• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

កីឡា

កីឡាបាល់បោះ (Wiserball) គួរឲ្យចាប់ចិត្ត

កីឡា​បាល់បោះ(Wiserball)​​មាន​ប្រភពដើម​មកពី​ទ្វីប​អាមេរិក​និង​ប្រភេទនេះមានវត្តមាននៅ​ប្រទេស​វៀតណាម​​តាំង​ពី​ឆ្នាំ២០១២ ក៏ប៉ុន្តែ​រហូត​ដល់​សព្វ​ថ្ងៃនេះ​ មុខប្រភេទកីឡានេះ​បាន​ក្លាយ​ទៅ​ជា​​ប្រភេទកីឡា​ដ៏​ចាប់​ចិត្ត​និង​​ពេញ​និយម​​នៅ ទីក្រុង​ធំៗទាំង៣ ដូចជា៖ រដ្ឋធានី​ហាណូយ (Ha Noi)  ទីក្រុង​ដាណាំង (Da Nang) និង​ទីក្រុង​ហូជីមិញ (Ho Chi Minh)

ច្បាប់​នៃ​ប្រភេទ​កីឡា​​បាល់បោះ​នេះ​មិន​​ពិបាក​ទេ អ្នក​លេង​នឹង​បែង​ចែក​ជា​ពីរ​ក្រុម ក្រុម​និមួយៗ​ មានពី ៣ ដល់ ៧ នាក់ និង​សមាជិក​ម្នាក់ៗ ក្នុង​ក្រុម​និមួយ​នឹង​​ធ្វើ​តាម​ការ​ណែនាំ​របស់​​មេក្រុម​។

​ចាប់​ផ្តើម​ការ​ប្រកួត ក្នុង​​លើកដំបូង​បោះ​បាល់ ​កីឡាករទាំង​ឡាយ​ក្នុង​ពីរក្រុម​នឹងបោះ​បាល់​ចុះ​ទីធ្លាកីឡា​ជា​លំដាប់ ហើយក្រុម​និមួយៗ​នឹង​មាន​តិច​បំផុត​បាល់​មួយ​គ្រាប់​​ស្ថិត​ក្នុង​​ទីធ្លា​​ខាង​​ក្រុម​ដទៃ។ បន្ទាប់​ពី​ការ​​បោះ​បាល់​លើក​ដំបូង​បាន​សម្រេច ​ពីរ​ក្រុម​នឹង​​វាយ​ប្រហារ​​​ក្រុម​គូប្រយុទ្ធ។


នារសៀលថ្ងៃសៅជារាល់សប្តាហ៍ បណ្តាសមាជិកក្នុងក្លឹប Wiserballហាណូយ ( Ha Noi)
ប្រមូលគ្នានៅអាស័យដ្ឋាន ៧៣ វិថីវ៉ានបាវ (Van Bao)ដើម្បីលេងកីឡាបាល់បោះនេះ


បណ្តាសមាជិកត្រូវបានណែនាំនូវសញ្ញា និងច្បាប់ក្នុងការប្រកួតរបស់អ្នកអាជ្ញាកណ្តាលមុនពេលចូលរួមការប្រកួត

ប្រភេទកីឡាបាល់បោះនេះងាយស្រួលលេងណាស់ អ្នកលេងចំណាយតែ ១៥ នាទី ដើម្បីស្គាល់បាល់
ហើយអាចចូលរួមក្នុងការប្រកួតភ្លាម


កុមាជាច្រើននាក់បានជ្រើសរើសប្រភេទបាល់បោះនេះ ដើម្បីកំសាន្តក៏ដូចជាហត់ពត់លត់ដំសុខភាពផងដែរ

ចាប់ដៃគ្នាមុនពេលការប្រកួតចាប់ផ្តើម ដើម្បីលើកតំពស់ស្មារតីជួបប្រាស្រ័យ 

ដោយប្រភេទកីឡានេះទាមទារសាមគ្គីភាពរបស់កីឡាករទាំងឡាយក្នុងក្រុម ដូច្នេះពួកគេត្រូវការតភ្ជាប់ជាមួយគ្នា

កាលៈទេសៈកីឡាករក្នុងក្រុមគូប្រយុទ្ធបោះចំបាល់ ហើយអ្នកអជ្ញាធកណ្តាលនឹងដោតទង់ពណ៌លៀង  ដែលមានន័យថាកីឡាករមានបាល់នោះមិនអាចបោះបាល់លើកក្រោយទៀត គេត្រូវបានរងចាំជំនួយរបស់កីឡាករផ្សេងក្នុងក្រុមរបស់ខ្លូន

ការបោះបាល់របស់កីឡាករម្នាក់ៗនៃក្រុមទាំងពីរ ដែលក្រុមអជ្ញាធរកណ្តាលកត់យ៉ាងលំអិត ដើម្បីតាមដាន

ខុសនឹងបណ្តាប្រភេទកីឡាករផ្សេងទៀត ប្រភេទកីឡាបោះបាល់ទាមទារកីឡាករមានការគិតគូរយ៉ាងត្រឹមត្រូវក្នុងលើកបោះរបស់ខ្លូន


កាលៈទេសៈបោះបាល់ដ៏ពិបាករបស់ក្រុមហាណូយ ១  (Ha Noi 1) ក្នុងការប្រកួតមួយ


មីវឹន (My Van)គឺជាកីឡាករម្នាក់ក្នុងចំណោមបណ្តាកីឡាករ ដែលលេងប្រភេទកីឡាបោះបាល់ជាច្រើនឆ្នាំក្នុងក្លឹម Wiserball ហាណូយ

ដើម្បីទទួលការឈ្នះក្រុមទាំងពីរនឹងលេងរហូតដល់ពេលណា ដែលមួយក្នុងពីរក្រុមមានបាល់ទាំងឡាយត្រូវបោះចំ

ទោះបីទើបមានវត្តមាននៅប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំនេះក៏ដោយ ប៉ុន្តែមុខកីឡាបាល់បោះនេះបានទាក់ទាញមនុស្សគ្រប់វ័យជាច្រើននាក់


ប្រធានសមាគមន៍ Wiserballវៀតណាម បងប្រុសវឿងវូថាំង (Vuong Vu Thang)ផ្តល់មេដាយមាសឲ្យក្រុមជើងឯកមុខកីឡាបោះបាល់នាឆ្នាំនេះ

វគ្គ​​ប្រកួត​​ក្រោយ បាល់​និមួយៗ​របស់កីឡាករណា​ ដែល​​​កីឡាករ​ក្នុង​ក្រុម​គូ​ប្រយុទ្ធបោះ​ចំ ឬបាល់​ត្រូវបាន​បោះ​ចេញ​​ពីទីធ្លាកីឡា បាល់​នោះ​នឹង​​​ត្រូវដោត​ទង់​ពណ៌លឿង លើក​ទីពីរ​នឹង​ត្រូវបាន​ចាប់ (ដោត​ទង់​ពណ៌ក្រហម) ទាល់តែ​ដល់លើកទី ៣ កីឡករ​មាន​​បាល់​ ដែល​ដោត​ទង់​ពីរដងខាងលើនេះ​នឹង​ចេញ​ពី​ការ​ប្រកួត។ ប៉ុន្តែ​ ​បើសិន​​ជា​កីឡាករ​ផ្សេង​ក្នុង​ក្រុម​នេះ​បោះ​ចំ​​បាល់​របស់​ក្រុម​​គូប្រយុទ្ធ បណ្តា​បាល់​ត្រូវបាន​ដោតទង់​នឹង​​សង្គ្រោះ ប្រការនេះ​គឺចំណុចពិសេស​នៃ​​មុខ​កីឡានេះ។ ហេតុដូច្នេះ ​ពីរ​ក្រុម​ត្រូវ​ពិភាក្សានិង​គិត​គូរ​យ៉ាង​ម៉ត់​ចត់អំពី​​យុទ្ធសាស្ត្រ​ ដើម្បី​អាច​ទទួល​ប្រសិទ្ធិភាព​​​បំផុត។ បញ្ចប់​ការ​ប្រកួត​ ក្រុមទទួល​ជ័យ​ជំនេះ​​ត្រូវ​​បោះ​ចំ​បាល់​ទាំង​ឡាយ​របស់​ក្រុម​គូប្រយុទ្ធ​ក្នុង​ទីធ្លា​កីឡា។

​មុខ​កីឡាបាល់​បោះ​​មិនត្រឹម​តែ​​ហាត់ពត់លត់ដំ​សុខភាព ការ​ស្វិតស្វាញតែប៉ុណ្ណោះទេ ថែមទាំង​ជួយ​អ្នកលេង​អភិវឌ្ឍន៍​​គំនិត​យុទ្ធសាស្ត្រ​និង​ធ្វើ​ការ​តាម​ក្រុម./.

អនុវត្ត៖ខាញ់​ឡុង
 


ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

ប្លែកភ្នែកជាមួយពានរង្វាន់ប្រណាំងម៉ូតូទឹកពិភពលោក UIM-ABP Aquabike World Championship

បន្ទាប់ពីរយៈពេល ២ថ្ងៃនៃការប្រកួតប្រណាំងដ៏តាន​តឹង ពានរង្វាន់ប្រណាំងម៉ូតូ​ទឹកពិភពលោក ឆ្នាំ២០២៤(UIM-ABP Aquabike World Championship)

Top