះ។
 
ACC ត្រូវបាន​បង្កើតឡើងក្នុងគោលដៅឆ្ពោះទៅរកការជំរុញការយោគយល់ គ្នាទៅវិញទៅមក កា​រផ្លាស់​ប្ដូរ​វប្បធម៌​​រវាង​ប្រទេសជាសមាជិកទាំងអស់ ការ បង្កើនតម្លៃ​នៃឯកភាពក្នុងចំណោមជាតិសាស​ន៍ចម្រុះគ្នា ការយក​សម្បត្តិវប្បធម៌ ដូចជាភ្នាក់ងារអន្តរជាតិនៃកា​រអភិវឌ្ឍប្រកបដោយចីរភាពនិងកិច្ចសហ​ប្រតិបត្តិ ការអន្តរជាតិ​ ការតភ្ជាប់អារិយធម៌និងការកសាងទ្វីបអាស៊ីប្រកប​ដោយវិបុលភាព ផងដែរ​។
 
មុន​នោះ នាព្រឹកថ្ងៃដដែល ក្រោមអធិបតីភាពរបស់ប្រទេសម្ចាស់ផ្ទះកម្ពុជា ACC បាន​ដំណើរ​ការ​កិច្ច​ប្រជុំ​ដំបូង​​ដែល​ពិភាក្សាអំពីប្រធានបទចំនួន៤​រួមមាន៖ សេចក្ដីប្រកាសទូ​ទាំងពិភព​លោក​ស្ដីពី​អត្តសញ្ញាណ​ទ្វីបអាស៊ី​ ការតភ្ជាប់រវាង វប្បធម៌និងការអភិវ​ឌ្ឍដោយចីរភាព ការប្រើប្រាស់បច្ចេកវិ​ទ្យាខ្ពស់ក្នុងការតភ្ជាប់​ អារិយធម៌​និង​ការកសាងសហគមន៍​មួយ សម្រាប់គោល​ដៅតែ​មួយនៅទ្វីប​អាស៊ី៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top