• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងការបរទេសវៀតណាមប្រឆាំងជំទាស់នឹងរបាយការណ៍របស់ Freedom House ស្ដីពីសេរីភាពអ៊ីនធឺណែតនៅវៀតណាម


 អ្នកនាំពាក្យរងនៃក្រសួងការបរទេសវៀតណាមលោក Ngo Toan Thang  ឆ្លើយសំណួររបស់អ្នកព័ត៌មាននៅសន្និសីទកាសែតរបស់ក្រសួងការបរទេស (រូបថត៖ baoquocte.vn)
 

"រដ្ឋវៀត​ណាមជានិច្ចកាលជំរុញការ អភិវឌ្ឍនៃអ៊ីនធឺណែតសំដៅបម្រើបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិ ក៏ដូច ជា​ឆ្លើយតបនឹងតម្រូវការខាងផ្លាស់ប្ដូរព័ត៌មាន រៀនសូត្រនិងធ្វើការរបស់ប្រជាជន ផងដែរ”។
 
នៅសន្និសីទ​កាសែតនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឆ្លើយសំណួររបស់អ្នកព័ត៌មានស្ដីពី ប្រតិកម្មរបស់ វៀតណាម​ចំពោះ​ការដែលរបាយការណ៍របស់អង្គការ Freedom House ដែលប្រកាសកាលពីថ្ងៃទី៥ ខែវិច្ឆិកា បានចាត់​ទុក​ថា​ វៀ​តណាមស្ថិត នៅក្នុងបញ្ជីឈ្មោះបណ្ដាប្រទេសគ្មានសេរីភាពអ៊ីនធឺណែតនោះ អ្នកនាំពាក្យរង នៃ​ក្រសួង​ការ​បរទេស​​វៀ​តណាមលោក Ngo Toan Thang បានអះអាងថា៖
 
“ខ្ញុំច្រានចោល​យ៉ាងពេញលេញនូវការវាយតម្លៃស្ដីពីវៀតណាមក្នុង របាយការណ៍កាលពីថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំ២០១៩របស់ ​Freedom House។ ការធានា សិទ្ធិសេរីភាពខាងបញ្ចេញមតិ អភិក្រមនឹងព័ត៌មាន គឺជាគោល​នយោបាយ​ដ៏​ឥត ងាករេរបស់វៀតណាម ដែលត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ច្បាប់និងត្រូវបាន អនុវត្តយ៉ាង​ម៉ត់ចត់​ក្នុង​ការពិតជាក់ស្ដែង។ រដ្ឋវៀតណាមជានិច្ចកាលជំរុញការ អភិវឌ្ឍនៃអ៊ីនធឺណែត​សំដៅបម្រើ​បុព្វហេតុ​កសាង​និង​អភិវឌ្ឍប្រទេសជាតិ ក៏ដូច ជាឆ្លើយតបនឹងតម្រូវការខាងផ្លាស់ប្ដូរព័ត៌មាន រៀនសូត្រនិង​ធ្វើការ​របស់​ប្រជាជន​​ផងដែរ”។
 
ឆ្លើយ​សំណួររបស់អ្នកព័ត៌មានស្ដីពីលទ្ធភាពដែលវៀតណាមដាក់ពាក្យ បណ្ដឹងចិន​ស្ដីពីស្ថាន​ភាព​នាពេល​ថ្មី​ៗ​នេះ​នៅ​សមុទ្រ​ខាង​កើតនោះ លោក Ngo Toan Thang បានអះអាងថា វៀតណាមមាន​គោល​ជំហរ​ត្រៀម​ខ្លួន​ជា​ស្រេច​ដោះ​ ស្រាយការខ្វែងគំនិតដោយសន្តិវិធី តាមរយៈដំណើរការការទូតនិងគតិយុត្តអោយ បានសមស្រប​នឹង​ច្បាប់​អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ វៀត​ណាម​ស្វាគមន៍ហើយត្រៀមខ្លួន ជាស្រេចរួមជាមួយប្រទេសផ្សេងៗ​និង​សហគមន៍​អន្តរជាតិ​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​ទៅក្នុងការរក្សាសណ្ដាប់ ធ្នាប់សន្តិភាព សន្តិសុខក្នុងតំបន់ សន្តិសុខ សុវត្ថិ ភាព សេរីភាព​ខាង​នាវាចរណ៍និង​អាកាសចរណ៍ ក៏ដូចជាគោរពគោលការណ៍ យកច្បាប់ជាគោលនៅសមុទ្រខាងកើតផងដែរ។
 
ទាក់ទិន​ដល់រឿងហេតុមនុស្ស៣៩នាក់បានស្លាប់នៅក្នុងរថយន្តកុងតឺន័រនៅអង់គ្លេសនោះ លោក Ngo Toan Thang បានអោយដឹងថា វៀតណាមកំពុង សហការណ៍​ជាមួយ​អង់​គ្លេស​ដើម្បី​កំណត់​អត្តសញ្ញាណ​ជន​រង​គ្រោះជាជ​ន​ជាតិវៀតណាមអោយបានឆាប់រហ័ស។ ភាគីទាំងពីរកំពុងសហការយ៉ាងសកម្មដើម្បី ជំរុញដំណើរការ​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះហើយដោះស្រាយរឿងបុណ្យសព៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top