• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សិល្បៈ

ក្រមិចក្រមើមតុក្កតា handmade

ផលិត​ផល​​តុក្កតា​ធ្វើ​អំពីអំបោះ​​​ឡែន​ បាន​បង្កើត​​ឡើង​ដោយថ្វី​​ដៃដ៏​​ប៉ិន​ប្រសប់​របស់​​ស្ត្រី​​ហាណូយ​ ផ្សារ​ភ្ជាប់​​នឹង​លក្ខណៈ​​វប្បធម៌​​ប្រពៃណី​ ត្រឡប់​មក​ជីវភាព​សព្វថ្ងៃ​។​

យើង​ខ្ញុំ​មាន​សំណាង​បាន​ចូល​រួម​ម៉ោង​ offline នៃ​សមាជិក​​​សមាគម​ NoLi នៅ​​ហាណូយ​ ដើម្បី​អាច​ស្វែង​យល់​អំពី​បទដ្ឋាន​ច្នៃប្រឌិត​​​បង្កើត​ផលិតផល​តុក្កតា​តម្បាញ​ដោយអំបោះ​​ឡែន តាំង​​ពី​ដើម​ដល់​ចុង​បញ្ចប់​។​

ជា​អ្នក​មាន​ការ​ចំណូល​ចិត្ត​ខាងសិល្បៈ​តម្បាញ​ ដែល​ផ្តូច​ផ្តើម​ឡើង​អំ​ពី​អាវ​ឡែន​ផ្សារភ្ជាប់​នឹង​វ័យ​កុមារ​ មិត្ត​ម៉ាយ​ខាញ់​ឡិញ​ (Mai Khanh Linh) ជា​អ្នក​បង្កើត​សមាគមតម្បាញ NoLi ​ចែករំលែក​៖ “​កាលដំបូង​​ខ្លួន​គ្រាន់តែ​ផលិតបង្កើត​​ផលិតផល​កន្សែង​ មួក ​និង​អាវ​ឡែន​។ តាំងពី​សម្រាលកូន​ ខ្ញុំ​ចាប់​ផ្តើម​ធ្វើ​ផលិតផល​តុក្កតា​ដោយអំបោះ​ឡែន​ ដោយ​គោល​បំណង​ធ្វើ​ជា​ប្រដាប់​លេង​សម្រាប់កូន​ខ្លួន​។ ដល់​ខែ​មេសា ឆ្នាំ​២០១៧ ខ្លួន​ចាប់​ផ្តើម​បង្កើត​សមាគម page facebook Noli Handmade និងវ៉េប​សាយ​ noli.vn មិន​នឹក​ស្មានថា​មាន​មនុស្ស​​​ចូល​រួម​ច្រើន​យ៉ាង​នេះ​។ ខ្ញុំ​គិត​ថា​ នេះក៏ជា​របៀប​​នាំ​សិល្បៈ​តម្បាញ​ ធ្លាប់​ជា​លក្ខណៈ​វប្បធម៌​ប្រពៃណី ​ត្រឡប់​មក​ជីវភាព​រស់​នៅ​សព្វថ្ងៃ”។


 ម៉ោង​រួម​ប្រាស្រ័យ​ ចែក​រំលែក​បទពិសោធន៍​របស់​សមាជិក​ក្នុង​សមាគម​តម្បាញ​ NoLi។​


 ទោះបី​ទើប​បង្កើត​ថ្មី​ សមាគម​ទាក់ទាញបាន​​សមាជិក​គ្រប់​វ័យ​២៩.៨០០​នាក់​។


អ្នក​មីង​ ង្វៀន​ប៊ិញ​ (Nguyen Binh) ជាអ្នក​មាន​បទពិសោធន៍​តម្បាញ​តាំងពីយូរ​ តែ​ថ្មី​ៗ​នេះ​ទើប​ដឹង​
ឮសមាគមតម្បាញ​​​ NoLi ដើម្បី​ចូល​រួម​ប្រាស្រ័យ​។



 បង​ស្រី​ ង្វៀន​មិញ​ចូវ​ (Nguyen Minh Chau) កំពុង​ណែនាំ​សមាជិក​របៀប​ចាក់​លំនឹងអំបោះ​នៅ​លើ​ផលិតផល​។​​


 ឧបករណ៍​ចាំបាប់​សម្រាប់​ធ្វើ​ផលិតផល​រួម​មាន​៖ ម្ជុលតម្ពក់​ ម្ជុល​ដេរ​ប៉ះ​ កន្ត្រៃ ខ្សែបន្ទាត់។ល។​


ដំណាក់​កាល​ច្រកសំឡី​ ក៏ជា​កត្តា​សំខាន់​សម្រាប់​បង្កើត​ផលិត​ផល​ស្អាត​មួយ​ ពីព្រោះ​បើ​ញាត់​ច្រើន​ ឬតិច​ពេក​
ផលិតផល​​នឹង​មិន​ចេញ​ជា​រូបរាង​ដូច​បំណង​។



 ដើម្បី​ធ្វើ​បាន​ផលិត​ផល​តុក្កតា​​មួយ​ នឹង​ត្រូវ​បង់​ពេលវេលា​ពី​២ទៅ​ដល់​៤​ម៉ោង​
យោង​តាម​រូបរាង​ធម្មតា​ឬ​ស្មុគស្មាញរបស់​ផលិត​ផល​។​



 ដើម្បី​បន្ថែម​ចំណែក​រស់​រវើក​សម្រាប់​ផលិតផល​ តុក្កតា​​នឹង​បាន​ពាក់​អាវ​ កន្សែង​ មួក អាវ​។ល។​

 

សព្វថ្ងៃ​ សមាគម​មាន​សមាជិក​គ្រប់​វ័យ​ចំនួន​២៩.៨០០​នាក់​ នៅលើ​ហ្វេស​ប៊ុក​។ នៅ​គ្រប់​ខេត្ត​ក្រុង​ទូទាំង​​ភូមិ​ភាគ​ខាង​ជើង​ រហូត​ដល់​ភូមិ​ភាគ​ខាង​ត្បូ​ង​ រៀង​រាល់​ថ្ងៃ​នៅ​តែ​រួម​ប្រាស្រ័យ​ ចែក​រំលែក​អំពី​បំណិន​ច្នៃ​ប្រឌិត​ បង្កើត​​ផលិតផល​តុក្កតា​​ផ្សេងៗ​​។ ​ចំណូល​ចិត្ត​នៃ​យុវវ័យ​​គួប​ផ្សំ​នឹង​បទ​ពិសោធន៍​សម្រង់​​យូរ​ឆ្នាំ​របស់លោក​​យាយ និង​អ្នក​ម្តាយ​ទាំង​ឡាយ​ សមាគម Noli ​​បន្តបង្ហាញ​ផលិតផល​ថ្មី​ ពិសេស​រួម​នឹង​រូបមន្ត​ដែល​មាន​ស្រាប​ ដើម្បី​នរណា​ក៏​អាច​ធ្វើ​តាម​បាន​។​
 
អ្នកមីង​ ង្វៀន​ធី​ប៊ិញ​ (Nguyen Thi Binh) (អាយុ​៦៦ឆ្នាំ​) សមាជិក​ចូល​រួម​សមាគម​តម្បាញ Noli ​​បាន​១ឆ្នាំ​ឲ្យដឹង​ថា៖ “ចូល​រួម​សមាគម​វិសេសណាស់​ ពីព្រោះ​សមាជិក​ទាំងអស់​ សុទ្ធ​តែជា​មនុស្ស​វ័យ​ក្មេង​ ពួក​គាត់​ចេះ​របៀប​ធ្វើ​និង​ច្នៃ​បង្កើត​ផលិតផល​តុក្កតា​គំរូ​ មើលទៅ​ជក់ចិត្ត​ចាប់​អារម្មណ៍​ ដែល​អ្នក​ជំនាន់​មុន​ដូច​ខ្ញុំ​គ្រាន់តែ​ចេះ​ធ្វើ​អាវ​ និង​មួក​ឡែន​ធម្មតាប៉ុណ្ណោះ​។ ខ្ញុំ​អាច​រៀន​ធ្វើ​ប្រដាប់​លេង​​ដោយ​ដៃ​ឯង​ ជូន​ចៅ​ខ្លួន​ផង​ មានពេល​វេលា​រួម​ប្រាស្រ័យ​សិក្សា​រៀន​សូត្រ​ភាព​ច្នៃ​ប្រឌិ​តពី​​ជំនាន់​យុវវ័យ​ឥឡូវ​នេះផង​”៕​

 

 ផលិតផល​តុក្កតា​គំរូ​​ក្រមិច​ក្រ​មើ​​ម​ គួរ​ស្រឡាញ់​ មួយ​ចំនួន​៖
 



















 

អត្ថបទ៖ ង៉ឹន​ហា រូបថត៖ ខាញ់​ឡុង


ល្ខោនរឿង តុក្កតាស្រមោល ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនរឿង «តុក្កតាស្រមោល» ជំនោរថ្មីក្នុងល្ខោននិយាយវៀតណាម

ល្ខោនមាន​លក្ខណៈសម័យ " ​ស្រមោលតុក្កតា" ជាការរួមផផ្សំនៃបណ្ដាឥទ្ធពល​ពីតុក្កតា និងស្រមោល ដែលរៀបរៀងដោយរោងមហោស្រពល្ខោនវៀតណាម ពណ៌នាអំពីការតស៊ូក្នុងមនុស្សម្នាក់ៗ ក្នុងដំណើរ "បានរស់ជាខ្លួនឯង"។

Top