• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

រូបថត

កីឡាការិនី អាញវៀន (AnhVien)“នារីមាស”សំរាប់កីឡាហែលទឹករបស់វៀតណាម

នេះ​ជាលើកទី ៤ បន្ត​បន្ទាប់​ កីឡាការិនីហែល​ទឹក អាញ​វៀន (AnhVien) ​ទទួលបាន​កិត្តិនាម​​កីឡាការិនី​ឆ្នើម​ នា​ឆ្នាំ២០១៧ ក្នុង​​ពិធី​ជ្រើសតាំង "កីឡាករ កីឡាការិនី​គំរូ​ទួទាំង​ប្រទេស ឆ្នាំ២០១៧ រៀបចំ ដោយ​អគ្គនាយកដ្ឋាន​កីឡា នា​ខែធ្នូ ឆ្នាំ២០១៧។ ដោយ​ស្នាដៃ​​កាពារ​​មេដាយមាស​ចនួន ៨ គ្រឿង ក្នុង​ការប្រកួត SEA Games បំបែកឯកទគ្គកម្ម​​​ចំនួន ៣ លើក ក្នុង​ការ​ប្រកួត​ SEA Games នៅ​ប្រទេស​ម៉ាឡេស៊ី ប្រកបដោយ​ជោគជ័យ កីឡាការិនី ​អាញ​វៀន (AnhVien) បាន​ក្លាយទៅ​ជា​កីឡាការិនី​ដំបូង​ នៅ​ប្រទេស​វៀតណាម​​ បាន​បង្កើត​ស្នាដៃ​ត្រចះ​ត្រចង់យ៉ាងនេះ។

នា​ឆ្នាំ២០១៧ គឺជា​ឆ្នាំ​​ដែល​កីឡាការីនី ​អាញ​វៀន (AnhVien) “នារី​មាស” ​រស់​នៅ​ខេត្ត​កឹន​ថើ (Can Tho) ទទួល​ភាព​ជោគ​ជ័យ​ជា​ច្រើន ៖ ដណ្តើម​មេដាយ​មាស​ចំនួន ៨ គ្រឿង​ ក្នុង​​ការ​ប្រកួត SEA Games លើកទី២៩ ថែមទាំង​ដណ្តើម​មេដាយ​ប្រាក់ចំនួន​​ ១គ្រឿង បំបែក​ឯកទគ្គកម្ម​​ក្នុង​មហោស្រព​កីឡា​ក្នុងប្រទេស ​និង​​កុន​ក្បាច់​អាស៊ី ឆ្នាំ២០១៧ ផង​ដែរ។

ស្នាដៃ​ដ៏​ចាប់ចិត្ត​របស់​កីឡាការីនី ​អាញ​វៀន (AnhVien) បាន​ជួយ​គាត់​ទទួល​​ឆ្នោត​ជ្រើសតាំង​​ជា​ច្រើន​ ដែល​មកពី​អ្នក​យកព័ត៌មាន​កីឡា ឆ្លង​កាត់​កីឡករ​លើកទម្ងន់ ថាច់គីមតួន (Thach Kim Tuan) និង​កីឡាការិនី​រត់ ឡេ​ទូជីញ (Le Tu Chinh) ​ដែល​​គឺ​កីឡាករ កីឡាការិនីសុទ្ធតែ​មាន​ស្នាដៃ​ឆ្នើម​ ក្នុង​ឆ្នាំ២០១៧។
 
មេដាយ​សរុបរបស់ កីឡាការិនី អាញ​វៀន (AnhVien) រួម​មាន៖ មេដាយ​មាសចំនួន ១៩ គ្រឿង មេដាយប្រាក់​ចំនួន ​៧ គ្រឿង មេដាយ​សំរិទ្ធ​ចំនួន ២ គ្រឿង រួម​នឹង​ការបំបែក​ឯកទគ្គកម្ម ក្នុង​អំឡុង​​ពេល ៦ ឆ្នាំ ​ក្នុង ៣ ​​ការប្រកួត​ SEA Games ដែល​បាន​រៀបចំ​ជា​បន្តបន្ទាប់។ កីឡាការិនី អាញ​វៀន (AnhVien) បាន​ក្លាយទៅ​ជា​កីឡាការិនីម្នាក់ ​ដែលដណ្តើម​មេដាយ​មាស​ច្រើន​បំផុត​ របស់​កីឡា​វៀតណាម នៅ​ពេល​​ចូលរួម​ក្នុងការ​ប្រកួត​ ​ SEA Games។ តារាង​​​ស្នាដៃ​ របស់​កីឡាការិនី​ អាញ​វៀន (AnhVien) បាន​នាំ​កីឡា​ការិនី​រូបនេះ​​ឈាន​ជើង​ចូល​​បញ្ជីឈ្មោះ​បណ្តា​កីឡាករហែល​ទឹក​ឆ្នើម​ក្នុង​តំបន់ ក៏ដូចជា​​ល្បីឈ្មោះ​​ក្នុង​​កីឡាហែលទឹក​អន្តរជាតិ​ ផង​ដែរ។


កីឡាការិនី អាញវៀន (AnhVien)ឈរនៅលើជើងកំណល់ ដើម្បីទទួលមេដាយមាសលើកទី ២៦
ក្នុងការប្រកួត SEA Games លើកទី២៩។ 


កីឡាការិនី អាញវៀន (AnhVien) ថតរូបនឹងកីឡាការិនីថៃ និងកីឡាការិនីសឹង្ហបុរី ក្នុងប្រកួត លើកទី ២៩។
រូបថត៖ គ្វឹកខាញ/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


កីឡការិនី អាញវៀន(AnhVien) ធ្វើបទសម្ភាសកាសែត សារព័ត៌មាន បន្ទាប់ពីបំបែកឯកទគ្គកម្ម
ក្នុងការប្រកួត SEA Games លើកទី២៩។ រូបថត៖ យឺហាយ

តាំងពីឆ្នាំ២០១២កីឡការិនី​ អាញ​វៀន (AnhVien) បានហ្វឹកហាត់ ក្នុង​រយៈពេលច្រើនថ្ងៃ នៅ​រដ្ឋ Florida នៃសហរដ្ឋអាមេរិក ដោយ​ការ​ណែនាំររបស់គ្រូ​បង្វឹក ដាំងអាំញ​តួន (Dang Anh Tuan)។ ដៃវែង​ជាង​កម្ពស់​របស់​ខ្លួន បាតជើង​ធំ ​ក្រុម​សាច់​ដុំត្រង់​ភ្លឹង ថែមទាំង​ការហ្វឹកហាត់អាជីព​​ នៅ​ប្រទេស​​ដែល​កីឡាហែលទឹក​អភិវឌ្ឍន៍​បំផុត​ លើពិភពលោក ដែលជួយ​កីឡាការិនី ​អាញ​វៀន (AnhVien)​​ ដណ្តើម​ស្នាដៃ​ខ្ពស់​ក្នុង​ការប្រកួត​ ប្រកបដោយ​ឥត​ឈប់​​ឈរ។
 


ស្នាដៃរបស់កីឡាការិនី អាញវៀន (AnhVien) ក្នុងការប្រកួត SEA Games លើក​​ទី២៩ (នៅប្រទេស​ម៉ាឡេស៊ី​ ឆ្នាំ២០១៧)

មេដាយមាសចំនួន ៨ គ្រឿង​ លើវិញ្ញាណសារ ៖
ចម្ងាយ  ៥០ ម៉ែត្រហែលរបៀប​ផ្ងារ ចម្ងាយ ២០ ម៉ែត្រហែលរបៀបផ្ងារ ចម្ងាយ ២០០ ម៉ែត្រហែលរបៀប​ចម្រុះ ចម្ងាយ ៤០០ ម៉ែត្រហែលរបៀបចម្រុះ ចម្ងាយ ២០០ ម៉ែត្រហែលរបៀបសេរី ចម្ងាយ ៨០០ ម៉ែត្រហែលរបៀបសេរី មេដាយប្រាក់ ២ គ្រឿង៖ ចម្ងាយ ១០០ ម៉ែត្រហែលរបៀបសេរី ចម្ងាយ ២០០ ម៉ែត្រហែលរបៀបកង្កែប។

បំបែកឯកទគ្គកម្មទាំង ៣ ក្នុងការប្រកួត SEA Games លើកទី២៩ ៖ ចម្ងាយ ២០០ ម៉ែត្រហែលរបៀបសេរី (អស់រយៈពេល 1:59.24) ចម្ងាយ ១០០ ម៉ែត្រហែលតាមរបៀបផ្ងារ (អស់រយៈពេល 1:01.89) ចម្ងាយ ២០០ ម៉ែត្រហែលរបៀបផ្ងារ (អស់រយៈពេល 2:13.64)។

នា​ឆ្នាំ២០១៥ កីឡាការិនី អាញ​វៀន (AnhVien)​ បាន​ប្រកួត​​​ FINA World Cup ក្នុង​វគ្គទី១ រៀបចំ​នៅ​រដ្ឋធានី Moscow (សហព័ន្ធរុស្ស៊ី) កីឡាការិនី អាញ​វៀន(AnhVien)​ បាន​ដណ្តើម​មេដាយពីរគ្រឿង​ ក្នុង​នោះ​មាន​​​សំរិទ្ធមួយ​គ្រឿង​ លើ​វិញ្ញាណសារ​​ចម្ងាយ​ ២០០ ម៉ែត្រ​ហែល​របៀប​ចម្រុះ និង​មេដាយ​ប្រាក់​លើវិញ្ញាណសារ​ចម្ងាយ ៤០០ ម៉ែត្រ​​ ហែល​របៀប​​ចម្រុះ​សំរាប់ម្នាក់។ វគ្គទី២ បាន​រៀបចំ​នៅ​រដ្ឋធានី Paris (នៃ​ប្រទេស​បារាំង) កីឡាការិនី អាញ​វៀន (AnhVien)​ បន្ត​ដណ្តើម​បាន​​មេដាយប្រាក់​ មួយ​គ្រឿង ​លើ​វិញ្ញាណសារចម្ងាយ ៤០០​ ម៉ែត្រ​​ហែលរបៀប​ចម្រុះសំរាប់​ម្នាក់។ ក្នុង​ការប្រកួត​ SEA Games លើកទី២៨ (រៀបចំនៅ​ប្រទេស​សឹង្ហបុរី) ) កីឡាការិនី អាញ​វៀន (AnhVien)​​ បាន​ដណ្តើម​​មេដាយ​មាស​ចំនួន​ ៨ គ្រឿង​សំរាប់​ខ្លួនឯង តាម​នោះ​ បានបំបែក​ឯកទគ្គកម្ម ដោ​យ​បរិមាណ​មេដាយ​​មាស​សំរាប់​ខ្លួនឯង ក្នុង​ការប្រកួត​SEA Games មួយ បំបែក​ឯកទគ្គកម្ម​របស់កីឡាការិនី Jescelin Yeo (មកពី​ប្រទេស​សឹង្ហបុរី) នា​ឆ្នាំ១៩៩៣ និង​កីឡាការិនី Jescelin Yeo (មកពីប្រទេស​សឹង្ហបុរី) ឆ្នាំ២០១១។
 

ដោយស្នាដៃឆ្នើមដែលដណ្តើមបាន ក្នុងឆ្នាំ២០១៥ កីឡាការិនី អាញវៀន (AnhVien)  បានរដ្ឋប្រគល់គ្រឿងឥស្សរិយយសពលកម្មលំដាប់លេខពីរ។ មុននោះ នាចុងឆ្នាំ២០១៤ បន្ទាប់ពីដណ្តើមបានមេដាយមាសចំនួន ៣ គ្រឿង ក្នុងការប្រកួតSEA Games លើកទី២៧ (រៀបចំនៅប្រទេសមីយ៉ាន់ម៉ា) និងដណ្តើមបានមេដាយមាសចំនួន ៤ គ្រឿង មេដាយប្រាក់ចំនួន ២ គ្រឿង បំបែកឯកទគ្គកម្មហែលទឹកចម្រុះចំងាយ ៤០០ ម៉ែត្រ ក្នុងពានង្វាន់ហែលទឹកនិទាឃរដូវ រដ្ឋ សហរដ្ឋអាមេរិក (ខែមីនា ឆ្នាំ២០១៤) កីឡាការិនីហែលទឹកកើតនាឆ្នាំ១៩៩៦ បានក្រសួងការពារជាតិតម្លើងឋានន្តសកពីអនុសេនីយ៍ឯកបំរុងឡើងដល់អនុសេនីយ៍ឯក មុនកាលកំណត់ នៅពេលកីឡាការិនីរូបនេះមានអាយុ ១៨ ឆ្នាំ តែប៉ុណ្ណោះ។
 

បន្ទាប់ពី ដណ្តើមមេដាសមាសក្នុងពានរង្វាន់ជើងឯកអាស៊ីដែលបានរៀបចំ នៅប្រទេស​ជប៉ុន​ នាខែវិច្ឆិកា ឆ្នាំ២០១៧ ចំងាយ ៤០០ ម៉ែត្រសំរាប់កីឡាការិនីតាមរបៀបចម្រុះ ដូច្នេះមេដាយមាស ASIAD កំពុងជាទិសដៅលេខមួយ ដែលនារីមាសវៀតណាមចង់ដណ្តើមបាន ក្នុងឆ្នាំ២០១៨នេះ។ ព្រមទាំង អ្នកគាំទ្រកីឡាហែលទឹកកំពុងរង់ចាំកីឡាការិនី អាញវៀន (AnhVien) បង្កើតការទម្លុះថ្មី Olympic នៅឆ្នាំ២០២០ នៅពេលកីឡាការិនីរូបនេះចាស់ទុំ ក្នុងបុព្វហេតុរបស់ខ្លួន។ សង្ឃឹមថា កីឡាការិនី អាញវៀន (AnhVien) បន្តនាំយកមោទនភាពដល់អ្នកគាំទ្រ ក្នុងពានរង្វាន់ធំៗ ដូចជា៖ ASIAD និង Olympic នាពេលអនាគតឆាប់ៗនេះ./.


ក្នុងរយៈពេល ៤ ថ្ងៃប្រកួត កីឡាការិនី អាញវៀន (AnhVien) បានដណ្តើមមេដាយមាសចំនួន ១៣ គ្រឿង
ដែលបានជួយក្រុមកីឡាយោធាឈានមុខគេជាបន្តបន្ទាប់ ក្នុងតារាងមេដាយនៃពានរង្វាន់ហែល
ជើងឯកជាតិ ២០១៧ ដែលបានរៀបចំនៅទីក្រុងហូជីមិញ នាខែតុលា ឆ្នាំ២០១៧។
រូបថត៖ ថុងហាយ


កីឡាការិនី អាញវៀន (AnhVien) (ហែលលេខបី មើលពីខាងស្តាំ) ក្នុងការក្រួត Olympic Rio ២០១៦។
រូបថត៖ AFP/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ព្យាយាមហ្វឹកហាត់ កីឡាការិនី អាញវៀន (AnhVien) គឺជា"ក្តីសង្ឃឹម"របស់កីឡាវៀតណាម
ក្នុងការប្រកួត SEA Games និងពានរង្វាន់ហែលធំៗ។ រូបថត៖ យឺហាយ


ដោយលក្ខណៈពិសេស ដូចជា ដៃវែងជាងកម្ពស់ខ្លួន រាងកាយសមស្របនឹងកីឡាហែល ដែលជួយ
កីឡាការិនី អាញវៀន (AnhVien) ដណ្តើមបានស្នាដៃខ្ពស់ ក្នុងការប្រកួត។ រូបថត៖ ថុងហាយ


ស្មារតីប្រកួតរបស់កីឡាការិនី អាញវៀន (AnhVien) គឺជាគំរូ ដើម្បីប្អូនៗ ចូលចិត្តកីឡាហែលរៀនតាម។
រូបថត៖ ថុងហាយ


កីឡាការិនី អាញវៀន (AnhVien) សប្បាយរីករាយនិងជិតស្និទ្ធជាមួយកីឡាករ កីឡាការិនីផ្សេងៗ
ក្នុងម៉ោងហ្វឹកហាត់។ រូបថត៖ ថុងហាយ
 

"ខ្ញុំបានដណ្តើមមេដាយ និងផ្តាច់ឯកទគ្គកម្ម ក្នុងការប្រកួត SEA Games ប៉ុន្តែខ្ញុំបន្តខិតខំប្រឹងប្រែងប្រកបដោយឥតឈប់ឈរ។ បើសិនជាខ្ញុំពេញចិត្តចំពោះស្នាដៃដែលទទួលបាន ខ្ញុំគឺជាអ្នកបរាជ័យ តាំងពីថ្ងៃនេះ មិនបាច់រង់ចាំដល់ថ្ងៃស្អែកទេ។ ខ្ញុំមិនគេងក្នុងជោគជ័យ រាល់ថ្ងៃ ខ្ញុំខិតខំប្រឹងប្រែងអស់កម្លាំង ដូចជាខ្ញុំមិនដណ្តើមមេដាយអីសោះ!"

 ( កីឡាការិនី អាញវៀន (AnhVien) បាននិយាយ ក្នុងការប្រកួត SEA Games លើកទី ២៨ ដកស្រង់ពីគេហទំព័រ Wikipedia )

 

អត្ថបទ៖ សើន​ងា រូបថត៖ ថុង​ហា យឺហា គ្វឹក​ខាញ
និង​ AFP/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 


សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង ការបដិវត្ត ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

សាស្រ្តាចារ្យរង បណ្ឌិត ង្វៀន វ៉ាន់ហ្វី (Nguyen Van Huy) និង “ការបដិវត្ត” ក្នុងការតាំងបង្ហាញនៅសារមន្ទីរ

ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​ សារមន្ទីរ​ជាតិពន្ទុវិជ្ជា​​វៀតណាម ​តែង​ឈរ​លំនឹង​ក្នុង​ចំណោម​សារមន្ទីរ​ទាក់ទាញ​ភ្ញៀវទេសចរច្រើន​បំផុត​នៅ​វៀតណាម​ ហើយ​តែង​បាន​បណ្តាញ​ទេសចរណ៍​អន្តរជាតិ​ជ្រើស​ចូល​ក្នុងចំណោម​សារមន្ទីរ​ដែល​មាន​ភាពទាក់ទាញ​ក្នុង​តំបន់​។

Top