• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

ក្រុមតន្រ្តីត្រែសាលា

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០០១ លើ​ទីធ្លាសាលា​អនុវិទ្យា​ល័យ វ៉ថាញ​ត្រាង​ (Vo Thanh Trang) (ខណ្ឌតឹន​ភូ Tan Phu​, ទីក្រុង​ហូជីមិញ​) បាន​ប្រព្រឹត្ត​ទៅ​ពិធី​គោរព​ទង់​ដើម​សប្តាហ៍​យ៉ាង​ពិសេស ជាមួយ​ពិធី​តន្ត្រី​​ជាតិ​ដ៏អង់​អាច រ​ស់រ​វើក​ ស​ម្តែង​ដោយ​ក្រុម​តន្រ្តី​ទើប​តែ​បង្កើត​ បាន​ធ្វើឲ្យគ្រូប​ង្រៀន​ និង​សិស្សានុ​សិស្សទាំង​អស់​ភ្ញាក់ផ្អើល​លាយ​ជាមួយ​អារម្មណ៍​រំភើប​។ តាំ​ងពីនោះ​មកដល់​សព្វ​ថ្ងៃ ក្រុម​តន្រ្តី​ត្រែ​សាលា​វ៉ថាញ​ត្រាង​ (Vo Thanh Trang​)  រីក​ចម្រើន​ឥត​ឈប់​ឈរ ទៅ​ចូល​រួម​សម្តែង​ចំនួន​១៤៥០លើក​ នៅក្នុង​ប្រទេស​និង​អន្តរជាតិ​។​

លោកគ្រូ ង្វៀន​មិញហ្វាង​ (Nguyen Minh Hoang) អ្នកបង្កើត​ក្រុម​តន្រ្តីត្រែសា​លា វ៉ថាញ​ត្រាង​ (Vo Thanh Trang)​ និទាន​ឡើង​វិញថា​៖ “សំ​ឡឹង​មើល​ក្រុម​តន្រ្តី​របស់​នគរ​បាល ឬ​ក្រុម​តន្រ្តី​កុមារ​បរទេស​សម្តែង​ធ្វើ​ឲ្យ​ខ្ញុំ​ចូល​ចិត្ត​ណាស់​ ហើយ​មានបំណង​ស្ថាបនា​ទីលាន​លេង​កម្សាន្ត​មួយ​ដូច​នេះ សម្រា​ប់សិស្សានុ​សិស្ស​ និង បម្រើ​ពិធី​របស់​សាលា​”។ ក្រុ​មតន្រ្តីត្រែ​បាន​លោក​គ្រូ ង្វៀ​នមិញ​ហ្វាង​ (Nguyen​ Minh Hoa​ng) បង្កើត​ដំបូង​មាន​សមាជិក​តែ១៥​នាក់  ជាមួយ​គ្រឿង​ឧបករណ៍​តន្រ្តីពីរ​ប្រភេទ​ត្រែ និង​ស្គរ ដែល​លោកគ្រូខ្ចី​ពីសាលា​មតេយ្យ​ទី​ក្រុង​ មក​ឲ្យ​ប្អូន​ៗ​ហាត់​។

បាន​​សាលា និ​ង ក្រុមអាណាព្យា​បាលសិស្ស ​ឧបត្ថម្ភ​​ទិញ​​ឧបករណ៍​​ត​​ន្រ្តី សម្លៀ​​កបំពាក់​​ឯក​​សណ្ឋាន​​ហ្វឺក​​ហាត់ ក្រុម​​តន្ត្រីមួយ​​ថ្ងៃទៅមួយ​ថ្ងៃមានទ្រង់​ទ្រាយនិង​ជាក់​ស្តែង​ជាង។ មិត្ត​ទាំង​ឡាយ​ក្នុង​ក្រុម​តន្រ្តី​មិន​ត្រឹម​តែ​ចូល​រួម​យ៉ាង​សកម្ម នៅ​ថែមទាំ​ងមាន​លទ្ធផល​សិក្សា​ពូកែទៀត​ផង ធ្វើ​ឲ្យអាណា​ព្យាបាល​សិស្សស្ងប់​ចិត្ត និង គាំទ្រ​កូនៗ​របស់​ខ្លួន​មក​ចូល​រួម​។ មក​ដល់សព្វថ្ងៃ ក្រុ​មតន្រ្តីត្រែសាលាវ៉​ថាញ​ត្រាង​ (Vo Thanh Trang)  មាន​ប្អូន​ៗ​មក​សកម្ម​ភាពជា​ប្រចាំ​ប្រហែល​១០០​នាក់។ អំ​ឡុង១​៥ឆ្នាំកន្ល​ង ​ជំនាន់​សិស្សានុសិ​ស្សរ​បស់​សាលា​ បន្ត​បន្ទាប់​ប្តូរ​វេន​អភិវឌ្ឍន៍​ក្រុម​តន្ត្រីត្រែ​ដ៏ស្និទ្ធ​ស្នាល​នេះ។​



ក្រុមតន្រ្តីត្រែសាលា វ៉ថាញត្រាង (Vo Thanh Trang) បង្កើតនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០០១ ជាទីលានលេងកម្សាន្តមានប្រយោជន៍ សម្រាប់សិស្សានុសិស្សក្នុងសាលា។ រូបថត៖ ង្វៀនឡឹន

ដំបូងទើបតែបង្កើតឡើង ក្រុមតន្រ្តីបម្រើតែកម្មវិធីគោរពទង់របស់សាលា។ រូបថត៖ ង្វៀនឡឹន


សមាជិការម្នាក់ក្នុងក្រុមតន្រ្តីត្រែ ប្រើប្រាស់សម្លៀកបំពាក់ឯកសណ្ឋានស្គរកាលពីឆ្នាំមុន។ រូបថត៖ ង្វៀនឡឹន

ក្រុមតន្រ្តីជាទីលានលេងកម្សាន្តមានប្រយោជន៍ ទាក់ទាញសិស្សទាំងឡាយ ចូលរួមសកម្មភាពយ៉ាងកុះករ។ រូបថត៖ ង្វៀនឡឹន


សមាជិកទាំងឡាយនៃក្រុមតន្រ្តីត្រែហាត់ជាមួយត្រែ trumpet។ រូបថត៖ ង្វៀនឡឹន

សិស្សានុសិស្សសាលាគ្រប់ជំនាន់បន្តវេនអភិវឌ្ឍន៍ក្រុមតន្រ្តីត្រែស្និទ្ធស្នាល។ រូបថត៖ ង្វៀនឡឹន

មកដល់សព្វថ្ងៃ ក្រុមតន្រ្តីប្រើប្រាស់ឧបករណ៍តន្រ្តីគ្រប់ប្រភេទចំនួន៨៨គ្រឿងដូចជា៖ trumpet, corner, saxophones,
trombones...។ល។ រូបថត៖ ង្វៀនឡឹន


ក្រុមតន្រ្តីត្រែទាក់ទាញសិស្សស្រីជាច្រើន មកចូលរួមហាត់យ៉ាងសកម្ម។ រូបថត៖ង្វៀនឡឹន

ដើម្បីបម្រើការហាត់និងសម្តែង មានឧបករណ៍តន្រ្តីតម្លៃថ្លៃជាច្រើន ដែលក្រុមតន្រ្តីត្រូវដាក់ទិញពីបរទេស។ រូបថត៖ង្វៀនឡឹន

ក្រុមតន្រ្តីចេះប្រគំឧបករណ៍តន្រ្តីពិសេសគ្រប់ប្រភេទចូលជាមួយគ្នា ជួយឆាកសម្តែងកាន់តែសម្បូរបែប និងរស់រវើក។
រូបថត៖ង្វៀនឡឹន


សមាជិកទាំងឡាយ នៃក្រុមតន្រ្តីហាត់ចង្វាក់ស្គរ ដោយវាយទៅលើខឿនថ្ម។ រូបថត៖ង្វៀនឡឹន

ក្រោយម៉ោងរៀននឿយហត់ ធ្វើសកម្មភាព លេងត្រែ និងវាយស្គរ ជួយប្អូនៗសិស្សានុសិស្សបំបាត់ការនឿយហត់ផង
រំភើបសប្បាយរីករាយផង។ រូបថត៖ង្វៀនឡឹន


ក្រុមតន្ត្រីកំពុងសកម្មហាត់ ដើម្បីត្រៀមបម្រុងឲ្យពិធីសម្តែងថ្មី។ រូបថត៖ង្វៀនឡឹន


ក្រៅពីការងារហាត់ផ្លុំត្រែ វាយស្គរ ជាក្តីសប្បាយ ប្អូនៗសិស្សានុសិស្សនៅបានលេងកម្សាន្តនិងចង់មិត្តភាព បង្កើតភាពរំភើបរីករាយ ក្រោយម៉ោងរៀនតឹងតែង។ រូបថត៖ង្វៀនឡឹន

ក្រុមតន្រ្តីគួបផ្សំកាយវិការរាងកាយ ជួយឲ្យការសម្តែងកាន់តែរស់រវើកថ្មីចម្លែក និង ទាក់ទាញអារម្មណ៍អ្នកទស្សនាជាង។ រូបថត៖ង្វៀនឡឹន

ជាបឋមក្រុម​តន្រ្តីប្រើសម្រាប់​បម្រើ​ឲ្យពិធី​គោរ​ព​ទង់​របស់​សាលា ប​ម្រើពិធីបើក​វគ្គ​សិក្សា និង​ពិធី​ធំៗ​រប​ស់​សាលា​។ គ្រា​មួយ ​មានអ​តិថិជ​នមក​សាលាចូ​លរួម​ពិធី​បើក​វគ្គ​សិក្សា ឃើ​ញ​ក្រុម​តន្រ្តី​ត្រែ​បម្រើ​ពិធី​មាន​ភាព​អង់​អាច និង​ពិរោះ​ ទើបអញ្ជើញក្រុ​មទៅស​ម្តែង។​ តាំ​ងពីនោះម​ក សមា​ជិក​ទាំង​ឡាយ​របស់​ក្រុម​បន្ត​បន្ទាប់​បាន​អញ្ជើញ​ទៅសម្តែង​ជាច្រើន​កន្លែង​ទៀត ចា​ប់តាំងពី​ពិធីរ​បស់ខ​ណ្ឌ ស្រុ​ក នៅ​ក្នុងទី​ក្រុ​ង ក៏ដូ​ចជា​មូលដ្ឋាន​ទាំង​ឡាយ​នៅក្នុង​ប្រទេស​។ មកដ​ល់ឆ្នាំ​២០០៨​-២០០៩ ក្រុ​មតន្រ្តីត្រែសា​លាវ៉​ថាញ​ត្រាង​ (Vo Thanh Trang) បាន​អញ្ជើញ​ទៅសម្តែង​នៅព្រះរា​ជាណា​ចក្រក​ម្ពុជា​ តាម​កម្ម​វិធី​ជម្រុញ​ពាណិជ្ជ​កម្ម​រវាង​ទីក្រុង​ហូជីមិញ​និង​ប្រទេស​មិត្ត​។​

ក្រុមតន្រ្តីត្រែ​វ៉ថាញត្រាង​ (Vo Thanh Trang) ជំនាញ​សម្តែងតែ​តន្រ្តី​សម្រាប់​ពិធី តន្រ្តី​កុមារ និង​បទ​ភ្លេង​ប្រ​ពៃណី​​បដិវត្តន៍ តាំ​ងពីបទភ្លេង​អម​ដំណើរ រ​ហូតដ​ល់បទភ្លេងមា​នច​ង្វាក់​លឿន ​ សប្បាយ​សម​ស្រប់​ជាមួយ​វ័យ​ទួទៅ។​ ថ្មី​ៗនេះ តែ​ងបានទៅ​ចូលរួម​សម្តែងរួ​មប្រាស្រ័​យជាមួយ​ប្រទេស​នានា កម្ម​វិធីស​​ម្តែង​សិល្បៈតា​មដង​វិថី​ មា​នជនបរទេស​សន្តា​ប់ ទើ​បក្រុមតន្រ្តីបា​នហាត់បន្ថែមបទ​ភ្លេងល្បីៗ​មួយ​ចំនួន​លើពិភពលោក​។ គិត​មក​ដល់​សព្វ​ថ្ងៃក្រុម​តន្រ្តី​កំពុង​ប្រើប្រាស់ ​ឧបករណ៍តន្រ្តី​គ្រប់ប្រភេទ​ចំនួន​៨៨គ្រឿងដូ​ចជា​៖ trumpet, corner, saxophones, trombones, baritones, flute, symbal, tamborines, triango, drum, គ្រឿង​ភ្លេង​បង្កើត​សម្លេង​ដោយ​ទះ ​វាយ.​..។ល។​ ក្រុម​តន្រ្តីនៅច្នៃ​សម្លៀក​បំពាក់ឯក​សណ្ឋាន រច​នាបទ​សម្តែង ​សម្តែង​តន្រ្តី​គួប​ផ្សំជា​មួយ​កាយ​វិការ​រាង​កាយ ជួយ​ឲ្យឆាក​សម្តែងកាន់​តែមានភាព​រស់រវើក​ ថ្មីប្លែក​ និង​ទាក់ទាញ​អារម្មណ៍​ជាង។​




ក្រុមតន្ត្រីត្រែវ៉ថាញត្រាង (Vo Thanh Trang) មានសម្លៀកបំពាក់ឯកសណ្ឋានជាមួយរចនាបទសម្តែងជំនាញ
ទាក់ទាញអារម្មណ៍អ្នកទស្សនា។ រូបថត៖ ឯកសារ


ក្រុមតន្រ្តីត្រែវ៉ថាញត្រាង (Vo Thanh Trang) ក្នុងពេលសម្តែងលើទីធ្លាសាលា។ រូបថត៖ ឯកសារ

ក្រុមតន្រ្តីត្រែវ៉ថាញត្រាង (Vo Thanh Trang) សម្តែងបម្រើមហាជននិងភ្ញៀវទេសចរណ៍នៅមុខសាលចម្រៀងធំទីក្រុងហូជីមិញ។
រូបថត៖ ឯកសារ 


ក្រុមតន្រ្តីត្រែវ៉ថាញត្រាង (Vo Thanh Trang) បានបញ្ជីឯតទគ្គកម្មអាស៊ីទទួលស្គាល់ជាក្រុមតន្រ្តីត្រែកុមារ ដែល​ចូល​រួម​សម្តែងច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ ជាមួយ១៤៥០លើកសម្តែង បើគិតមកដល់ឆ្នាំ២០១៦។ រូបថត៖ ឯកសារ

ក្រោយម៉ោង​រៀនលើ​ថ្នាក់ ស​មាជិកទាំងឡាយ​ក្នុងក្រុមណាត់គ្នា​នៅជ្រុ​ង​ទីធ្លា​សាលា រួ​មហាត់​វាយ​ស្គរ តាម​ចង្វាក់​ បៀ​មខ្យល់​ជា​ដើម ក្រោម​ការណែនាំ​អស់​ពីចិត្ត​ពីថ្លើម​របស់​គ្រូហ្វាង​ (Hoang) ក្នុង​បរិយាកាស​សប្បាយ​រីក​រាយ​។ ​ថៃថាញ​ង៉ឹន​ (Thai ​Thanh N​gan) (សិស្ស​ថ្នាក់​ទី១០) សមាជិក​ក្រុម​តន្រ្តី​ឲ្យដឹង​ថា៖ “ប្អូន​ចូល​រួម​ក្រុម​តន្រ្តី​ចាប់​ពីឆ្នាំ​រៀន​ថ្នាក់​ទី​៦ ជា​មួយមុខ​ជំនាញ​គឺផ្លុំត្រែ ​trum​pet។ ​ក្រៅពីរៀន​វាយស្គរ​ផ្លុំត្រែ​ ប្អូន​នៅបាន​លេង​សប្បាយ​ ចង់​មិត្ត ជួយ​ឲ្យប្អូន​បំបាត់​នៅភាព​នឿយ​ហត់ ឃើញស​ប្បាយ​ រំភើប​ក្រោយ​ម៉ោង​រៀន​ដ៏តឹង​តែង។​



ក្រុម​តន្រ្តីត្រែសាលា​វ៉ថាញ​ត្រាង (Vo Thanh Trang) បាន​មជ្ឈមណ្ឌល​បញ្ជី​ឯតទគ្គ​កម្ម​វៀតណា​ម ទទួល​ស្គាល់​ឯត​ទគ្គកម្ម​ជា​ក្រុម​តន្រ្តី​ត្រែ​កុ​មារ​ទៅ​សម្តែង​ច្រើន​បំផុត​នៅ​វៀត​ណាម ជាមួយ​៩៣៨លើក​សម្តែង​ (ឆ្នាំ២០០៨​) បញ្ជីឯតទគ្គកម្ម​អាស៊ីទទួល​ស្គាល់​ជាក្រុម​តន្រ្តីត្រែ​កុមារ ទៅ​ចូល​រួម​សម្តែង​ច្រើនបំ​ផុត​ នៅអាស៊ីអា​គ្នេយ៍ ជាមួយ​១៤៥០លើក​សម្តែង​ (ឆ្នាំ២០១៦) ក្រុម​ដណ្តើម​បាន​រង្វាន់​ពិសេសស្គរ​ត្រែ ​៨ឆ្នាំ​បន្ត​បន្ទាប់​ដោយ​ទីក្រុងហូជី​មិញ​រៀប​ចំ​ឡើង (២០០៩ - ២០១៦)​។

អត្ថបទ៖ សើនងៀ រូបថត៖ ង្វៀនឡឹន និងឯកសារ


Top