• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមការងារស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាប្រគល់អំណោយជូនប្រជាជន វៀតណាមក្រីក្រនៅខេត្តពោធិ៍សាត់ និងបាត់ដំបង

 ក្រុមការងារបានរួមសហការជាមួយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តបាត់ដំបងទៅសួរសុខទុក្ខ និងប្រគល់អំណោយចំនួន ២០០ កញ្ចប់ជូនប្រជាជនដែលមានស្ថានភាពលំបាកនៅភូមិ ក្រគរខេត្តពោធិ៍សាត់ និងទីក្រុងបាត់ដំបង។
 

ក្នុង​​រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០១៩ ក្រុមការងារស្ថានទូតវៀតណាម និង​សមាគមន៍​ជន​ខ្មែរ - វៀតណាម ប្រចាំនៅកម្ពុជាបានអញ្ជើញទៅសួរសុខទុក្ខ និងប្រគល់​អំណោយ​ជូន​ប្រជាជន​ដើម​កំណើត​វៀតណាម ដែលមានស្ថាភាពលំបាកនៅខេត្តពោធិ៍សាត់ និង​ទីក្រុងបាត់ដំបង។
 
ក្នុងពេល​បំពេញបេសកកម្មនេះ ក្រុមការងារបានជួបធ្វើការជាមួយគណកម្មការសាខាសមាគមន៍ ជនខ្មែរ - វៀត​ណាម​ប្រចាំនៅកម្ពុជានៅតាមខេត្តពោធិ៍សាត់ និងបាត់ដំបងស្ដីពីការ​ពង្រឹង​សាខា​សមាគម​នៅតាម​ខេត្ត​ក្រុង​នានា បង្កើនយន្តការផ្លាស់ប្តូ​រព័ត៌មាន និងសហប្រតិបត្តិការរវាង សមាគមន៍​ជនខ្មែរ​ - វៀតណាម​ប្រចាំ​នៅកម្ពុជាជា​មួយសាខាផ្សេងៗនាពេលខា​ងមុខ។ ក្រៅពីនេះ​ ក្រុមការ​ងារ​ក៏​បាន​ពិភាក្ស​គ្នាអំ​ពី​ការ​ពង្រីក​សកម្មភាព​សមាគមមូលដ្ឋាន និងបង្កើនការបង្រៀនភា​សាខ្មែរសម្រាប់ប្រជាជន។
 
ក្នុងឱកាសនេះ​ ក្រុមការ​ងារ​បាន​រួម​សហការ​ជាមួយ​ស្ថាន​អគ្គ​កុង​ស៊ុល​វៀត​ណាម​ប្រចាំ​នៅខេត្ត​បាត់​ដំបង​ទៅសួរ​សុខ​ទុក្ខ និងប្រគល់អំណោយចំនួន ២០០ កញ្ចប់ជូនប្រជាជនដែលមានស្ថានភាពលំបាកនៅភូមិ ក្រគរ​ខេត្ត​ពោធិ៍​សាត់ និង​ទីក្រុងបាត់​ដំបង៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top