• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃសហព័ន្ធរុស្ស៊ីជំរុញកិច្ចសហប្រតិបត្តិការ

នាថ្ងៃទី ១៧ ខែកញ្ញា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាល វៀតណាម បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ី លោក Kolokoltsev Vladimir Aleksandrovich​ ប្រធានគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃនៃសហព័ន្ធរុស្ស៊ីក្នុងឱកាសចូលរួមកិច្ចប្រជុំ ASEANA POL លើក​ទី​៣៩​ ដែលត្រូវបានរៀបចំឡើងនៅវៀតណាម។

  នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរុស្ស៊ី
លោក Kolokoltsev Vladimir Aleksandrovich (រូបថត៖ bocongan.org.vn)

ក្នុងជំនួនេះ នាយឧត្តមសេនីយ៍ To Lam បានសង្កត់ធ្ងន់ថាក្រសួងមហាផ្ទៃសហព័ន្ធរុស្ស៊ីគឺជាដៃគូប្រពៃណី មិត្តភាព និងទំនុកចិត្តសម្រាប់ក្រសួងនគរបាលវៀតណាម។ លោក To Lam ក៏បានស្នើថានាពេលខាងមុខនេះ ភាគីទាំងពីរនឹងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ព្រទាំងធានាសន្តិសុខ សុវត្ថិភាពនិងបង្កើតលក្ខណៈងាយស្រួលសម្រាប់ស្ថាប័នតំណាងការទូត ពាណិជ្ជករ និស្សិត និងអាណិកជនរបស់ប្រទេសនេះអាចបំពេញភារកិច្ច វិនិយោគ សិក្សា និងធ្វើការឲ្យបានល្អបំផុតនៅប្រទេសនោះទៅវិញទៅមក។ រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសហព័ន្ធរុស្ស៊ីលោក Kolokoltsev Vladimir Aleksandro បានអះអាងថាក្នុងឋានៈរបស់ខ្លួន លោកនឹងបន្តជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ី និងវៀតណាមនិយាយរួម និងរវាងក្រសួងមហាផ្ទៃក្នុងសហព័ន្ធរុស្ស៊ីនិងក្រសួងនគរបាលវៀតណាមនិយាយដោយឡែកឲ្យកាន់តែរីកចម្រើនខ្លាំង​ថែម​ទៀតផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top