កំពឹសនៅបឹងបួរត្រពាំងតែងផ្សារភ្ជាប់នឹងវ័យកុមារម្នាក់ៗ នៅរាល់រដូវទឹកជន់មកដល់។ កំពឹសស្រស់ៗ យើងអាចច្នៃជាម្ហូបឆ្ងាញ់ៗរាប់សិបមុខ ដូចជា៖ កំពឹសឆាម្នាស់ កំពឹសឆាផ្កាគូឆាយ កំពឹសលីង និងកំពឹសស្លម្ជូរជាដើម។ ប៉ុន្តែចំណាប់អារម្មណ៍បំផុត គឺមុខម្ហូបកំពឹសចៀនស្រួយអមនំក្រៀប។
កំពឹសស្រស់លាងស្អាត ទុកស្ងួតទឹក រួចប្រឡាក់ម្សៅចៀនឲ្យសព្វ។ បន្ទាប់មក យកទៅចៀនលើភ្លើងឆេះពេញទំហឹង ដល់មានពណ៌លឿង រួចស្រង់ចេញទុកឲ្យស្រក់ខ្លាញ់អស់។ ពេលចៀនលើខ្លាញ់ក្តៅខ្លាំង សម្បកកំពឹសនឹងប៉ោងឡើង មើលទៅគួរឲ្យចង់ញ៉ាំ។
បន្ទាប់មកទៀត ខ្ទឹមចិញ្ច្រាំត្រូវបាន បំពងខ្លាញ់ឡើងពណ៌លឿង រួចច្របល់ជាមួយកំពឹសចៀន។ បន្ថែមទឹកត្រីល្មមហូប គឺច្នៃបានម្ហូបកំពឹសចៀនស្រួយអមនំក្រៀបដ៏ឈ្ងុយឆ្ងាញទាក់ចិត្តមនុស្ស។
ជ្រើសរើសកំពឹសស្រស់ លាងឲ្យស្អាត និងទុកឲ្យស្ងួតទឹក។
ច្របល់ជាមួយម្សៅចៀនស្រួយឲ្យសព្វ។
ខ្ទឹមចិញ្រ្ចាំត្រូវបានបំពងខ្លាញ់ឡើងពណ៌លឿង រួចច្របល់ជាមួយកំពឹសចៀន បន្ថែមទឹកត្រីគឺអាចហូបបាន។
ទៀបកំពឹសនិងខ្ទឹមបំពងខ្លាញ់ពណ៌លឿង ពិសាជាមួយនំក្រៀបស្រួយៗ។ |
បេះបន្ទះនំក្រៀបស្រួយៗ ចូកយកកំពឹសនិងខ្ទឹមបំពងខ្លាញ់ពណ៌លឿង យកមកពិសា មិត្តនឹងទទួលបានរសជាតិផ្អែមៗ នៅលើរាល់កំពឹសចៀនស្រួយៗ៕
អនុវត្តដោយចុងភៅ ង្វៀនត្រុងថាញ (Nguyen Trung Thanh) ភោជនីយដ្ឋានម្ហូបឆ្ងាញ់វៀតណាម លេខ៧២/១ ផ្លូវត្រឹនក្វឹកថាវ (Tran Quoc Thao) សង្កាត់ទី៨ ខណ្ឌ៣ ទីក្រុងហូជីមិញ។
|
អត្ថបទនិងរូបថត៖ ង្វៀនឡឹន