• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមការងាររបស់នាយករដ្ឋមន្រ្តីស្វែងយល់ការលំបាករបស់សហគ្រាសដោយ សារផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19

 ថ្លែងនៅក្នុងជំនួបធ្វើការនេះ រដ្ឋមន្រ្តី ប្រធានខុទ្ទការល័យរដ្ឋាភិបាល លោក Mai Tien Dung ប្រធានក្រុមការងារ បានឲ្យដឹងថា ជំងឺរាតត្បាតសកល COVID-19  កំពុងប្រែប្រួលយ៉ាងស្មុគស្មាញនៅជុំវិញពិភពលោកនិងនៅវៀតណាម។

ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VGP)


នារសៀលថ្ងៃទី ២៦ ខែមីនា ក្រុមការងាររបស់នាយករដ្ឋមន្រ្តី បានជួបធ្វើការជាមួយស្ថាប័ននិងសមាគមអាជីវកម្ មដើម្បីស្វែងយល់ ពីការលំបាកនិងឧបសគ្គទាំងឡាយ ដែលអង្គភាពអាជីវកម្មកំពុងប្រឈមមុខ ជាពិសេសដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19។

ថ្លែងនៅក្នុងជំនួបធ្វើការនេះ រដ្ឋមន្រ្តី ប្រធានខុទ្ទការល័យរដ្ឋាភិបាល លោក Mai Tien Dung ប្រធានក្រុមការងារបានឲ្យដឹងថា ជំងឺរាតត្បាតសកល COVID-19  កំពុងប្រែប្រួលយ៉ាងស្មុគស្មាញនៅជុំវិញពិភពលោកនិងនៅវៀតណាម។ នាពេលកន្លងមក រដ្ឋាភិបាលនិងលោកនាយករដ្ឋមន្ត្រី បានចាត់វិធានការសមស្របជាច្រើន ដើម្បីបង្ការ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដ៏សាហាវនេះ។ រួមជាមួយគ្នានោះ ចំពោះមុខស្ថានភាពជំងឺ COVID-19 ជះឥទ្ធិពលលើគ្រប់ជ្រុងជ្រោយនៃសេដ្ឋកិច្ច សង្គម សន្តិសុខ ការពារជាតិនិងជីវភាពប្រចាំថ្ងៃរបស់ប្រជាជននោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលក៏បានដឹកនាំការអនុវត្តនូវភារកិច្ចនិងដំណោះស្រាយមួយចំនួន ដើម្បីដោះស្រាយការលំបាកសម្រាប់ផលិតកម្ម អាជីវកម្ម ធានាសន្តិសុខសង្គមនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក៏ដូចជា រក្សាល្បឿនកំណើនជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top