• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កីឡា

ក្បាច់គុនឡាកវៀត (Lac Viet) - ស្មារតីវេជ្ជសាស្រ្តក្បាច់គុនបុរាណ

ជា​ក្បាច់​គុន​ចម្រុះ​​បច្ចេកទេស​​ការពារ​ខ្លួន ​ក្នុង​សិល្បៈ​ក្បាច់​គុន​បុរាណ​របស់​ជន​ជាតិ​​វៀត​ណាម​ គួប​ផ្សំ​នឹង​វេជ្ជសាស្រ្ត​លើកកម្ពស់​សុខ​ភាព​ ក្បាច់គុន​​ឡាក​វៀត (Lac Viet) ​​បាន​​ក្លាយជា​បក្សគុន​ស្មារតីមួយ​ នៃ​​ជនជាតិ​វៀត​ណាម​ ​នៅជិត​បី​ទសវត្សរ៍​កន្លង​មក បាន​អង្គការ​ UNESCO ​គាំទ្រ​ជា​ចរន្ត​ក្បាច់គុន​វប្បធម៌​វៀតណាម​ ត្រូវ​ការ​បន្តស្នង​ទៅ​​​ជំនាន់​ក្រោយ​។

នៅ​វៀតណាម​មានច្រើន​​បក្ស​គុន​ក្បាច់​ឡាក​វៀត (Lac Viet) ​​ជា​បក្សគុន​នាំ​មុខ​ជ្រើ​ស​យក​ភាព​ប្រណិត​នៃ​វេជ្ជសាស្រ្ត​ក្បាច់​គុន​បុរាណ​​ ដោយ​មាន​ក្បាច់​គុន​ដៃ​ចំនួន​៥០មេ​ និង​ហាត់​ត្រាប់​តាម​ការ​វាយ​ប្រហារ​នៃ​សព្វ​សត្វ​ ក្បាច់​គុន​ប្រើ​អាវុធ​ដូចជា​៖ ទួន​ កាំបិត​ធំ​ ដំបង​ខ្សែ​ កាំបិត...។ល។ ទន្ទឹម​នោះ បក្សគុន​នៅមាន​ក្បាច់​គុន​ ក្បាច់​វាយ​ប្រហារមួយ​ទាល់នឹង​មួយ​​​កម្រិត​ជំនាញ​ ​និង​វិធី​ហាត់​ធាតុ​ខ្យល់​ពិសេស​រួម​ផ្សំ​នឹង​វេជ្ជសាស្រ្ត​។
 
ចំពោះ​អ្នកទើប​ចូលធ្វើ​​ជាសិស្ស​ ​ នឹង​បាន​​​ហាត់​ក្បាច់​គុន​សម្រាប់​​ដៃ​ ជើង​ និង​ជះត្រឡប់​ដាច់​ដោយ​ឡែក​...។ល។​ ក្រោយ​បី​ខែ​ហាត់ តែង​​​សម្រេច​បាន​កម្រិត​និង​សមត្ថភាព​ជាក់​ស្តែង​។ អ្នក​មាន​រាង​កាយ​ សុខភាព​មាំពូកែ​ផ្សេង​គ្នា​ សុទ្ធតែ​អាច​ហាត់​តាម​កម្លាំង​ខ្លួន​មាន​។ តម្រូវ​ការ​ការងារ​ មុខរបរ​ផ្សេង​គ្នា​ តែង​​មាន​របប​ហាត់​សមស្រប ដើម្បី​ការ​សិក្សា​មាន​ប្រយោជន៍​ចំពោះ​ស្ថានភាព​រស់នៅ​ និង​សកម្មភាព​ជាក់​ស្តែង​របស់​មនុស្ស​ម្នាក់ៗ។​
 
បើ​ប្រៀប​នឹង​បក្សគុន​ដទៃ​ ក្បាច់​គុន​ឡាក​វៀត (Lac Viet) មាន​ការ​អនុវត្ត​ជាក់​ស្តែង​ វាយ​រហ័ស​ មាំ​ទាំ វាយ​ចំ​​​កន្លែង​គ្រោះថ្នាក់​របស់​ដៃ​គូ​ ​បញ្ចេញ​ស្នៀត​ភ្លាម​​​ដក​​ហូត​ស្នៀត​មក​ភ្លាមយ៉ាង​​រហ័ស​ដូច​រន្ទះ​ មិន​​បន្សល់ទុកភាព​កម្សោយ​​សម្រាប់​ដៃ​គូវាយបក​ចំមក​លើ​ខ្លួន​ឯង​​។​​ ស្នៀត​មុន​និង​ស្នៀត​ក្រោយ​តែង​គាំពារ​យ៉ាង​រស់​រវើក​។ ប្រព័ន្ធ​ហាត់​គុន​តាម​ក្បួន​ខ្នាត​នៃ​បក្ស​គុន​ បង្កប់​លក្ខណៈ​វិទ្យាសាស្រ្ត​ខ្ពស់​ មាន​ឥទ្ធិពល​ល្អ​ មិនត្រឹនតែ​លើកកម្ពស់​សុខ​ភាព​នៅ​ទាំង​ឥទ្ធិពល​សកម្ម​ដល់​ចិត្តសាស្រ្ត​​អ្នក​ហាត់។​


 គ្រូ​គុ​ននៃ​​បក្ស​គុន​ឡាក​វៀតនៅ​​​​​​សាលាគុន​​ចំនួន​​​៦៤​ បាន​អញ្ជើញ​​មក​ជុំ​គ្នា​
ក្នុង​ពិធី​សម្តែងក្បាច់​គុន​​​ឆ្នាំ​២០១៧។ រូបថត៖ ខាញ់ឡុង​


 មេបក្ស​ ង្វៀន​ថាញ​ចុង​ (Nguyen Thanh Chung) ជូន​ទង់​អនុស្សាវរីយ៍​ដល់សាលាគុនទាំងឡាយ​​ ​
ក្នុង​ពិធី​សម្តែង​ក្បាច់គុន​ឆ្នាំ​២០១៧។ រូបថត៖ ខាញ់​ឡុង​


ក្បាច់​គុន​ឡាក​វៀត (Lac Viet)​ ក្លាយជា​បក្ស​គុន​ស្មារតី​នៃ​ជនជាតិ​វៀតណាម​ និង​មួយ​ជំហាន
ទៅ​មួយ​ជំហាន​បើកទូលាយ​អះអាង​ពី​តម្លៃ​មនុស្ស​ជាតិ ​​របស់​បក្សគុនដែល​​មាន​វេជ្ជសាស្ត្រ​មាន​គុណធម៌​។​
រូបថត៖ ខាញ់ឡុង

សិស្សគ​ណស្ទើរទាំង​អស់សុទ្ធតែ​ទទួល​បាន​អារម្មណ៍​ខណៈ​“គុន”​​បាន​ជ្រាបចូលខ្លួន​ប្រាណ​​តែង​មាន​អារម្មណ៍​​ថា​ចិត្ត​គំនិត​ប្រែ​ប្រួលពិត​ប្រាកដ​ សុភាព​ ចិត្ត​ត្រជាក់ជាង​ ​បាត់ទៅចិត្ត​ក្តៅ​ ចិត្ត​មិន​លំនឹង ​​រក្សា​បាន​ចិត្ត​អំ​ណត់​ និង​សមត្ថភាព​ស៊ូទ្រាំ​ខ្ពស់​ បង្កើត​បាន​រចនាបទ​សាមញ្ញ​ ស្ងប់​​។ ប្រសិន​បើ​អត់​ធ្មត់​ហាត់​យូរ​ឆ្នាំ​ មិនត្រឹមតែ​អ្នក​ហាត់​ក្បាច់​គុន​ឡាក​វៀត ​(Lac Viet) ទទួលបាន​ក្បាច់​គុន​ខ្ពស់​ នៅទាំង​ហ្វឹក​ហាត់​ធ្វើ​ឲ្យ​​ខ្លួន​​ ​មាន​​ចិត្ត​​“ខន្តី”​​។​
 
ក្បាច់​គុន​ឡាកវៀត ​(Lac Viet) ​ហ្វឹក​ហាត់ទាំង​ក្បាច់​គុន​ ទាំង​សីល​ធម៌​ មនុស្ស​បាន​អភិវឌ្ឍន៍គ្រប់​វិស័យ​ រាងកាយមាំមួន​​ ចិត្ត​គំនិតស្អាត​​ នោះជា​មូលហេតុ​បង្កើត​ឋិតថេរ​ និង​អភិវឌ្ឍន៍​ស៊ី​ជម្រៅ​ ស្ថេរភាព​ នៃ​បក្ស​គុននៅ​​ច្រើន​ឆ្នាំ​កន្លង​។ ចាប់ពី​ឆ្នាំ​១៩៩៥ មេបក្ស​ង្វៀ​ថាញ​ចុង ​(Nguyen Thanh Chung) និង​សហជិព​ សហការ​វិទ្យាស្ថាន​សន្តិសុខ​និង​វិទ្យាស្ថាន​ប៉ូលិស​ប្រជាជន​ បង្ហាត់​ជូន​យុទ្ធជន​នគរបាល​នៅទី​នេះ នៅ​បច្ចេកទេស​ចាំបាច់​ សម្រាប់​ការពារ​ប្រឆាំង​​ជនល្មើស​នូវ​​បច្ចេកទេស​ដ៏មាន​ប្រសិទ្ធ​ភាព​ នៃ​សាលាគុន​បុរាណ​ ស្នៀត​ក្បាច់​គុន​វាយ​ប្រហាត់​កៀក​ស្មា​ ជាមួយ​ជនលើ្មស​ ស្រាលៗ​​និង​ទន់​ភ្លន់​​។​
 
មេបក្ស​ ង្វៀន​ថាញ​ចុង​ (Nguyen Thanh Chung) ជា​អ្នក​ផ្សារ​ភ្ជាប់​​នឹង​ក្បាច់​គុន​ជាង​៣០​ឆ្នាំ​។ លោក​គ្រូ​ជា​អ្នក​មាន​កង្វល់​និង​ប្តេជ្ញាចិត្ត​ស្វែង​រកផ្លូវផ្សេង​​សម្រាប់​ក្បាច់​គុន​ឡាក​វៀត​។ ឆ្នាំ​២០០៥ គ្រូ​គុន​ង្វៀនថាញ​ចុង​ (Nguyen Thanh Chung) បាន​មជ្ឈមណ្ឌល​អប់រំ​អន្តរជាតិ​ ILO (Torino, Italia ) អញ្ជើញ​ទៅ​ចូល​រួម​សិក្ខាសាលា​ និង​ឧទ្ទេសនាម​​ក្បាច់​បុរាណ​វៀតណាម​។ ពេល​ជំនួប​ជាមួយ​មិត្ត​ភក្តិ​​អន្តរជាតិ​ លោក​គ្រូ​ឃើញ​ថាមនុស្ស​គ្រប់គ្នា​បាន​​ផ្តល់​មនោសញ្ចេតនា​​ សម្រាប់​​ចរន្ត​ក្បាច់​គុន​​បុរាណ​វៀតណាម​ ​គ្រូ​គុន​ Italia ជា​ច្រើ​នក្រោយពេល​បាន​ឃើញ​បក្សគុន​ឡាក​វៀត ​(Lac Viet) សម្តែង​ ក៏​​រៀនហាត់​ភាព​អត់​ធ្មត់។
 
នោះគឺជា​កម្លាំង​ចលករ​​ សម្រាប់​លោក​និង​សហជិព​ក្បាច់​គុន​ឡាក​វៀត​ (Lac Viet) បើកទូលាយ​និង​អភិវឌ្ឍន៍​​​បក្ស​​ក្នុង​សហគមន៍​។ សព្វថ្ងៃ​ ក្បាច់​គុន​ឡាក​វៀត​ (Lac Viet)​ មាន​សាលា​គុន​សរុប​​ចំនួន​​៦៤​ គ្រូ​បង្វឹក​ចំនួន​៣០​នាក់​ និង​សិស្សគណ​៦០០០​​នាក់​ កំពុង​​ចូលរួម​ហ្វឹក​ហាត់​ រៀបចំ​ពិធីប្រឡងឡើង​ខ្សែក្រវាត់១៣០លើក​​​ តាំងពី​កម្រិត​​មូលដ្ឋាន​រហូត​ដល់​កម្រិត​ខ្ពស់​ តាម​ក្បូន​ខ្នាត​ហាត់​ដោយ​ឡែក​របស់បក្ស​គុន​។ ក្បាច់​គុន​ឡាក​វៀត​ ​(Lac Viet) បាន​អង្គការ​​ UNESCO គាំទ្រ​​ចរន្ត​​វប្បធម៌​វៀតណាម​ ត្រូវ​បាន​បន្តស្នង​ទៅ​​ជំនាន់​ក្រោយ​។​


 ក្បាច់គុន​សមូហភាព​ បើក​ឆាក​ជូន​សមាគម​សម្តែង​​ក្បាច់​គុន​ឡាក​វៀត ​(Lac Viet)​។
រូបថត៖ ខាញ់ឡុង​


ស្នៀត​គុន​ស្វា​​សម្រាប់​ប្អូនៗ​។
រូបថត៖ ខាញ់​ឡុង


 ក្បាច់​គុន​​​សម្តែងម្នាក់​ឯង​​ក្នុង​សមាគម​សម្តែង​​ក្បាច់​ឡាក​វៀត ​(Lac Viet)​។
រូបថត៖ ខាញ់​ឡុង​


 គុន​ដៃ​ត្រាប់​តាម​របៀប​វាយ​នៃ​សព្វសត្វ​។
រូបថត៖ កុង​ដាត


 សិស្សគណ​សម្តែង​ការ​ប្រើប្រាស់​អាវុធ​គឺ​ដំបង​។
រូបថត៖​ កុង​ដាត


 ស្នៀត​មួយផ្តាច់​ជីវិត​​ក្នុង​ក្បាច់​គុន​ ដែល​ប្រើប្រាស់​ដំបង​ធ្វើ​ជា​អាវុធ​។​
រូបថត៖ កុង​ដាត​


 សិស្ស​គណ​សម្តែង​ការ​ប្រើប្រាស់​អាវុធ​កាំបិត​ធំ​។
រូបថត៖ កុង​ដាត​


 សម្តែង​ការតតាំង​រវាង​ក្បាច់​គុន​ដៃ​និង​ក្បាច់​គុន​ប្រើ​កាំបិត​ធំ​។
រូបថត៖ កុង​ដាត​


សម្តែង​ក្បាច់គុន​ដៃតតាំងគ្នា​​​ដ៏​ចាប់​ចិត្ត​។
រូបថត៖ កុង​ដាត


 ស្នៀត​គាប​ករ​​តតាំងនឹង​ដៃ​គូ។
រូបថត៖ ខាញ់ឡុង​


សម្តែង​ក្បាច់​គុន​ដៃ​តតាំងគ្នា​នៅ​លើ​អាកាស។
រូបថត៖ ខាញ់ឡុង


ហាត់​ធាតុ​ខ្យល់​​​ សិស្សគណ​ដេក​លើ​តុ​បន្លា​ប្រើ​ញញួរ​វាយ​បំបែក​ថ្ម​ ដែល​ដាក់​នៅ​លើ​ពោះ​។
រូបថត៖ ខាញ់​ឡុង


ប្រើ​ធាតុ​ខ្យល់​ក្នុង​ស្នៀត​ប្រើ​ញញួរ​​វាយ​បំបែក​ថ្ម។
រូបថត៖ កុង​ដាត

បក្ស​គុន​ឡាក​វៀត​​ ​(Lac Viet) ដឹក​នាំ​ដោយ​លោកគ្រូ ង្វៀន​ថាញ​ចុង​ ​(Nguyen Thanh Chung) បង្កើត​នៅឆ្នាំ​១៩៨៧ មក​​ដល់​សព្វ​ថ្ងៃ​ក្រៅពី​សាលាគុនធំ​នៅ​ក្រុង​ហាណូយ​ និង​ខេត្តនានា​​នៅ​ភាគ​ខាង​ជើង​​ដូច​ជា​៖ ហា​យឿង​ (Hai Duong) ងែអាន​ (Nghe An) ហាទិញ​ (Ha Tinh) ហឹង​អៀន​ (Hung Yen) ក្បាច់​គុន​ឡាក​វៀត ​(Lac Viet) ​បើកទូលាយ​ទៅ​ប្រទេស​មួយចំនួន​នៅ​ទ្វីប​អឺ​រ៉ុប​ដូចជា​៖ ទីក្រុង​តូរីណូ-អ៊ីតាលី​​ សាធារណរដ្ឋ​បារាំង​ រាជា​ណាចក្រ​បែលហ្សិក​...។ល។ គ្រូគុន​ង្វៀនថាញ​ចុង ​(Nguyen Thanh Chung) មេបក្ស​​គុន​ឡាក​វៀត ​​(Lac Viet) ជា​គ្រូ​​គុន​របស់​វៀតណាម អញ្ជើញ​​ចូល​រួម​សម្ពន្ធ​សមាគម​សិល្បៈ​ក្បាច់គុន​​អ្នក​​ចម្បាំង​អន្តរជាតិ​។ លោក​ឲ្យ​ដឹង​ថា​ ក្បាច់​គុន​ឡាក​វៀត ​​​(Lac Viet) ​​តែង​រួមផ្សំ​វេជ្ជសាស្រ្តទៅ​លើ​​ក្បាច់​គុនរៀង​​រាល់​មេហាត់ ជានិច្ច​​ឆ្ពោះទៅ​រក​តម្លៃ​មនុស្សជាតិ​និង​វប្បធម៌​វៀតណាម​។ ក្នុង​រលក​ឧស្សាហកម្ម​ទំនើប​ ក្បាច់​គុន​ឡាកវៀត (Lac Viet) តែង​ជួយ​​មនុស្ស​គ្រប់​គ្នា​លើកកម្ពស់​សុខភាព​រា​ង​កាយ​ រួម​ផ្សំ​នឹង​វេជ្ជសាស្រ្ត​ក្បាច់​គុន​ព្យាបាល​ជំងឺ​ ជំនួយ​​ស្មារតី​អ្នក​រៀន​មាន​ចិត្ត​ស្លូត​ នឹង​នរ​ ចំ​ពោះការ​លំបាក​​ក្នុងជីវភាព​រស់​។​
 
ពិសេស​ ក្នុង​ឆ្នាំ​២០១៨  កំពុង​តែ​បោះជំហាន​បើកទូលាយ​​អះអាង​តម្លៃ​មនុស្ស​ជាតិ​ នៃ​ក្បាច់​គុន​ដែល​មាន​វេជ្ជសាស្រ្ត​ មាន​គុណ​ធម៌​នេះ ក្បាច់​គុន​ឡាក​វៀត ​(Lac Viet) នឹង​ឆ្ពោះ​ទៅ​ដល់​ការអភិវឌ្ឍ​រូបភាព​ទេសចរណ៍​សិល្បៈ​​ក្បាច់​គុន​ ពី​នោះ​ផ្សព្វ​ផ្សាយ​​ពាណិជ្ជកម្ម​​វប្បធម៌​វេជ្ជ​សាស្រ្ត​ក្បាច់​គុន​បុរាណ​ របស់​ជនជាតិ​វៀតណាម​ ជូន​​មិត្ត​ភក្តិ​អន្តរជាតិ​៕​

 

អត្ថបទ៖ ប៊ិច​វឹន​  រូបថត៖ កុង​ដាត -​ ខាញ​ឡុង​


ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តាន​តឹង ពានរង្វាន់ប្រណាំងម៉ូតូ​ទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship)

Top