• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងផែនការនិងវិនិយោគសម្របសម្រួលជាមួយមូលដ្ឋានដើម្បីបង្កើតផែនការស្តារសេដ្ឋកិច្ចឡើងវិញ

រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា ក្រសួងផែនការនិងវិនិយោគកំពុងសម្របសម្រួលជាមួយមូលដ្ឋានដើម្បីបង្កើតផែនការស្តារសេដ្ឋកិច្ចឡើងវិញសំដៅជម្នះរាល់ផលប៉ះពាល់ផលប៉ះពាល់និងឆ្លៀតយកឱកាសថ្មីៗ និន្នាការថ្មី ដោយធានាការសម្រេចបាននូវគោលដៅខ្ពស់បំផុត ដើម្បីរួមចំណែកដល់កំណើនរួមរបស់ប្រទេសជាតិ។

រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung (រូបថត៖ Duong Giang /TTXVN)

យោងតាមរដ្ឋមន្ត្រី លោក Nguyen Chi Dung ស្ថានភាពទូទៅរបស់ប្រទេសជាតិនឹងពឹងផ្អែកលើលទ្ធផលនៃការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាត ប្រសិនបើជំងឺរាតត្បាត ត្រូវបានគ្រប់គ្រង ល្អ កំណើននៅឆ្នាំ ២០២១ អាចឈានដល់ពី ៣.៥-៤%។ ដើម្បីសម្រេចបាននូវគោលដៅនេះទាមទារឱ្យមានការប្តេជ្ញាចិត្តនិងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងមូលក្នុងបរិបទឆ្នាំ ២០២២ មានកត្តាថ្មីៗជាច្រើន ជំងឺរាតត្បាតអូសបន្លាយនិងមិនអាចព្យាករបានជាមុន។ ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានភាពយឺតយ៉ាវនិងមិនស្មើគ្នា ហើយប្រទេសដែលមានវ៉ាក់សាំងគ្របដណ្តប់ធំទូលាយនឹងបើកទ្វារឡើងវិញក្នុងពេលឆាប់ៗនេះ។

លោករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវកសាងនិងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញដើម្បីធ្វើឱ្យប្រសើរឡើងនូវភាពធន់ ការពឹងផ្អែកលើខ្លួនឯងនិងសមត្ថភាពក្នុងការទប់ទល់នឹងស្ថានភាពថ្មីៗដែលអាចកើតមាន។ រួមជាមួយនោះត្រូវមានដំណោះស្រាយដើម្បីលើកកម្ពស់និងស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងរហ័សនៅក្នុងបរិបទនៃការវិវត្តយ៉ាងស្មុគ្រស្មាញនៃជំងឺរាតត្បាត ហើយត្រូវបណ្តេញទាន់និន្នាការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ជាពិសេសសេដ្ឋកិច្ចធំៗ ដែលជះឥទ្ធិពលដល់សេដ្ឋកិច្ចវៀតណាម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top