• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមឧបត្ថម្ភថវិកាចំនួន ៣០០ លានដុងដល់មូលនិធិវ៉ាក់សាំងបង្ការកូវីដ-១៩

គ្រូបង្វឹក Park Park-seo បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលនិងអ្នកគាំទ្រវៀត ណាមមួយចំនួនធំ ដែលតែងតែផ្តល់ឱ្យក្រុមបាល់ទាត់បុរសជម្រើសជាតិនូវមនោសញ្ជេតនាល្អបំផុត ការលើកទឹកចិត្តខាងស្មារតី ដើម្បីក្រុមជម្រើសជាតិជំនះការលំបាកនិងឧបសគ្គ។

ឆ្លើយតបទៅនឹងការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តីក្នុងការនាំវ៉ាក់សាំងបង្ការកូវីដ ១៩ ដល់ប្រជាជនគ្រប់គ្នា ក្រុមបាល់ទាត់បុរសជម្រើសជាតិ ដែលកំពុងប្រកួតប្រជែងវគ្គជម្រុះជុំទី ២ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ ២០២២ (World Cup 2022) ទ្វីបអាស៊ីនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម បានឧបត្ថម្ភថវិកាចំនួន ៣០០ លានដុងចូលមូលនិធិវ៉ាក់សាំងបង្ការកូវីដ ១៩។

គ្រូបង្វឹក Park Park-seo បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាលនិងអ្នកគាំទ្រវៀតណាមមួយចំនួនធំ ដែលតែងតែផ្តល់ឱ្យក្រុមបាល់ទាត់បុរសជម្រើសជាតិនូវមនោសញ្ជេតនា ការលើកទឹកចិត្តខាងស្មារតី ដើម្បីក្រុមជម្រើសជាតិជំនះការលំបាកនិងឧបសគ្គ។

ក្នុងរយៈពេលកន្លងមក ជ័យជំនះនីមួយៗ របស់ក្រុម សុទ្ធតែបង្កប់ជាមួយស្មារតីរបស់ វៀតណាម នោះជាសាមគ្គីភាព ភាពអត់ធ្មត់ ការប្តេជ្ញាចិត្តនិងវិន័យ ការសម្រេចបានគោលដៅដែលបានដាក់ចេញ។ គ្រូបង្វឹកលោក Park Park-seo ជឿជាក់ថា ស្មារតីសាមគ្គីភាពរបស់វៀតណាមនឹងត្រូវបានលើកកម្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ ដើម្បីបន្តបង្កើតឡើងជ័យជម្នះវៀតណាម៕៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top