• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) និង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព

នាថ្ងៃទី ១២ ធ្នូ នៅទីស្នាក់ការក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលជួបសំណេះសំណាលជាមួយអគ្គនាយករងនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) លោក Le Quoc Minh ក្នុងឱកាសមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ធ្នូ តាមការអញ្ជើញរបស់អគ្គនាយិការទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ។
 

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នាពេលកន្លងមក ហើយបានលើកឡើងថា រាល់សំណើនូវកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសារព័ត៌មានទាំងពីរកាន់​តែ​មានប្រសិទ្ធិភាព តាមគោលដៅលើកកំពស់គុណភាពនៃព័ត៌មាន។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូនៃទីភ្នាក់ងារសារព័ត៌មានវៀតណាម។
រូបថត៖ ត្រាងញ៉ុង / វៀតណាម plus

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានបញ្ជាក់ពីបំណងចង់ឲ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជាមានអត្ថបទបន្ថែមទៀតស្តីពីរូបភាពប្រទេស និងប្រជាជនវៀតណាម។

អគ្គនាយករង VNA លោក Le Quoc Minh ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
រូបថត៖ ត្រាងញ៉ុង / វៀតណាម plus

បច្ចុប្បន្ននេះ ស្ថានីយ៍វិទ្យុជាតិកម្ពុជាកំពុងចាក់ផ្សាយកម្មវិធីជាភាសាវៀតណាមដែលមានរយៈពេល ១០ នាទី និងមានគោលបំណងបង្កើនរយៈពេលចាក់ផ្សាយកម្មវិធីជាភាសាវៀតណាមដល់ ៣០ នាទី ក្នុងមួយថ្ងៃ។

ទាក់ទងនឹងការដែលប្រទេសកម្ពុជានឹងក្លាយជាប្រទេសម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ លោក ខៀវ កាញារីទ្ធ បានស្នើឲ្យទីភ្នាក់ងារសារព័ត៌មានវៀតណាមបន្តជួយលើកកម្ពស់គុណភាពនៃផលិតផលបោះពុម្ព និងជាពិសេសគុណភាពរូបថតដែលត្រូវបានប្រើនៅក្នុងទស្សនាវដ្តីក្រសួងព័ត៌មាន ដើម្បីលើកស្ទួយរូបភាពប្រទេស​កម្ពុជាដល់មិត្តភក្តិអន្តរជាតិ និងក្នុងតំបន់អាស៊ាន។

អគ្គនាយករង VNA លោក Le Quoc Minh នៅឯជំនួបជាមួយរបស់រដ្ឋមន្រ្តីខៀវ កាញារីទ្ធ
រូបថត៖ ត្រាងញ៉ុង / វៀតណាម plus

លោកអគ្គនាយករង Le Quoc Minh បានអះអាងថា តាមសមត្ថភាពរបស់ខ្លួន VNA នឹងខិតខំជួយគាំទ្រដល់ការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ AKP និងអង្គភាពផ្សេងៗ ទៀតនៃក្រសួងព័ត៌មានកម្ពុជា លើការរចនាទស្សនាវដ្តី ជំនាញប្រតិបត្តិសារព័ត៌មានចល័ត កាសែតអេឡិចត្រូនិក សារព័ត៌មានទិន្នន័យ។

លោកអគ្គនាយករង Le Quoc Minh រំពឹងថា រាជរដ្ឋាភិបាល និងក្រសួងព័ត៌មានកម្ពុជាបន្តគាំទ្រដល់ទំនាក់ទំនងរបស់ទីភ្នាក់ងារសារព័ត៌មាននៃប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះ បង្កើតលក្ខណៈងាយស្រួលសម្រាប់ការិយាល័យប្រចាំការនៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបំពេញបេសកកម្មឱ្យបានល្អប្រសើរ។

គួរំលឹកថា ក្នុងដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា លោកអគ្គនាយករង Le Quoc Minh និងគណៈប្រតិភូ VNA បានជួបពិភាក្សាការងារជាមួយលោកស្រី សុខមុំ និមល អគ្គនាយិកានៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងថ្នាក់ដឹកនាំអង្គភាពសំខាន់ៗរបស់ AKP ។

លោកស្រី សុខមុំ និមល ថ្លែងក្នុងជំនួប។
រូបថត៖ ត្រាងញ៉ុង/វៀតណាម plus

លោកស្រី សុខមុំ និមល បានថ្លែងអំណរគុណដល់ទីភ្នាក់ងារសារព័ត៌មានវៀតណាមដោយបានជួយឧបត្ថម្ភគ្រឿងឧបករណ៍សំភារៈ និងជួយបណ្តុះបណ្តាលធនធានមនុស្សរបស់ AKP ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

បច្ចុប្បន្ននេះ ព្រឹត្តិប័ត្រព័ត៌មានជាភាសាបារាំង និងអង់គ្លេស រួមទាំងរូបថតរបស់ VNA នៅតែជាប្រភពព័ត៌មានសំខាន់សម្រាប់ AKP ដើម្បីបកប្រែ សម្រួល និងចុះផ្សាយនៅកម្ពុជា។

លោកអគ្គនាយករង Le Quoc Minh បានសង្ខេបអំពីប្រតិបត្តិការរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ជាពិសេសការផ្លាស់ប្តូរថ្មីនៅក្នុងវិធីសាស្រ្តប្រតិបត្តិការ និន្នាការ និងផលិតផលសារព័ត៌មានប្រកបដោយភាពច្នៃប្រឌិតរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

លោកអគ្គនាយករង Le Quoc Minh បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួតផ្តើមរបស់លោកស្រី សុខមុំ និមល អំពីការដែលទីភ្នាក់ងារទាំងពីរអនុវត្តកិច្ចសហប្រតិបត្តិការ ការបណ្តុះបណ្តាល រៀបចំការផ្លាស់ប្តូរជំនាញវិជ្ជាជីវៈរវាងអ្នកយកព័ត៌មាន អ្នកបច្ចេកទេស ជាពិសេសការចាត់បញ្ជូនអ្នកសារព័ត៌មានទៅយកព័ត៌មាន និងសរសេរអត្ថបទអំពីប្រទេសមិត្តក្នុងបរិបទបច្ចុប្បន្ន។

អគ្គនាយករង VNA លោក Le Quoc Minh បានអះអាងថា ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) នឹងបន្តប្រមូល និងផ្តល់នូវរូបភាព និងឯកសារជូនទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ជាពិសេសអំពីរយៈពេលអភិវឌ្ឍន៍ដំបូងរបស់ AKP ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់ពីការរំដោះនៅឆ្នាំ ១៩៧៩ ជារយៈពេលដែលប្រទេសកម្ពុជាបានចាប់ផ្តើមនូវការស្តាប្រទេសឡើងវិញបន្ទាប់ពីផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ក្នុងឱកាសនេះVNA ផ្តល់ឱ្យ AKP នូវឧបករណ៍បច្ចេកទេសមួយចំនួនដើម្បីជួយសហការី AKP ឱ្យមានភាពរលូនក្នុងប្រតិបត្តិការសារព័ត៌មាន។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ អគ្គនាយករង VNA  លោក Le Quoc Minh និងអគ្គនាយិការ AKP លោកស្រី សុខមុំ និមល បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា ដើម្បីធ្វើជាមូលដ្ឋានសម្រាប់អនុវត្តកម្មវិធីសហប្រតិបត្តិការ និងផែនការនាពេលខាងមុខ។

តាមវៀតណាម plus -ទីភ្នាក់ងារសារព័ត៌មានវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។

Top