ស្នៀតវាយប្រហារចំកន្លែងគ្រោះថ្នាក់ ចាប់ពីពោះចុះមកខាងក្រោម ដើម្បីបង្រ្កាបដៃគូបានយ៉ាងឆាប់រហ័ស នោះជាលក្ខណៈពិសេសដាច់ដោយឡែករបស់ក្បាច់គុនសុនក ចម្លែកតែមានភាពគ្រោះថ្នាក់ខ្លាំង។
តាមគ្រូគុនហូតឿង (Ho Tuong) ប្រធានបក្សគុនតឹនខាញ់ - បាត្រា (Tan Khanh – Ba Tra) មានច្រើនស្នៀតគុនពិសេសបានប្រសូតចេញពីការត្រាបតាមសត្វក្នុងជីវភាពរស់នៅ ជាពិសេស គឺសត្វទាំង១២ នៅតាមប្រតិទិនអាស៊ីអាគ្នេយ៍ ដូចជា ក្បាច់គីមកេដុកឡឹប (Kim ke doc lap) (មាន់មាសឈរជើងម្នាង) ក្បាច់ហុងកេ (Hung ke) (ក្បាច់គុនមាន់គោក) ឬសាវៀន (Xa quyen) ក្បាច់បាច់សាឡាងលូ (Bach xa lang lo) (ក្បាច់ង៉ុកត្រាន - Ngoc tran) ក្បាច់ខ្លាក្រាប ក្បាច់ឆ្មាក្រញាំ...។ល។ លំដាប់ក្បាច់គុននោះ ក្បាច់គុនសុនកត្រាបតាមកាយវិការសុនក ខ្លាំងបំផុតគឺស្នៀតវាយប្រហារ ឬហៅថាស្នៀតឆ្កែខាំ តែងវាយប្រហារចំកន្លែងសំខាន់ចាប់ពីពោះចុះមកខាងក្រោម ជាទីកន្លែងដែលបានការពារតិចបំផុត តែងវាយប្រហារចំ ពោះ ជើង ធ្វើឲ្យដៃគូត្រូវបានបង្រ្កាបយ៉ាងឆាប់រហ័ស។