• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កីឡាការិនី Anh Vien បានឈ្នះមេដាយដំបូងនៃក្រុមកីឡាយោធាវៀតណាម

នាយប់ថ្ងៃទី១៩ ខែតុលា នៅទីក្រុង Wuhan ប្រទេសចិន កីឡាការិនី Anh Vien បានឈ្នះមេដាយប្រាក់ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងវិញ្ញាសារហែលទឹកគ្រប់ប្រភេទចម្ងាយ ៤០០ ម៉ែត្រ។ នេះជាមេដាយដំបូងនៃក្រុមកីឡាយោធាវៀតណាមនៅក្នុងការប្រកួតកីឡាយោធាពិភពលោកលើកទី ៧ ឆ្នាំ​២០១៩។

កីឡាការិនី Anh Vien ទទួលបានមេដាយប្រាក់

បន្ទាប់ពីបញ្ចប់ការប្រកួត កីឡាការិនី Anh Vien  បានចែករំលែកថា “ ការប្រកួតក្នុងខ្លឹមសារដំបូងនៃវគ្គផ្ដាច់ព្រ័ត្រ ខ្ញុំមានការបារម្ភបន្តិចពីព្រោះលទ្ធផលនៃការប្រកួតក្នុងរយៈពេលកន្លងមក ខ្ញុំមិនពេញចិត្តទេ។
មេដាយប្រាក់នេះនឹងជួយឲ្យខ្ញុំបន្ថយសម្ពាធមួយចំនួន។ ខ្ញុំនឹងព្យាយាមឈ្នះមេដាយបន្ថែមទៀតនៅក្នុងវិញ្ញសារ​ផ្សេង។

អង្គុយនៅលើវេទិកា លោកឧត្តមសេនីយ៍ទោ Phung Si Tan អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជន​វៀតណាម​ និងលោកឧត្តមសេនីយ៍ទោ Vu Van Sy ប្រធាននាយកដ្ឋានហ្វឹកហ្វឺនយោធានិងជាប្រធានក្រុមកីឡាយោធាវៀតណាម រួមទាំងសមាជិកជាច្រើន​បុកពោះយ៉ាងខ្លាំងនៅពេលទស្សនាការប្រកួតរបស់កីឡាការិនី Anh Vien។ មេដាយប្រាក់របស់កីឡាការិនី Anh Vien បានជួយឲ្យក្រុមកីឡាយោធាវៀតណាមមានទំនុកចិត្តបន្ថែមទៀតក្នុងថ្ងៃប្រកួតបន្ដបន្ទាប់។

ក្រុមកីឡាយោធាវៀតណាមបានចូលទៅក្នុងពហុកីឡដ្ឋាននៃពិធីបើក
 

*សូមបញ្ជាក់ថា នៅយប់ថ្ងៃទី ១៨ ខែតុលានៅទីក្រុង Wuhan បានប្រារព្ធពិធីបើកការប្រកួតកីឡាយោធាពិភពលោកលើកទី ៧ ឆ្នាំ២០១៩៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top