• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមបាល់ទាត់វៀតណាមត្រលប់មកចំណាត់ថ្នាក់ទី ១៥ ក្នុង TOP នៅអាស៊ីក្នុងតារាងចំណាត់ថ្នាក់ FIFA

នៅក្នុងការប្រកួតនៃក្របខ័ណ្ឌជម្រុះ World Cup ឆ្នាំ ២០២២ នាយប់ថ្ងៃទី ១៥ ខែតុលា ក្រុមជំរើសជាតិវៀតណាមបានយកឈ្នះក្រុមជំរើសជាតិម្ចាស់ផ្ទះឥណ្ឌូនេស៊ីដោយលទ្ធផល ៣ - ១ ដែលបានជួយឡើងនូវចំណាត់ថ្នាក់របស់ខ្លួនក្នុងតារាងចំណាត់ថ្នាក់របស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ។
 

ក្រុមបាល់ទាត់វៀតណាមត្រលប់មកចំណាត់ថ្នាក់ទី ១៥ ក្នុង TOP នៅអាស៊ីក្នុងតារាងចំណាត់ថ្នាក់ FIFA (រូបថត៖ TTXVN)

ជ័យជំនះនេះបានជួយក្រុមជំរើសជាតិវៀតណាមលោតមកចំណាត់ថ្នាក់លេខ ២ ក្នុងពូល G នៅវគ្គជម្រុះ World Cup ២០២២។ តាមលក្ខន្តិកៈ មេគុណនៃវគ្គជម្រុះ World Cup ២០២២ នៅតំបន់អាស៊ីគឺ ២៥។ ដូច្នេះដោយការយកឈ្នះឥណ្ឌូណេស៊ី ក្រុមជំរើសជាតិវៀតណាមបានឈ្នះបន្ថែម ៦,៨ ពិន្ទុ។ មុននោះ គ្រូបង្វឹកនិងកូនសិស្ស Park Hang-seo បានឈ្នះ ៧,៦៣ ពិន្ទុ បន្ទាប់ពីបានយកឈ្នះម៉ាឡេស៊ី ១-០ ក្នុងវគ្គជម្រុះ World Cup ២០២២ ។
ដូច្នេះនៅក្នុងខែតុលានេះ ក្រុមជំរើសជាតិវៀតណាមមានជ័យជំនះ ២ លើកក្នុងវគ្គជម្រុះ World Cup និងឈ្នះពិន្ទុសរុប ១៤,៤ ពិន្ទុ។ ក្រុមបាល់ទាត់ជំរើសជាតិវៀតណាមនឹងឡើងពី ១.២៣១ ពិន្ទុដល់ ១.២៤៥ ពិន្ទុ ហើយឡើង ២ លេខដោយជំហានទៀត ជាប់ចំណាត់ថ្នាក់ទី ៩៧ នៅលើពិភពលោកនិងវិលមក Top កំពូលទាំង ១៥ នៅអាស៊ី​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top