• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

កុលាលភាជន៍ភូមិប៊ិញឌឹក (Binh Duc)

កុលាលភាជន៍​​​សិប្បកម្មនៃ​​​​បងប្អូន​ចម្ប៉ា​នៅភូមិ​ប៊ិញ​ឌឹក​ (Binh Duc) (ឃុំ​ផាន​ហេប​ - Phan Hiep ស្រុក​បាក់​ប៊ិញ​ - Bac Binh ខេត្ត​ប៊ិញ​ធ្វឹន - Binh Thuan​) បាន​ធ្វើ​អំពី​​ដីឥដ្ឋ​ពិសេស ​​​ជាមួយ​នឹង​​ពណ៌​សម្បុរ​​ ក្បូរ​ក្បាច់​រចនា ​​បង្កើត​បាន​ពាណិជ្ជសញ្ញា​​កុលាលភាជន៍​​តូច​ល្បី​ឈ្មោះ​ទូទាំងភាគខាង​ត្បូង ​នៃ​ភូមិ​ភាគ​កណ្តាល។​

 សិប្បកម្ម​ប្រពៃណី​ពិសេស​​នៃជនជាតិ​ចម្ប៉ា​​។​​

មនុស្សគ្រប់​គ្នា​តែង​ហៅ​កុលាលភាជន៍ ​​នៃ​ជនជាតិចម្ប៉ា​នៅ​​​​ភូមិ​ប៊ិញ​ឌឹក (Binh Duc) ​​ជា​​កុលាលភាជន៍​តូច ​​(ភាសាចម្ប៉ា​​​ហៅ​ថា​​ហ្គក​ មាន​ន័យ​ថា​​ឆ្នាំង​ - ​អ្នក​​កាសែត​​) នាំមកនូវ​​ភាពខុសប្លែក​ពិសេស​ រវាង​ផលិតផល​កុលាលភាជន៍​សិប្បកម្ម​​​នៅ​វៀតណាម​។

យើង​ខ្ញុំ​​ឆៀង​ចូល​​​ផ្ទះ​​លោក ​ឡឹម​ហុង​សយ (Lam Hong Soi) (អាយុ​៥៥ឆ្នាំ​) នៅ​​ដើម​​រសៀល​​ ឃើញ​លោក​កំពុង​​ធ្វើ​​ឆ្នាំង​​នៅ​ទីលាន​មុខ​ផ្ទះ​។​ លោក​សយ (Soi) ​​កំពុង​​ពិនិត្យ​និង​រំលីង​​ផ្ទៃ​មុខឆ្នាំង​គ្រ​គ្រិច​​​ខាងក្រៅ​​។​ លោកយាយ​ ង្វៀន ​ធី​មិញ (Nguyen Thi Minh) (អាយុ​៥៣ឆ្នាំ​) ជា​ប្រពន្ធ​លោក​សយ​ (Soi) ​កំពុង​​​អង្គុយ​ក្បែរ​តុបង្វិល​​ធ្វើ​ឆ្នាំង​ថ្មី រីឯ​កូន​ស្រី​គាត់​កំពុង​ច្របាប់​ដីឥដ្ឋ​​ដោយ​ប្រុង​ប្រយ័ត្ន​ ទុក​សម្រាប់​​ធ្វើ​ថ្ងៃស្អែក​។​

 


លោកស្រី​ ង្វៀន​ ធី​មិញ​ (Nguyen Thi Minh) ប្រពន្ធលោក​សយ​ (Soi) កំពុង​ពិនិត្យ​សាឡើង​វិញ
​នូវ​ឆ្នាំង​មិនទាន់ធ្វើ​សម្រេច​ទើប​ស្មូន​រួច​។



លោក​ ឡឹម​ ហុងសយ​ (Lam Hung Soi) (អាយុ​៥៥​ឆ្នាំ​នៅ​​ភូមិ​ប៊ិញ​ឌឹក - Binh Duc​) កំពុង​អង្គុយ​​ពិនិត្យឆ្នាំង​​
ដោយ​ប្រុង​ប្រយ័ត្ន​​​មុន​ពេល​យកទៅ​ដុត​។



 
ដៃ​ទាំងគូ​នៃ​ជាង​ជនជាតិ​ចម្ប៉ា​​​ប្រើ​ដុំថ្ម​មួយ​ ដើម្បី​​ខាត់​មុខខាងក្រៅ​​​ឲ្យ​រលីង​នៃគ្រឿង​​​កុលាលភាជន៍​​។​


 ការងារ​​ធ្វើ​កុលាលភាជន៍​​នៃ​នារី​ចម្ប៉ា​នៅ​ភូមិ​ប៊ិញ​ឌឹក (Binh Duc)​។​


 ផលិត​ផល​កុលាលភាជន៍​​បន្ទាប់​ដុត​រួច​ មានពណ៌​ក្រហមព្រឿង​​ និង​ក្បាច់​ធម្មជាតិដ៏​ជក់​​ចិត្ត​។​


 ផលិត​ផលចង្ក្រាន​​​ជាមួយ​ពណ៌​ធម្មជាតិ​​ពិសេស​។


 
ចង្រ្កាន​និង​គ្រឿង​ប្រើប្រាស់​សម្រាប់​ស្ងោរ​នំ​នៃ​ជនជាតិ​ចម្ប៉ា​។​


 ផលិតផល​​​កុលាលភាជន៍​តូច​ បាន​តាំង​បង្ហាញ​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ចម្ប៉ា​​
(ស្រុក​បាក់​ប៊ិញ​ - Bac Binh ខេត្ត​ប៊ិញ​ធ្វឹន - Binh Thuan​​)​។​



 នារី​ចម្ប៉ា​​​ស្រស់​ស្អាតនៅ​​​​ក្បែរ​​កុលាលភាជន៍​ធុន​តូច​។​

 

ជួយ​ម្តាយ​ច្របាច់​ដី​ធ្វើ​កុលាលភាជន៍​ តាំងពីតូច​មកដល់​សព្វថ្ងៃ​ លោក​សយ​ (Soi) ​មាន​​​បទ​ពិសោធន៍​​មុខរបរ​ជាង​៣០ឆ្នាំ​។ លោក​សយ (Soi) ​​ឲ្យ​ដឹង​ថា​ កុលាលភាជន៍​នៅទី​នេះ​ផ្សេង​នឹង​កុលាលភាជន៍​បាវ​ត្រុក​ (Bau Truc) (​ខេត្ត​និញ​ធ្វឹន - Ninh Thuan​​) ដីឥដ្ឋ​​នៅ​មូលដ្ឋាន​នីមួយៗ​​។ កុលាលភាជន៍​បាវត្រុក​ ​(Bau Truc) យកដី​នៅ​ជិត​ស្រែ​ ​ដូចនេះ​កុលាលភាជន៍​មាន​ពណ៌​ខ្មៅ​ច្រើន​ជាង​ រី​ឯ​ភូមិ​ប៊ិញ​ឌឹក​ (Binh Duc) ​យក​ដីឥដ្ឋ​​នៅ​​ជិត​​​ទន្លេក្នុងភូមិ​​សាស្រ្ត​​​ ទើបមាន​ពណ៌​ក្រហម​ព្រឿង​​។ ដី​​នៅ​ទីនេះ​ មាន​បី​ស្រទាប់​​​​៖ ស្រទាប់​ដី​ឥដ្ឋ​ ស្រទាប់​​គ្រួស ​​និង​ស្រទាប់​​ដី​ក្រមួន​​ (ឥដ្ឋក្រហម​​) ហេតុនេះ​ត្រូវ​​ធ្វើដី​សោះ​មិន​ហាប់​ រើសយក​គ្រួស​​ចេញ​ ស្រោច​ទឹក​និង​ច្របាច់​ស្មើ​ដៃ​ អាច​លាយ​នឹង​ខ្សាច់​ ដើម្បី​បង្កើត​កម្រិត​ជាប់គ្នា​។

ជាមួយ​៤០​ឆ្នាំ​ធ្វើ​កុលាលភាជន៍​ លោក​យាយ​​មិញ​ (Minh) ​មិនត្រូវការ​ពុម្ព​ឡើយ​ ប៉ុន្តែ​អាច​ធ្វើ​ចេញ​ផលិតផល​ស្មើដូច​ពុម្ភ​។​

រៀង​រាល់​ថ្ងៃ​ គ្រួសារ​​លោក​សយ​ (Soi) ​អាច​ធ្វើ​បានផលិត​ផល​ប្រើ​ប្រាស់​​​ជាង ​១០០ ប្រភេទ​​ដូចជា៖ ពាង​ទឹក​ ចង្រ្កាន​ ខ្ទះ​លីង​សណ្តែក​ ខ្ទះ​ដាក់​​លើ​ល្ងើក​ភ្លើង​ ខ្ទះ​លី​ង​អំបិល​ ឆ្នាំង​ខ ឆ្នាំង​​ដាំ​ថ្នាំ​ជាដើម​។​

របៀប​​ដុត​កុលាលភាជន៍​ មានលក្ខណៈ​សហគមន៍​ខ្ពស់​

ចម្ងាយ​​ពី​ផ្ទះ​លោក​សយ (Soi) ​មិន​ឆ្ងាយ​​ គឺ​ផ្ទះ​លោកយា​យ​តៀន​ធីឡន​ (Tien Thi Loan) (​អាយុ​៥៤​ឆ្នាំ​នៅ​​ភូមិ​ប៊ិញឌឹក - Binh Duc​​) ក៏កំពុង​​មមាញឹក​​ធ្វើ​កុលាលភាជន៍​​សម្រាប់​​ថ្ងៃ​​ត្រង់​ថ្ងៃស្អែក​។ លោក​យាយ​ឡន (Loan) ​​ធ្វើ​ចំនួន​ច្រើន​ ទើប​ជួល​បន្ថែម​កម្មការិនី​​​៤នាក់​​។ ​កុលាលភាជន៍​បន្ទាប់​ពី​ធ្វើ​រួច ​នឹង​បាន​​នាំ​ទៅ​ទីលាន​​ហាល​ថ្ងៃ​ ឲ្យ​​ស្ងួត​ទឹក​មុនពេលយក​ទៅ​ដុត​។​ ជនជាតិ​ចម្ប៉ា​​​នៅ​ភូមិ​ប៊ិញ​ឌឹក (Binh Duc) ​​តែង​​ដុត​កុលាលភាជន៍​នៅ​កណ្តាល​ថ្ងៃត្រង់ នៅ​​​លើ​ផ្នោរ​ដំបូក​ខ្ពស់​​ស្រឡះ​។ គ្រួសារ​រៀប​ចំដោយ​ខ្លួន​ឯង​​តាម​លំដាប់​លំដោយ​ឆ្នាំង​ បន្ទាប់ពី​​គ្រប់ចំនួន​។​ ​បើ​គ្រួសារ​ធ្វើ​ឆ្នាំង​មាន​ចំនួន​តិច​ អាចរួម​ដុត​តែ​មួយ​កន្លែង​។ នេះ​ជា​លក្ខណៈ​វប្បធម៌​ពិសេស​មាន​លក្ខណៈ​សហគមន៍​​ខ្ពស់​នៃ​ជនជាតិ​ចម្ប៉ា​​។​


 ជនជាតិ​ចម្ប៉ា​នៅ​​ភូមិ​ប៊ិញ​ឌឹក​ (Binh Duc) តែង​ជម្រើ​ស​ដំបូក​ដី​ខ្ពស់​ស្រឡះ​ ជា​ទីកន្លែង​ដុត​ឆ្នាំង​ក្អម​។​


 
កុលាលភាជន៍​បាន​រៀប​ចម្រុះ​នឹង​ឱស​ ជាជួរ​ជា​ស្រទាប់​ ទើប​​ដុត​ឆ្នាំង​បាន​ឆ្អិត​ស្មើ​ជាង​។​


 កុលាលភាជន៍​​ធ្វើ​រួច ​​បាន​រៀប​ជា​ជួរ​តម្រង់​គ្នា​ តែង​បាន​ដុត​ដោយ​ចំនួន​ច្រើន​។​


 ជនជាតិ​ចម្ប៉ា​ ​តែងដុត​ឱស​តាមបណ្តោយ​​ទិស​ខ្យល់បក់​ និង​ចាំ​មើល​កម្រិត​ម៉ោង​យ៉ាង​ហ្មត់​ចត់​។​


 ពេល​កុលាលភាជន៍​ដល់​កម្រិ​តឆ្អិន ​នឹង​បាន​អូស​ចេញ​​​លាប​លើ​ផ្ទៃមុខ​កុលាលភាជន៍​​នូវ​ប្រភេទទឹក
​មួយ​ធ្វើ​អំពី​ដើម​ចន្ទន៍​ជាដើម​ ​ដើម្បី​បង្កើត​រចនា​ក្បូរ​ក្បាច់​​លើ​កុលាលភាជន៍​។​

 

ថ្ងៃត្រង់​ថ្ងៃស្អែក​ យើង​ខ្ញុំ​អញ្ជើញ​ទៅ​ដំបូកដុត​​កុលាលភាជន៍​ នៅ​កណ្តាល​ភូមិ​ប៊ិញ​ឌឹក​ (Binh Duc) ចៃដន្យ​ជួប​លោក​យា​យ​ឡន (Loan) ​​និង​គ្រួសារ​ទាំង​បី​ផ្សេងទៀត​ ក៏​យក​កុលាលភាជន៍​មក​ដុតដែរ​​។ កុលាលភាជន៍​ប្រហែល​១០០០គ្រឿង​បាន​រៀប​ចំ​ទុក​​ដាក់​ហ្មត់ចត់ ​បាន​គួស​បញ្ជាក់​ជៀសវៀង​ច្រឡំ​គ្នា​។​

តាម​ខ្នាត​ផលិត​ផល​កុលាលភាជន៍​ ​នឹង​មានពេល​វេលា​ដុត​ផ្សេង​គ្នា​ បើ​កុលាលភាជន៍​តូច​ពេលវេលា​ដុត​ប្រហែល​១ម៉ោង​ រីឯផលិតផល​ធំ​អាច​ដុត​អូស​បន្លាយ​​ឡើង​ដល់​២ឬ៣ម៉ោង​។ ពេល​កុលាលភាជន៍​ដុត​ដល់​​កម្រិត​ឆ្អិន ​នឹង​បាន​អូស​ចេញ​លាប​លើ​ផ្ទៃមុខ​នូវ​ប្រភេទ​ទឹក​ធ្វើអំពី​ដើម​ចន្ទន៍​ជាដើម​ ដើម្បី​បង្កើត​រចនា​ក្បូរ​ក្បាច់​​លើ​កុលាលភាជន៍​​។ ផលិតផល​កុលាលភាជន៍​​ធ្វើ​សម្រេច​ របស់​ជនជាតិ​ចម្ប៉ា​​នៅ​ភូមិ​ប៊ិញ​ឌឹក (Binh Duc) ​​មាន​ពណ៌​ក្រហម​​ស្រឿង​​ រួម​នឹង​ក្បាច់​រចនា​​​ធម្មជាតិ​ជក់​ចិត្ត​ បាន​ក្លាយ​ជា​ប្រភេទ​កុលាលភាជន៍​ពិសេស​ ខុសប្លែក​ពី​ប្រភេទ​​​កុលាលភាជន៍​​​នៅ​ទីទៃផ្សេង​៕​

អនុវត្ត​៖ ថាញ់​ដាត សើន​ងៀ​


ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top