• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

អាស៊ាន

កិច្ចសហប្រតិបត្តិការអាស៊ាន (ASEAN) - ចិនមើលពីការតាំងពិព័រណ៌ពាណិជ្ជកម្ម CAEXPO ២០១៩

ការតាំងពិព័រណ៌ពាណិជ្ជកម្ម ASEAN - ចិន  លើកទី ១៦(CAEXPO ២០១៩) បានរៀបចំ​នៅ​ទីក្រុង Nanning នៃតំបន់ស្វយ័ត ខេត្តក្វាងស៊ី (Guangxi) នៅភាគខាងត្បូងប្រទេសចិនដែល​ជា​​ចំណុច​សំខាន់​មួយ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ASEAN - ចិន  ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំកន្លងមកនេះ។

ការតាំងពិព័រណ៌ពាណិជ្ជកម្ម CAEXPO លើកទីមួយ បានរៀបចំនៅទីក្រុង Nanning នៃប្រទេសចិន នាឆ្នាំ​២០០៤​តាម​គំនិតផ្តួចផ្តើមរបស់ចិន សំដៅជំរុញការកសាងតំបន់ពាណិជ្ជកម្មសេរី ASEAN - ចិន។ នាបច្ចុប្បន្ននេះ  CAEXPO ក្លាយទៅជាព្រឹត្តិការណ៍ដែលបានរៀបចំជាប្រចាំឆ្នាំហើយ និងទាក់ទាញការចូលរួមពីសហគ្រាសជាច្រើនដែលមកពីចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ី -ប៉ាស៊ីហ្វិក។

នាឆ្នាំ២០១៩នេះ CAEXPO បានរៀបចំក្នុងបរិវេណ ១៣៤០០០ ម៉ែត្រការេ កើនឡើង ១០០០០ ម៉ែត្រការេ បើសិនជាប្រៀបធៀបនឹង  CAEXPO លើកទី ១៥។ ស្តង់ក្នុងវិស័យសារគមនាគមន៍ ផ្សព្វផ្សាយវិទ្យុទូរទស្សន៍បានបើកបន្ថែម បន្តរៀបចំបណ្តាសន្និសីទកំពូល (រួមមានវេទិកាចំនួន ៣៣) ផ្តោតទៅលើចំណុចថ្មីទាំងប្រាំ៖ ចក្ខុវិស័យថ្មីដ៏លេចធ្លោ ការតាំងពិព័រណ៌បណ្តាចំណុចខុសគ្នា ការស្វែងយល់ អនុវត្តន៍យន្តការថ្មី និងបើកទូលាយនូវការជៈឥទ្ធពលដ៏ថ្មី។



ការតាំងពិព័រណ៌ពាណិជ្ជកម្ម ASEAN - ចិន  លើកទី ១៦ (CAEXPO ២០១៩) បានរៀបចំ នៅមជ្ឈមណ្ឌលសន្និសីទ និងការតាំងពិព័រណ៍អន្តរជាតិ ទីក្រុង Nanning ខេត្ត Guangxi នៃប្រទេសចិន។ រូបថត៖ ទ្រីញបូ


ច្រកទ្វាចេញចូលបណ្តាសហគ្រាសវៀតណាម ក្នុងការតាំងពិព័ណ៌ CAEXPO ២០១៩។
រូបថត៖ វៀតគឿង



ការតាំងពិព័រណ៌ CAEXPO ២០១៩ សហគ្រាសវៀតណាមបានដាក់តាំងនិងឧទ្ទេសនាមកសិផល ជលផល ម្ហូបអាហារដែលបានកែច្នៃ ផលិតផលធ្វើពីឈើ ផលិតផលសប្បកម្មនិងទំនិងប្រើប្រាស់។ រូបថត៖ វៀតគឿង


ស្តង់របស់សហគ្រាសថៃ ក្នុងការតាំងពិព័រណ៌ CAEXPO ២០១៩។
រូបថត៖ វៀតគឿង



ស្តង់ដាក់តាំងនិងឧទ្ទេសនាមផលិតផលតែដែលផលិតនៅឡាវ។
រូបថត៖ វៀតគឿង



ស្តង់មួយចំនួនរបស់បណ្តាសហគ្រាសដ៏ល្បីឈ្មោះមកពីវៀតណាម ដែលផលិតទំនិញប្រើប្រាស់។
រូបថត៖ វៀតគឿង



ភ្ញៀវមកទស្សនាស្តង់ឧទ្ទេសនាម “ទីក្រុងស្រស់ស្អាត” របស់វៀតណាម។
រូបថត៖ វៀតគឿង



ផលិតផលនិងទំនិញមកពីខេត្តអានយ៉ាង (An Giang) បានដាក់តាំងក្នុងស្តង់ “ទីក្រុងស្រស់ស្អាត” របស់វៀតណាម។
រូបថត៖ វៀតគឿង



ភ្ញៀវមកទស្សនាស្តង់ដាក់តាំងស្បែកជើងដែលផលិតនៅប្រទេសវៀតណាម។ រូបថត៖ ទ្រីញបូ


ទីកន្លែងដាក់តាំង និងឧទ្ទេសនាមផលិតផលសប្បកម្មរបស់វៀតណាម។ រូបថត៖ ទ្រីញបូ


ស្តង់ដាក់តាំងស្បែកជើងដែលផលិតដោយក្រុមហ៊ុន Bitis របស់វៀតណាម។ រូបថត៖ ទ្រីញបូ

បណ្តាស្តង់របស់សហគ្រាសវៀតណាមបានទាក់ទាញភ្ញៀវជាច្រើននាក់។ រូបថត៖ ទ្រីញបូ

ស្តង់មួយដាក់តាំង និងឧទ្ទេសនាមផលិតផលដែលផលិតដោយសហគ្រាសចិន។ រូបថត៖ ទ្រីញបូ

ម៉ាឡេស៊ីបានសម្តែងសិល្បៈមួយចំនួនឈុតក្នុងការតាំងពិព័រណ៌ CAEXPO ២០១៩។ រូបថត៖ ទ្រីញបូ


កសិផលថៃបានដាក់តាំងនិងឧទ្ទេសនាម ក្នុងការតាំងពិព័រណ៌ CAEXPO ២០១៩។ រូបថត៖ ទ្រីញបូ


ទីន្លែងដាក់តាំងផលិតផលដែលផលិតនៅ ឡាវក្នុងការតាំងពិព័រណ៌ CAEXPO ២០១៩។ រូបថត៖ ទ្រីញបូ


ទីន្លែងដាក់តាំងរថយន្តដែលផលិតនៅចិន។ រូបថត៖ ទ្រីញបូ


ការតាំងពិព័រណ៌ CAEXPO ទាក់ទាញភ្ញៀវជាច្រើននាក់ដែលមកទស្សនា។ រូបថត៖ ទ្រីញបូ

ផលិតផលខ្លឹមចន្ទមកពីខេត្ត ក្វាងង៉ាយ (Quang Ngai) (វៀតណាម) បានដាក់តាំងនិងឧទ្ទេសនាម។ រូបថត៖ វៀតគឿង


កសិផលវៀតណាមទាក់ទាញភ្ញៀវជាច្រើននាក់ដែលមកទស្សនា និងទិញ។ រូបថត៖ វៀតគឿង


ទំនិញប្រើប្រាសដែលផលិតនៅវៀតណាម បានទាក់ទាញភ្ញៀវជាច្រើននាក់មកទស្សនា។ រូបថត៖ វៀតគឿង


ស្តង់ដាក់តាំងកាហ្វេ G7របស់វៀតណាម។ រូបថត៖ វៀតគឿង

បណ្តារមណីយដ្ឋានដ៏ចាប់ចិត្ត នៅខេត្ត អានយ៉ាង (An Giang) បានដាក់តាំង និងឧទ្ទេសនាម ក្នុងស្តង់ “ទីក្រុងស្រស់ស្អាត” របស់វៀតណាម។រូបថត៖ វៀតគឿង


ស្តង់ដាក់តាំងកាហ្វេរបស់វៀតណាម។ រូបថត៖ វៀតគឿង

តាមផែនការ បណ្តាប្រទេស ASEAN បានដាក់តាំង ១៥០០ ស្តង់ ក្នុងនោះមានចំនួន ០៧ ប្រទេស រួមមាន កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃនិងវៀតណាម។ ទន្ទឹមនឹងនេះបណ្តាប្រទេសមិនមែនជាសមាជិក ASEAN មាន ២៤៦ ស្តង់។

ក្នុងអំឡុងពេល ១៥ ឆ្នាំកន្លងមកនេះ CAEXPO បានក្លាយទៅជាព្រឹត្តិការណ៍ដែលបានរៀបចំជាផ្លូវការ និងគូសចំណាំកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងចិនដែលឈានទៅដល់ដំណាក់កាលថ្មី។ តាមរយៈ CAEXPO​ បណ្តាសហគ្រាសវៀតណាមមានឳកាស ដើម្បីផ្លាស់ប្តូរ ជំរុញការធ្វើអាជីវកម្ម និងជំរុញកិច្ចសហប្រតិបត្តិការ​លើគ្រប់វិស័យជាមួយបណ្តាសហគ្រាសនៃ ASEAN និងចិន ហើយផ្តល់ផលប្រយោជន៍ដ៏ជាក់សម្តែងសម្រាប់សហគ្រាស./.

អនុវត្តន៍៖ ទ្រីញបូ វៀតគឿង


តំបន់អាស៊ានបន្តជាចំណុចទាក់ទាញ FDI

តំបន់អាស៊ានបន្តជាចំណុចទាក់ទាញ FDI

ក្នុង​បរិបទ​ពាណិជ្ជកម្ម​សកលលោក​មាន​តុង​ពណ៌ប្រផេះ​យ៉ាង​​ច្រើន​ ដោយសា​រ​ជម្លោះ​ភូមិ​សាស្ត្រ​នយោបាយ​ និងបញ្ហាប្រឈម​ផ្សេង​ៗ...

Top