• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

មិត្តភក្តិជាមួយនឹងវៀតណាម

កំណត់ត្រារុងរឿងសម័យអូកែវ

រតន​វត្ថុគ្រឿងប្រាក់​មាស​និង​អលង្ការ​អូ​កែវ​ ជា​តឹកតាង​រស់​រវើក​​អំពី​​​សម័យ​ដ៏​រុង​រឿង​នៃ​អាណាចក្រ​​​​នគរ​​ភ្នំ​  ដែលមានប្រវត្តិ ​ជិត​​២០០០​ឆ្នាំមុន​ ហើយ​ថ្មីៗនេះ​ បានតាំង​បង្ហាញ​ក្នុង​ប្រធាន​បទពិសេស​ “រតនវត្ថុ​ អាណាចក្រ​បុរាណ​ - សិល្បៈ​គ្រឿង​ប្រាក់​មាស​ និង​អលង្ការ​អូកែវ​” នៅ​សារមន្ទីរ​​ប្រវត្តិ​សាស្រ្ត​ទីក្រុង​​ហូជីមិញ​។​

អាណាចក្រ​​​នគរ​ភ្នំ ​បាន​កំណត់អត្ថិភាព​​នៅ​សតវត្ស​ទី​១ - ៧ តាម​រយៈ​​​​វត្ថុតាង​ ដែលបាន​​រក​ឃើញ​នៅ​កេរ​ដំណែល​​​​ក្រុង​កំពង់​ផែ​អូកែវ (ខេត្ត​អាន​យ៉ាង​​ - An Giang)​​។ នៅទីនេះ​ផ្សារភ្ជាប់​នឹង​ខឿន​​វប្បធម៌​អូកែវ​ ជា​ខឿន​វប្បធម៌​​ធំ​ក្នុង​ប្រវត្តិសាស្រ្ត​វៀតណាម​


  ប្រធានបទ​​ពិសេស​ “​រតនវត្ថុ​អាណាចក្រ​បុរាណ​ - សិល្បៈ​គ្រឿង​ប្រាក់​មាស​និង​​អលង្ការ​អូកែវ​”
ទាក់ទាញ​មហាជន​ចូល​មក​​ទស្សនា។​


រតនវត្ថុ​គ្រឿង​ប្រាក់​​មាស​ និង​អលង្ការ​អូកែវ​ ជា​តឹងតាង​រស់​រវើក​ អំពី​​សម័យ​រុង​រឿង​​នៃ​អាណាចក្រ​នគរ​ភ្នំ​ 
មុន​នេះ​ជិត​២០០០​ឆ្នាំ​ប្រវត្តិសាស្រ្ត​។


ជ្រុង​មួយ​នៃ​បរិយាកាស​តាំង​បង្ហាញ​ប្រធាន​បទ​​ពិសេស​ “រតនវត្ថុ​អាណាចក្រ​បុរាណ​ -
សិល្បៈ​គ្រឿង​ប្រាក់​​មាស​និង​អលង្ការ​អូកែវ​”។


 ជុ្រង​តាំង​ពិព័រណ៍​ឆ្នាំង​ស្ល​​​លោហៈ​ធ្វើ​ដោយ​ដី​ដុត​។​

 បរិយាកាស​តាំង​ប្រធាន​បទ​ពិសេស​ “រតនវត្ថុ​អាណាចក្រ​បុរាណ​ - សិល្បៈ​គ្រឿង​ប្រាក់​មាស​និង​អលង្ការ​អូកែវ​”
ទាក់ទាញ​មហាជន​រួម​គ្នា​ស្វែង​យល់​អំពី​តម្លៃ​ពិសេស​ តាម​រយៈ​រតនវត្ថុ​រាប់​រយ​គ្រឿង​
នៃ​ខឿន​វប្បធម៌​អូកែវ​ សម័យ​នោះ​។​
.

 សព្វថ្ងៃ​មានកេរដំណែល​​ (ឬមណ្ឌល​កេរដំណែល​) ជាង​៩០កន្លែង​​ ​  បាន​កកាយរក​ឃើញ​​រាប់​សិប​វត្ថុតាង​ផ្សារភ្ជាប់​នឹង​ខឿន​វប្បធម៌​អូកែវ​ ដែល​ធ្វើ​អំពី​​វត្ថុធាតុផ្សេង​ៗ​​​ដូចជា៖ ថ្ម ស្ពាន់​ សេរាមិច  លោហធាតុ​​មាន​តម្លៃ​។ល។... ក្នុង​នោះ​ ផលិតផល​គ្រឿង​ប្រាក់​មាស​​និង​អលង្ការ​អូកែវ​ បង្ហាញតាមរយៈ​វត្ថុតាង​ ​ដែល​បាន​តាំង​តម្កល់​​​ក្នុង​​ប្រធាន​បទ​ពិសេស​ “រតនវត្ថុ​អាណាចក្រ​បុរាណ​ - សិល្បៈ​គ្រឿង​ប្រាក់​មាស​និង​​​អលង្ការ​អូកែវ​” គឺ​សម្បូរ​បែប​អំពី​ប្រភេទ រូបសណ្ឋាន​ ច្នៃបង្កើត​​យ៉ាង​ប្រណិត​ បង្កប់​​​តម្លៃ​សិល្បៈ​។

នៅ​សម័យ​អូកែវ ​​សិប្បករ​សម្រេច​ដល់​កម្រិត​សោភណភាព​ខ្ពស់​​ ជាមួយ​ថ្វី​ដៃ​ដ៏ប៉ិន​ប្រសប់​ ផ្ចិត​ផ្ចង់​ក្នុងការ​ច្នៃ​បង្កើត​។ ស្នាម​លម្អិត​​ ក្បូ​រក្បាច់​រចនា​​នៅលើ​​គ្រឿងប្រាក់​​មាស​​ គ្រឿង​អលង្ការ​​ នៅទាំង​បង្ហាញពី​លក្ខណៈ​ពិសេស​នៃ​វប្បធម៌​អន្តោគ្រាម​​ បំផុត​ការចម្រុះ​​​រួម​ប្រាស្រ័យ ​រវាង​ខឿន​វប្បធម៌​ផ្សេង​ៗជាច្រើន​ នៅ​​តំបន់​អាស៊ីអាគ្នេយ៍​។ នៅទីនេះ វត្ថុតាងនៅ​មាន​រចនាបថ​​​នៃ​សាសនា​ហិណ្ឌូ​ ពុទ្ធសាសនា​។ល។ នាំ​មក​នូវ​ការ​ស្វែងយល់​អំពី​​វប្បធម៌​ពិសេស ​​ជូនដល់​​មហាជន​ ដែដែល​បាន​អញ្ជើញមក​ទស្សនា​ទី​នេះ​។​

លោក Peter Ankersen ​ ភ្ញៀវទេសចរ​ជនជាតិ​ដាណឺម៉ាក​ចែក​រំលែក​ថា​ “​ខ្ញុំ​សែន​ចូលចិត្ត​ស្វែង​យល់អំពី​វប្បធម៌​ បំផុត​គឺ​វប្បធម៌​អំពី​ប្រទេសនានា​នៅ​អាស៊ី​អាគ្នេយ៍​​។ វត្ថុតាងបាន​​តាំង​បង្ហាញ​នៅទី​នេះ ​ពិតជាមាន​តម្លៃ​ ចំណាប់​អារម្មណ៍​ខ្លាំង​មកលើ​រូប​ខ្ញុំ​​ ផ្នែក​​​ខាងសោភណភាព​​ និង​​ពិសេស​​ជួយ​ឲ្យ​ខ្ញុំ​យល់បន្ថែម​ អំពី​ខឿន​វប្បធម៌​អូកែវ ​ផ្សារភ្ជាប់​នឹង​ជីវភាព​រស់​នៅ​​របស់​មនុស្ស​ មុន​នេះ​រាប់​សិប​សតវត្ស។ល៕​


 អង្កាំ​ធ្វើ​ដោយថ្ម​ ជា​វត្ថុតាង​​​សម្រេច​ដល់​កម្រិត​សោភណភាព​​ខ្ពស់​។​

 ពុម្ព​សិត​ច្នៃ​ផលិត​ផល​អលង្ការ​។

 កង​ធ្វើអំពី​ថ្ម។

 ស្លឹក​មាស​មាន​ក្បាច់​រចនា​អរិយធម៌​។​

មាស​មាន​រូប​ផ្កាឈូក​។

កម្រង​អង្កាំ​ធ្វើ​អំពី​ថ្មមាន​តម្លៃ​ ដែល​មាន​តម្លៃ​សោភណភាព​ខ្ពស់​។

 ប្រភេទ​គ្រាប់​អង្កាំ​បាន​ក្រង​​ច្នៃ​យ៉ាងប្រណិត​។​

 គ្រឿង​បំពាក់ធ្វើ​​ពី​មាស​ ​របស់​អ្នកស្រុក​​អូកែវ​។​

 ចិញ្ចៀន​មាស​បានរចនា​ដ៏វិចិត្រ​ប្រណិត​។​

 យ័ន​​កថា​ការពារ​ខ្លួន​ធ្វើ​អំពី​លោហៈ​។
 

 អាច​ចែក​វត្ថុតាង​នៃ​ប្រធាន​បទ​ពិសេស​​ជា​ពី​រក្រុម​ដូចជា៖ ក្រុម​ផលិត​ផល​គ្រឿង​ប្រាក់​មាស​ ប្រើ​ក្នុង​ពិធី​សាសនា​ (លិង្គនិង​យោនី​ និមិត្ត​រូប​​ខ្យង អណ្តើក​​ស្លឹកមាស​។ល។ និង​ក្រុម​ផលិតផល​គ្រឿង​ប្រាក់​មាស​ អលង្ការ​ (ចិញ្ចៀន ក្រវិល និង​គ្រាប់​អង្កាំ។ល។)​។

 

អត្ថបទនិង​រូបថត៖ ង្វៀន​វូ​ថាញ​ដាត

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

វិចិត្រការិនី Ando Saeko ជាមួយមនោសញ្ចេតនានឹងគំនូរខ្មុកម្រក្សណ៍វៀតណាម

មកកាន់​ប្រទេសវៀតណាម​កាលពី​ឆ្នាំ​១៩៩៥ វិចិត្រការិនី​​ជនជាតិ​ជប៉ុន​ Ando Saeko បាន​ចំណាយ​រយៈពេល​ជិត​៣០ឆ្នាំ​ សម្រាប់បុព្វហេតុ​របរ​សិល្បៈគំនូរ​​ខ្មុក​ម្រក្សណ៍​ និងរបរ​ថ្នាំពណ៌​​ប្រពៃណរបស់​វៀតណាម​។

Top