• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កូរ៉េខាងត្បូងនិងអូស្ត្រាលីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក

ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne បានសង្កត់ធ្ងន់ថា សន្តិភាពនិងស្ថិរភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ អាចសម្រេចបានតាមរយៈការសន្ទនាតែប៉ុណ្ណោះ។

កូរ៉េខាងត្បូងនិងអូស្ត្រាលីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញស្ថិរភាពក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ក្នុងកិច្ចសន្ទនា ២+២ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី ១៣ ខែកញ្ញា រវាងរដ្ឋមន្ត្រីការបរទេសលោក Chung Eui-yong និងរដ្ឋមន្ត្រីការពារជាតិលោក Suh Wook របស់កូរ៉េខាងត្បូង ជាមួយសមភាគីអូស្ត្រាលី គឺលោកស្រី  Marise Payne និងលោក Peter Dutton។  រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne បានវាយតម្លៃថា អូស្ត្រាលីនិងកូរ៉េខាងត្បូងគឺជាប្រទេសពីរ ដែលមានទស្សនវិស័យរួមគ្នាសម្រាប់តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកមួយ ប្រកប ដោយសុវត្ថិភាព បើកចំហ និងវិបុលភាព ដោយផ្អែកលើពាណិជ្ជកម្មសេរីនិងនីតិរដ្ឋ។ លោកស្រីក៏បានសម្តែងការប្រឆាំងជំទាស់ចំពោះ “សកម្មភាពសេដ្ឋកិច្ចមានលក្ខណៈបង្ខិតបង្ខំ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្មផ្អែកលើច្បាប់”។

ចំពោះបញ្ហាកូរ៉េខាងជើងវិញ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Chung Eui-yong បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ គឺការតភ្ជាប់កិច្ចសន្ទនាជាមួយកូរ៉េខាងជើងឡើងវិញ។  ក្នុងពេលជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne បានសង្កត់ធ្ងន់ថា សន្តិភាពនិងស្ថិរភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ អាចសម្រេចបានតាមរយៈការសន្ទនាតែប៉ុណ្ណោះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅលើកទី៣ - សម្រស់វប្បធម៌រដ្ឋធានី

ពិធីបើកទិវាវប្បធម៌អានសៀវភៅវៀតណាមលើកទី៣ បានប្រព្រឹត្តទៅនាយប់ថ្ងៃទី ១៧ មេសា នៅមណ្ឌលអក្សរសាស្ត្រ (នៃទីក្រុងហាណូយ)។ គ្រឹះស្ថានបោះពុម្ព និងចែក ចាយសៀវភៅជិត ៦០ កន្លែងនៅទូទាំងប្រទេសបានចូលរួមក្នុងការបង្ហាញ ណែនាំ និងផ្តល់ជូនអ្នកអាននូវសៀវភៅមានតម្លៃជាង ៤០.០០០ ក្បាល។

Top