• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាមនិងគណបក្សប្រទេសរុស្ស៊ីឯកភាពដើរតួនាទីដ៏សំខាន់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី ១ ខែធ្នូ (ម៉ោងក្នុងតំបន់) នៅទីក្រុងម៉ូស្គូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខវៀតណាមបានអញ្ជើញជួបជាមួយអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី និងជាប្រធានគណបក្សប្រទេសរុស្ស៊ីឯកភាពកាន់អំណាច លោក Dmitry Medvedev ។
 

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc  និងជាប្រធានគណបក្សប្រទេសរុស្ស៊ីឯកភាពកាន់អំណាច លោក Dmitry Medvedev (រូបថត៖ VNA)


ពិភាក្សាអំពីស្ថានភាពសហប្រតិបត្តិការរវាងវៀតណាម និងសហព័ន្ធរុស្ស៊ីនោះ ភាគីទាំងពីរបានឯកភាពគ្នាជំរុញខ្លាំងថែមទៀតកិច្ចសហប្រតិបត្តិការវៀតណាម - រុស្ស៊ីលើគ្រប់វិស័យ រួមមានកិច្ចសហប្រតិបត្តិការរវាងក្រសួងការពាជាតិ និងក្រសួងនគរបាលវៀតណាមជាមួយក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី ដោយរួមចំណែកធានាយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងនៅលើពិភពលោក។

ថ្នាក់ដឹកនាំទាំងពីររូបបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិ និងការជឿទុកចិត្តរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រទេសរុស្ស៊ីឯកភាព ព្រមទាំងអះអាងថា កិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរដើរតួនាទីដ៏សំខាន់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - រុស្ស៊ី។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបានអបអរសាទរចំពោះការចុះហត្ថលេខាលើផែនការសហប្រតិបត្តិការរវាងបក្សទាំងពីរដំណាក់កាល ២០២២-២០២៤ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី របស់ប្រធានរដ្ឋ វៀតណាម លោក Nguyen Xuan Phuc ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top