• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការសេដ្ឋកចិ្ច ពាណិជ្ជកម្ម​វិនិយោគជាមូលដ្ឋា​នគ្រឹះសម្រា​ប់ទំនាក់​ទំនង​អាស៊ាន-ជប៉ុន

នាថ្ងៃទី២១ ខែកក្កដា ក្នុងតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-ជប៉ុន ក្រសួងការបរទេសវៀតណាមបានរៀបចំកិច្ចសន្ទនាតុមូលជាន់ខ្ពស់តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ“ក្រឡេកមើលឡើងវិញកំណាត់ផ្លូវកន្លងផុតទៅនិងឆ្ពោះទៅរយៈ ៥០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន”។

កិច្ចសន្ទនាតុមូលជាន់ខ្ពស់តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ“ក្រឡេកមើលឡើងវិញកំណាត់ផ្លូវកន្លងផុតទៅនិងឆ្ពោះទៅរយៈ៥០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-ជប៉ុន” (រូបថត៖baoquocte.vn)



កិច្ចសន្ទនាជាគំនិតផ្ដួចផ្ដើមរបស់វៀតណាមសំដៅបង្កើតឱកាស ដើម្បីប្រទេសអាស៊ាននានានិងជប៉ុនរួមគ្នាក្រឡេកមើលឡើងវិញលើកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងអំឡុងពេល៥ទសវត្សរិ៍កន្លងមកក៏ដូចជាកំណត់ទិសដៅសម្រាប់ដំណាក់កាលជាបន្តផងដែរ។

អញ្ជើញថ្លែងបើកកិច្ចសន្ទនា រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងអាស៊ាន-ជប៉ុន។ លោករដ្ឋមន្រ្តីវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍកិច្ចសហប្រតិបត្តិការបច្ចេកទេសនិងការជួយឧបត្ថម្ភដោយទាន់ពេលវេលារបស់ជប៉ុនសម្រាប់ប្រទេសអាស៊ាននានានិង វៀតណាម ជាពិសេសក្នុងការបង្រួញគម្លាតអភិវឌ្ឍ ការអភិវឌ្ឍអនុតំបន់ ក្នុងនោះមានអនុតំបន់មេគង្គ ព្រមទាំងក្នុងការឆ្លើយតបនឹងជម្ងឺរាតត្បាតកូវីដ ១៩ នាបច្ចុប្បន្នទៀតផង។ លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្នុងតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-ជប៉ុនដំណាក់កាល២០១៨-២០២១ និងដំណាក់កាលខាងមុខ វៀតណាមតែងតែខិតខំប្រឹងប្រែងរួមវិភាគទានទៅក្នុងការកសាងទំនាក់ទំនង “ពីបេះដូងដល់បេះដូង” ដោយឈរលើការជឿទុកចិត្តគ្នាទៅវិញទៅមកនិងទំនាក់ទំនងភាពជាដៃគូដោយសមភាពរវាងអាស៊ាននិងជប៉ុន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top