• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កីឡា

ក្បាច់គុនសុនក - ចម្លែកតែមានភាពគ្រោះថ្នាក់ខ្លាំង

ស្នៀត​វាយ​ប្រហារ​ចំ​កន្លែង​គ្រោះ​ថ្នាក់​ ចាប់​ពី​ពោះ​​ចុះ​មក​ខាង​ក្រោម​  ដើម្បី​បង្រ្កាប​​​ដៃគូ​បាន​យ៉ាង​ឆាប់​រហ័ស​  ​នោះជាលក្ខណៈ​ពិសេសដាច់​ដោយឡែក​របស់​​ក្បាច់​គុន​សុនក​ ​ចម្លែកតែ​​មាន​ភាព​គ្រោះ​ថ្នាក់​ខ្លាំង​​។​

តាមគ្រូ​គុន​ហូ​តឿង​ (Ho Tuong) ​​ប្រធាន​បក្ស​​គុន​​តឹន​ខាញ់ -​ បាត្រា​ (Tan Khanh – Ba Tra)​ មាន​ច្រើន​ស្នៀត​​គុន​ពិសេស​​បានប្រសូត​ចេញពី​ការ​​ត្រាបតាម​​​​​សត្វ​​​ក្នុង​ជីវភាព​រស់​នៅ​ ជា​ពិសេស​ គឺ​សត្វទាំង​១២​ នៅ​តាម​ប្រតិទិន​អាស៊ី​អាគ្នេយ៍​ ដូច​ជា​ ក្បាច់​គីមកេ​ដុក​ឡឹប (Kim ke doc lap) (មាន់​មាស​ឈរ​ជើង​ម្នាង)​  ក្បាច់​ហុង​កេ​​ (Hung ke) (ក្បាច់​គុន​មាន់​គោក) ឬ​សា​វៀន​ (Xa quyen) ក្បាច់​បាច់​សាឡាង​លូ (Bach xa lang lo)​ (ក្បាច់​ង៉ុក​ត្រាន​ - Ngoc tran) ក្បាច់​ខ្លា​ក្រាប​ ក្បាច់​ឆ្មាក្រញាំ​...។ល។ លំដាប់​​​ក្បាច់​គុន​នោះ ក្បាច់គុន​​សុនក​​​ត្រាប​តាម​កាយវិការ​សុនក​  ខ្លាំងបំផុត​គឺ​ស្នៀត​វាយ​ប្រហារ​ ឬ​ហៅ​ថា​ស្នៀត​ឆ្កែ​ខាំ​ តែង​វាយប្រហារ​ចំ​កន្លែង​សំខាន់​ចាប់​ពី​ពោះ​​​ចុះ​មក​ខាង​​​ក្រោម​ ជា​ទីកន្លែង​ដែល​​បាន​ការពារតិច​បំផុត​​  តែង​វាយ​ប្រហារ​ចំ​ ពោះ ជើង​ ធ្វើឲ្យ​ដៃគូ​ត្រូវ​បាន​បង្រ្កា​ប​យ៉ាង​ឆាប់​រហ័ស​។​


 ស្នៀត​ “ត័រ​ចឺវកុង​តឹត”  (Toa chuu cong tat) - អង្គុយ​យក​​ដៃ​ម្ខាង​​រង​ការ​​​វាយប្រហារ​របស់​ដៃ​គូ​
ដៃ​ម្ខាង​​វាយ​តប​ដោយ​ប្រើ​កែង​​​វាយ​ចំ​ជើង​ស្នូល​របស់​ដៃ​គូ​។​


 ស្នៀត “ហាបាង​ឡុង​កឿក” (Ha bang long cuoc) - ស្នៀតធាក់​ទទឹង​ចូល​ជើង​​ដៃ​គូ។​

 ស្នៀត​ “ង្វ័រឌៀ​ឡុង​ថាំង​” (Ngoa dia long thang) - ស្នៀត​ដេក​ភ្ងា​ វាយតប​ដៃគូ​ដោយ​ស្នៀត​ទាត់​បក​ឡើង​លើ​។​

 ស្នៀត​ “​ស៊ុង​កឿក​ងិចកិច” (Song cuoc nghich kich) - ជើង​ទាំងពីរ​ទាត់​ត្រឡប់​ទៅ​ក្រោយ​
វាយ​ប្រហារ​ចំកន្លែង​ទាប​នៃ​​រាង​កាយ​ដៃ​គូ​។


 ស្នៀត​ “​ស៊ុង​ត្រាវ​ហៀន​ដាវ” (Song trao hien dao) -​ ស្នៀត​បត់​​ជង្គង់​ប្រើដៃ​ទាំងពីរ​វាយតប​
ដោយ​ម្រាម​ដៃ​បត់​ចូល​ទាំង​៥​​ ដូច​ទេវតា​ជូន​ផ្លែផល្លា​​។​


 ស្នៀត​ “ងូ​ជីកុង​ហា” (Ngu chi cong ha) - ម្រាម​ដៃ​ទាំង​ប្រាំ​វាយ​ចំលិង្គ​ដៃគូ​ ដៃ​ម្ខាង​​រង​ស្នៀត​។

សិស្សគណ​ ត្រឹន​វ៉ាន់​ត្វឹន​ (Tran Van Tuan)  ក្នុង​​បក្សគុន​តឹន​ខាញ់ - បាត្រា (Tan Khanh – Ba Tra)
ជា​បក្សគុន​មួយ​ក្នុង​ចំណោម​បក្សគុន​​កម្រ​មាន​សព្វ​ថ្ងៃ ដែល​​ហាត់​ស្ទាត់​ជំនាញ​ក្បាច់​គុន​សុនក​។​.


 ស្នៀត​ “​ដុក​តេវ​កឿក​”  (Doc Tieu cuoc) - ស្នៀត​ទាត់​ដោយ​ប្រើ​កែង​ជើង​ និង​បាទ​ជើង​
វាយ​ប្រហារ​​ចំលិង្គ​​​ដៃគូ​ តាំង​ពី​ទំ​រេត​រហូត​ដួល​​ចុះ​ក្រោម​។​

ក្បាច់​គុន​សុនក​​​ហាត់​កត្តាទាំង​បួនជា​​សំខាន់​​៖ ក្បាច់​វាយ​មាន​ទម្ងន់​ ស្នៀត​វាយ​រហ័ស​​ខ្លាំង​ ក្បាច់​គុន​បោះ​ជំហាន​ដើរ​​ត្រង់​ រហ័ស​រហួន​ និងលោត​ដេក​ដួល​ប្រែ​ក្រឡាស់​​មិនឈប់​ឈរ​។ អ្នក​រៀន​ក្បាច់​គុនសុនក​ ត្រូវ​ហាត់​នូវ​ស្នៀត​ជំនួយ​ដូច​ជា​ ហក់​លោត​ កាយវិការ​បង្វិល​ទៅ​មក ឆ្វេង​ស្តាំ ហាត់​ស្នៀត​កែង​ ខ្នង​ដៃ​ ខ្នង​ជើង​ កែង​ជើង​ ក្បាល​ជង្គង់​ឲ្យ​មាំ​មួន​។
 
ពេល​វាយ​ប្រហារ​ដៃ​គូ​ ដៃ​ទាំង​គូ​ត្រូវ​មាំ​ខ្លាំង ទើប​មាន​ប្រសិទ្ធភាព​ខ្ពស់​ ជើង​ទាំង​គូ​រស់​រវើក​ ដើម្បី​បោះ​ជំហាន​ទៅ​មក ថយ​ក្រោយ​ គេច ឬវាយ​ប្រហារ​ទៅ​លើទី​​កន្លែង​​ទាប​ ដែល​ដៃ​គូ​មិន​អាច​ប៉ានស្មាន់​បាន​ដូចជា៖ ពោះ ជើង លិង្គ ជា​ទីកន្លែង​ដែលដៃ​គូ​មិនស្រូវ​យក​ចិត្ត​ទុកដាក់​​ការពារ​។ ស្នៀត​វាយ​ប្រហារដ៍​ចម្លែក​ ដូច​​សុនក​ស្ទុះ​ទៅ​ខាំ​មនុស្ស​ ប៉ុន្តែ​បែរជា​បង្កប់​ស្នៀត​វាយ​គ្រោះ​ថ្នាក់​ នាំ​មក​ប្រសិទ្ធភាព​បង្កររង​របួស​ខ្ពស់​។​
 
ម្ប៉ាង​វិញ​ទៀត​ ដោយ​សារ​ស្នៀត​ក្បាច់​គុនសុនក​ជំនាញ​វាយ​ផ្នែក​ត្រឹម​ដង​ខ្លួន​ចុះ​មក​ខាង​ក្រោម​ ទោះបី​យ៉ាងណា​បើដៃ​គូ​ដឹង​ជាមុន​ និង​ម្ចាស់​ការ​ការពារ​ដោយ​របៀប​បង្កើត​ចន្លោះ​ពី​អ្នក​ប្រើ​ក្បាច់​គុនសុនក​ មិន​ឲ្យ​ចូល​ទៅ​ជិ​ត​ខ្លួន​ នឹង​ពិបាក​វាយ​ប្រហារ​សម្រេច​។ អ្នក​ប្រយុទ្ធបទ​ពិសោធន៍​ ​នឹង​ស្វែង​រក​ស្នៀត​ទប់​ទាល់​ជាមុន ប្រែ​ក្រឡាស់​គ្រប់​ជំពួក​ ទើប​មាន​ប្រសិទ្ធ​ភាព​នាពេល​ប្រយុទ្ធ​។​
.

     

ស្នៀត​ “ត័រ​ចឺវកុង​តឹត”  (Toa chuu cong tat) - អង្គុយ​យក​​ដៃ​ម្ខាង​​រង​ការ​​​វាយប្រហារ​របស់​ដៃ​គូ​
ដៃ​ម្ខាង​​វាយ​តប​ដោយ​ប្រើ​កែង​​​វាយ​ចំ​ជើង​ស្នូល​របស់​ដៃ​គូ​។


ស្នៀត​ “​ហាបាង​ឡុង​កឿក​” (Ha bang long cuoc) - ស្នៀត​ធាក់​ទទឹង​ចំ​ជើង​ដៃ​គូ​ ប្រើ​ក្នុង​ការ​ប្រយុទ្ធ​ជាក់​ស្តែង​។

 ស្នៀត​ “​ង៉ូត្រាវ​កុង​ហា” (Ngu trao cong ha) - ប្រើ​ម្រាម​ដៃ​ទាំង​ប្រាំ វាយតបចំ​លិង្គ​ដៃ​គូ​។​

 ប្រើ​ជើង​ទាំងពីរ​ គាប​ជើង​ដៃគូ​ ខណៈ​ពេល​ប្រើ​ក្បាច់​គុន​សុនក​កំពុង​ដេក​ទាបនឹង​ដី​។​

 ស្នៀត “​ឡុង​កិច​ដិញ​កឿក​” (Long kich Dinh cuoc) - អ្នក​ការពារ​ខ្លួន​ប្រើ​ស្នៀត​ធាក់​ទទឹង​ ដើម្បី​រង​ស្នៀត​ទាត់​របស់​ដៃ​គូ​។​

ស្នៀត​ “ងូ​ជី​កុង​ហា” (Ngu Chi cong ha) -  ម្រាម​ដៃ​ទាំង​ប្រាំ​វាយ​តប​ចំ​លិង្គ​ដៃ​គូ ដៃ​ម្នាងរងស្នៀត​វាយ​របស់​ដៃ​គូ​​។​

 ស្នៀត​ “កិន​តេវ​ត្រឹក​កឿក​”  (kin tieu truc cuoc) - ទាត់​ចំពីមុខ​ ដោយ​ប្រើ​កែង​ជើង​ ធាក់​​ដៃ​គូ​ឃ្លាត់​​ចេញ​ឆ្ងាយ​។​

 ស្នៀត​ “​តាវ​ដៀ​កិច​កឿក​” (Tao dia kich cuoc) - ស្នៀត​វាយប្រហារ​ដោយ​គ្រវៀស​ជើង​ទៅ​លើ​ជើង​ដៃ​គូ​។​

 ស្នៀត “​ស៊ុង​ទុកខ្វ័រ​​កឿក” (Song tuc khoa cuoc) - ប្រើ​ជើង​ទាំង​ពីរ​គាប​និង​កាច់​ជើង​ធ្វើឲ្យ​ដៃគូ​ឈឺ​ចាប់​។​

 អ្នកប្រើក្បាច់​គុន​សុនក​ត្រូវ​មាន​ស្នៀតវាយ​​រហ័ស​​ខ្លាំង​ ​​វាយ​ប្រហារ​ដោយ​ជើង​​ទើប​មាន​ប្រសិទ្ធភាព​។​

ចំណុច​​ពិសេស​ក្បាច់គុន​សុនក​ គឺបង្កប់​​ស្នៀត​គ្រោះ​ថ្នាក់​​​ច្រើន បាន​កត់ត្រាចូល​ក្បាច់​គុន​ពិសេស​របស់​បក្ស​គុន​ ហេតុ​នោះ​ហើយ​មិនបាន​ផ្សាយ​ចេញជា​ទូទៅ​។ សព្វថ្ងៃ​ សិស្សគណ​មាន​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​​​ ក្នុង​បក្ស​គុន​តឹន​ខាញ់​ - បាត្រា (Tan Khanh – Ba Tra) បាន​គ្រូ​គុន​ហូ​តឿង​ (Ho Tuong) បង្ហាត់​ អាច​រៀប​រាប់​បាន​ដូចជា៖ គ្រូ​គុន​ត្រឹន​វ៉ាន់​ត្វឹន​ (Tran Van Tuan) ង្វៀន​ត្រុង​ណាម​ (Nguyen Trung Nam) ង្វៀន​វ៉ាន​ថាំង (Nguyen Van Thang) ង្វៀន​ត្រឹន​ដាំង​ខ្វ័រ​ (Nguyen Tran Dang Khoi) ៕​
 

អត្ថបទ៖ សើន​ងៀ​  រូបថត៖ ង្វៀន​ឡឹន


ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តាន​តឹង ពានរង្វាន់ប្រណាំងម៉ូតូ​ទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship)

Top